ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: 11

កំណាត់ផ្លូវជាតិលេខ១១០ ខូចជង្ហក់ជ្រៅៗ យូរហើយគ្មានការជួសជុលទេ

ខេត្តកណ្តាល: កំណាត់ផ្លូវជាតិលេខ១១០ ចម្ងាយប្រហែល២គីឡូម៉ែត្រ ស្ថិតក្នុងភូមិពោធិ៍កណ្តាល និងភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ពេលនេះបានខូចយ៉ាងធ្ងន់ធ្ងរ ជង្ហក់ធំៗពិបាកធ្វើដំណើរខ្លាំងណាស់ មកដល់ពេលនេះ មិនមានការជួសជុលឡើងវិញទេ ។ ប្រជាពលរដ្ឋដែលរស់នៅឃុំត្រើយស្លា ស្រុកស្អាងបានប្រាប់ឲ្យដឹងថា ផ្លូវជាតិលេខ១១០ ... Read More »

ក្មេង​ប្រុស​អាយុ​៣​ខូ​ប​លង់ទឹក​អណ្តូង​ខាង​មុខ​ផ្ទះ​ស្លាប់​ នៅ​ស្រុក​កូន​មុំ​

​ខេត្តរតនគិរីៈ​ ក្មេង​ប្រុស​ម្នាក់​អាយុ​ ៣​ឆ្នាំ​កំពុង​ដើរ​លេង​តេសតាស់​ម្នាក់ឯង​នៅ​ទី​ធ្លាមុខផ្ទះ​ ស្រាប់តែ​ងាក​ទៅ​ឃើញ​អណ្តូងទឹក​នៅ​មុខ​ផ្ទះ​ឆៀង​ខាងលិច​ ក្មេង​នោះ​ ក៏​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​អណ្តូង​បាត់បង់​ជីវិត​តែ​ម្តង​ ខណៈ​ឪពុក​ម្តាយ​កំពុង​ជាប់រវល់​ការងារ​ក្នុងផ្ទះ​។​ ​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​០៥​នាទី​ល្ងាច​ ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភូមិ​១​ ឃុំ​ត្រពាំង​ក្រហម​ ស្រុក​កូន​មុំ​ ខេត្តរតនគិរី​ ... Read More »

ជិះម៉ូតូមិនប្រយ័ត្នបើកទៅបុករថយន្តធុនធំចំពីមុខស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

ខេត្តក្រចេះ៖ បុរសជាអ្នកបើកបរម៉ូតូម្នាក់ បានស្លាប់ក្រោយពីកម្លាំងនគរបាលចរាចរណ៍បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈដែលបុរសរងគ្រោះម្នាក់នេះ បានជួបឧប្បត្តិវហេតុគ្រោះថ្នាក់ចរាចរណ៍ ដោយជិះម៉ូតូបុកជាមួយរថយន្តធុនធំ ចំពីមុខពេញទំហឹងចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ ។ ហេតុការគ្រោះថ្នាក់ចរាចរណ៍មួយនេះ ត្រូវបាននគរបាលចរាចរណ៍ក្រុងក្រចេះបញ្ជាក់ថា គឺបានកើតឡើងកាលពីយយ់ថ្ងៃទី១៥ខែកញ្ញា នៅចំនុចមុខវត្តប៉ាឆា លើកំណាត់ផ្លូវជាតិលេខ៧៣ ក្នុងភូមិត្រពាំងព្រីង ... Read More »

ចំណងមិត្ដភាព​កម្ពុជា​-​ឥណ្ឌា​ផ្ដោត​ ជា​សំខាន់​លើ​វិស័យ​ពាណិជ្ជកម្ម​និង​ វិនិយោគ​

​ភ្នំពេញ​ ៖​ នៅ​ក្នុង​ជំនួប​ពិភាក្សា​រយៈ​ ពេល​១​ម៉ោង​ជាមួយ​សម្ដេច​អគ្គ​មហា​ សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​ មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ព្រឹក​ ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​វិមាន​ សន្ដិភាព​លោក​ មហាម៉ាត់​ ... Read More »

ទំនាស់ព្រំដីរវាងក្រុមហ៊ុនកាំកូស៊ីធី និងលោកឧកញ៉ាកុកអាន

ភ្នំពេញ ៖ បញ្ហាព្រំដីរវាងក្រុមហ៊ុន កាំកូស៊ីធីជាមួយនឹងលោកឧកញ៉ាកុង អាន ឋិតនៅក្នុងភូមិទួលគោក សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ បានអូសបន្លាយ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ គូភាគីទាំងសងខាងនៅតែមានជំហរយក ឈ្នះរៀងៗខ្លួន និងការដោះស្រាយមិន បានត្រូវរ៉ូវគ្នាជាច្រើនលើកច្រើនសារ ... Read More »

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែននិងលោកស្រីភរិយាអនុប្រធានាធិបតីឥណ្ឌាទស្សនាព្រះបរមរាជវាំង

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង៩ព្រឹក សម្ដេច កិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុង នាមស្ដ្រីទី១កម្ពុជាបានដឹកនាំគណៈប្រតិភូលោកស្រី សាលម៉ា ... Read More »

មនុស្ស៨នាក់រងរបួសធ្ងន់ ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍២លើកផ្សេងគ្នា

ខេត្តពោធិ៍សាត់ៈ គ្រោះថ្នាក់ចរាចរណ៍២លើកផ្សេងគ្នាបណ្ដាលឱ្យមនុស្សប្រុសស្រី ក្មេង ចាស់រងរបួសធ្ងន់ស្រាលចំនួន៨នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យរងរបួសរណូករណេល នៅលើផ្លូវខាងលើត្រូវបាននគរបាលចរាចរណ៍ក្រុងពោធិ៍សាត់ប្រាប់ថា កាលពីវេលាម៉ោង ៧និង០៥នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចលើស្ពានស្រង់ធំ ស្ថិតក្នុងភូមិស្រះស្រង់ ... Read More »

រថយន្តក្រុងប្រល័យជីវិតប្តីប្រពន្ធពីរនាក់យ៉ាងអាណោចអាធ័មនៅផ្លូវលេខ៦A

ខេ​កណ្តាល​៖​ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​ កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​លើ​ផ្លូវជាតិ​លេខ​6​ ចំណុច​ចន្លោះ​ស្ពាន​លេខ​ 23-24​ ត្រង់​ចំណុច​ភូមិ​កំពង់​ប្រាសាទ​ ឃុំ​ស្វាយ​អំពារ​ ស្រុក​មុខកំពូល​ខេត្តកណ្ដាល​ រវាង​ម៉ូតូ​និង​រថយន្ត​ បណ្តាល​ឲ្យ​ពីរ​នាក់​ប្តី​ប្រពន្ធ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ។​ ​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​(​គុប​ជ្រុង​)C90​ព​ណ៍​ទឹក​បិ​ច​ ... Read More »

ចៅប្រុសរពិសដៃយកដែកកេះដុតជញ្ជាំងស្លឹកត្នោតឆេះរាលដាលដល់ផ្ទះអស់មួយខ្នង

ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់បានរពិសដៃយកដែកកេះដុតជញ្ជាំងស្លឹកត្នោត ខណៈជីដូនជាប់រវល់ធ្វើការផ្ទះបណ្ដាលឲ្យភ្លើងឆេះសន្ធោសន្ធៅមិនអាចជួយពន្លត់ទាន់កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ ញាឆ្នាំ២០១៥ ស្ថិតក្នុងភូមិស្វាយផ្អែម ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគបាលខេត្តស្វាយរៀងបានអោយដឹងថា ចំពោះម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ស៊ីវ សាមឿយ ... Read More »

តាជីល្មោភកាមចាប់រំលោភចៅស្រីអាយុ៨ឆ្នាំជាច្រើនលើក ត្រូវឪពុកម្តាយក្មេងស្រីប្តឹងសមត្ថកិច្ចចាប់ខ្លួន

ខេត្តកំពង់ឆ្នាំង ៖ តាចំណាស់ម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបរិបូរណ៍ឃាត់ខ្លួន បន្ទាប់ពីក្រុមគ្រួសារក្មេងស្រីរងគ្រោះបានប្តឹងចោទប្រកាន់ពីបទរំលោភសេពសន្ទវៈទៅលើចៅស្រីជីដូនរហូតបានសម្រេច ។ ការចាប់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ នៅភូមិជើងខ្នារ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ ... Read More »

កីឡាករចំបាប់កម្ពុជា៨នាក់ទៅប្រកួតចំបាប់ប្រពៃណីកូរ៉េនៅប្រទេសមីយ៉ាន់ម៉ាដែលស្រដៀងចំបាប់បុរាណខ្មែរ

ភ្នំពេញ ៖ សហព័ន្ធកីឡាចំបាប់ កម្ពុជាបានប្រកាសថា នៅថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០១៥ ខ្លួននឹងបញ្ជួនអត្ដ ពលិកចេញទៅប្រកួតក្នុងព្រឹត្ដិការណ៍ កីឡាចំបាប់ប្រពៃណីកូរ៉េខាងត្បូងដែល មានទម្រង់ប្រហាកប្រហែលចំបាប់ ប្រពៃណីរបស់រទេសមីយ៉ាន់ម៉ា (Kyin) និងស្រដៀងគ្នាជាមួយចំបាប់បុរាណខ្មែរ ... Read More »

ឃាត់ខ្លួនជនល្មើសគ្រឿងញៀន៦២នាក់ក្នុងប្រតិបត្តិការបង្រ្កាប២៧ករណីរយៈពេល១៩ថ្ងៃ

ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលខេត្តកណ្តាលបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនល្មើសគ្រឿងញៀនចំនួន៦២នាក់ ក្នុងប្រតិបត្តិការបង្រ្កាប២៧ករណីរយៈពេល១៩ថ្ងៃ ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកIce៧៧ចំនួនកញ្ចប់ និង វត្ថុតាងពាក់ព័ន្ធមួយចំនួនទៀតរួមមាន ម៉ូតូចំនួន១៣គ្រឿង ,ទូរស័ព្ទ២៧គ្រឿង ,ដាវចំនួន៤ដើម ,សម្ភារៈសម្រាប់វេចខ្ចប់ចែកចាយ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។ នេះបើតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី អ៊ាវ ... Read More »

កំពូលជើងឯក TIFFY SUPER FIGHTទម្ងន់៦០គីឡូក្រាមបន្ដវគ្គ១៦នាក់

ភ្នំពេញ ៖ ស្ថានីយទូរទស្សប៉ុស្ដិ៍ លេខ៥ចាប់ផ្ដើមប្រកួតកីឡាប្រដាល់ ដណ្ដើមខ្សែក្រវាត់កំពូលជើងឯក TIFFY SUPER FIGHT ទម្ងន់៦០គីឡូក្រាមវគ្គ ១៦នាក់បន្ដទៀត ហើយនាល្ងាចថ្ងៃ អាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០១៥ខាង ... Read More »

រថយន្តរ៉េងរ៉ូវ័រ បើកក្នុងល្បឿនលឿនជ្រុលទៅបុករបាំងថ្ម បាក់អស់៤កង់ រួចក្រឡាប់ផ្ងារជើង

ភ្នំពេញៈ បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តរ៉េងរ៉ូវ័រមួយគ្រឿង ក្នុងល្បឿនលឿជ្រុលចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់៤កង់ និងរថយន្តក្រឡាប់ផ្ងារជើង តែមិនបង្កឲ្យមនុស្សរងរបួសនោះទេ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០១៥ ខាងត្បួងមន្ទីពេទ្យមិត្តភាពខ្មែរសូរវៀត(មន្ទីពេទ្យរុស្ស៉ី)ស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ... Read More »

មនុស្សចិត្តជាសត្វកាប់ក្របីដាច់សរសៃជើង ខណៈចូលស៊ីស្រូវ

ខេត្តពោធិ៍សាត់ៈ ក្របីឈ្មោលស្ទាវ ១ក្បាល ត្រូវបានមនុស្សចិត្តស្មើនឹងសត្វកាប់បណ្ដាលឱ្យដាច់សរសៃជើងក្រោយខាងស្ដាំ ខណៈសត្វក្របីនេះចូលស៊ីស្រូវ ។ ហេតុការណ៍មនុស្សចិត្តស្មើនឹងសត្វកាប់ក្របីដាច់សរសៃជើងខាងលើ ប្រព្រឹត្ដឡើងកាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ត្រង់ចំណុចស្ដុកតាសៀត (វាលស្រែស្រូវ) ស្ថិតក្នុងភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ... Read More »

អគ្គិភ័យឆេះផ្ទះលក់អីវ៉ាន់ចាប់ហួយនៅជិតផ្សារឆ្លូងខាតបង់ទឹកប្រាក់ជាង១១ម៉ឺនដុល្លារ

ខេត្ដក្រចេះ ៖ ផ្ទះលក់អីវ៉ាន់ចាប់ហួយ មួយល្វែងនៅក្បែរផ្សារឆ្លូង ក្នុងស្រុក ឆ្លូង ខេត្ដក្រចេះត្រូវអគ្គិភ័យឆាបឆេះបណ្ដាលឱ្យខូចខាតស្ទើរទាំងស្រុងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ ។ ក្នុងហេតុការណ៍នេះមិនបណ្ដាលឱ្យមានជនណាម្នាក់ស្លាប់ឬរបួសនោះទេតែផ្ទះលក់អីវ៉ាន់ចាប់ហួយ១ល្វែងមានទំហំ៤ គុណ២៤ម៉ែត្រ កម្ពស់២ជាន់ត្រូវអគ្គិ ភ័យឆាបឆេះខូចខាតអស់ប្រហែល៦០ភាគរយនិងសម្ភារនៅក្នុងផ្ទះគិតជាទឹក ... Read More »

ទូត​អាម​រិ​ក​ថ្មី​មាន​ភរិយា​ខ្មែរ​ និង​ចេះ​និយាយ​ភាសា​ខ្មែរ​ស្ទាត់​សន្យា​រឹតចំណង​កម្ពុជា​-​អាម​រិ​ក​កាន់តែ​រឹង​មាំ​

​ភ្នំពេញៈ​ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ លោក​ William​ A.​ Heidt​ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​មក​ដល់​កម្ពុជា​ ដើម្បី​បំពេញបេសកកម្ម​ការទូត​របស់​ខ្លួន​រយះ​ពេល​៣​ឆ្នាំ​ បន្ទាប់​ពី​លោក​ William​ E.Todd​ ជា​ឯកអគ្គរដ្ឋទូត​ចាស់​ ត្រូវ​បាន​បញ្ចប់​អាណត្តិ​របស់​ខ្លួន​ទៅ​ហើយ​នោះ​។​ ​ម​ន្រី្ត​ក្នុង​ស្ថានទូត​អា​មេ​រិ​កបាន​បង្ហាញ​វី​ដេ​អូ​ឃ្លី​ប​មួយ​ ... Read More »

ស្ពានអាកាសតិចណូចឈានដល់ដំណាក់កាលចាក់បេតុងទី៣ ដែលនាំឲ្យមានការបង្វែរទិសចរាចរណ៍៤៥ថ្ងៃ

ភ្នំពេញ ៖ ការដ្ឋានស្ថាបនា និងផ្លូវក្រោមដីស្ពានអាកាសតិចណូរហូតមកដល់ពេលនេះ បានឈានដល់ដំណាក់កាលចាក់បេតុងកំណាត់ទី៣ហើយ គឺត្រង់ចំណុចប្រសព្វកណ្តាលនៃមហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីម៉ៅសេទុង និងមហាវិថីគីម អីលស៊ុង នឹងប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋរយ:ពេល៤៥ថ្ងៃ និងត្រូវធ្វើចរាចរណ៍តាមស្លាកសញ្ញាចរាចរណ៍ និងការណែនាំរបស់សាលារាជធានីភ្នំពេញ។ លោក សាំ ពិសិដ្ឋ ... Read More »

ជនបរទេសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់ ហេបភី អីឡឺវេន (Happy 11)

ភ្នំពេញ: ជនបរទេសម្នាក់ដេកស្លាប់នៅក្នុងផ្ទះសំណាក់ ឡើងហើមស្អូយ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៣:៤៥នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ត្រង់ចំនុចផ្ទះសំណាក់ ហេបភី អីឡឺវេន (Happy 11) ផ្លូវ១៣៦ ភូមិ១១ សង្កាត់ផ្សារកណ្តាល១ ... Read More »

លោកជំទាវ ហ៊ុន ម៉ាណា ដឹកនាំក្រុមការងារចុះជួបសំណេះសំណាលយាយជីតាជី និងប្រជាពលរដ្ឋក្រីក្រ ចាស់ ជរានៅក្នុងវត្តចំនួនពីរខណ្ឌព្រែកព្នៅ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ លោកជំទាវ ហ៊ុន ម៉ាណា អមដំណើរដោយប្រតិភូក្រុមការងារ និងលោក សុខ សម្បតិ្ត អភិបាល នៃគណៈអភិបាលខណ្ឌព្រែកេព្នៅបានអញ្ជើញ ចុះជួបសំណេះសំណាល និងបាននាំយកណោយចែកជូនដល់យាយជីតាជីប្រជាពលរដ្ឋក្រីក្រ ... Read More »

ប្តីប្រពន្ធពីរនាក់ពាក់ពន័ន្ធជួញដូរមនុស្សកាលពី៥ឆ្នាំមុន ទើបចាប់ខ្លួនបានបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ មនុស្សពីរនាក់ត្រូវជាប្តីប្រពន្ធនឹងគ្នាត្រូវបាននគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ សហការជាមួយកម្លាំង នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស ខេត្ដកំពត ឃាត់ខ្លួននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥នេះ នៅក្នុងខេត្ដកំពតតាមអំណាចដិកាចាប់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបាន ... Read More »

រថយន្តហាយឡែនឌឺព្រលះម៉ូតូស្កូបពីពេញទំហឹងបណ្តាលឲ្យស្រ្តីម្នាក់ស្លាប់នៅនឹងកន្លែង

ខេត្តសៀមរាប៖ រថយន្តហាយឡែនឌឺរមួយគ្រឿង បានបើកបោះពួយយ៉ាងលឿនជ្រុលទៅបុកស្រ្តីម្នាក់ជិះម៉ូតូស្កូបពីចំពីមុខពេញទំហឹង បណ្តាលឲ្យស្លាប់នៅហ្នឹងលកន្លែង ។ រីឯអ្នកបើករថយន្តនោះបានបើករត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៥និង៤០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិត្រាងឃុំ កណ្តែកស្រុកប្រាសាទបាគង ... Read More »

ស្រវឹងស្រា​បើកបរ​ម៉ូតូ​មិន​ប្រយ័ត្ន​បុក​ពីក្រោយ​រថយន្ត​ចត​ស្ងៀម​បណ្តាល​ឲ្យ​ឆេះ​ និង​ស្លាប់​នៅ​នឹង​កន្លែង​

​ខេត្តកណ្តាល​៖​ បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​ បន្ទាប់​ពី​ស្រវឹងស្រា​ហើយ​បើកបរ​ម៉ូតូ​មិន​ប្រុង​ប្រយ័ត្ន​ ក្នុង​ល្បឿន​លឿន​ រួច​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​មួយ​គ្រឿង​ដែល​ឈប់​ចត់​ស្ងៀម​អែប​នៅ​ចិញ្ចើម​ផ្លូវ​ម្ខាង​ ហើយ​ក្លាយជា​អណ្តាតភ្លើង​ឆាបឆេះ​ម៉ូតូ​តែ​ម្តង​ ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​លេខ​១​ ចំណុច​គីឡូម៉ែត្រ​លេខ​៥៦-៥៧​ ភូមិក​ពង់​ពោធិ៍​ ឃុំ​កំពង់​ភ្នំ​ ... Read More »

អាជ្ញាធរជាតិអាវុធគីមីផ្សព្វផ្សាយ ច្បាប់ការហាមឃាត់អាវុធគីមីដល់ ស្ថាប័នចំណុះ

ខេត្ដពោធិ៍សាត់ ៖ កាលពីព្រឹកថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលាខេត្ដ ពោធិ៍សាត់មានរៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្ដីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ដ្រ និង វិទ្យុសកម្មក្រោមវត្ដមានលោកឧត្ដម សេនីយ៍ឯកបណ្ឌិត ហេង វុទ្ធី ... Read More »

ដើរបរបាញ់សត្វទាក់វល្លិដួលរៀល កៃកាំភ្លើងច្នៃចំប្លោកនោមស្លាប់

ខេត្ដស្ទឹងត្រែង ៖ បុរសម្នាក់បាន ស្លាប់នៅក្នុងព្រៃស្ងាត់ ខណៈដែលរូបគេ ដើរបរបាញ់សត្វហើយបានទាក់នឹង វល្លិដួលបណ្ដាលឱ្យរៀលកៃកាំភ្លើងត្រូវ ចំប្លោកនោម។ នេះបើតាមការបំភ្លីពី មិត្ដភក្ដិជនរងគ្រោះដែលទៅបរបាញ់ សត្វជាមួយប្រាប់ដល់សមត្ថកិច្ច។ ករណីនេះបានកើតឡើងនៅវេលា ទៀបភ្លឺ ថ្ងៃទី១៤ ខែកញ្ញា ... Read More »

មន្ដ្រីអង្គការសង្គមស៊ីវិលម្នាក់ស្លាប់ លើកៅអ៊ីឈើបត់សង្ស័យខ្យល់គរ

ខេត្ដបាត់ដំបង ៖ បុរសម្នាក់ជា មន្ដ្រីអង្គការសង្គមស៊ីវិលមួយបានដេក ស្លាប់នៅលើកៅអ៊ីនៅក្នុងស្នាក់ការ របស់ខ្លួនដោយគេសង្ស័យខ្យល់គរ។ សាកសពជនរងគ្រោះត្រូវបានអ្នក ស្រី អែល យ៉ាលឹម អាយុ២៥ឆ្នាំ បាន ប្រទះឃើញកាលពីព្រឹកថ្ងៃទី១៦ ខែ កញ្ញា ... Read More »

ផឹកស្រាស្រវឹងរួចចុះមុជទឹកបណ្តាលឲ្យលង់ស្លាប់

ខេត្តកណ្តាល៖ បុរសអាយុ៣៥ឆ្នាំម្នាក់ ខណៈដែលផឹកស្រាស្រវឹងហើយនោះបានចុះមុជទឹកប្រឡាយ ហើយបណ្តាលឲ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦និង៤៥នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅចំណុចប្រឡាយទឹក ក្នុងភូមិជើងព្រៃទី៣ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ... Read More »

កម្មករ កម្មការិនីរោងចក្រសូលធីមអេឡិចត្រូនិច៣១២នាក់ធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ

ខេត្តកណ្តាល៖ កម្មករ កម្មការិនីប្រមាណ៣១២នាក់ ស្ថិតនៅរោងចក្រសូលធីមអេឡិចត្រូនិច ដែលមានអសយដ្ឋានស្ថិតនៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីវេលាព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ បាននាំគ្នាធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ ។ ការធ្វើកូដកម្មដែលមានចាក់ធុងប៉ាស់យ៉ាងកងរំពងផងនោះ ... Read More »

សារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

សារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវឲ្យប្រជាពលរដ្ឋ ក្រសួង មន្ទីរ ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ និងក្រុមហ៊ុនឯកជននានា ចូលរួមគាំទ្រ ផ្សព្វផ្សាយ លើកស្ទួយ និងជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែសកម្មខ្លាំងឡើងថែមទៀត Read More »

រថយន្ដកាមរីបាឡែនបើកបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យខូចខាតចំនួនមួយកង់

ភ្នំពេញ: បុរសនារីបីនាក់ជិះរថយន្ដកាមរីបាឡែនមួយគ្រឿងក្នុងល្បឿនលឿនជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យក្បាលនាគមួយកង់ដាច់ខ្ទៀតចេញពីគ្នា និងរថយន្ដដាច់កាឡេខាងមុខបន្តដំណើរទៅមុខលែងរួច តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣និង០០នាទីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៥ តាមបណ្ដោយផ្លូវ ម៉ៅស៊ីទង់ ខាងជើងផ្សាដើមគរ ស្ថិតក្នុងសង្កាត់ ផ្សារដើមគរ ខណ្ឌទួលគោក ... Read More »