ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​២​គ្រឿង​បើក​ប៉ះ​គ្នា​ប​ន្តិ​បន្តួច​មិន​ព្រម​សម្រួល​គ្នា​ធ្វើ​ឲ្យ​ស្ទុះ​ចរាចរណ៍​ផង​ដែរ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ រថយន្ត​សាំ​យ៉ុ​ង​បើក​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​កូរ៉េ​ បើក​បុក​បណ្តាល​អោយ​រង​ការ​ខូចខាត​បន្តិចបន្តួច​ តែ​ភាគី​ទាំង​សងខាង​មិន​ព្រម​សម្រួល​គ្នា​ធ្វើ​អោយ​ស្ទុះ​ចរាចរណ៍​ផង​ដែរ​។​

​ហេតុការណ៍​ខាងលើ​ កើត​ឡើងក​សល​ពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ ព្រឹក​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​ វេ​ង​ស្រេង​ ទល់មុខ​បុរី​ពិភព​ថ្មី​ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

​ករណី​ខាងលើ​ ផ្តើម​ដោយ​រថយន្ត​ចំនួន​២​គ្រឿង​ មួយ​គ្រឿង​ ម៉ាក​ សាំ​យុ​៉​ង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AA-3531​ ។​ ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត​ កូរ៉េ​ ម៉ាក​ ហុ​ី​យ៉ា​ន់​ដាយ​ ទ្រុង​ចំណុះ​១​តោន​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ កណ្តាល​ 2A-6087​ មាន​ដឹក​ធុង​ទឹក​ ។​

​តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ មុន​កើតហេតុ​ គេ​ឃើញ​រថយន្ត​ សាំ​យុ​៉​ង​ បើក​ចេញពី​បុរី​ពិភព​ថ្មី​ ឡើង​មក​លើ​ផ្លូវ​វេ​ង​ស្រេង​ បំណង​បត់​ឆ្ពោះទៅ​លិច​ ស្រប​ពេល​ដែល​ ឡើង​មក​ដល់​ផ្លូវ​វេ​ង​ស្រេង​ ស្រាប់តែ​ រថយន្ត​ ហុ​ី​យ៉ា​ន់​ដាយ​ បើក​ពី​លិចទៅ​កើត​ ហ្វ្រាំង​ មិន​ទាន់​ ជ្រុល​ទៅ​បុក​ ពី​ចំហៀង​ បណ្តាល​ឲ្យ​បែក​ស្តុ​ប​មុខ​ចំហៀង​ខាងឆ្វេង​ ។​

​ក្រោយ​កើតហេតុ​ ភាគី​រថយន្ត​ សងខាង​ ចិត្តខ្លាំង​អាង​រៀងខ្លួន​ ទោះជា​បូ​៉​លី​ស​មូលដ្ឋាន​ទៅ​សម្របសម្រួល​ ឲ្យ​យក​រថយន្ត​ដាក់​គៀន​ខាង​ជៀង​វាង​ស្ទះចរាចរណ៍​ នៅ​តែ​មិន​ស្តាប់​ ទុក​រថយន្ត​ចោល​កណ្តាលផ្លូវ​ មិន​និយាយ​គ្នា​ ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​ជិត​១​ម៉ោង​ ទម្រាំ​សមត្ថកិច្ច​ជំនាញ​ ចុះ​ទៅ​ ទើបត្រូវ​គ្នា​ ដោយ​ភាគី​ រថយន្ត​កូរ៉េ​ សុខចិត្ត​ចេញ​សង​៤០​ដុល្លា​ ដើម្បី​ប​ញក​ចប់​រឿង​នៅ​កន្លែង​កើតហេតុ​ ៕​ សុខា​សែន​ជ័យ​

image2

image1

image3


ចែករំលែក៖