ព័ត៌មានទាន់ហេតុការណ៍៖

រៀប​ការ​អាក្រាត​កាយ​នៅ​ប្រទេស​ចិន​បង្ក​ការ​ភ្ញាក់ផ្អើល​

ចែករំលែក៖

​រៀប​ការ​អាក្រាត​កាយ​គឺ​ពេញ​និយម​បំផុត​នៅ​ក្នុង​តំបន់​អឺរ៉ុប​ អា​មេ​រិ​ក​ ប៉ុន្តែ​មិន​ដែល​កើតឡើង​នៅ​ក្នុង​ប្រទេស​តំបន់​អាស៊ី​នោះ​ឡើយ​ ដោយសារ​តែ​ប្រពៃណី​ ទំនៀមទម្លាប់​នៅ​ក្នុង​ប្រទេស​អាស៊ី​ តឹងតែង​ មិន​អនុញ្ញាត​ឲ្យ​ស្ត្រី​ បញ្ចេញ​សាច់​នៅ​ទី​សាធារណៈ​នោះ​ឡើយ​ ជា​រឿង​អ​សីលធម៌​ ប៉ះពាល់​ដល់​ភាព​រម​ទ​ម្យ​របស់​ស្ត្រី​ ។​ ចំពោះ​ប្រទេស​លោក​ខាងលិច​វិញ​ អាក្រាត​កាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ​ ខ្លះ​ទៀត​អាក្រាត​កាយ​ទាំងស្រុង​ធ្វើ​បាតុកម្ម​ទៀត​ផង​ ។​

​ចំណុច​ទាំងនោះ​ហើយ​បាន​ធ្វើ​ឲ្យ​គូ​ស្វាមីភរិយា​វ័យក្មេង​នៅ​ក្នុង​ប្រទេស​ចិន​រៀប​ការ​អាក្រាត​កាយ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ។​

​ពេល​ថ្មីៗ​នេះ​ គូស្នេហ៍​វ័យក្មេង​មួយ​ គូ​បាន​សម្រេច​រៀប​ការ​អាក្រាត​កាយ​ដោយ​យកតម្រាប់​តាម​ខ្សែភាពយន្ដ​ អវតា​ ដោយ​រៀប​ការ​នៅ​កណ្ដាល​ព្រៃ​ជុំវិញ​ខ្លួន​មាន​តែ​ធម្មជាតិ​ស្រស់បំព្រង​ ។​

​ភាគច្រើន​ស្ដ្រី​ដែល​ជិត​ដល់​ថ្ងៃ​រៀប​ ការ​បាន​ចំណាយពេល​ជា​ច្រើន​ថ្ងៃ​សម្រាប់​ល​សម្លៀក​បំពាក់​អាពាហ៍ពិពាហ៍​ថា​តើ​ មួយ​ណា​ដែល​ស័ក្ដិសម​នឹង​ខ្លួន​ឬ​សម្លៀក​ បំពាក់​ដែល​មាន​តម្លៃ​ថ្លៃ​ជាងគេ​។​ បញ្ហា​ ខាងលើ​នេះ​មិន​បាន​ធ្វើ​ឱ្យ​គូស្នេហ៍​មួយ​ គូ​នេះ​ចាប់អារម្មណ៍​នោះ​ឡើយ​ដោយ​ពួក​គាត់​សម្រេច​រៀប​ការ​អាក្រាត​កាយ​ នៅ​កណ្ដាល​ព្រៃ​មាន​តែ​ស្បៃ​គ្រប​មុខ​ សម្រាប់​សម្គាល់​កូនក្រមុំ​ប៉ុណ្ណោះ​ ។​ កូន​កំ​ឡោះ​ឈ្មោះ​ Cai​ Yuan​ អាយុ​៣១​ឆ្នាំ​ និង​ កូនក្រមុំ​ឈ្មោះ​ Hsin​ Han​ អាយុ​២៩​ឆ្នាំ​ ។​

​គូស្នេហ៍​នេះ​បាន​សម្រេច​រៀប​ការ​ តាម​លក្ខណ​ធម្មជាតិ​ ប៉ុន្ដែ​ក៏​មាន​ចំណុច​ពិសេស​ចាប់អារម្មណ៍​ ដោយ​អ្នក​ទាំង​២​បាន​សម្រេច​ជ្រើសរើស​យក​ព្រៃ​ធម្មជាតិ​ ដែល​មាន​ទេសភាព​ស្រស់​ស្អាត​ ហើយ​ថែម​ទាំង​រៀបចំ​ខ្លួន​ធ្វើ​ដូច​ជា​តួឯក​ក្នុង​ ខ្សែភាពយន្ដ​អវតា​ ។​អ្នក​ទាំង​២​បាន​ពឹង​ ពាក់​មិត្ដភក្ដិ​អ្នកឯកទេស​តុបតែង​មុខ​ មាត់​និង​អ្នកឯកទេស​ថតរូប​ដើម្បី​ផ្ដិត​ យក​ទិដ្ឋភាព​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​អាក្រាត​កាយ​របស់​ពួក​គេ​ ។​

​គូស្នេហ៍​ខាងលើ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា​ “​យើងខ្ញុំ​ចង់​ធ្វើ​រឿងរ៉ាវ​ដែល​មុន​ទាន់​មាន​គូស្នេហ៍​ណាមួយ​មិន​ទាន់​ធ្វើ​ ។​ យើង​មាន​រូបភាព​ដ៏​ស្រស់​ស្អាត​នៅ​ទីកន្លែង​មាន​ធម្មជាតិ​ស្រស់បំព្រង​ក្នុង​ស្ថានភាព​អាក្រាត​កាយ​ទាំងស្រុង​ ។​យើង​គ្មាន​អ្វី​ ដែល​ត្រូវ​ខ្មាស់​អៀន​នោះ​ឡើយ​ ទាំងនេះ​គឺជា​ធម្មជាតិ​និង​ចំណូលចិត្ដ​របស់​យើង​”​។​

​ប៉ុន្ដែ​ក្រោយ​ពេល​ដែល​អាល់​ប៊ុ​ម​រូប​ ភាព​អាក្រាត​កាយ​នៅ​កណ្ដាល​ព្រៃរបស់​អ្នក​ទាំង​២​បាន​ផ្សព្វផ្សាយ​ពាសពេញ​លើ​ ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​អាច​ធ្វើ​ឱ្យ​អ្នក​ទាំង​២​ ត្រូវ​ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​ក្នុង​គុក​ដោយសារ​តែ​សកម្មភាព​បែប​នេះ​ ត្រូវ​បាន​គេ​ចាត់​ ទុក​ថា​បំពាន​វប្បធម៌​ប្រពៃណី​ទំនាម​ ទម្លាប់​ផូរផង់​របស់​ចិន​ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​រៀប​ការ​ អាក្រាត​កាយ​នៅ​ចិន​ចាប់ផ្ដើម​ពី​ឆ្នាំ​២០០៨​ ដោយ​អ្នក​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ អ៊ី​ន​ធើ​ណេ​ត​ គេហទំព័រ​សង្គម​។​ ស្ថាន​ ភាព​នោះ​បាន​បង្ក​ឱ្យ​មាន​វិវាទ​យ៉ាង​ខ្លាំង​នៅ​ក្នុង​សង្គម​យុវវ័យ​ចិន​ ដោយ​មាន​ខ្សែភាពយន្ដ​ជា​ច្រើន​ត្រូវ​បាន​ផ្សព្វផ្សាយ​ ។​

​រៀប​ការ​អាក្រាត​កាយ​នៅ​ក្នុង​ប្រទេស​ ចិន​ ជា​រឿង​មួយ​ដ៏​កម្រ​ដោយ​ច្បាប់​មិន​អនុញ្ញាត​ ពិសេស​គឺ​ទំនៀមទម្លាប់​ប្រពៃណី​ចិន​ដាក់​គំនាប​យ៉ាង​ខ្លាំង​ទៅ​លើ​ស្ដ្រី​ ។​ស្ដ្រី​ខ្លះ​សូ​ម្បី​តែ​ស្លៀកពាក់​ស៊ី​ច​ស៊ី​នៅ​ទី​សាធារណៈ​ក៏​មិន​ហ៊ាន​ផង​ខ្លាច​រង​ការ​រិះគន់​ ។​ ចំណែក​នៅ​បេ​ក្ខ​ប​ច្ចឹ​ម​ប្រទេស​ការ​ រៀប​ការ​តាម​បែប​ធម្មជាតិ​គឺ​រៀប​ការ​ អាក្រាត​កាយ​បាន​ក្លាយទៅជា​រឿង​ធម្មតា​ ទៅ​ហើយដោយ​សកម្មភាព​ទាំងនោះ​ មិន​បាន​ខុស​ទៅ​នឹង​ច្បាប់​នោះ​ឡើយ​ ៕

uy (2)

uy (1)


ចែករំលែក៖