ព័ត៌មានទាន់ហេតុការណ៍៖

ម៉ី​ន​១​គ្រាប់​សល់​ពី​សម័យ​សង្គ្រាម​ផ្ទុះ​កក្រើក​ដាច់​កង់​គោ​យន្ត​ចូល​ដឹក​អូស​ក្បែរ​អូរ​ព្រំដែន​ តែ​សំណាង​ម្ចាស់​មិន​រង​របួស​

ចែករំលែក៖

​ប៉ោយ​ប៉ែ​តៈ ​គោ​យន្ត​៦​គ្រឿង​ ចូល​ក្នុង​ព្រៃ​ម៉ី​ន​ក្បែរ​បន្ទាត់​ព្រំដែន​ កម្ពុជា​ ថៃ​ដែល​គេ​ហាមឃាត់​ ក្នុង​ចំណោម​មួយ​គ្រឿង​ជាន់​ម៉ី​ន​ដាច់​កង់​ខាង​មុខ​ តែ​សំណាងល្អ​ម្ចាស់​រួច​ផុត​ពីរ​ងរ​បួស​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៦​ ឋិត​ត្រង់​ចម​ណុ​ច​ភូមិសាស្ត្រ​ប៉ុស្ដិ៍​បឹង​សាគូ​ ភូមិ​ព្រៃ​ព្រិច​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​

​សមត្ថកិច្ច​ប្រាប់​ថា​ ម្ចាស់​គោ​យន្ត​មានឈ្មោះ​ កាន់​ បូ​រី​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ស្នួល​ទ្រេត​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ។​

​សមត្ថកិច្ច​បញ្ជាក់​ថា​ មុន​កើតហេតុ​មាន​គោ​យន្ត​៦​គ្រឿង​ មាន​មនុស្ស​១២​នាក់​ ស្រី​២​នាក់​ មក​ពី​ភូមិ​ខាងលើ​ បើក​គោ​យន្ត​ចូល​ក្នុង​ព្រៃ​ តំបន់ហាមឃាត់​ កាប់​កូន​ឈើ​យក​ទៅ​ដុត​ធ្យូង​ ក្រោយ​ពី​កាប់​កូន​ឈើ​រួច​ ម្ចាស់​គោ​យន្ត​រួប​នោះ​បាន​បើក​គោ​យន្ត​ទៅ​ប្រមូល​កូន​ឈើ​ដាក់​លើ​គោ​យន្ត​ លុះដល់​ចំណុច​កើតហេតុ​ កង់​គោ​យន្ត​ខាង​មុខ​ផ្នែក​ស្ដាំ​ក៏​ជាន់​ម៉ី​ន​ផ្ទុះ​កាច់​កង​តែ​ម្ដង​ តែ​សំណាង​ម្ចាស់​បើកបរ​មិន​រង​របួស​ឡើយ​ ។​

​ប្រភព​បន្ត​ថា​ ព្រៃ​នៅ​កន្លែង​កើតហេតុ​នេះ​ អ្នក​ភូមិ​នៅ​ជិត​នេះ​ មិន​ហ៊ាន​ចូល​ទៅ​កាប់​ឈើ​ ឬ​ដើរ​កាត់​ឡើយ​ ព្រោះ​មាន​គ្រាប់​ម៉ី​ន​សល់​ច្រើន​ ដូច្នេះ​ហើយ​ទើប​កូន​ឈើ​ដុះ​សល់​ ហើយ​មួយ​រយៈ​នេះ​ មាន​គោ​យន្ត​ទាំង​៦​គ្រឿង​រួម​ទាំង​មនុស្ស​១២​នាក់​នេះ​ ពួក​គាត់​មក​កាប់​ មិន​ព្រម​ស្ដាប់​សមត្ថកិច្ច​ដែល​នៅ​ឈ​ជើង​ទីនោះ​ណែនាំ​ ដោយ​ពួក​គាត់​អះអាង​ថា​ មិន​មាន​ ព្រោះ​ពួក​គាត់​ធ្លាប់​ចូល​កាប់​កូន​ឈើ​ច្រើន​លើក​មក​ហើយ​ ទើប​ថ្ងៃ​កើតហេតុ​ មាន​គោ​យន្ត​១​គ្រឿង​ជាន់​ម៉ី​ន​ដឹង​ថា​ មាន​គ្រាប់​ម៉ី​ន​សល់​ពី​សង្គ្រាម​មែន​ ។​

​ក្រោយ​កើតហេតុ​ គោ​យន្ត​រង​គ្រោះ​និង​គោ​យន្ត​អត់​រង​គ្រោះ​ រួម​ទាំង​ម្ចាស់​ទាំងអស់​ ដែល​ចូល​មក​កាប់​ឈើ​នៅ​តំបន់ហាមឃាត់​ ត្រូវ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ព្រៃ​គប់​យក​ទៅ​ណែនាំ​ឈប់​ឲ្យ​ពួក​គាត់​ចូល​ទៅ​កាប់​ព្រៃ​តាម​បន្ទាត់​ព្រំដែន​ទៀត​ ព្រោះ​គ្រាប់​ម៉ី​ន​សល់​ពី​សម័យ​សង្គ្រាម​នៅ​ច្រើន​ ហើយ​ក៏​ឲ្យ​ពួក​គាត់​វិល​ទៅ​ភូមិ​របស់​គាត់​វិញ​ ៕​ វ​ណ្ណា​

ses (3)

ses (2)

ses (1)

ses (4)


ចែករំលែក៖