ព័ត៌មានទាន់ហេតុការណ៍៖

​ខឹង​គេ​ចោទ​ថា​ លួច​ទូរស័ព្ទ​ទាញ​កាំបិតប៉័ងតោ​ដេញ​កាប់​របួសធ្ងន់​

ចែករំលែក៖

​ខេត្តកណ្តាលៈ​ បុរស​ម្នាក់​ព្រោះតែ​ខឹង​ទៅ​លើ​អ្នក​ជិតខាង​ចោទ​ថា​បាន​លួច​ទូរស័ព្ទ​ដៃ​ ក៏​កើតជា​គំនុំ​គុំ​គួ​ន​រហូត​ឈាន​ដល់​ទាញ​កាំបិតប៉័ងតោ​ដេញ​តាម​កាប់​ជន​រង​គ្រោះ​កំពុង​អង្គុយ​លើ​ម៉ូតូ​ បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ កាលពី​វេលា​ម៉ោង​០៦​ និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៦​ ត្រង់​ចំណុច​ខាង​មុខ​ផ្ទះ​របស់​ឈ្មោះ​ សុខ​ ស្ថិត​ក្នុងភូមិ​ពោធិ​មង្គល​ ឃុំ​ព្រែក​តា​ទែន​ ស្រុក​ពញាឮ​។​

​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ជន​ដៃដល់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឃាត់ខ្លួន​រួម​ជាមួយ​វត្ថុ​តាង​ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ។​ ចំណែកឯ​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ក្នុងស្រុក​ពញាឮ​ ។​

​មន្ត្រី​នគរបាល​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹង​ថា​ ជន​ដៃដល់​មានឈ្មោះ​ សុខ​ ដៀ​ម​ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កម្មករ​ មាន​ទីលំនៅ​ភូមិ​ពោធិ​មង្គល​ ឃុំ​ព្រែក​តា​ទែន​ ស្រុក​ពញាឮ​ ។​ ចំណែកឯ​ជន​រង​គ្រោះ​ឈ្មោះ​ យ៉ា​ត​ ចាន់​ណា​រា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កម្មករ​រោងចក្រ​ មាន​ទីលំនៅ​ក្នុងភូមិ​/​ឃុំ​ជាមួយ​ជន​ដៃដល់​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​បាត់​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​ ហើយ​បាន​ដាក់​ការ​សង្ស័យ​ថា​ជន​ដៃដល់​ឈ្មោះ​ សុខ​ ដៀ​ម​ ជា​អ្នក​លួច​ ។​ ការ​សង្ស័យ​របស់​ជន​រង​គ្រោះ​បានដឹង​ដល់​ជន​ដៃដល់​ធ្វើ​ឲ្យ​ជន​ដៃដល់​មាន​គំនុំ​គុំ​គួ​ន​ជាមួយ​ជន​រង​គ្រោះ​រហូត​មក​ ។​ លុះ​មក​ដល់​ថ្ងៃ​កើតហេតុ​ជនល្មើស​ឃើញ​ជន​រង​គ្រោះ​កំពុង​អង្គុយ​លើ​ម៉ូតូ​ ត្រង់​ចំណុច​ខាង​មុខ​ផ្ទះ​របស់​ឈ្មោះ​ សុខ​ ក៏​ទាញ​កាំបិតប៉័ងតោ​ដេញ​កាប់​ប្រហារ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​តែ​ម្តង​ ៕​ស្អាង​ជ័យ​

ses (2)

ses (1)


ចែករំលែក៖