ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​កុងតឺន័រ​បុក​រថយន្ត​មែក​សឺ​ដេ​សរុញ​ជាង​១០​ម៉ែត្រ​រង​ការ​ខូចខាត​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ បង្ក​ឡើង​ដោយសារ​រថយន្ត​ពី​គ្រឿង​ បុក​គ្នា​ បណ្តាល​ ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ជញ្ជីង​ថ្លឹង​ឡាន​ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ ។​

​ ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បាន​សង្កេត​ឃើញ​រថយន្ត​កុងតឺន័រ​ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2C-0849​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ ក្នុង​ ទិស​ដៅ​ពី​កើត​ទៅ​លិច​ ខណៈ​មក​ដល់​ចំណុច​ជញ្ជីង​ថ្លឹង​ឡាន​ ស្រាប់តែ​មាន​រថយន្ត​ម៉ាក​មែក​សឺ​ដេ​ស​ មួយ​គ្រឿង​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2D-1456​ បើកបរ​ដោយ​បុរស​២​នាក់​ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​មក​ពីក្រោយ​ក្នុង​ល្បឿន​លឿន​ ហើយ​បាន​វ៉ា​រថយន្ត​កុងតឺន័រ​ដោយ​ចូល​ច្រក​ជញ្ជីង​ខាង​រថយន្ត​ធុន​ធំ​ ខណៈ​វ៉ា​មក​មុខ​បន្តិច​ក៏​ត្រូវ​រថយន្ត​កុងតឺន័រ​បុក​ពីក្រោយ​ពេញទំហឹង​ហើយ​រុញ​អូស​ជា​១០​ម៉ែត្រ​បណ្តាល​ឲ្យ​រថយន្ត​កៀប​ជាប់​គ្នា​ទៅ​មុខ​លែង​រួច​ និង​រង​ការ​ខូចខាត​យ៉ាងដំណំ​ ។​

​ ​ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​វាស់វែង​យក​រថយន្ត​ទាំង​ពីរ​ គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ ដើម្បី​រង​ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕ ​ចាន់​ ធឿ​ន​

Chan-Th002

Chan-Th002-(1)

Chan-Th002-(2)


ចែករំលែក៖