ព័ត៌មានទាន់ហេតុការណ៍៖

Zlatan​ Ibrahimovic​ នឹង​ក្លាយទៅជា​ជម្រើស​ដំបូង​គេ​របស់​លោក​ Jose​ Mourinho​ ក្នុង​ក្រុម​ Man​ United

ចែករំលែក៖

យោងទៅតាមគេហទំព័រកីឡា Goal. com បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធអន្តរ ជាតិស៊ុយអែតនឹងក្លាយទៅជាជម្រើសដំបូងគេដែលគ្រូបង្វឹកថ្មីលោក Jose Mourinho នឹងទិញយកមកពង្រឹងក្រុមបិសាចក្រហម នៅរដូវកាលក្រោយ ។

កីឡាករវ័យ៣៤ឆ្នាំZlatan Ibrahimovic សម្រេចចិត្តចាកចេញពីក្លិប Paris Saint-Germainក្រោយលេងឲ្យក្លិបនេះឈ្នះជើងឯករបស់ប្រទេសបារាំង៤ឆ្នាំផងដែរ ។

ប្រភពព័ត៌មានខាងលើបានឲ្យដឹងថា កីឡាករ Zlatan Ibrahimovic យល់ព្រមលើ កិច្ចសន្យារយៈពេល១ឆ្នាំមកកាន់ប្រទេសអង់គ្លេស ។ រូបគាត់គ្រោងនឹងសម្រេចចិត្តមុនពេលដឹកនាំក្រុមស៊ុយអែតទៅលេងយូរ៉ូ ឆ្នាំ២០១៦ ពិសេសនោះគឺគាត់នឹងមកជួប លោក Jose Mourinho សាជាថ្មីម្តងទៀត ដោយពួកគេធ្លាប់បាននៅក្នុងក្រុម Inter Milan ជាមួយគ្នា ៕
Paris Saint Germain's Zlatan Ibrahimovic gestures during their League One soccer match between Paris Saint Germain and Montpellier, at Parc des Princes stadium, in Paris, Saturday, Dec. 20, 2014. (AP Photo/Francois Mori)


ចែករំលែក៖