ព័ត៌មានទាន់ហេតុការណ៍៖

​រថយន្ត​ទួ​រី​ស​បើក​បុក​មន្ត្រី​សមត្ថកិច្ច​ខេត្តកណ្តាល​ម្នាក់​ស្លាប់​មួយ​រំពេច​

ចែករំលែក៖

​ខេ​តេ្ត​កណ្តាលៈ​ រថយន្ត​ទួ​រី​ស​មួយ​គ្រឿង​បើក​បោះពួយ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​បុរស​ម្នាក់​ជា​មន្ត្រី​សមត្ថកិច្ច​ខេត្តកណ្តាល​គ្រា​ដែល​កំពុង​ជិះ​ម៉ូតូ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២​ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​ភ្លាមៗ​មួយ​រំពេច​ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១៩​និង​៥០​នាទី​ ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២​ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២២-២៣​ ស្ថិត​ក្នុងភូមិ​ស្រុក​ធំ​ ឃុំ​ជើង​កើប​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​ ។​

​មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​កណ្តាលស្ទឹង​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ វណ្ណ​ វាសនា​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ មុខរបរ​ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​ មាន​ទីលំនៅ​ក្នុងភូមិ​ឈើ​នាង​ ឃុំ​គោក​ត្រប់​ ស្រុក​កណ្តាលស្ទឹង​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កណ្តាល​ 1P-0930​ ។​ ចំណែកឯ​រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​ទួ​រី​ស​ មិន​ចាំ​ពណ៌​និង​ស្លាក​លេខ​ ក្រោយ​ពី​កើតហេតុ​បាន​បើក​គេច​ទៅ​ភ្នំពេញ​បាត់​ស្រមោល​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​សាក្សី​បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្តតាកែវ​ ដោយ​មិន​មាន​ពាក់មួក​ការពារ​សុវត្ថិភាព​នោះ​ទេ​ ខណៈ​បើក​ដល់​ចំណុច​កើតហេតុ​ក៏​ត្រូវ​រថយន្ត​បង្ក​បើក​ច្រាស់ទិស​គ្នា​បុក​ពេញ​មួយ​ទំហឹង​ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​មួយ​រំ​ពែ​ច​នៅ​កន្លែង​កើតហេតុ​ ។​

​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​រថយន្ត​បង្ក​ បាន​បើក​គេច​ឆ្ពោះទៅ​ភ្នំពេញ​បាត់​ស្រមោល​ ។​

​បច្ចុប្បន្ន​ម៉ូតូ​ និង​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​កណ្តាល​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​ ស្អាង​ជ័យ​

ses (3)

ses (2)

ses (1)


ចែករំលែក៖