ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​លោត​ពីលើ​ស្ពាន​អាកាស​ក្បាលថ្នល់​ទាំង​ព្រឹក​ បណ្តាល​ឲ្យ​រង​របួស​ សង្ស័យ​មាន​វិបត្តិ​ស្នេហា​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​លោត​ពីលើ​ស្ពាន​អាកាស​ក្បាលថ្នល់​ សង្ស័យ​មាន​វិបត្តិ​ស្នេហា​ បណ្តាល​ឲ្យ​រង​របួស​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ​គ្លីនិក​បង្អែក​មាន​ជ័យ​ កាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ស្ពាន​ក្បាលថ្នល់​ ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ ។​

​តាម​សម្ដី​របស់​អ្នក​រត់​ម៉ូតូឌុប​នៅ​ក្បែរ​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បាន​ធ្វើ​ដំណើរ​មក​លើ​ស្ពាន​អាកាស​ក្បាលថ្នល់​មិនដឹង​ថា​មានរឿង​អ្វី​ទេ​ សង្ស័យ​តែ​មាន​វិបត្តិ​ស្នេហា​ក៏​បាន​ដាច់​ចិត្ត​លោត​ពីលើ​ស្ពាន​អាកាស​ក្បាលថ្នល់​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។​ ភ្លាមៗ​នោះ​ក៏​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​បង្អែក​មាន​ជ័យ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ៕​ ស​ រស្មី​

image1

image2


ចែករំលែក៖