ព័ត៌មានទាន់ហេតុការណ៍៖

ចុះ​រាវ​គ្រុំ​លង់ទឹក​ស្លាប់​នៅ​ទន្លេ​វ៉ៃ​គោ​ក្រុង​ស្វាយ​រៀង​

ចែករំលែក៖

​ខេត្តស្វាយរៀង​៖​ មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​មូលហេតុ​ មាន​បុរស​ម្នាក់​ចុះ​រាវ​គ្រុំ​នៅ​ក្នុង​ព្រែក​ទន្លេ​វ៉ៃ​គោ​ ហើយ​បាន​លង់ទឹក​ស្លាប់​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​ភូមិ​ព្រះ​ទន្លេ​ សង្កាត់​សង្ឃ័រ​ ក្រុង​ស្វាយ​រៀង​ ។​

​បើ​តាម​មន្ត្រី​នគ​បាល​អធិការដ្ឋាន​នគ​បាល​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​លង់​ ទឹក​ស្លាប់​នោះ​ឈ្មោះ​អន​ សាវ៉ា​ន់​ ហៅ​ មៅ​ ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​ មុខរបរ​ធ្វើស្រែ​ មាន​ទីលំនៅ​ភូមិ​ស្រម៉​ជ្រំ​ សង្កាត់​សង្ឃ័រ​ ក្រុង​ស្វាយ​រៀង​ មាន​ប្រពន្ធ​ឈ្មោះ​សូ​ សា​មឿ​ អាយុ​៥៤​ឆ្នាំ​ មានកូន​៤​នាក់​ និង​មាន​ជីវភាព​ក្រីក្រ​ ។​

​មុន​ពេល​កើតហេតុ​ ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ គេ​ឃើញ​ជន​រង​គ្រោះ​នាំ​ប្រពន្ធ​និង​កូន​តូច​ម្នាក់​និង​អ្នក​ភូមិ​២​នាក់​ផ្សេង​ទៀត​បាន​មក​ចុះ​រាវ​គ្រុំ​នៅ​ក្នុង​ព្រែក​ទន្លេ​វ៉ៃ​គោ​ស្ថិត​នៅ​ភូមិ​ព្រះ​ទន្លេ​ សង្កាត់​សង្ឃ័រ​ ក្រុង​ស្វាយ​រៀង​ ក៏​ប៉ុន្តែ​ពេល​មក​ដល់​ប្រពន្ធ​ កូន​ និង​អ្នក​ភូមិ​២​នាក់​ផ្សេង​ទៀត​ បាន​នៅ​អង្គុយ​មាត់​ព្រែក​ រីឯ​ជន​រង​គ្រោះ​បាន​ដើរ​ចុះ​ទៅ​ក្នុង​ទឹក​ព្រែក​តែ​ម្នាក់ឯង​ គឺ​ដើរ​ចុះ​ទឹក​ចម្ងាយ​ជិត​១០០​ម៉ែត្រ​ពី​ច្រាំង​ជម្រៅ​ត្រឹម​ចង្កេះ​ ស្រាប់តែ​លេចទៅ​ក្នុង​ទឹក​ បន្ទាប់​មក​ឃើញ​ស្ទុះ​ស្រ​វេ​ស្រវា​ឡើង​រួច​ស្រែក​ឲ្យ​គេ​ជួយ​ ទំនង​ជើង​រមួលក្រពើ​ ទើប​ដឹង​ថា​ ជន​រង​គ្រោះ​ធ្លាក់​រណ្តៅ​គេ​ជីក​លង់ទឹក​ ក៏​ចុះ​ទៅ​ជួយ​ ស្រាប់តែ​ជន​រង​គ្រោះ​ល​i​ច​ចូល​ទៅ​ក្នុង​ទឹក​បាត់​ ដោយ​ទឹក​ក្នុង​រណ្តៅ​ជ្រៅ​ ជម្រៅ​ជាង​៣​ម៉ែត្រ​ មិន​អាច​ជួយ​បាន​ និង​ខ្យល់​ទឹក​រលក​បោក​ខ្លាំង​ក៏​រត់ឡើង​គោក​ ហើយ​ទៅ​យក​មង​អុស​រកតែ​ការ​រាវរក​ជន​រង​គ្រោះ​មិនឃើញ​ រហូត​ម៉ោង​១២•០០​ថ្ងៃត្រង់​ ប្រពន្ធ​ និង​កូន​បាន​ត្រឹម​ឈរ​យំ​ ប៉ុណ្ណោះ​ ។​

​ប្រជាពលរដ្ឋ​បាន​ប្តឹង​មក​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ ក៏​ប៉ុន្តែ​គ្មាន​អ្នក​ណា​ចេះ​ហែល​ទឹក​ និង​មុជទឹក​ ទើប​ឲ្យ​អ្នកស្រុក​យក​មង​ និង​មុង​អុស​រកស​ពរហូត​ដល់​យប់​នៅ​តែ​រក​មិនឃើញ​ ម្យ៉ាង​ខ្យល់​ខ្លាំង​ពិបាក​ មាន​តែ​ទូកត្នោត​ពិបាក​ក្នុង​ការ​រក​ ទុក​មួយ​យប់​រហូត​ដល់​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៥​ ឧសភា​ ទើប​សព​អណ្តែត​ទឹក​ ។​

​សព​ត្រូវ​បាន​នគរបាល​ប្រគល់​ទៅ​ក្រុម​គ្រួសា​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​ យឹ​ម​ សុ​ថា​ន​

ses copy


ចែករំលែក៖