ព័ត៌មានទាន់ហេតុការណ៍៖

​លោក​ អូ​ស្មាន​ ហា​ស្សាន់​ សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ អាគារ​សិក្សា​ ,​ អន្តេរ​វា​សិ​ក​ដ្ឋា​ន​,​ វិហារ​ឥ​ស្លា​ម​,​ អណ្តូងទឹក​ស្អាត​ និង​បង្គន់​អនាម័យ​ ចំណាយ​ថវិកា​១​លាន​ដុល្លារ​ នៅ​ស្រុក​ត្បូងឃ្មុំ​

ចែករំលែក៖

​ខេត្ត​ត្បូងឃ្មុំ​៖​ លោក​ អូ​ស្មាន​ ហា​ស្សាន់​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋលេខាធិការ​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ និង​ សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​ ចូលរួម​ សម្ពោធ​ស​មិ​ទ្ឋិ​ផល​នានា​ របស់​សមាគម​អាល់​រ៉ា​ស៊ី​ទី​មុ​ស្លិ​ម​កម្ពុជា​ ដែល​មាន​តម្លៃ​សរុប​ជាង​១​លាន​ដុល្លារ​ អា​មេ​រិ​ក​ ក្នុង​នោះ​រួម​មាន​អាគារ​សិក្សា​ ,​អន្តេរ​វា​សិ​ក​ដ្ឋា​ន​,​ វិហារ​ឥ​ស្លា​ម​ ,​អណ្តូងទឹក​ស្អាត​ ,​បង្គន់​អនាម័យ​ និង​ សា​មិ​ទ្ឋិ​ផល​នានា​ ជា​ច្រើន​ទៀត​ ដែល​ជា​ អំ​ ណោ​យ​ របស់​ សប្បុរសជន​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​,​ព្រុយ​ណេ​,​សាំង​ហ្គា​ពួរ​។​ ពិធី​សម្ពោធ​ នេះ​ធ្វើ​ឡើង​នៅ​ភូមិ​ទួល​ពន្លៃ​ ឃុំ​ជី​រោទ៍​ទៅ​២​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ កាលពី​ថ្ងៃ​ទី​២៥​ ឧសភា​ ឆ្នាំ​២០១៦​ ។​

​លោក​ អូ​ស្មាន​ ហា​ស្សាន់​ បាន​បញ្ជាក់​ថា​៖​ សមិទ្ធផល​ទាំងនេះ​ ក៍​មានការ​ ខិតខំ​ប្រឹងប្រែង​របស់​សមាគម​ និង​សហគមន៍​ឥ​ស្លា​ម​ ដែល​បាន​ ទទួល​អំណោយ​នានា​ ពី​សប្បុរសជន​អន្តរជាតិ​ ដើម្បី​យក​មក​ កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ ឲ្យ​មានកា​រីក​ចម្រើន​។​ លោក​បន្ត​ថា​ ៖​ នេះ​ក៏​ដោយសារ​តែ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ សុខដុមរមនា​ គ្មាន​ការ​រើសអើង​ ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្ត្រី​។​

​ក្នុង​ឱកាស​នេះ​ដែរ​លោក​ក៏​បាន​បញ្ជាក់​ ឲ្យ​ដឹង​ អំពី​គម្រោង​បើកផ្លូវ​របស់​សាលា​រាជធានី​ភ្នំពេញ​កាត់​តាម​បរិវេណ​ដី​វិហារ​ ឥ​ស្លា​ម​បឹង​ កក់​ថា​ ៖​ វា​ជា​គោល​ការ​អភិវឌ្ឍ​ របស់​សាលា​រាជធានី​ភ្នំពេញ​ ក៏​ដូច​ជា​គម្រោង​ អភិវឌ្ឍន៍​របស់​ រាជរដ្ឋាភិបាល​នៅ​តំបន់​នេះ​ ហើយ​វា​ក៏​ជា​ដំណោះស្រាយ​ដ៍​មាន​សារៈ​ប្រយោជន៍​ ជូន​ចំពោះ​សាធារណៈជន​ទូទៅ​ ធ្វើ​ដំណើរ​ឆ្លងកាត់​ គឺជា​ទ​ង្វើ​គុណ​ធ​ម៍​ ដែល​ច្បាប់​ឥ​ស្លា​ម​ជំរុញ​បន្ថែម​ និង​លើកទឹកចិត្ត​ ជា​ពិសេស​វា​ជា​ការ​ចូល​ រួម​អភិវឌ្ឍន៍​ ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​កាត់​ បន្ថយ​ការ​កកស្ទះ​ ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​ទាំងមូល​ មិន​តែ​ ប៉ុណ្ណោះ​ វាក៍​ជា​ដំណោះ​ ស្រាយ​ ការ​អភិវឌ្ឍ​ ប្រ​ព័​ន្ឋ​លូ​ កុំ​ឲ្យ​មានការ​កកស្ទះ​នៅ​ក្នុង​វិហារ​ ក៏​ដូច​ជា​តំបន់​ ជុំវិញ​ ក្រោយ​ពី​គម្រោង​អាគារ​របស់​ ក្រុមហ៊ុន​នៅ​ក្រោយ​វិហារ​ត្រូវ​បាន​ធ្វើ​ឡើង​ និយាយ​រួម​ មាន​ផ្លូវ​គឺ​មាន​ដង្ហើម​។​

​លោក​បន្ត​ថា​៖​ ទំហំ​ដី​របស់​វិហារ​មាន​ទំហំ​ធំ​ មិន​គួរ​រក្សា​ទុក​ដី​ចោល​ដោយ​គ្មាន​ គម្រោង​អភិវឌ្ឍន៍​នោះ​ទេ​ ម្យា​ង​ទៀត​ វិហារ​នេះ​ស្ថិត​នៅ​តំបន់​ច្រកល្ហក​ ផ្លូវ​តូច​ ផ្លូវ​ទាល់​ បើ​បាន​គម្រោង​ ឆ្លងកាត់​ផ្លូវ​នេះ​វា​ ជំនួស​មក​វិញ​ដោយ​ការ​លើក​ទីតាំង​ វិហារ​ទាំងមូល​មក​ នៅ​កណ្តាល​រាជធានី​ មាន​មហាវិថី​នៅ​ចំ​កណ្តាល​រវាង​វិហារ​ និង​ គម្រោង​អាគារ​ ដែល​ថ្នាក់ដឹកនាំ​ និង​គណៈ​ កម្ម​ការ​វិហារ​នេះ​ គ្រោង​ធ្វើ​ឡើង​ ដើម្បី​រក​ ចំណូល​ផ្តល់​ ប្រាក់ខែ​ដល់​ បុគ្គលិក​វិហារ​ និង​គណៈ​អី​ម៉ាំ​ ហា​កិ​ម​ទូ​ទាំង​ប្រទេស​ និង​ប្រយោជន៍​នានា​ សម្រាប់​ ទ្រទ្រង់​សហគមន៍​ខ្មែរឥស្លាម​យើង​ផង​ដែរ​ ។​

​លោក​បន្ត​ថា​៖​ មក​ដល់​ពេល​នេះ​ ថ្នាក់​ដឹក​ នាំ​ឥ​ស្លា​ម​គ្រប់​កម្រិត​ បាន​មើលឃើញ​សារៈ​ ប្រយោជន៍​ នៃ​ការ​បើក​ ផ្លូវ​នេះ​ ហើយ​ក្នុង​នោះ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​ នៃ​សាសនា​ឥ​ស្លា​ម​កម្ពុជា​ ជា​ស្ថាប័ន​កំពូល​ របស់​ឥ​ស្លា​ម​ ដែល​តែងតាំង​ដោយ​ព្រះមហាក្សត្រ​ គណៈ​អ៊ី​ម៉ាំ​រាជធានី​ខេត្ត​ទាំង​២៤​ និង​ ៥២​ស្រុក​ ព្រមទាំង​៥៥១​ភូមិ​ សុ​ទ្ឋ​តែ​បាន​ឯកភាព​ទៅ​លើ​គម្រោង​នេះ​ លើកលែងតែ​៤​ភូមិ​ប៉ុណ្ណោះ​នៅ​មិន​ទាន់​ ចេញ​ការ​គាំទ្រ​នៅឡើយ​ ដោយ​មិន​ទាន់​យល់​ស៊ីជម្រៅ​ទៅ​លើ​គម្រោង​ខាងលើ​។​

​ក្នុង​ឳ​កាស​នោះ​ដែរ​ លោក​ អូ​ស្មាន​ ហា​ ស្សាន់​ ក៏​បាន​ពាំនាំ​យក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​ សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​ ប្រគល់​ជូន​ដល់​កម្មវិធី​ចំនួន​២​លាន​រៀល​ ឧបត្ថម្ភ​យុវជន​កាក​ បាទ​ក្រហម​កម្ពុជា​ ៥០​នាក់​ ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​ ១​ម៉ឺន​រៀល​ យុវជន​កាយា​រិ​ទ្ឋ​ ៥០​នាក់​ ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិការ​១​ម៉ឺន​រៀល យុវជន​សស​យក​ ៥០​នាក់​ ក្នុង​ម្នាក់ៗ​ទទួល​ បាន​ថវិកា​ ១​ម៉ឺន​ រៀល​ និង​ យុវជន​សម្ព័​ន្ឋ​ឥ​ស្លា​ម​កម្ពុជា​ ៣០​នាក់​៥០​នាក់​ ក្នុង​ម្នាក់ៗ​ ទទួល​បាន​ ថវិកា​១​ម៉ឺន​រៀល​ សិស្សានុសិស្ស​៣៥០​នាក់​ ក្នុង​ម្នាក់ៗ​ សៀវភៅ​២​ដើម​ ប៊ិ​ច​២​ ដើម​និង​ថវិកា​២០០០​រៀល​ផង​ដែរ​ ៕​ សំរិត​

image_7

image_6

image_5

image_4

image_3

image_2

image_1

image


ចែករំលែក៖