ព័ត៌មានទាន់ហេតុការណ៍៖

​លោកស្រី​អ៊ួ​ង​សុ​ផល្លា​ យក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​ជូន​ប្រជាពលរដ្ឋ​ងាយ​រង​គ្រោះ​ចំនួន​៣០​គ្រួសារ​

ចែករំលែក៖

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៦​ នេះ​ អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​ជ្រោយចង្វារ​ ដឹកនាំ​ដោយ​លោកស្រី​កែ​ វ​ច័ន្ទ​សុ​៊​ន​ណា​រី​ ប្រធាន​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​ជ្រោយចង្វា​ និង​ស្រី​អួ​៊​ង​ សុ​ផល្លា​ ប្រធានកិត្តិយស​សមាគម​ន៍​នារី​ដើម្បី​សន្តិភាព​និង​ការ​អភិវឌ្ឍន៍​ខណ្ឌ​ រួម​នឹង​ ក្រុមការងារ​អនុ​សាខា​កា​បាទ​ក្រហម​ ខណ្ឌ​ និង​ក្រុមការងារ​កាកបាទក្រហម​ សង្កាត់​ព្រែក​តា​សេក​ បាន​នាំ​យក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ មក​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ងាយ​រង​គ្រោះ​ ជន​ទី​ទាល់ក្រ​ អ្នក​ផ្ទុកមេរោគ​អេស​ដ៍​ និង​ជន​ពិការ​ ចំនួន​៣០​គ្រួសារ​ ដែល​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ សង្កាត់​ព្រែក​តា​សេក​ ខណ្ឌ​ជ្រោយចង្វា​រាជធានី​ភ្នំពេញ​ ។​ ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ​ លោក​ ស្រី​ អ៊ួ​ង​ សុ​ផល្លា​មាន​ប្រសាសន៍​បញ្ជាក់​ពី​ការ​យកចិត្ត​ទុក្ខ​ដាក់​ពី​សំណាក់​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៉ុន​ រ៉ា​នី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ និង​បាន​ពាំនាំ​មក​នូវ​ការ​ផ្តាំផ្ញើរ​សួរសុខទុក្ខ​ ព្រមទាំង​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អោយ​ខិតខំ​ប្រកប​របរ​ចិញ្ចឹមជីវិត​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ និង​ការ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន​ ។​

​អំណោយ​ដែល​បាន​ចែក​ជូន​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ថវិការ​៤​មឺ​ុ​ន​រៀល​ អង្ករ​ ៣០​គីឡូក្រាម​មី​ ១​កេស​ ត្រីខ​ ១​យួរ​ (១០​កំប៉ុង​)​ឃី​ត​១​ (​មុង​១​ ,​ ភួយ​១​ សា​រ៉ុ​ង​១​ ក្រមា​១)​ ក្នុង​នោះ​លោក​អឿ​ សី​ុ​ផុ​ន​ចៅសង្កាត់​ព្រែក​តា​សេក​ ជួយ​ឧបត្ថម្ភ​បន្ថែម​ថវិការ​២​មឺ​ុ​ន​រៀល​ក្នុង​គ្រួសារ​១​និង​លោកស្រី​រ៉ុ​ង​ណា​រ័​ត្ន​ឧបត្ថម្ភ​១​គ្រួសារ​១​មុ​ឺ​ន​រៀល​ ។​

​ជា​ចុង​ក្រោយ​ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ទទួល​អំណោយ​នា​ឱកាស​នេះ​ បាន​សម្ដែង​នូវ​ក្ដី​រីករាយ​ និង​មាន​មតិ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ និង​គោរព​ជូនពរ​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ និង​ ក្រុម​គ្រួសារ​ ដែល​លោក​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​គិតគូរ​ ដល់​កា​រស់នៅ​ គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​ មិន​ថា​សាសនា​ និន្នាកា​នយោបាយ​ ជាតិ​សាសន៍​ណា​ ឬ​ពណ៌​សម្បុ​អ្វី​ឡើយ​ គឺ​សម្ដេច​តែងតែ​ជួយ​ឧបត្ថម្ភ​ជា​និច្ច​ ។​ បន្ថែម​ក្នុង​នោះ​ បងប្អូន​ក៏​មិន​ភ្លេច​ថ្លែងអំណរគុណ​ដល់​ ក្រុមការងារ​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ ខណ្ឌ​ ដែល​បាន​នាំ​យក​អំណោយ​របស់​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ មក​ជូន​ពួក​គាត់​ និង​សូម​គោរព​ជូនពរ​ដល់​ ក្រុមការងារ​ទាំង​ទទួល​នូវ​ ពុទ្ធ​ពរ​ទាំង​ ៤​ ប្រការ​ គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ៕​ ជ្រោយ​ពេជ្រ​

image2

image1

image3

image4

image5


ចែករំលែក៖