ព័ត៌មានទាន់ហេតុការណ៍៖

​បុរស​ម្នាក់​ដើរ​ដួល​ផ្កាប់មុខ​ដាច់ខ្យល់​ស្លាប់​មួយ​រំពេច​

ចែករំលែក៖

​ខេត្តពោធិ៍សាត់​៖​ កសិករ​ម្នាក់​ ត្រូវ​បាន​ក្រុម​គ្រួសា​រសេច​ញាតិ​អះអាង​ថា​ កំពុង​មើល​សត្វ​សុ​ី​ដំណាំ​សុខៗ​ ស្រាប់តែ​ដួល​ផ្កាប់មុខ​ប្រកាច់​ស្លាប់​មួយ​រំពេច​ ប៉ុន្តែ​ក្រុម​គ្រួសារ​មិន​អស់ចិត្ត​ ក៏​នាំ​គ្នា​ដឹក​យក​មក​មណ្ឌល​សុខភាព​ទាល់តែ​មានការ​បញ្ជាក់​ពី​ក្រុម​គ្រូពេទ្យ​ទើប​អស់ចិត្ត​ ។​

​ហេតុការណ៍​នេះ​បាន​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៦​ ត្រង់​ចំណុច​អូរ​កង់​ឡាន​ ក្នុង​ចម្ការ​ក្នុង​ព្រៃ​ ស្ថិត​ក្នុងភូមិ​ដីក្រហម​ ឃុំ​អន្លង់​រាប​ ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​ ។​

​តាម​ការ​បញ្ជាក់​ពី​លោក​មេ​ភូមិ​ដីក្រហម​ និង​ត្រូវជា​ឪពុកក្មេក​ជន​រង​គ្រោះ​ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​ កូនប្រសារ​គាត់​ដែល​បាន​បាត់បង់​ជីវិត​ឈ្មោះ​ ភ័​ណ្ឌ​ កុសល់​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ស្រុក​កំណើត​នៅ​ភូមិ​អូរ​ស្រាវ​ ឃុំ​ព្រ​ងិ​ល​ ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​ បច្ចុប្បន្ន​នៅ​ភូមិ​-​ឃុំ​កើតហេតុ​។​

​ឪពុកក្មេក​មេ​ភូមិ​បន្ត​ថា​ កូនប្រសារ​គាត់​រង​គ្រោះ​គាត់​ទៅ​ធ្វើ​រោង​ ធ្វើ​ចម្ការ​នៅ​ចំណុច​កើតហេតុ​ ដោយ​រោង​១​មាន​គ្នា​សុទ្ធ​ជា​បងប្អូន​៦​ទៅ​៧​នាក់​ឯ​ណុះ​ ហើយ​មាន​រោង​គេឯង​ច្រើន​ជា​ច្រើន​ទៀត​ទៅ​ស្នាក​នៅ​ធ្វើ​ចម្ការ​ដូចៗ​គ្នា​ជា​រៀង​រាល់​ឆ្នាំ​។​

​លោក​បន្ត​ទៀត​ថា​ មុន​ពេល​កើតហេតុ​កូនប្រសារ​គាត់​បាន​ដើរ​មើល​ដំណាំ​ក្នុង​ចម្ការ​ជាមួយ​បងប្អូន​ម្នាក់​ទៀត​ ក្រែង​មាន​សត្វ​ផ្សេងៗ​ ពិសេស​សត្វ​ជ្រូកព្រៃ​សុ​ី​ដំណាំ​ ប៉ុន្តែ​ជា​អកុសល​ចង្រៃ​អ្វី​កំពុង​ដើរ​សុខៗ​ ស្រាប់តែ​ដួល​ផ្កាប់មុខ​បែកពពុះមាត់​បាត់​មាត់​ បាត់​ក​ឈឹង​លែង​ដឹងខ្លួន​រហូត​ ពេល​នោះ​មេឃ​ក៏​ធ្លាក់​ភ្លៀង​ថែម​មក​ទៀត​ តែ​បងប្អូន​មិន​អស់ចិត្ត​ក​ជំនះ​ដឹក​យក​មក​ដល់​មណ្ឌល​សុខភាព​ស្រុក​វាល​វែង​ ទាល់តែ​ក្រុម​គ្រូ​ទេ​ព្យ​បញ្ជាក់​ប្រាប់​ថា​ បាន​ដាច់ខ្យល់​ស្លាប់​ហើយ​ ទើប​នាំ​គ្នា​ដឹក​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​ក្នុងភូមិ​ដីក្រហម​វិញ​ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

​ករណី​នេះ​មានការ​បញ្ជាក់​ពី​កម្លាំង​បញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​វាល​វែង​ដែរ​ថា​ ក្រោយ​កើតហេតុ​សមត្ត​កិច្ច​កងកម្លាំងប្រដាប់អាវុធ​ពាក់ព័ន្ធ​ចូលរួម​ស្រាវជ្រាវ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ លទ្ធផល​ទទួល​បាន​ថា​ គ្នាន​ឃើញ​ស្លាកស្នាម​អ្វី​គួ​ឲ្យ​កត់សំគាល់​ និង​ជាប់​ពាក់ព័ន្ធ​ នឹង​ឃាតកម្ម​អ្វី​នោះ​ឡើយ​ ៕​ ប៉ឹម​ ពិន​

s

d

a


ចែករំលែក៖