ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: 11

សង្ស័យ​ភ្លើង​ប្រចណ្ឌ​ ធ្វើ​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ ដេញ​តាម​វាយ​កញ្ចក់​រថយន្ត​ប្តី​ តាម​ផ្លូវ​ បង្ក​ការ​ភ្ញាក់ផ្អើល​

​ភ្នំពេញ​ :​ មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​ នៅ​លើ​កំណាត់​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ មុខ​ច្រកចូល​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​ ភូមិ​តា​ងួ​ន​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ កាលពី​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​០៩​ ខែតុលា​ ឆ្នាំ​២០១៥​ ។​ ដំបូង​ឡើយ​ពលរដ្ឋ​ ធ្វើ​ដំណើរ​តាម​ផ្លូវ​ ... Read More »

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី៩ ខែ តុលា ឆ្នាំ ២០១៥៖           Read More »

អ្នក​ម៉ៅ​ភាស៊ី​ផ្សារ​ព្រំ​យក​ផ្លូវ​សាធារណៈ​ធ្វើ​ចំណតរថយន្ដ​

​ខេត្ដ​ប៉ៃលិនៈ​ អ្នកម៉ៅការ​ចំណត​ រថយន្ដ​ផ្សារ​ព្រំ​ជិត​នឹង​ច្រក​ទ្វារ​អន្ដរជាតិ​ ព្រំ​ ស្ថិត​ក្នុង​ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ ក្រៅ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រិះគន់​ចំៗ​ថា​ បាន​យក​ផ្លូវ​សាធារណៈ​មក​ធ្វើ​ជា​ចំណត​ រថយន្ដ​ហើយ​យក​តម្លៃលើស​សៀវភៅ​ បន្ទុក​ និង​បង្ក​ភាព​អនាធិបតេយ្យ​ ។​ ​ប្រជាពលរដ្ឋ​បាន​និយាយ​ថា​ ផ្លូវ​ សាធារណៈ​ត្រូវ​បាន​ក្រុម​អ្នក​រត់​តាក់ស៊ី​យក​រថយន្ដ​មក​ចត​ ... Read More »

ពលករ​ខ្មែរ​ត្រឡប់​ពី​ថៃ​មក​លេង​ស្រុក​កំណើត​ថយ​ចុះ​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​តាម​ច្រក​ប៉ោយ​ប៉ែ​ត​

​ប៉ោយ​ប៉ែ​ត​ ៖​ រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ជា​ បុណ្យប្រពៃណី​ជាតិខ្មែរ​ដែល​ប្រជា​ពល​ រដ្ឋ​ទាំងអស់​ត្រូវ​ឈប់​សម្រាក​ហើយ​ធ្វើ​ ដំណើរ​ទៅ​ស្រុក​កំណើត​ដើម្បី​ជួបជុំ​បង​ ប្អូន​ និង​ធ្វើបុណ្យ​ទាន​នៅ​តាម​បណ្ដា​ វត្ដ​នានា​ ។​ ជា​រៀង​រាល់​ឆ្នាំ​មិន​ថា​តែ​ប្រជា​ ពលរដ្ឋ​ដែល​រស់នៅ​និង​ធ្វើការ​ក្នុង​ប្រទេស​នោះ​ទេ​ សូ​ម្បី​តែ​ពលករ​មួយ​ចំនួន​ដែល​ បាន​ចាក​ចេញពី​ប្រទេស​ទៅ​ធ្វើការ​នៅ​ ប្រទេស​ក្រៅ​មាន​ប្រទេស​ថៃ​ជាដើម​ក៏​ ... Read More »

​សង្វៀន​បញ្ជល់មាន់​ដុះ​ស្លែ​នៅ​ស្រុក​

​លើក​ដែក​សមត្ថកិច្ច​មិន​ខ្ចី​បង្ក្រាប​ខេត្ដកណ្ដាល​ ៖​ សង្វៀន​បញ្ជល់មាន់​ បើក​លេង​ជា​យូរណាស់​មក​ហើយ​ ដែល​ មាន​ទីតាំង​ក្នុងភូមិ​ព្រែក​តូច​ឃុំ​ព្រែក​ ដាច់​ ស្រុក​លើក​ដែក​ ខេត្ដកណ្ដាល​ ដោយ​ បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​ ព្រោះ​បាន​ ទទួល​ភ្លើង​ខៀវ​ពី​សំណាក់​អាជ្ញាធរ​ និង​ សមត្ថកិច្ច​នគរបាល​ឃុបឃិត​អនុញ្ញាត​ឱ្យ​បើក​សង្វៀន​បញ្ជល់មាន់​យ៉ាង​អនាធិបតេយ្យ​ក្នុង​គោលបំណង​ប្រមូល​លុយ​ពី​វង់ល្បែង​ដើម្បី​ចង់បាន​ផលប្រយោជន៍​ ... Read More »

មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​ដោះ​លែង​រថយន្ដ​សាំ​យ៉ុ​ង​ដឹកឈើ​សន្លឹក​ឱ្យ​ចេញ​ទៅ​យ៉ាង​រលូន​

​ខេត្ដស្ទឹងត្រែង​ ៖​ បទល្មើស​ព្រៃឈើ​ក្នុង​ ខេត្ដស្ទឹងត្រែង​នៅ​តែ​កើត​មាន​ឡើង​ដដែល​ ដោយសារ​តែ​មានការ​បើកដៃ​ពី​សមត្ថកិច្ច​ និង​មន្ដ្រី​ជំនាញ​ ហើយ​ការ​ដឹក​ ជញ្ជូន​ឈើ​របស់​ក្រុម​ឈ្មួញ​សព្វ​ថ្ងៃនេះ​ គឺ​ភាគច្រើន​គេ​ឃើញ​ថា​ ដឹក​បទល្មើស​ ឈើ​កាត់មុខ​សមត្ថកិច្ច​ និង​ មន្ដ្រី​ជំនាញ​ តែ​ម្ដង​ដោយ​គ្មាន​ញញើត​អ្វី​បន្ដិច​ឡើយ​ ។​ ... Read More »

ជលផល​ខេត្ដកំពត​ឃាត់ខ្លួន​មនុស្ស​៦​នាក់​ករណី​នេសាទ​ក្នុង​ដែនសមុទ្រ​ខុសច្បាប់​

​ខេត្ដកំពត​ ៖​ មន្ដ្រី​រដ្ឋបាល​ជលផល​ កំពត​សហការ​ជាមួយ​ប្រជា​សហគមន៍​ និង​អង្គការ​អភិរក្ស​សមុទ្រ​កម្ពុជា​ (MCC)​ កាលពី​ថ្ងៃ​ទី​៩​ ខែតុលា​ ឆ្នាំ​២០១៥​ បាន​ ឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់​ រួម​ជាមួយ​ ទូក​នេសាទ​២​គ្រឿង​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ ប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ ។​ ... Read More »

បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​សា​ឡង់​បូម​ខ្សាច់​​រអិល​ជើង​ធ្លាក់​ពីលើ​សា​ឡង់​លង់ទឹក​ស្លាប់​

​ភ្នំពេញ​៖​ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​សា​ឡង់​បូម​ខ្សាច់​បាន​រអិល​ជើង​ធ្លាក់​ពីលើ​សា​ឡង់​លង់ទឹក​ស្លាប់​ខណៈ​រូបគេ​ស្រវឹងស្រា ​ហើយ​ដើរ​ជាន់​ទុយោ​រអិល​ជើង​ដួល​បោក​ក្បាល​ធ្លាក់​ចូល​ក្នុង​ទឹក​បាត់​លុះ​ព្រឹក​ឡើង​ទើប​គេ​រាវរក​ឃើញ​ ។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោងជាង​១១​យប់​ថ្ងៃ​ទី​៨​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ច្រាំង​ទន្លេ​ មុខ​វត្ត​គៀន​ឃ្លាំង​ ស្ថិត​ក្នុងភូមិ​គៀន​ឃ្លាំង​ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ​ ។​ ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង​ថា​ បុរស​ដែល​លង់ទឹក​ស្លាប់​ខាងលើ​មានឈ្មោះ​ ស៊ុន​ពិសិដ្ឋ​ ... Read More »

រថយន្ត​បែន​បើក​បុក​ម៉ូតូ​បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​២​នាក់​នៅ​ស្រុក​កណ្តាលស្ទឹង​

​ខេត្តកណ្តាលៈ​ រថយន្ត​ធុន​ធំ​បែន​ដឹក​ដី​បើក​បោះពួយ​បុក​ម៉ូតូ​បើកបរ​បញ្ច្រាស់ទិស​គ្នា​ បណ្តាល​ឲ្យ​មនុស្ស​២​នាក់​រង​របួសធ្ងន់​ស្រាល​ កាលពី​វេលា​ម៉ោង​០៦​ និង​៤៥​នាទី​ ថ្ងៃ​ទី​០៩​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២​ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៧-២៨​ ស្ថិត​ក្នុងភូមិ​ព្រែក​ស្លែង​ ឃុំ​ព្រែក​ស្លែង​ ស្រុក​កណ្តាលស្ទឹង​ ។​ ​ ... Read More »

កម្មការិនី​២៧​នាក់​ ដួល​សន្លប់​នៅ​ក្នុង​រោងចក្រ​ហ្គោ​លអី​ភែ​រី​ល​ ​

​ខេត្តកំពង់ឆ្នាំង​ ៖​ កម្ម​ការិនី​ចំនួន​២៧​នាក់​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​ នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ខោអាវ​ ហ្គោ​លអី​ភែ​រី​ល​ ក្នុង​ពេល​ដែល​បរិយាកាស​នៅ​ក្នុង​រោងចក្រ​នេះ​មាន​ស្ថានភាព​ក្តៅ​និង​ ហប់​ ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៩​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ក្នុង​ឃុំ​លង្វែក​ ស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ ... Read More »

ភ្លើង​ប្រចណ្ឌ​បាន​ធ្វើ​ឲ្យ​ប្តី​ទាញ​កាំបិត​ផ្គាក់​កាប់​ប្រពន្ធ​ស្ទើរ​ស្លាប់​ស្ទើ​រស់នៅ​ស្រុក​កូន​មុំ​

​ខេត្តរតនគិរីៈ​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​នៅ​ស្រុក​កូន​មុំ​ករណី​ភ្លើង​ប្រចណ្ឌ​ធ្វើ​ឲ្យ​បុរស​ម្នាក់​ជា​ប្តី​បាន​យក​កាំបិត​ផ្គាគ់​កាប់​ប្រពន្ធ​ស្ទើ​រស្លាប់​ស្ទើ​ររស់​ ។​ ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើលនេះបានកើតឡើង​កាលពី​វេលា​ម៉ោង​១៣​និង​០៥​នាទី​ ​ថ្ងៃ​ទី​៨​ ខែតុលា​ ឆ្នាំ​២០១៥​ ស្ថិ​ត​នៅ​ភូមិ​3​ ឃុំ​ត្រពាំង​ច្រេស​ ស្រុក​កូន​មុំ​ ខេត្តរតនគិរី​។​ ​លោក​ភោគ​ សា​រិ​ទ្ធ​ អធិការ​ស្រុក​កូន​មុំ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ ... Read More »

បច្ច័យ​ជាង​៥​ពាន់​ដុល្លារ​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​ទី​១២​របស់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​យក​ទៅ​ប្រគេន​គ្រូ​ចៅអធិការ​វត្ត​ខ្លា​កូន​ថ្មី​ដើម្បី​ទៅ​កសាង​សមិទ្ធិ​ផល​នៅ​ក្នុង​វត្ត​

​ខេត្តបន្ទាយមានជ័យ​៖​ វត្ត​ខ្លា​កូន​ថ្មី​ស្ថិត​ក្នុងភូមិ​ខ្លា​កូន​ថ្មី​ សង្កាត់​កំពង់ស្វាយ​ក្រុង​សិរី​សោភ័ណ​ ខេត្ត​បន្ទាយ​មាន​ ជ័យ​ ត្រូវ​គេ​មើលឃើញ​ថា​ បច្ចុប្បន្ន​មានការ​លំបាក​និង​ខ្វះខាត​ដោយ​ពុំ​ទាន់​មាន​ព្រះ​វិហារ​ ត្រឹមត្រូវ​ សម្រាប់​ឱ្យ​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្តប្រតិបត្តិ​ព្រះធម៌​ និង​ឱ្យ​ប្រជាពលរដ្ឋ​រួម​ពុទ្ធបរិស័ទ​មក​ធ្វើបុណ្យ​នៅឡើយ​នោះ​ទេ​ គឺ​គេ​ឃើញ​មាន​សាលាឆាន់​១​ខ្នង​មាន​សភាព​ទ្រុឌទ្រោម​តែ​ប៉ុណ្ណោះ​ ។​ ​ដោយ​ ឃើញ​ពី​ការ​ខ្វះខាត​នោះ​ លោក​ ... Read More »

អភិបាលរង​ក្រុង​បា​វិត​លោក​លឺ​ម​ សៀង​ហេង​ និង​មន្ត្រី​សាលាក្រុង​ ព្រមទាំង​សហការី​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១២​នៅ​វត្ត​និគ្រោធ​ការ​រាម​ ហៅ​វត្ត​ជ្រៃ​ធំ​ ក្នុង​សង្កាត់​ព្រៃ​អ​ង្គុ​ញ​

​ខេត្តស្វាយរៀង​៖​ អភិបាលរង​ក្រុង​បា​វិត​លោក​លឺ​ម​សៀង​ហេង​និង​មន្ត្រី​សាលាក្រុង​ព្រមទាំង​ក្រុម​ការ​រងារ​ជា​ច្រើន​នាក់​បាន​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១២​នៅ​វត្ត​ និគ្រោធ​ការ​រាម​ ហៅ​វត្ត​ជ្រៃ​ធំ​ ក្នុង​សង្កាត់​ព្រៃ​អ​ង្គុ​ញ​ ក្រុង​បា​វិត​កាលពី​ព្រឹក​ថ្ងៃ​ទី​៩​ ខែតុលា​ ឆ្នាំ​២០១៥​។​ ​អភិបាលរង​ក្រុង​បា​វិត​លោក​លឺ​ម​សៀង​ហេង​បាន​នាំ​យក​បច្ច័យ​ដូច​ជា​ថវិកា​ចំនួន​១​លាន​៣៧​ម៉ី​ន​រៀល​ ព្រមទាំង​ប្រគេន​ទេយ្យទាន​និង​គ្រឿង​ឧបភោគបរិភោគ​ដល់​លោកគ្រូ​ចៅអធិការ​វត្ត​និគ្រោធ​ការ​រាម​ ហៅ​វត្ត​ជ្រៃ​ធំ​ដើម្បី​យក​ទៅ​កសាង​វត្ត​បន្ត​តាម​តំរូវការ​ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី​១២​នេះ​ ។​ ​លោក​លឺ​ម​ សៀង​ហេង​ បាន​ថ្លែង​ថា​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជា​បុណ្យ​ប្រពៃ​ជាតិខ្មែរ​តាំងពី​យូរលង់​ណាស់​មក​ហើយ​ ... Read More »

អ៊ី​ស្រា​អែ​ល​ និង​រុ​ស្ស៊ី​ជួប​ពិភាក្សា​គ្នា​រក​យន្តការ​យោធា​មួយ​បញ្ចៀស​គ្រោះថ្នាក់​កុំ​ឲ្យ​កើតឡើង​

​កាលពី​ថ្ងៃ​ទី​៨​ ខែតុលា​ ឆ្នាំ​២០១៥​ ថ្នាក់ដឹកនាំ​កម្លាំងយោធា​រុ​ស្ស៊ី​ និង​អ៊ី​ស្រា​អែ​ល​បាន​ជួប​ពិភាក្សា​គ្នា​ដើម្បី​ស្វែងរក​យន្តការ​រួម​មួយ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​គ្រោះថ្នាក់​កើតឡើង​រវាង​កងកម្លាំង​យោធា​រុ​ស្ស៊ី​ និង​កងកម្លាំង​ទាហាន​អ៊ី​ស្រា​អែ​ល​ ខណៈ​ ដែល​កងទ័ព​រុ​ស្ស៊ី​បាន​និង​កំពុង​ធ្វើ​ប្រតិបត្តិការ​វាយប្រហារ​តាម​ដែនអាកាស​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ស្ថិត​នៅ​ក្នុង​ទឹកដី​ស៊ី​រី​ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​កងកម្លាំង​ការពារ​ជាតិ​អ៊ី​ស្រា​អែ​ល​ (IDF)​ ។​ ​សេចក្តីថ្លែងការណ៍​របស់​កម្លាំង​ទាហាន​អ៊ី​ស្រា​អែ​ល​បាន​បញ្ជាក់​ថា​ កាលពី​ស​ប្តា​ហ៍​មុន​ក៏​មានការ​ជួប​ពិភាក្សា​កើតឡើង​ផង​ដែរ​រវាង​កម្លាំងយោធា​អ៊ី​ស្រា​អែ​ល​ នឹង​កង​កម្លាំងយោធា​រុ​ស្ស៊ី​ ... Read More »

ប៉ូលិស​ និង​ក្រុម​បាតុករ​ប៉ះទង្គិច​គ្នា​បណ្តាល​ឲ្យ​រង​របួស​ច្រើន​នាក់​ក្នុង​ការ​ធ្វើ​បាតុកម្ម​ទាក់ទង​រឿង​សំរាម​

​ប៉ូលិស​ និង​ក្រុម​បាតុករ​ជា​ច្រើន​នាក់​បាន​រង​របួស​ បន្ទាប់​ពី​ផ្ទុះ​ការ​តវ៉ា​ទាក់ទង​រឿង​សំរាម​ស្អុយរលួយ​នៅ​តាម​ទីក្រុង​ និង​មានការ​ប​ង្ក្រា​ម​ពី​សំណាក់​ក្រុម​សមត្ថកិច្ច​នោះ​រួច​មក​ ។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុង​ទីក្រុង​លី​បង់​ ប្រទេស​ប៉េ​រ៉ូ​ កាលពី​ថ្ងៃ​ទី​៨​ ខែតុលា​ ឆ្នាំ​២០១៥​ ។​ ​ទីភ្នាក់ងារ​ព័ត៌មាន​មជ្ឈិមបូព៌ា​បាន​រាយការណ៍​ថា​ មនុស្ស​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ដង្ហែ​ក្បួន​ធ្វើ​បាតុកម្ម​នៅ​តាម​ដងផ្លូវ​នានា​កាលពី​ថ្ងៃ​ទី​៨​ ខែតុលា​ ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​ដែល​ក្រុម​បាតុករ​មើលឃើញ​ថា​ ... Read More »

ផលិតកម្ម​ចក្រវាឡ​ពេជ្រ​ដឹកនាំ​សិល្បករ​កាន់បិណ្ឌ​ទី​១១​នៅ​តំបន់​ភ្នំ​ស្រង់​

​ភ្នំពេញ​៖​ អគ្គ​នាយិកា​ផលិតកម្ម​ចក្រវាឡ​ពេជ្រ​ភាពយន្ត​អ្នកស្រី​ថុ​ង ​ស៊ីវ​ទៀង​ និង​សិល្បករ​ខ្មែរ​ចុះ​ទៅ​ធ្វើបុណ្យ​ដាក់​បិណ្ឌ​តាម​ទី​អារាម​មួយ​ចំនួន​ស្ថិត​ក្នុង​តំបន់​ភ្នំ​ស្រង់​ខេត្តកំពង់ស្ពឺ ​។ ​មូលហេតុ​ដែល​អគ្គ​នាយិកា​រូប​នេះ​មូលមតិ​គ្នា​ដាក់​បិណ្ឌ​នៅ​ទឹកដី​ខេត្តកំពង់ស្ពឺ​ ព្រោះ​ទី​អារាម​ទាំងនោះ​ស្ថិត​នៅ​ឆ្ងាយ​ហើយ ក៍​មាន​វត្ត​ខ្លះ​ខ្វះខាត​ចង្ហាន់​ទៀត​ផង​ដែរ​ ។​ ​ ពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី​១១ ​នៅ​ខេត្តកំពង់ស្ពឺ​បាន​រៀបចំ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៨​ ខែតុលា​ ឆ្នាំ​២០១៥​កន្លង​ទៅ​វត្តមាន​ រួម​មាន​លោក​សុះ​ម៉ាច​ ... Read More »

វាយប្រហារ​គ្រាប់បែក​នៅ​អ៊ី​រ៉ា​ក់​ ស្លាប់​ និង​របួស​ជិត​៥០​នាក់​

​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួរ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៨​ ខែតុលា​ ឆ្នាំ​២០១៥​ថា​ មនុស្ស​១៥​នាក់​បាន​បាត់បង់​ជីវិត​ និង​៣០​នាក់​ផ្សេង​ទៀត​រង​របួស​ បន្ទាប់​ពី​ហេតុការណ៍​វាយប្រហារ​កើតឡើង​ស្ថិត​នៅ​ភាគ​ខាងកើត​ខេត្ត​ Diyala​ ប្រទេស​អ៊ី​រ៉ា​ក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ព្រម​ជាមួយ​ការ​វាយប្រហារ​កើតឡើង​នៅ​ភាគ​ខាងជើង​ទីក្រុង​ Kirkuk​ ផង​ដែរ​ ។​ ​ស្ថិត​នៅ​តំបន់​ Diyala​ កាំភ្លើងត្បាល់​ជា​ច្រើន​គ្រាប់​បាន​បាញ់​ធ្លាក់​នៅ​ក្នុង​ភូមិឋាន​ទីប្រជុំជន​ ... Read More »

បុរស​ម្នាក់​ស្រវឹងស្រា​បើក​ម៉ូតូ​ធ្លាក់​ប្រឡាយ​ទឹក​បណ្ដាល​ឲ្យ​លង់​ស្លាប់​

​ខេត្តតាកែវ​៖​ បុរស​ម្នាក់​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​បណ្ដាល​ឲ្យ​លង់ទឹក​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​ ថ្ងៃ​ទី​៨​ ខែតុលា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រហ្ម​ សង្កាត់​រការ​ក្នុង​ ក្រុង​ដូន​កែវ​ ខេត្តតាកែវ​។​ ​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ ផាត់​ គឹ​ម​សាន្ដ​ ភេទ​ប្រុស​ ... Read More »

ក្មេង​ប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់​លង់ទឹក​ស្ទឹង​ស្លាប់​

​ខេត្តកំពង់ឆ្នាំង​ ៖​ ក្មេង​ប្រុស​ម្នាក់​ត្រូវ​បាន​លង់ទឹក​ស្លាប់​ ខណៈ​ដែល​ពួក​គេ​នាំ​គ្នា​លេង​ទឹកស្ទឹង​ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​ជាង​១​គីឡូម៉ែត្រ​ ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ២​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​១០១៥​ នៅ​ចំណុច​ស្ទឹង​ទ្វារ​ទឹក​ ស្ថិត​នៅ​ក្នុងភូមិ​ពពាល​ពក​ ឃុំ​គោក​បន្ទាយ​ ស្រុក​រលារ​ប្អៀ​រ​ ខេត្តកំពង់ឆ្នាំង​ ។​ ... Read More »

សិស្សសាលា​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​បញ្ហា​សុខភាព​ចំណីអាហារ​

​ភ្នំពេញ​ ៖​ នា​ពេល​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​ក្រសួងសុខាភិបាល​ និង​ក្រសួងមហាផ្ទៃ​ ជា​សេនាធិការ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​យកចិត្តទុកដាក់​ លើ​កិច្ចការ​សុខភាព​ចំណីអាហារ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​។​ ជាក់ស្ដែង​ថ្មីៗ​កន្លង​ទៅ​នេះ​ កាំកុងត្រូល​នៅ​តាម​តំបន់​ត្រួតពិនិត្យ​នានា​ បាន​ចុះ​ធ្វើ​សកម្មភាព​ត្រួតពិនិត្យ​នៅ​តាម​បណ្ដា​ទីផ្សារ​នានា​ទូ​ទាំង​រាជធានី​ខេត្ត​ ដើម្បី​ត្រួតពិនិត្យ​ និង​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​អាជីវករ​ទាំងអស់​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ដល់​ការ​លក់ដូរ​ចំណីអាហារ​ ជៀសវៀង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​អតិថិជន​ ក្នុង​នោះ​មន្ដ្រី​កាំកុងត្រូល​ក៏​បាន​រក​ឃើញ​ថា​ ទំនិញ​មួយ​ចំនួន​ដែល​ដាក់​លក់​ត្រូវ​បាន​ផលិត​ឡើង​ដោយ​គ្មាន​ស្ដងដារ​ ... Read More »

នាយ​ឧត្តមសេនីយ៍​ គន់​ គី​ម ធ្វើជាអធិបតីភាពកិច្ចប្រជុំគណៈ​បញ្ជាការ​ឯកភាព​ព្រំដែន​កម្ពុជា​-​ថៃ​ ​ដើម្បីពិនិត្យ​សភាពការណ៍​យោធា​នៅ​ទិស​ទី​៣

​ខេត្តសៀមរាប​៖ ​កិច្ចប្រជុំ​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​៩​ ខែតុលា ឆ្នាំ២០១៥​ នៅ​ទីបញ្ជាការ​កងពលធំ​អន្ត​រាម​ន៍លេខ​២ ​ស្ថិត​ក្នុងស្រុក​ក្រឡាញ់​ ខេត្តសៀមរាប​ ក្រោម​អធិបតីភាព​អគ្គមេបញ្ជាការ​រង​ និង​ជា​នាយសេនាធិការ​ចម្រុះ​កង​យោធពលខេមរភូមិន្ទ​ នាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ ។​ នាយ​ឧត្តមសេនីយ៍​ ជា​ តារា​ ... Read More »

ខ្សឹប​ដាក់​ត្រចៀក​៖  ​ឱ​..!..​ឧកញ៉ា​ដង្ខៅ​យក​លុយ​ផ្លូវជាតិ​លេខ​៤​ដ៏​មហិមា​អើយ​អី​ក៏​សម្បើម​ឬក​ម្ល៉េះ​ ?

​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​បាន​ភ្ញាក់ផ្អើល​ នឹង​បើកភ្នែក​ធំៗ​សំឡឹង​មើល​ ទិដ្ឋភាព​ដ៏​ចំលែក​ ដោយ​មិន​ជិនណាយ​ កាលបើ​បានឃើញ​ឬក​ពា​ មហាសេដ្ឋី​អ្នក​វិនិយោគទុន​យក​លុយ​ពី​រថយន្ត​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​បាន​ប្រើប្រាស់​អង្គរក្ស​អ្នក​ហែរ​ហម​ដ៏​ច្រើន​សន្ធិ​ក​សន្ធាប់​ប្រ​សេក​ប្រសាច​ទាំង​ឡាន​ទាំង​មនុស្ស​សម្បើម​លើសលប់​ខ្លាំង​ជាង​ថ្នាក់ដឹកនាំ​ដែល​មាន​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល​ទៅ​ទៀត​ គ្រាន់តែ​វត្ត​មក​ចូល​ទទួលទាន​អាហារ​ពេល​ព្រឹក​តាម​ផ្លូវ​សា​ធារ​ណះ​នោះ​។​ ​អ្វី​ដែល​អស្ចារ្យ​បំផុត​នឹង​មិន​ត្រូវ​កើត​មាន​នោះ​ត្រង់​ថា​ ឧកញ៉ា​រូប​នេះ​បាន​ប្រើ​មនុស្ស​ប្រដាប់​ដោយ​កាំភ្លើង​ច្រើន​នាក់​ ហើយ​មាន​វត្ត​ដើរ​ចូល​ក្នុង​ហាង​ ស្រាប់តែ​មាន​ក្រុម​អង្គរក្ស​មាឌធំៗ​ជាមួយនឹង​កាំភ្លើងខ្លី​ជាប់​តាម​ចង្កេះ​មក​បញ្ជា​ហាម​ភ្ញៀវ​តាម​តុ​ ទាំង​ប្រជាពលរដ្ឋ​ មន្ត្រីរាជការ​ កងកម្លាំង​ដាច់ខាត​មិន​អោយ​ជក់បារី​ ធ្វើ​អោយ​ប៉ះពាល់​វត្តមាន​ឧកញ៉ា​ដ៏​មហិមារ​នេះ​ដើរ​ចូល​ហាង​ឬ​អង្គុយ​ទទួលទាន​អាហារ​។​ ... Read More »

អគ្គិភ័យ​ឆេះ​ផ្ទះ​ពលរ​ដ្ធ​អស់​៣​ខ្នង​នៅ​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ 

​ភ្នំពេញ​៖​ អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជា​ពលរ​ដ្ធ​អស់​៣​ខ្នង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​ ខាងក្រោយ​ក្រសួងបរិស្ថាន​ ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ ។ លំនៅឋានទាំងនេះ​ត្រូវ​បាន​ទទួល​រង​នូវ​គ្រោះ​អគ្គី​ភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង០០និង​៣០​នាទី​ រំលង​អា​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៩​ ខែតុលា​ ឆ្នាំ​២០១៥​ ។​ ​បើ​តាម​ប្រភព​ពត៍​មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ ... Read More »

គ្រោះថ្នាក់​ចរាចរណ៍​លើ​ផ្លូវជាតិ​លេខ​៥​របួសធ្ងន់​២​នាក់​

ខេត្ត​កំពង់ឆ្នាំង​ ៖​ មនុស្ស​២​នាក់​បាន​សន្លប់​ស្តូកស្តឹង​នៅ​លើ​ផ្លូវជាតិ​លេខ​៥​ បន្ទាប់​ពី​មាន​រថយន្ត​បាន​បើក​កៀរ​ ។​ ហេតុការណ៍​នេះ​បាន​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ ថ្ងៃ​ទី​៨​ ខែតុលា​ ឆ្នាំ​២០១៥ ​នៅ​មុខ​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​ ស្ថិត​នៅ​សង្កាត់​ខ្សា​ម​ ក្រុង​កំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង​ ។​ ​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ... Read More »

ឃាត់ខ្លួន​មុខសញ្ញា​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់​បាន​៤​នាក់​នៅ​ស្រុក​កោះធំ​

ខេត្ត​កណ្តាលៈ​ មុខសញ្ញា​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ដើម្បី​ចែកចាយ​ដោយ​ខុសច្បាប់​ចំនួន​៤​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ​ឆ្មក់​​បង្ក្រាប​ឃាត់ខ្លួន​ ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៧​កញ្ចប់​ ,​ រថយន្ត​០១​គ្រឿង​ ,​ ម៉ូតូ​០១​គ្រឿង​ ,​ ទូរស័ព្ទ​ដៃ​៤​គ្រឿង​ និង​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ។​ ​ករណី​ឃាត់ខ្លួន​មុខសញ្ញា​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ធ្វើ​ឡើង​ កាលពី​វេលា​ម៉ោង​១៥​និង​១០​នាទី​ ... Read More »

កុមារ​ចិន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ដោយ​ត្រូវ​ជណ្តើ​យន្ត​គៀប​

​កុមារ​ចិន​ម្នាក់​បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​ក្រោយ​ពេល​ជណ្តើរយន្ត​គៀប​ជាប់​ ស្ថិត​នៅ​ស្ថានីយ​រថភ្លើង​ក្នុង​ទីក្រុង​ជុង​គី​ង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ ថ្ងៃ​ទី​៨​ ខែតុលា​ ។​ មក​ទល់​ពេល​នេះ​ព័ត៌មាន​លម្អិត​ស្តី​ពី​កុមារ​គ្រោះថ្នាក់​នោះ​មិន​ទាន់​បាន​ប្រកាស​ឲ្យ​ដឹង​នៅឡើយ​។​ ​ក្រោយ​ហេតុការណ៍​កើតឡើង​ភ្លាមៗ​ បុគ្គលិក​នៅ​ទីនោះ​ក៏​បាន​បញ្ឈប់​ជណ្តើរយន្ត​ភ្លាមៗ​ដើម្បី​យក​សាកសព​កុមារ​អា​ភ័ព្វ​នោះ​ចេញពី​កន្លែង​កើតហេតុ​។​ រូបភាព​កុមារ​ខាងលើ​ត្រូវ​បាន​គេ​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ខ្លោចផ្សា​យ៉ាង​ខ្លាំង​។​ ម្តាយ​របស់​កុមារ​ខាងលើរ​ស្រែក​ទ្រ​ហ៊ោ​យំ​ ដោយ​ការ​ ឈឺចាប់​គ្មាន​ព្រំ​ដែល​ពេល​មើលឃើញ​កូន​ជាទី​ស្រឡាញ់​របស់​ខ្លួន​ស្លាប់​នៅ​មុខ​ភ្នែក​ មិន​អាច​ជួយ​បាន​ ។​ ​នេះ​ជា​គ្រោះថ្នាក់​ថ្មី​បំផុត​ពាក់ព័ន្ធ​នឹង​ជណ្តើរ​យន្តហោះ​ក្នុង​ប្រទេស​ចិន​។​ ... Read More »

ស្ពាន​កញ្ចក់​នៅ​ប្រទេស​ចិន​ប្រេះស្រាំ​ ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​មានការ​ជ្រួលច្រាល​

​ស្ពាន​កញ្ចក់​នៅ​ក្នុង​ប្រទេស​ចិន​ដែល​ទើបនឹង​បង្កើត​ឡើង​ដើម្បី​បម្រើ​ដល់​ភ្ញៀវ​ទេសចរណ៍​មិន​ទាន់​បាន​រយៈពេល​មួយ​ខែ​ផង​នោះ​ ស្រាប់តែ​មានការ​ប្រេះស្រាំ​ ខណៈ​ដែល​ភ្ញៀវ​ទេសចរណ៍​កំពុង​មានការ​ឆ្លងកាត់​ ធ្វើ​ឲ្យ​ម្នាក់​មានការ​ជ្រួលច្រាល​រន្ធត់​អារម្មណ៍​ជា​ខ្លាំង​ ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៥​ ខែតុលា​ ឆ្នាំ​២០១៥​ ។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​រាយការណ៍​ថា​ ស្ពាន​កញ្ចក់​ដែល​មានឈ្មោះ​ថា​ Yuntaishan​ ស្ថិត​នៅ​ភាគ​កណ្តាល​ នៃ​ខេត្ត​ Henan​ ... Read More »

លូ​ង​លោម​ក្មេង​ស្រី​ដោះ​យក​ក្រវិល​ត្រូវ​ប្រជាពលរដ្ឋ​ឃើញ​ចាប់​វាយ​ទ្រម​ខ្លួន ​ទើប​ប្រគល់​ឲ្យ​កម្លាំង​កងរាជអាវុធហត្ថ​

​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់​ព្រួត​វាយ​ទ្រម​ខ្លួន​ទើប​ប្រគល់​ឲ្យ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ ខណៈ​រួប​គេ​បាន​ធ្វើ​សកម្មភាព​លួងលោម​ក្មេង​ស្រី​ម្នាក់​ដោះ​យក​ក្រវិល​។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​៨​ ខែតុលា ​ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្សារ​ឯករាជ្យ​2 ​ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ​។​ ​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ចេ​ង​ សុ​ជា ... Read More »

ប្រកួត​កីឡា​ចំបាប់​បុរាណ​៥០​គូ​និង​ប្រណាំងសេះ​ គោ​ និង​ក្របី​ចំនួន​៥០​គូ​ព្រមទាំង​សម្ដែង​ក្បាច់​គុនដំបង​នៅ​វត្ដ​វិហារ​សួគ៌​អបអរ​បុណ្យ​ភ្ជុំបិណ្ឌ​

​ភ្នំពេញៈ​ អ្នក​ចំបាប់​បុរាណ​ក្មេង​ចាស់​ ប្រុស​ស្រី​ប្រមាណ​១០០​នាក់​ និង​សត្វ​ សេះ​ គោ​ ក្របី​ចំនួន​១០០​ក្បាល់​ និង​ការ​ សម្ដែង​ក្បាច់​គុនដំបង​ត្រូវ​បាន​ដាក់​ឱ្យ​ ប្រកួត​ និង​ប្រណាំង​គ្នា​ក្នុង​កម្មវិធី​ជា​ លក្ខណៈ​បែប​ប្រពៃណី​ក្នុង​វត្ដ​វិហារ​សួគ៌​ស្ថិត​នៅ​ឃុំ​វិហារ​សួគ៌​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្ដកណ្ដាល​ ដែល​ទទួល​បានការ​ជួយ​ ... Read More »

ពលរដ្ឋ​ប្រហែល​៥០​នាក់​ ស្នើ​ឲ្យ​អភិបាលខេត្ដ​សៀមរាប​ ដោះ​លែង​ពលរដ្ឋ​ម្នាក់​ករណី​ជម្លោះដីធ្លី​

​ខេត្ដសៀមរាប​ ៖​ អ្នក​ភូមិ​ប្រហែល​៥០​នាក់​ តំណាង​ឲ្យ​ពលរដ្ឋ​ច្រើន​រយ​គ្រួសារ​មក​ពី​ស្រុក​អង្គរធំ​ និង​ស្រុក​បន្ទាយស្រី​ ខេត្ដសៀមរាប​បាន​ប្រមូលផ្ដុំ​គ្នា​ដាក់​ញត្ដិ​ស្នើ​ឲ្យ​អភិបាលខេត្ដ​នេះ​ ជួយ​ដោះ​លែង​ពលរដ្ឋ​ម្នាក់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ ដោយ​ចោទ​ថា​ កាប់​រុករាន​ដី​ព្រៃ​ខុសច្បាប់​។​ ​ការ​ប្រមូលផ្ដុំ​នេះ​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៨​ ខែតុលា ឆ្នាំ២០១៥​ ស្ថិត​នៅ​ក្បែរ​បង​សាលាខេត្ដ​សៀមរាប​ ចាប់តាំងពី​ម៉ោង​៨​ព្រឹ​ក​ ... Read More »