ព័ត៌មានទាន់ហេតុការណ៍៖

​ជន​ពិកា​ភ្នែក​ទាំង​សងខាង​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លាប់​គួរ​ឲ្យ​រន្ធត់​

ចែករំលែក៖

​ខេត្តពោធិ៍សាត់​៖​ បុរស​ពិកា​ភ្នែក​ទាំង​សងខាង​មាន​វ័យ​ចំណាស់​ម្នាក់​ ដែល​អ្នក​ភូមិ​ផង​របង​ជាមួយ​បាន​អះអាង​ថា​ គាត់​ជា​អ្នក​ដើរ​សុំទាន​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ស្លាប់​នៅ​ចិញ្ចើម​ផ្លូវ​គួរ​ឲ្យ​រន្ធត់​ ខណៈ​បុរស​រូប​នេះ​កំពុង​ដើរ​ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​អ្នក​ថ្មើរជើង​ស្លាប់​ខាងលើ​នេះ​ បាន​ភ្ញាក់ផ្អើល​ឡើង​នៅ​ម៉ោង​ប្រមាណ​៥​និង​២៥​នាទី​ព្រឹក​ ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៩៥-១៩៦​ ស្ថិត​ក្នុងភូមិ​ក្រពើរ​រោ​រិ៍​ ឃុំ​ស្នាម​ព្រះ​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​។​

​ប្រភព​ព័ត៌មាន​នានា​ជុំវិញ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ អ៊ុ​ច​ ហាង​ ភេទ​ប្រុស​ អាយុ​៦៤​ឆ្នាំ​ ពិកា​ភ្នែក​ទាំង​សងខាង​ (​មុខរប​សុំទាន​)​ រស់នៅ​ភូមិ​ស្ដុក​ស្វាយ​ ឃុំ​ស្នាម​ព្រះ​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ ប្រពន្ធ​ឈ្មោះ​ ចេ​ត​ វឿ​ន​ អាយុ​៥៣​ឆ្នាំ​ មាន​គូ​ន​ប្រុស​ស្រី​ចំនួន​៥​នាក់​។​

​ប្រភព​បន្ត​ថា​ គេ​ឃើញ​គាត់​ (​អ៊ុ​ច​ ហាង​)​ជន​រង​គ្រោះ​ធ្វើ​ដំណើរ​ដើរ​ឆ្លងផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ស្ទើរ​ដល់​ចិញ្ចើម​ផ្លូវ​ទៅ​ហើយ​នោះ​ ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​មិន​ស្គាល់​ម៉ាក​ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​បាន​បុក​គាត់​ពេញទំហឹង​ ខ្ទាត​ជា​ច្រើន​ម៉ែត្រ​បាន​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​គួរ​ឲ្យ​រន្ធត់​។​

​ប្រភព​បន្ត​ទៀត​ថា​ ក្រោយ​កើតហេតុ​គេ​ឃើញ​សមត្ថកិច្ច​ចុះ​មក​ដល់​ដែរ​ តែ​បែរ​គ្នាន​តម្រុយ​ និង​ស្លាកស្នាម​អ្វី​ដើម្បី​ជួយ​ស្រាវជ្រាវ​រក​រថយន្ត​ទេ​មើលទៅ​នោះ​ ព្រោះ​នៅ​កន្លែង​កើតហេតុ​ ដូច​ជា​មិនឃើញ​កម្ទេចកម្ទីរ​អ្វី​ជាស​ម្គ​ល់​ទាល់តែ​សោះ​ ហើយ​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ប្រាកដ​មែន​នោះ​ ទើប​ប្រគល់​សាកសព​ឲ្យ​ទៅ​ក្រុម​គ្រួសា​រសេច​ញាតិ​យក​ទៅ​ចាត់ចែង​តាម​ប្រពៃណី​ ៕​ ប៉ឹម​ ពិន​

2

1


ចែករំលែក៖