ព័ត៌មានទាន់ហេតុការណ៍៖

​សមត្ថកិច្ច​ឃាត់ខ្លួន​ឪពុក​ចិត្ត​តិ​រ​ច្ឆា​ន​រំលោភ​កូនស្រី​បង្កើត​២០​ដង​នៅ​ ឃុំ​សំឡី​

ចែករំលែក៖

​ខេត្តស្វាយរៀង​៖​ ឪពុក​ចិត្ត​តិ​រច្ឆា​ន​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​ តាម​ពាក្យបណ្ដឹង​របស់​អ៊ំ​ស្រី​ថា​ បាន​ចាប់រំលោភ​កូនស្រី​បង្កើត​បាន​សម្រេច​ដល់​ទៅ​២០​ដង​ ហើយ​តែងតែ​គំរាមកំហែង​មិន​អោយ​ប្រាប់​ម្ដាយ​ ។​

​ការ​ឃាត់ខ្លួន​នេះ​ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៦​ ស្ថិត​នៅផ្ទះ​របស់​ជនសង្ស័យ​ ក្នុងភូមិ​តា​ប៉ោ​ ឃុំ​សំឡី​ ស្រុក​កំពង់​រោទ៍​ ខេត្តស្វាយរៀង​ ។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ កំពង់​រោទ៍​បានអោយ​ដឹង​ថា​ ជនសង្ស័យ​ជា​ឪពុក​ដែល​ឃាត់ខ្លួន​មានឈ្មោះ​ឈឹ​ម​ វ៉ា​ន់​នី​ អាយុ​ ៣៦​ឆ្នាំ​ មុខរបរ​កសិករ​មាន​ទីលំនៅ​ក្នុងភូមិ​ ឃុំ​ កើតហេតុ​ខាងលើ​ ។​ រីឯ​ជន​រង​គ្រោះ​អាយុ​១៨​ឆ្នាំ​។​

​ប្រភព​បន្ត​ថា​ ការ​បែកធ្លាយ​ឪពុក​រំលោភ​កូន​ឯង​នេះ​ ដោយសារ​តែ​កូនស្រី​មានការ​ភ័យភិត​ពេក​ បានរ​ត់ទៅ​ភ្នំពេញ​ ហើយ​បាន​ទូរស័ព្ទ​ប្រាប់​អ៊ំ​ស្រី​ពី​ដំណើររឿង​ទាំងអស់​ ។​

​រាល់ពេល​ចាប់រំលោភ​ម្តងៗ​ គឺ​ជនសង្ស័យ​បាន​រក​លេស​ប្រើ​ឲ្យ​ប្រពន្ធ​ ទៅ​ទិញ​នេះ​ ទិញ​នោះ​ នៅផ្ទះ​លក់​ចាប់ហួយ​ ដែល​មាន​ចម្ងាយ​ ឆ្ងាយ​ពី​ផ្ទះ​ និង​ដេញ​កូនៗ​ ឲ្យ​ទៅ​តាម​ម្តាយ​អស់​ តែ​មិន​ឲ្យ​នារី​រង​គ្រោះ​ ទៅ​ណា​ទេ​ គឺ​ឲ្យ​នៅផ្ទះ​ពីរ​នាក់​ រួច​ក៏​ឆ្លៀតឱកាស​ បង្ខំ​ចាប់រំលោភ​តែ​ម្តង​ ពេល​រំលោភ​ម្តងៗ​ គឺ​តែងតែ​គំរាម​ មិន​ឲ្យ​ប្រាប់​ម្តាយ​នោះ​ទេ​ បើ​ហ៊ាន​ប្រាប់​ នឹង​វាយ​ធ្វើបាប​ ជាក់​ជា​មិន​ខាន​ឡើយ​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នក​របាល​ខេត្ត​ចាត់ការ​បន្ត​តាម​ច្បាប់​ ៕​ យឹ​ម​ សុ​ថា​ន​

saa copy


ចែករំលែក៖