ព័ត៌មានទាន់ហេតុការណ៍៖

​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​នារី​៣​នាក់​រង​របួសធ្ងន់​

ចែករំលែក៖

​ភ្នំពេញ​៖​ នារី​៣​នាក់​បាន​រង​របួសធ្ងន់​ ហើយ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាមៗ​ បន្ទាប់​ពី​ជិះ​ម៉ូតូ​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ បុក​គ្នា​ត្រង់​ចំណុច​ផ្លូវបំបែក​ និង​បង្ករ​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ ១២​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៦​ តាម​បណ្តោយ​ផ្លូវ​សុធារស់​កែង​ផ្លូវ​ព្រះ​ស៊ី​ហ​នុ​ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

​ម៉ូតូ​ដែល​រង​ការ​ខូចខាត​ទាំង​២​គ្រឿង​ម៉ាក​ SUZUKI​ Let’s​ ព​ណ៍​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1FE-6898​ ជិះ​ម្នាក់ឯង​ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ ហុងដា​ CLICK​ ព​ណ៍​ឈាម​ជ្រូក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1FR-8294​ ជិះ​ឌុ​ប​គ្នា​២​នាក់​ ។​

​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​ ម៉ូតូ​ម៉ាក​ Let’s​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ សុធារស់​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ពេល​មក​ដល់​ផ្លូវបំបែក​ ព្រះ​សីហ​នុ​ ក៏​បាន​បត់​ឆ្វេង​ គាប់​ជួន​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​បញ្ច្រាស់ទិស​គ្នា​ហើយ​បត់​ស្តាំ​ ក៏​ជ្រុល​បុក​គ្នា​ពេញទំហឹង​តែ​ម្តង​ទៅ​ ។​

​ប្រភព​ដែល​បាន​បន្ត​ទៀត​ថា​ ពេល​បុក​ភ្លាមៗ​ជន​រង​គ្រោះ​២​នាក់​បាន​សន្លប់​នៅ​ហ្នឹង​កន្លែង​ ឯ​ម្នាក់​ទៀត​វង្វេងស្មារតី​សង្ស័យ​បោក​ត្រូវ​ក្បាល​ ។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​៣​ត្រូវ​រថយន្ត​សង្គ្រោះ​ ដឹក​យក​ទៅ​ព្យាបាល​នៅ​ក្លី​និ​ច​ឯកជន​ ចំណែក​ម៉ូតូ​ត្រូវ​បាន​សម្ថ​កិច្ច​យក​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ដើម្បី​រង់ចាំ​ភាគី​ទាំង​២​ចូលខ្លួន​មក​ដោះស្រាយ​ ៕​ ជី​ម​ ភា​រ៉ា​ ដង្កោ​

IMG_6313

IMG_6307

IMG_6305

IMG_6300


ចែករំលែក៖