ព័ត៌មានទាន់ហេតុការណ៍៖

ទារក​អាយុ​៧​ខែ​កើត​ជំងឺ​រាករូស​ត្រូវ​បាត់បង់​ជីវិត​ក្រោយ​ពេល​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​

ចែករំលែក៖

​ខេត្តរតនគិរី​៖​ ជំងឺ​រាករូស​ដ៏​កាច​សាហាវ​ កើត​លើ​កុមារ​ ទើបតែ​បាន​អាយុ​៧​ខែ​ ក្នុង​គ្រួសារ​ទីទ័ល​ក្រ​មួយ​ ហើយ​ក៏​បាន​ឆក់​យក​ជីវិត​ទៅ​យ៉ាង​ឆាប់រហ័ស​បំផុត​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៦​ ។​

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ម្តាយ​ក្មេង​រង​គ្រោះ​ឈ្មោះ​ អ៊ុ​ក​ ចាន់​ឌឿ​ន​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ធ្វើ​ចំការ​មាន​ទីលំនៅ​ភូមិ​សឹក​ ឃុំ​តា​អង​ ស្រុក​កូន​មុំ​ បាន​ឲ្យ​ដឹង​ថា​ ក្មេង​រង​គ្រោះ​មានឈ្មោះ​ សំណាង​ ភេទ​ប្រុស​ អាយុ​៧​ខែ​ ជា​កូន​ទី​៣​ ក្រោយ​ពេល​កើតហេតុ​ កូន​របស់​គាត់​កើត​ជំងឺ​រាករូស​ រលាក​បំពង់ក​ មាន​រយ​:​ពេល​ពីរ​ថ្ងៃ​នៅ​ឯ​ផ្ទះ​ ហើយ​គាត់​ក៏​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដើម្បី​សង្គ្រោះ​បន្ទាន់​ ។​

​ទីបំផុត​ខណៈ​ដែល​ទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ហើយ​ក្រុម​គ្រូពេទ្យ​បាន​យកចិត្តទុកដាក់​ព្យាបាល​ដូច​ជា​ព្យួរសេរ៉ូម​ ។​ល​។​ បាន​តែ​រយ​:​ពេល​៥​ថ្ងៃ​ប៉ុណ្ណោះ​ កូន​របស់​គាត់​ត្រូវ​ស្លាប់​ ដោយ​អស់​លទ្ធភាព​ពី​ក្រុម​គ្រូពេទ្យ​នឹង​ព្យាបាល​បន្ត​ទៅ​ទៀត​ ។​

​ជុំវិញ​ប​ញ្ហ​ខាងលើ​នេះ​ លោក​ផា​ន់​ សុ​គ​ន្ធា​ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ អ្នក​សារព័ត៌មាន​មិន​អាច​ស៊ុំ​ការ​បំភ្លឺ​បាន​ទេ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែឧសភា​ ពាក់ព័ន្ធ​នឹង​ជំងឺ​រាករូស​ទៅ​លើ​ក្មេង​រង​គ្រោះ​ខាងលើ​នេះ​ ដោយ​លោក​អះអាង​ថា​ រង់ចាំ​សួរ​កូនចៅ​សិន​ហើយ​បិត​ទូរស័ព្ទ​ ។​

​សាកសព​ក្មេង​រង​គ្រោះ​ត្រូវ​អាណាព្យាបាល​យក​ចេញពី​មន្ទីរពេទ្យ​បញ្ជូន​ទៅ​ធ្វើបុណ្យ​នៅផ្ទះ​របស់​ខ្លួន​តាម​ប្រពៃណី​ ៕​ វុ​ទ្ធ​ឦ​សាន្ត​

ses (2)

ses (3)

ses (1)


ចែករំលែក៖