ព័ត៌មានទាន់ហេតុការណ៍៖

​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​២​នាក់​ជា​បន្តបន្ទាប់​

ចែករំលែក៖

​ខេត្តកំពង់ស្ពឺៈ​ នគរបាល​ស្រុក​ឩ​ដុ​ង្គ​បាន​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​២​នាក់​ ជា​បន្តបន្ទាប់​ ក្រោយ​ការ​តាមដាន​ឣ​ស់​រយៈពេល​ជា​យូរ​ ។​

​មុខសញ្ញា​ទាំង​២​នាក់​ ត្រូវ​សមត្ថកិច្ច​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ឣោ​យ​ជំនាញ​ចាត់​បន្ត​តាម​នីតិវិធី​ ។​

​ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃ​ ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​ភូមិ​ក្របីព្រៃ​ឃុំ​ភ្នំ​តូច​ស្រុក​ឩ​ដុ​ង្គ​ខេត្តកំពង់ស្ពឺ​។​

​លោក​វរសេនីយ៍ត្រី​ ពីង​ ពៅ​ អធិការរង​នគរបាល​ស្រុក​ឧដុង្គ​បាន​ឣ​យ​ដឹង​ថា​ ក្នុង​ការ​ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នេះ​ ធ្វើ​ឡើង​នៅ​ចំណុច​មុខ​ផ្ទះ​ឈ្មោះ​ ជួប​ សា​វឿ​ន​ ភេទ​ប្រុស​ អាយ​18​ឆ្នាំ​ នៅ​ភូមិ​ក្របីព្រៃ​ ឃុំ​ភ្នំ​តូច​ ដកហូត​បាន​ថ្នាំ​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​2​កញ្ចប់​តូច​ ។​

​លោក​ឣ​ធិ​ការ​រង​បន្ត​ថា​ ជនសង្ស័យ​ម្នាក់​នេះ​គឺ​សមត្ថកិច្ច​ជំនាញ​របស់​លោក​តាមដាន​ជា​យូរ​មក​ហើយ​ ទើប​នេ​ៅ​ពេល​នេះ​ពេល​ដែល​គេ​កំពុង​តែ​ធ្វើ​សកម្មភាព​ជួញដូរ​ដើម្បី​ចែកចាយ​បន្ត​កម្លាំង​របស់​លោក​ធ្វើការ​បង្ក្រាប​បាន​តែ​ម្តង​ ។​

​បន្ទាប់​ពី​ឃាត់​ជនសង្ស័យ​ម្នាក់​នេះ​បាន​ហើយ​ រហូត​ដល់​ម៉ោង​15​និង​50​នាទី​ថ្ងៃ​ដដែល​ ក្រោយ​ពី​បាន​ចម្លើយ​សារភាព​ពី​ឈ្មោះ​ ជួប​ សា​វឿ​ន​ នេះ​កម្លាំង​របស់​លោក​ឈាន​ទៅ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​1​នាក់​ទៀត​ឈ្មោះ​ ពឿ​ន​ គង្គា​ ភេទ​ប្រុស​ អាយុ​20​ឆ្នាំ​ នៅ​ភូមិ​ឃុំ​ខាងលើ​ កំពុង​ជិះ​ម៉ូតូ​ម៉ា​កនិច​ ពណ៌​ស​ ពី​ទិស​ខាងកើត​ ទៅ​លិច​ ។​

​ជន​នេះ​ ដំបូង​មិន​ព្រម​ឣោ​យ​សមត្ថកិច្ច​ត្រួតពិនិត្យរ​តាម​សម្រួល​ឡើយ​ គឺ​ជន​នេះ​បាន​បើក​ម៉ូតូ​មក​បំ​បុក​រថយន្ត​សមត្ថកិច្ច​ ពី​ខាងស្ដាំ​ដៃ​បណ្ដាល​ឲ្យ​ដួល​ទើប​កម្លាំង​របស់​លោក​ចុះ​ទៅ​ចាប់​ឃាត់​បាន​ ។​

​ក្រោយ​ឃាត់​បាន​មុខសញ្ញា​នេះ​ហើយ​ កម្លាំង​ជំនាញ​បាន​ឆែក​ឃើញ​មាន​ថ្នាំ​ញៀន​1​កញ្ចប់​ នៅ​នឹង​ខ្ល្ល​ន​របស់​គេ​ទៀត​ផង​ ។​

​វត្ថ​តាង​ថ្នាំ​ញៀន​ និង​ម៉ូតូ​របស់​ក្រុម​ជនសង្ស័យ​ខាងលើ​សមត្ថកិច្ច​របស់​លោក​បា​ នក​សាង​ឯកសា​តាម​និ​តិ​វិធី​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ជំនាញ​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕​ សេនា​ស័ក្តិ​

ses (4)

ses (3)

ses (2)

ses (1)


ចែករំលែក៖