ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃមើលលោកអភិបាលរងក្រុង ក្រចេះផង

ចែករំលែក៖

ខេត្តក្រចេះ ៖ អំណាចស្រាធ្វើឲ្យបុរស ម្នាក់ដែលមានឋានៈជាអភិបាលរងក្រុង ក្រចេះអស់លុយផឹក បែរជាបើករថយន្ត ដេញតាមរថយន្តដឹកឈើ ដើម្បីទារប្រាក់ ក្រែងបានខ្លះទៅផឹកបន្តទៀត ។ បើទោះបី ជាទង្វើបែបនេះគួរឲ្យខ្មាស់អៀន និងខុស ច្បាប់បែបណាក៏ដោយ ក៏រហូតមកដល់ ពេលនេះ លោកអភិបាលរងក្រុងនៅតែ ធ្វើមិនដឹងមិនឮ ព្រោះតែអាងខ្លួនមានខ្នង បង្អែក ។

នោះគឺលោក នូ សុផល អភិបាលរង ក្រុងក្រចេះបានរងការចោទប្រកាន់ថាបើក រថយន្តដេញតាមរថយន្តដឹកឈើនៅពេល យប់ ពេលដែលលោកចេញពីផឹកស៊ី ។ បើ ទោះបីជាថាកន្លងមក លោកមិនពាក់ព័ន្ធនឹង ការដេញរថយន្តដឹកឈើដើម្បីទារប្រាក់ក៏ ដោយ ប៉ុន្តែទង្វើកាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចស្ពានទេ សង្កាត់រកាកណ្តាល ក្រុងក្រចេះ គេឃើញរថយន្តលោកនូ សុផល បើកដេញរថយន្តដឹកឈើ ដើម្បីទារប្រាក់ ។ បំណងរបស់លោក នូ សុផល គ្រាន់តែចង់ បានប្រាក់ ដើម្បីផឹកច្រៀងបន្តទៀត ប៉ុណ្ណោះ ។

ពាក់ព័ន្ធរឿងខាងលើនេះ ប្រភពបាន ឲ្យដឹងថា លោក នូ សុផលបានឃាត់រថយន្ត ដឹកឈើនោះ ហើយបន្ទាប់មកគេឃើញវត្ត មានមន្ត្រីនគរបាលក្រុងចុះទៅដល់ ហើយ ពេលនោះលោក នូ សុផល អនុញ្ញាតឲ្យ រថយន្តនោះចេញទៅ ។ នៅពេលដែលមន្ត្រី មានសមត្ថកិច្ចមិនអនុញ្ញាត បែរជាលោក នូ សុផល ទូរស័ព្ទអន្តរាគមន៍ទៅថ្នាក់លើ ទៅវិញ ។

ករណីនេះ ត្រូវបានមន្ត្រីមានសមត្ថកិច្ចអះអាងថា លោក នូ សុផល ទំនងជាស្វាង បន្តិច នៅពេលឃើញសមត្ថកិច្ចទៅដល់ ក៏ ស្នើឲ្យដោះលែង ព្រោះទង្វើរបស់ខ្លួនខុស ទាំងស្រុង ។ ម្យ៉ាងដោយខ្លាចពាក់ព័ន្ធវែង ឆ្ងាយ ក៏ឲ្យរថយន្តដឹកឈើនោះចេញទៅ មុខទៀត ប៉ុន្តែសមត្ថកិច្ចជំនាញមិនអនុញ្ញាត ឲ្យទៅទើបលោក នូ សុផល អន្តរាគមន៍ទៅ ថ្នាក់លើ ដោយចង់ឲ្យរថយន្តដឹកឈើធ្វើ ដំណើរទៅមុខ ហើយបើសមត្ថកិច្ចចង់ចាប់ គួរចាប់នៅកន្លែងផ្សេង ។

ករណីខាងលើនេះ ត្រូវបានអ្នកក្រុង ក្រចេះនិយាយថា លោក នូ សុផល អាង អំណាច ទើបបានបើករថយន្តដេញចាប់ ឈើយ៉ាងនេះ ។ បើករថយន្តដេញចាប់ ឈើតែម្នាក់ឯងពេលយប់ ដោយគ្មានកិច្ចសហការជាមួយស្ថាប័នជំនាញ នោះមិន មែនជាការត្រឹមត្រូវឡើយ ។ ដូច្នេះក្រសួង មហាផ្ទៃគួរមើលមន្ត្រីម្នាក់នេះផង ៕ ហេង សូរិយា

11


ចែករំលែក៖