ព័ត៌មានទាន់ហេតុការណ៍៖

​ចាប់ខ្លួន​អ្នកលេង​ដាវ​សាំ​ម៉ូ​រ៉ៃ​ម្នាក់​នៅ​ច្បារ​អំពៅ​

ចែករំលែក៖

​ភ្នំពេញ​:​ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៤​នាក់​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ច្បារ​អំពៅ​ ចាប់ខ្លួន​ នៅ​គ្រា​ដែល​ក្រុម​ជនសង្ស័យ​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​ប្រហា​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​អោយរ​ងរ​បួស​២​នាក់​ និង​ជា​ច្រើន​នាក់​រត់​ចែក​ជើង​គ្នា​ ចំណែក​ជន​បង្ក​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ម្នាក់​ដកហូត​បាន​ដាវ​សាំ​ម៉ូ​រ៉ៃ​១​ ចំណែក​៣​នាក់​ទៀត​រត់គេច​ខ្លួន​ ។​

​ករណី​ចាប់ខ្លួន​អ្នកលេង​ដាវ​សាំ​ម៉ូ​រ៉ៃ​នេះ​ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​ក្បែ​តារាង​បាលទាត់​ក្នុង​វិទ្យាល័យ​ច្បារ​អំពៅ​ ភូមិ​បឹង​ឈូក​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ ដឹកនាំ​ដោយ​លោក​គិត​ សុផល​ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ច្បារ​អំពៅ​ ។​

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​មានឈ្មោះ​ ឌី​ សុភា​រម្យ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មុខរបរ​រត់​តុ​ការ​ មាន​ទីលំនៅ​ភូមិ​បឹង​ឈូក​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ ដោយឡែក​៣​នាក់​ទៀត​ដែល​រត់គេច​ខ្លួន​មានឈ្មោះ​អា​ពៅ​ ,​អា​ស្នា​ និង​អារក្ស​ ជនសង្ស័យ​ទាំង​៤​ នាក់​នេះ​ត្រូវជា​មិត្ត​ជាមួយ​គ្នា​ ។​

​ជន​រង​គ្រោះ​មានឈ្មោះ​ អឿ​ន​ ស៉ី​មឿ​ន​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរប​កម្មករ​សំណង់​នៅ​ក្នុង​ការដ្ឋាន​បុរី​ប៉េង​ហួត​ ស្នាក់​នៅ​ការដ្ឋាន​ រង​របួសស្រាល​ និង​ម្នាក់​ទៀត​ត្រូវជា​ប្អូន​រង​របួសធ្ងន់​មានឈ្មោះ​អឿ​ន​ ធា​រ៉ា​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ជាមួយ​គ្នា​ ។​

​មន្ត្រី​អាវុធហត្ថ​ខណ្ឌ​ដែល​ចូលរួម​ក្នុង​ការ​ចុះ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​បានអោយ​ដឹង​ថា​ មុន​ពេល​ចាប់ខ្លួន​ជន​បង្ក​ គឺ​ផ្តើម​ចេញពី​ជន​រង​គ្រោះ​រួម​ ជាមួយ​ប្អូនប្រុស​បាន​ចេញពី​ធ្វើការ​នៅ​ចំនុច​ការដ្ឋាន​បុរី​ប៉េង​ហួត​ ហើយ​ក៏​បង្ហួស​ទៅ​រក​លាង​ម៉ូតូ​នៅ​ក្រោយ​វត្ត​ប្រជំ​ុ​វង្ស​ ដោយ​ជិះ​កាត់​តាម​ផ្លូវ​ក្នុង​សាលា​វិទ្យាល័យ​ច្បារ​អំពៅ​ ក្បែរ​តារាង​បាល់ទាត់​ ពេល​ជិះ​ទៅ​ដល់​ក្រោយ​វត្ត​ប្រជំ​ុ​វង្ស​ កន្លែង​លាង​ម៉ូតូ​បាន​បិត​ ។​ ឃើញ​ដូច្នេះ​ជន​រង​ គ្រោះ​ទាំង​ពីរ​នាក់​ក៏​ជិះ​ម៉ូតូ​ត្រឡប់​មក​វិញ​ ដោយ​កាត់​តាម​ផ្លូវ​ដដែល​ ។​ ពេល​មក​ដល់​ចំនុច​ខាងលើ​ ជន​រង​គ្រោះ​បានឃើញ​ក្រុម​ជនសង្ស័យ​កំពុង​អង្គុយ​លេង​នៅ​ក្បែរ​តារាង​បាល់ទាត់​ តែ​ជន​រង​ គ្រោះ​មិន​បាន​ចាប់អារម្មណ៍​អ្វី​ឡើយ​ គឺ​បន្តដំណើរ​ទៅ​មុខ​ទៀត​ ពេល​ជិះ​មិន​ទាន់​បាន​៣​ម៉ែត្រ​ផង​ ស្រាប់តែ​ក្រុម​ជនសង្ស័យ​នាំ​គ្នា​មក​វាយ​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់​ និង​ស្រាល​ ហើយ​ផ្តួល​ម៉ូតូ​ចោលរ​ត់ទៅ​ក្នុង​ការដ្ឋាន​ដែល​ខ្លួន​រស់នៅ​ប្រាប់​ទៅ​បងប្អូន​អោយ​ជួយ​ខ្លួន​។​ ពេល​ឮ​ដូចនេះ​បងប្អូន​ជន​រង​គ្រោះ​ប្រហែល​ជិត​១០​នាក់​បាន​លើកគ្នា​មក​កន្លែង​កើតហេតុ​ដើម្បី​យក​ម៉ូតូ​ទៅ​វិញ​ ពេល​ឃើញ​ដូចនេះ​ក្រុម​ជនសង្ស័យ​បាន​នាំ​គ្នា​យក​ដាវ​សាំ​ម៉ូ​រៃ​ដេញ​កាប់​ទៅ​លើ​ក្រុម​ ជន​រង​ គ្រោះ​ធ្វើ​ឲ្យ​ក្រុម​ជន​រង​គ្រោះភ័យ​រត់​ចូល​ការដ្ឋាន​វិញ​អស់​។​

​ពេល​ទ​ទទួល​បាន​ពត៍​មានកំ​លាំង​ អាវុធ​ល​ត្ថ​ខណ្ឌ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ហើយ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០១​នាក់​ព្រម​ដកហូត​បាន​ដាវ​សាំ​ម៉ូ​រៃ​ចំនួន​០១​ដើម​ផង​ដែរ​ ។​

​ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​ និង​វត្ថុ​តាង​ ត្រូវ​បញ្ជូន​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ ដើម្បី​កសាង​សំណុំរឿង​បឋម​ និង​បញ្ជូន​បន្ត​ទៅ​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើ​ម្ប​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​ សណ្តោស​

ses (1)


ចែករំលែក៖