ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ចំណាយពេល​ជាង​៥​ម៉ោង​បង្ក្រាប​មេខ្លោង​ជួញដូរ​ថ្នាំ​ញៀន​នៅ​ស្រុក​កំ​រៀង​ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ​ដកហូត​បាន​ថ្នាំ​ញៀន​៣​ប្រភេទ​

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ កម្លាំង​នគរបាល​ស្នងការដ្ឋាន​ខេត្តបាត់ដំបង​ សហការ​និង​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន​ចេញ​ប្រតិបត្តិការ​និង​ចូល​ឆ្មក់​បង្ក្រាប​បាន​មុខសញ្ញា​មេខ្លោង​ជនសង្ស័យ​ជួញដូរ​ថ្នាំ​ញៀន​នៅ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ម្នាក់​ក្នុងស្រុក​កំ​រៀង​ ។​

​សមត្ថកិច្ច​ឆែកឆេរ​ រក​ឃើញ​ដកហូត​បាន​ថ្នាំ​ញៀន​ជា​ច្រើន​ចំនួន​៣​ប្រភេទ​។​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ជនសង្ស័យ​គ្រឿងញៀន​នោះ​ដែរ​កម្លាំង​សមត្ថកិច្ច​ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ ហេង​ លុយ​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តបាត់ដំបង​ បាន​ទៅ​ហ៊ុំ​ព័ទ្ធ​ផ្ទះ​ជន​រង​គ្រោះ​ប្រើ​ពេលវេលា​ជាង​៥​ម៉ោង​ ទើប​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ ។​ ការ​បង្ក្រាប​ញៀន​ចាប់ផ្តើម​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​រហូត​ដល់​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ដដែល​ ស្ថិត​នៅ​ចំណុច​ ភូមិ​អូរ​ដា​លើ​ ឃុំ​បឹង​រាំង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ ។​

​ជនសង្ស័យ​មានឈ្មោះ​ ហុង​ ពៅ​ ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ ឃុំ​ខាងលើ​ ។​ ថ្នាំ​ញៀន​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​១​កញ្ចប់​តូច​ ថ្នាំ​ញៀន​ក្រ​វី​ពណ៌​ស​ជិត​១០​កញ្ចប់​តូច​ ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ wy​ ៣,០០០​គ្រាប់​ និង​ដកហូត​រថយន្ត​កាម​រី​បា​ឡែ​ន​១​គ្រឿង​ផង​ដែរ​ ។​

​ជុំវិញ​នៃ​ការ​បង្ក្រាប​មេខ្លោង​គ្រឿងញៀន​នៅ​ស្រុក​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​សមត្ថកិច្ច​ប្រាប់​ឱ្យ​ដឹង​ថា​ជន​ង្ស័​យ​ជា​មុខសញ្ញា​យ៉ាង​សកម្ម​លក់​ចែក​ជាយ​ថ្នាំ​ញៀន​នៅ​តាម​ខ្សែបន្ទាត់​ព្រំ​កម្ពុជា​-​ថៃ​។​ការ​ឈាន​ដល់​បង្ក្រាប​ជនសង្ស័យ​បាន​ជោគជ័យ​ សមត្ថកិច្ច​បាន​អនុវត្ត​នៅ​វិធានការ​ជំនាញ​តាមដាន​ស្រាវជ្រាវ​ស៊ើបអង្កេត​ ដោយ​ប្រើប្រាស់​ក​ម្លាំ​ចំហរ​និង​សម្ងាត់​ ហើយ​បាន​ ឃើញ​ជនសង្ស័យ​ធ្វើ​សកម្មភាព​ជាក់ស្តែង​ទើប​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បាន​តែ​ម្តង​ ។​

​ជនសង្ស័យ​នៅ​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៦​ កំពុង​ស្ថិត​នៅ​ក្នុង​ការ​សាកសួរ​របស់​សមត្ថកិច្ច​ ដើម្បី​បន្ត​ស្វែងរក​បង្ក្រាប​មេខ្លោង​គ្រឿងញៀន​នៅ​ខាងក្រោយ​ខ្នង​ជន​ស​សង្ស័យ​បន្ថែម​ទៀត​ ។​

​សូម​បញ្ជាក់​ថា​ នៅ​ស្រុក​កំ​រៀង​ខេត្តបាត់ដំបង​តែងតែមាន​សេចក្តីរាយការណ៍​ ពី​ប្រជាពលរដ្ឋ​ថា​សកម្មភាព​លក់​ចែកចាយ​ថ្នាំ​ញៀន​នៅ​តែ​បន្ត​កើតឡើង​ បង្ក​ឱ្យ​មានការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​ ទន្ទឹម​នោះ​ថ្នាំ​ញៀន​ក៏​គេ​មើលឃើញ​បាន​និង​កំពុង​អូស​ទាញ​ស្រទាប់​យុវជន​ឱ្យ​ធ្លាក់​ក្នុង​ការ​ប្រើប្រាស់​ថ្នាំ​ញៀន​ពី​ទីក្រុង​រហូត​ដល​ជនបទ​ បើ​មិន​មាន​វិធានការ​បង្ការ​ទប់ស្កាត់​និង​ទៅ​លើ​គ្រឿងញៀន​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ​ ៕​ សំ​ វិច្ឆិកា​

IMG_0934

IMG_0938


ចែករំលែក៖