ព័ត៌មានទាន់ហេតុការណ៍៖

Valencia ប្រកាសតែងតាំងលោក Pako Ayestaran ជាគ្រូបង្វឹកថ្មី

ចែករំលែក៖

ក្លិបបាល់ទាត់ Valencia ក្នុងក្របខ័ណ្ឌ អេស្ប៉ាញ La Liga បានប្រកាសតែងតាំង លោក Pako Ayestaran ដោយមានកិច្ច សន្យារយៈពេល២ឆ្នាំ។

គ្រូបង្វឹកវ័យ៥៣ឆ្នាំរូបនេះបានចាប់ផ្តើម ដឹកនាំក្រុមឈុតធំ Valencia បន្ទាប់ពីក្លិប បណ្តេញលោក Gary Neville ចេញពី តំណែង ។ លោក Pako Ayestaran បានដឹក នាំក្រុមនេះឲ្យឈ្នះចំនួន៣ប្រកួតជាប់ៗ គ្នាលើក្រុម Sevilla, Barcelona និង Eibar ធ្វើឲ្យពួកគេបានរួចផុតពីគ្រោះថ្នាក់មិន ធ្លាក់ទៅលេងក្របខ័ណ្ឌទី២នៃប្រទេស អេស្ប៉ាញនោះឡើយ ។

អតីតគ្រូបង្វឹកក្លិបចាស់ដូចជាលោក Quique Sanchez Flores និង Rafael Benitez ក៏អាចជាជម្រើសរបស់ក្លិប Valencia ដើម្បីយកមកដឹកនាំដែរ តែក្លិបនេះបាន បញ្ជាក់ថា Ayesteran យល់ព្រមចុះកិច្ច សន្យារយៈពេល២ឆ្នាំ ។ កិច្ចសន្យារបស់ គាត់នឹងត្រូវ ចប់នៅក្នុងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ៕

Foto de accion durante el partido Estudiantes Tecos vs Necaxa, Liga de Ascenso MX, Torneo Clausura 2014, Semifinal de Vuelta, en la foto: FRANCISCO MARTIN AYESTARAN 26/04/2014/ MEXSPORT/ Adrian Macias Estadio: 3 de Marzo Estudiantes vs Necaxa Semifinal de Vuelta


ចែករំលែក៖