ព័ត៌មានទាន់ហេតុការណ៍៖

​អភិបាល​ខេត្តបន្ទាយមានជ័យ​ស្នើ​សុំ​អាជីវករ​នៅ​ក្នុង​ផ្សារ​ធំ​ថ្មី​បុរី​ជ័យ​បញ្ចៀស​ការ​លក់ទំនិញ​ខូចគុណភាព​ និង​ទំនិញ​ហាមឃាត់​ខុសច្បាប់​បង្ក​ប៉ះពាល់​សុខភាព​ដល់​ប្រជាពលរដ្ឋ​

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​៖​ លោក​ សួន​ បវរ​ ភិ​បាល​ខេត្តបន្ទាយមានជ័យ​ស្នើ​សុំ​អាជីវករ​ នៅ​ក្នុង​ផ្សារ​ធំ​ថ្មី​បុរី​ជ័យ​ ក្នុងស្រុក​មង្គលបុរី​ បញ្ចៀស​ការ​ដាក់​តាំង​លក់ទំនិញ​ខូចគុណភាព​ និង​ទំនិញ​ហាមឃាត់​ខុសច្បាប់​ ដែល​ជា​ទំនិញ​ចាត់​ទុក​ថា​ បង្ក​ការ​គ្រោះថ្នាក់​ ប៉ះពាល់​សុខភាព​ដល់​ពលរដ្ឋ​ប្រើប្រាស់​ ។​

​លោក​ក៏​បាន​អំពាវ​ឱ្យ​មានការ​លក់ទំនិញ​ដែល​មានគុណ​ភាព​ អនាម័យ​ល្អ​ ដើម្បី​ចូលរួម​លើក​ស្ទួយ​សុវត្ថិភាព​សុខភាព​សាធារណៈ​ តាម​រយៈ​នៃ​ការ​លក់ទំនិញ​ចំណីអាហារ​ជូន​ដល់​ ពលរដ្ឋ​ ដែល​ជា​អ្នក​ទទួលទាន​នោះ​ ។​ មិនតែប៉ុណ្ណោះ​ លោក​អភិបាលខេត្ត​ក៏​បាន​អំពាវនាវ​ឱ្យ​ មានការ​ទប់ស្កាត់​រាល់​ទំនិញ​ខូចគុណភាព​ និង​ទំនិញ​ហាមឃាត់​ខុសច្បាប់​ ដែល​ចរាចរណ៍​លើ​ទីផ្សារ​នោះ​ផង​ដែរ​ ។​

​ការ​ថ្លែង​ឱ្យ​មានការ​ទប់ស្កាត់​ទំនិញ​ហាមឃាត់​ទំនិញ​ខូចគុណភាព​និង​ទំនិញ​ហាមឃាត់​ខុសច្បាប់​ពី​សំណាក់​លោក​អភិបាល​ខេត្តបន្ទាយមានជ័យ​ទន្ទឹម​ដែល​គេ​មើលឃើញ​ថា​ប្រជាពលរដ្ឋ​កំពុង​មានការ​ព្រួយបារម្ភ​ជុំវិញ​នៃ​ការ​ប្រើប្រាស់​និង​ទទួលទាន​ទំនិញ​ដែល​គ្មាន​សុវត្ថិភាព​ផ្ទុក​សារធាតុ​គីមី​ និង​ទំនិញ​ប្រភេទ​ទឹក​អាស៊ីត​រូប​ទន្សាយ​នាំ​ពី​ប្រទេស​ថៃ​ ដែល​អ្នកលក់​បាយ​និង​លក់​គុយទាវ​មួយ​ចំនួន​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​និង​ខេត្តបាត់ដំបង​យក​ប្រើប្រាស​ជំនួស​ជា​ទឹកខ្មេះ​សម្រាប់​ធ្វើ​ម្ជូ​ផ្សំ​ជា​ចំណីអាហារ​ឱ្យ​ភ្ញៀវ​ពិសារ​ជា​ហេតុ​បង្ក​ការ​គ្រោះថ្នាក់​ដល់​សុខភាព​ ធ្ងន់​ ។​

​សូម​បញ្ជាក់​ថា​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៦​ លោក​ សួន​ បវរ​ អភិបាល​ ខេត្តបន្ទាយមានជ័យ​ និង​លោក​ អ៊ុ​ង​ អឿ​ន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ បាន​ញ្ជើ​ញ​ចូលរួម​ជា​គណៈអធិបតី​ភាព​ ក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្សារ​ធំ​ថ្មី​បុរី​ជ័យ​ ដែល​ទើប​កសាង​រួចរាល​ជា​ស្ថាពរ​ ចំណុច​ទីតាំង​ស្ថិត​ក្នុងភូមិ​អូរ​ស្ងួត​ ឃុំ​បន្ទាយ​នាង​ ស្រុក​មង្គលបុរី​ ខេត្តបន្ទាយមានជ័យ​។​

​បើ​តាម​របាយការណ៍​ពី​ម្ចាស់​ផ្សារ​ លោក​ ឧកញ៉ា​ ភូ​ ពុ​យ​ ប្រធាន​ក្រុមហ៊ុន​អ៊ិ​ន​វេស​មេន​ ខូ​អិ​ល​ធី​ឌី​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ការ​កសាង​ផ្សារ​នេះ​ឡើង​គឺ​ដើម្បី​ឱ្យ​បងប្អូន​អាជីវករ​នាំ​គ្នា​មក​លក់​ក្នុង​ផ្សារ​ដែល​មាន​កន្លែង​លក់ដូរ​ស​ធំ​ទូលាយ​ និង​មាន​អនាម័យ​ ហើយ​ជា​ពិសេស​ដើម្បី​បញ្ចៀស​កុំឱ្យ​បងប្អូន​អាជីវករ​លក់​លើ​ចំណី​ផ្លូវជាតិ​លេខ​៥​ បង្ក​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ​ និង​ប្រឈម​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ទៀត​ផង​។​

​លោក​ប្រាប់​ឱ្យ​ដឹង​ថា​ ផ្សារ​ធំ​ថ្មី​បុរី​ជ័យ​កសាង​លើ​ទំហំ​ដី​៣៥​ម៉ែត្រ​គុណ​១៥០​ម៉ែត្រ​ ស្ថិត​ក្នុង​ដី​វិនិយោគ​២៧​ហិ​កតា​ ផ្សារ​មាន​ស្តង់​សរុប​៣៥២​ស្តង់​ ហើយ​ចាប់ផ្តើម​កសាង​កាលពី​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​និង​ត្រូវ​បាន​បញ្ចប់​កសាង​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​១​ ខែមីនា​ ឆ្នាំ​២០១៦​ ៕​ សំ​ វិច្ឆិកា​

IMG_0882

IMG_0871

IMG_0870


ចែករំលែក៖