ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ាន់ដាយ និងម៉ូតូបុកគ្នារបួសធ្ងន់ម្នាក់ ដាច់ដៃម្ខាង និងម្នាក់ទៀតបាក់ជើងម្ខាង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ដាច់ដៃម្ខាងចេញពីខ្លួន និង ម្នាក់ទៀតរងរបួសធ្ងន់របាក់ជើងម្ខាង នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយរវាងនិងរថយន្តនិងម៉ូតូ ដែលបានកើតឡើងកាលពីវេលា៧និង១៥នាទព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចស្ពាន៤ ភូមិពោធិរិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ម្នាក់ឈ្មោះ ប្រុស ឈ្មោះ សឹម រ៉ូ អាយុ២៥ឆ្នាំ និង ម្នាក់ទៀត ឈ្មោះ ខេង អាយុ២៥ឆ្នាំ ជនរងគ្រោះទាំងពីរនាក់នេះ រស់នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

អធិការនគរបាលស្រុកសាមគ្គីមានជ័យ លោក ឌួង ហុង បានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ ១២៥ ពាក់ស្លាកលេខ ភ្នំពេញ ១CW-៦៤៤៧ ធ្វើដំណើរយ៉ាងលឿន ក្នុងទិសដៅពីជើងទៅត្បូង នៅពេលមកដល់កន្លែងកើតហេតុ ក៏ស្រាប់មានរថយន្តកមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ៣ A-៥២៤១ ធ្វើដំណើរច្រាស់ទិសគ្នា ក្នុងពេលម៉ូតូបានព្យាយាមជែងរថយន្តដែលនៅពីមុខខ្លួន ក៍ជ្រុលកទៅប៉ះរថយន្តហ៊ីយ៉ាន់ដាយនេះតែម្តង បណ្តាលអោយជនរងគ្រោះម្នាក់ដាច់កំណាត់ខាងឆ្វេង និង ម្នាក់ទៀតរងរបួសធ្ងន់បាក់ជើងម្ខាង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកយកទៅសង្រ្គោះនៅពេទ្យរាជធានីភ្នំពេញ ដោយអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។ មធ្យោបាយបង្កទាំងពីរត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ ៕ ចន្ថា

ses (5)

ses (4)

ses (3)

ses (2)

ses (1)


ចែករំលែក៖