ព័ត៌មានទាន់ហេតុការណ៍៖

​អង្គភាព​ស្ពាន​ថ្នល់​នៃ​មន្ទីរ​សារ​ធា​រណៈការ​ខេត្តកណ្តាល​ត្រូវ​បាន​លក់​ទៅ​ឲ្យ​ឈ្មួញ​ក្រោម​រូបភាព​ផ្លាស់​ប្តូរ​ទីតាំង​

ចែករំលែក៖

​ខេត្តកណ្តាលៈ​ ផ្ទៃដី​ប្រមាណ​១.៥​ហិ​កតា​ របស់​អង្គភាព​ស្ពាន​-​ថ្នល់​ នៃ​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្តកណ្តាល​ ដែល​គេ​ដឹង​ថា​ជា​ដី​ត្រូវប៉ាន់​លក់​បាន​តម្លៃ​ថ្លៃ​ ត្រូវ​បាន​គេ​ឃុបឃិត​គ្នា​លក់​ទៅ​ឧកញ៉ា​ម្នាក់​ជា​អ្នកមាន​លុយ​មាន​អំណាច​ក្រោម​រូបភាព​ផ្លាស់​ប្តូរ​ទីតាំង​ដោយ​រំកិល​អង្ក​ភាព​មួយ​នេះ​ទៅ​ដាក់​នៅ​លើ​ដី​បឹង​ឆ្ងាយ​ដាច់​ស្រ​យ៉ា​ល​វិញ​ ។​

​សូម​បញ្ជាក់​ថា​ ផ្ទៃដី​របស់​អង្គភាព​ស្ពាន​-​ថ្នល់​ នៃ​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្តកណ្តាល​មាន​ទីតាំង​ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២១០​ ទល់មុខ​ឈាង​ខាងត្បូង​សាលា​ហេង​តុង​ ស្ថិត​ក្នុងភូមិ​តា​ខ្មៅ​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ។​ បើ​និយាយ​ឲ្យ​ចំ​ដី​នេះ​ស្ថិត​នៅ​ក្នុង​ក្រុង​តា​ខ្មៅ​មាន​តម្លៃ​ថ្លៃ​ខ្លាំង​ណាស់​ ហើយ​ត្រូវ​បាន​គេ​លក់​ប្តូរ​ទៅ​ដី​បឹង​ឆ្ងាយ​ដាច់​ស្រ​យ៉ា​ល​វិញ​ ស្ថិត​នៅ​ខាងត្បូង​ផ្លូវ​ចូល​ទៅ​វត្ត​ក្របៅ​ ក្នុង​ដែន​រដ្ឋបាល​ស្រុក​ស្អាង​ ។​ ដី​នេះ​វា​មាន​តម្លៃ​ថោក​ បើ​ប្រៀបធៀប​ទៅ​វា​ខុស​គ្នា​ដូច​មេឃ​ហើយនឹង​ដី​ជា​ហេតុ​ធ្វើ​អោយ​មហាជន​សង្ស័យ​ថា​ជា​ការ​ឃុ​ប​ឃឹ​ត​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​។​

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​លេចឮ​ថា​ ផ្ទៃដី​របស់​អង្គភាព​ស្ពាន​-​ថ្នល់​ នៃ​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្តកណ្តាល​ ត្រូវ​បាន​ផ្លាស់​ប្តូរ​នេះ​ដែរ​អ្នក​យក​ព័ត៌មាន​នគរវត្ត​បាន​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក​ ម៉ឹង​ យូ​ឡេ​ង​ ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្តកណ្តាល​លោក​បាន​ឆ្លើយ​តប​ថា​ ទីតាំង​អង្គភាព​ខាងលើ​នេះ​ពិតជា​មានការ​ផ្លាស់​ប្តូរ​ប្រាកដ​មែន​ ហើយ​ការ​រត់ការ​ដោះ​ដូរ​នេះ​គេ​ធ្វើ​ឡើង​តាំងពី​សម័យ​លោក​ មាស​ សឿ​ន​ អត​តី​ប្រធាន​មន្ទីរ​ ការ​ដោះ​ដូរ​នេះ​ទៀត​សោ​ធ​មាន​សេចក្តីសម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ ៕​

3 copy

4 copy

2 copy

1 copy


ចែករំលែក៖