ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រី​រដ្ឋបាល​អាជ្ញាធរ​ជាតិ​ ប្រយុទ្ធ​នឹង​ជម្ងឺអេដស៍​ម្នាក់​ត្រូវ​ចោរឆក់​ទូរស័ព្ទ​ បណ្ដាល​ឲ្យ​រង​របួស​

ចែករំលែក៖


​ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទឺ​ក​ល្អក់​ទី​២​ ខណ្ឌទួលគោក​ ធ្វើការ​ឃាត់ខ្លួន​ជាក់ស្តែង​ ពី​បទ​លួច​ (​ ឆក់​ទូរស័ព្ទ​ )​ កាលពី​វេលា​ម៉ោង​ប្រហែល​១១​និង​ ១៥​នាទី​ព្រឹក​ ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០១៦​ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ ផ្ទះ​លេខ​២៧​សេ​ ផ្លូវ​លេខ​២៥៧​ ក្រុម​ទី​២៥​ ភូមិ​៩​ សង្កាត់​ទឹកល្អក់​ទី​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​

​ជនសង្ស័យ​ឈ្មោះ​ ស៊ុន​ វុ​ធ​ដា​ ហៅ​ ដា​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ពុំ​ពិតប្រាកដ​ ស្នាក់​ នៅផ្ទះ​លេខ​៩​ ផ្លូវ​លេខ​២​ (​ បូ​រី​ប៉េង​ ហួត​ )​ សង្កាត់​ស្ទឹង​ មាន​ជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​

​ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ សឺ​ង​ ស្រី​ពៅ​ ភេទ​ស្រី​ អាយុ​ ២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មន្ត្រី​រដ្ឋបាល​អាជ្ញាធរ​ជាតិ​ ប្រយុទ្ធ​នឹង​ជម្ងឺអេដស៍​ ស្នាក់​នៅផ្ទះ​លេខ​៤៨​អឺ​០​ ផ្លូវលំ​ ភូមិ​បឹង​សាឡា​ង​ សង្កាត់​ឬ​ស្សី​កែវ​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជ​ ធានី​ភ្នំពេញ​ ។​

​រីឯ​វត្ថុ​តាង​ដែល​បាន​ចាប់​យក​ពី​ជនសង្ស័យ​មាន​-​ទូរស័ព្ទ​មួយ​គ្រឿង​ម៉ាក​ Samsung​ S4​ ពណ៌​ខ្មៅ​ មាន​ស៊ី​ម​លេខ​096​ 7563920​ (​ ជា​ទូរ​ស័​ព្ឌ​របស់​ជន​ រង​គ្រោះ​ )​ ។​ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ Honda​ Zoomer​ x​ ពណ៌​ស​ ស៊េរី​2016​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1FW-8148​ មាន​ 5065370(​ ជា​ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​)​ ។​

​តាម​ប្រភព​ព័​ត៍​មាន​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​ទី​២​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើយ​ហេតុ​ ជន​រង​ គ្រោះ​ និង​មិត្ត​ភ័ក្ត្រ​ឈ្មោះ​ ឆាំ​ រ​ដ្ឋា​ ភេទ​ស្រី​ អាយុ​ ២៥​ឆ្នាំ​ បាន​ជិះ​ម៉ូតូ​ម៉ាក​ Honda​ Icon​ ពណ៌​ក្រហម​លា​យស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ភ្នំពេញ​ 1BX-7048​ ជន​រង​ គ្រោះ​ជិះ​ខាងក្រោយ​ ដោយ​មាន​កាន់​ទូរស័ព្ទ​កំពុង​ស​ន្ទ​ នា​ជាមួយ​ប្តី​ ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​ ២៥៧​ ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ​ ស៊ុន​ វុ​ធ​ដា​ បាន​ជិះ​ម៉ូតូ​ តាម​មក​ពីក្រោយ​អែប​ទន្ទឹម​ខាងស្តាំ​ បាន​ធ្វើ​សកម្មភាព​ ឆក់​ទូរស័ព្ទ​ពី​ដៃ​ជន​រង​គ្រោះ​បាន​សម្រេច​ព្យាយាម​ជិះ​ ម៉ូតូ​គេចខ្លួន​ តែ​ដោយសារ​ខាង​មុខ​មាន​រឺ​ុ​ម៉ក​ម៉ូតូ​កង់​បី​ ចត​ទុក​ចោល​ ជនសង្ស័យ​បាន​ងាក​ម៉ូតូ​ចេញ​ ទើបបាន​ ទាក់​ដៃ​ម៉ូតូ​ជន​រង​គ្រោះ​ បណ្តាល​ឱ្យ​ដួល​ទាំងអស់​គ្នា​ ជនសង្ស័យ​បាន​លើក​ម៉ូតូ​បំរុង​ជិះ​គេចខ្លួន​ តែ​ជន​រង​ គ្រោះ​បាន​ចាប់​ទាញ​កាង​ម៉ូតូ​ ព្រមទាំង​ស្រែក​ចោរៗ​ ទើប​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ និង​កំលាំង​ល្បាត​របស់​ នគរបាល​ទឹកល្អក់​ទី​២​ អន្តរាគមន៍​ឃាត់ខ្លួន​បាន​ជាក់​ ស្តែង​តែ​ម្តង​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្តោះ​អា​ សន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ ដើម្បី​ សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​ ស​ ដា​រ៉ា​

ses (2)

ses (1)

ses (3)

ses (4)

ses (5)

ses (6)


ចែករំលែក៖