ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: 11

ចាញ់ល្បែងកន្ទុយលេខជំពាក់លុយគេច្រើនពេកចងកបញ្ចប់ជីវិត

  ខេត្តកណ្តាលៈ បុរសម្នាក់ព្រោះតែចាញ់ល្បែងកន្ទុយលេខជំពាក់លុយគេច្រើនពេកគ្មានលទ្ធភាពនិងសង ណាមួយប្រពន្ធស្តីបន្ទោសថែមទៀត ទើបធ្វើឲ្យគាត់គិតខ្លីដាច់ចិត្តចង.កបញ្ចប់ជីវិតនៅក្នុងបន្ទប់ផ្ទះបាយបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៥ព្រឹក ថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ បុរសគិតខ្លីចង.កបញ្ចប់ជីវិតនោះមានឈ្មោះ ស៊ិន សឿន ... Read More »

ប្រជាកសិកររងទុក្ខគ្រោះរាំងស្ងួត ខណៈបង្កបង្កើនផលស្រូវវស្សាឆ្នាំនេះ

  ខេត្ដពោធិ៍សាត់៖ នៅខេត្ដពោធិ៍សាត់ដើមឆ្នាំនេះមានភ្លៀងធ្លាក់ល្អប្រសើរ ប្រជាកសិកររួសរាន់ភ្ជួររាស់ដាំដំណាំស្រូវស្ទើរ១០០% ប៉ុន្ដែត្រូវបានជួបការរងគ្រោះរាំងស្ងួតបណ្ដាលឱ្យងាប់ដំណាំស្រូវស្ទើរគ្រប់ស្រុក-ក្រុង ។ យោងតាមរបាយការណ៍ ស្ថានភាពការបង្កបង្កើនផលរបស់ប្រជាកសិករទូទាំង ខេត្ដ​ពោធិ៍សាត់​ឆ្នាំនេះ  អនុវត្ដន៍បានចំនួន ៦៦.៣២០ហិចតា ស្មើ ៦៦.៣២% នៃផែនការ ឯស្ថានភាពទឹកភ្លៀងពីដើមរដូវវស្សាចាប់ពីពាក់កណ្ដាលខែមេសា ... Read More »

លោក ឈា ប៊ុន រិទ្ធ ដឹកនាំក្រុមការងារបូមទឹកសង្គ្រោះស្រូវវស្សាជួបគ្រោះរាំងស្ងួត

ខេត្តបាត់ដំបង៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៥ ក្រុមការងារនាយកដ្ឋានធារាសាស្ត្រកសិកម្ម ដឹកនាំដោយលោក ឈា ប៊ុនរិទ្ធ បានសហការជាមួយមន្ទីរធនធានទឹកខេត្តបាត់ដំបង ចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវវស្សាជួបគ្រោះរាំងស្ងួតជាង ៣ពាន់ហិកតា ក្នុងស្រុកថ្មគោល និងស្រុកបវេល ខេត្តបាត់ដំបង។ ... Read More »

លោករដ្ឋមន្ត្រីលឹម គានហោ នាំយកទៀនវស្សា​និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា​​ក្នុង​វត្តប្រាសាទគោកបេង

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក និងឧតុនិយម និងលោកស្រី ព្រមទាំងប្រតិភូក្រុមការងារ​បាននាំយកទៀនវស្សា ទេយ្យទាន ព្រមទាំងបច្ច័យ​ ក៏ដូចជាគ្រឿងឧបភោគ បរិភោគទៅប្រគេនព្រះសង្ឃគង់ចាំ​ព្រះ​វស្សា​ក្នុងវត្តប្រាសាទគោកបេង ស្ថិតក្នុងសង្កាត់កំពង់ប្រណា ... Read More »

សមត្ថកិច្ចចុះត្រួតពិនិត្យឆែកឆេរលំនៅឋានមួយកន្លែង ករណីបរបាញ់សត្វព្រៃនៅស្រុកអណ្ដូងមាស

ខេត្តរតនគីរីៈ​កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើសហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងសមត្ថកិច្ចមូលដ្ឋាន និងមានការសម្របសម្រួលនិតិវិធី ពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគីរី កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ បានចុះត្រួតពិនិត្យឆែកឆេរលំនៅដ្ឋាន មានម្ចាស់ឈ្មោះ ទ្រី អឹក ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិកេត ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគីរី ដើម្បីរុករកបទល្មើសសត្វព្រៃ។ សមត្ថកិច្ចដែលចុះប្រតិបត្តិការ បានប្រាប់អោយដឹងថា បន្ទាប់ពីធ្វើការត្រួតពិត្យឆែកឆេរ ខាងក្នុងនិងក្រៅបរិវេណ​ លំនៅដ្ឋានឈ្មោះ ទ្រី អឹក ខាងលើ បានរកឃើញវត្ថុតាងបទ​ល្មើ​សសត្វព្រៃ រួមមាន ក្បាលខ្ទីងជាប់ស្នែង ២ក្បាល ស្បែកខ្លាឃ្មុំ ប្រភេទតូច២ផ្ទាំង(ស្ងួត)  ស្បែកខ្លាឃ្មុំ ប្រភេទធំ១ផ្ទាំង(ស្ងួត)  សាច់ខ្ទីងស្រស់ ចំនួន៦៥គីឡូក្រាម សាច់ប្រើសស្រស់ ១គីឡូក្រាម ព្រមទាំងគ្រាប់កាំភ្លើងAK47 ចំនួន៣៦៨គ្រាប់ ចំណែកកាំភ្លើងAKមិនបានដកហូតនោះទេ ដោយសារ​មិ​ន ឃើញកាំភ្លើង។ ដោយពិនិត្យឃើញថា ការធ្វើសន្និដ្ឋាន សំណកសត្វព្រៃ និងគ្រាប់កាំភ្លើងខាងលើ ពុំមានលិខិតអនុញ្ញាតិពីរដ្ឋបាលព្រៃឈើ ក្រុមការងារ បានសម្រេច ធ្វើការដកហូតជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។ ដោយឡែកម្ចាស់លំនៅដ្ឋានឈ្មោះ ទ្រី​ អឹក​ ត្រូវក្រុម​ការងារស្នើរសុំទៅលោកព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តរតនគីរី ឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីបំពេញសំណុំរឿងតាមនិតិវិធីច្បាប់ព្រៃឈើ ។ គួរបញ្ជាក់ផងដែរថា ... Read More »

ក្មេងស្ទាវមួយក្រុមជិះរថយន្តទំនើបមកគប់លើស្ទាវមួយក្រុមទៀត ដែលកំពុងអង្គុយលេងមុខវត្តលង្កា 

ភ្នំពេញ៖ ស្ទាវ មួយក្រុមមានគ្នាប្រហែល៨នាក់ជិះរថយន្តទំនើបម៉ាក RANG ROVER មួយគ្រឿង ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ៖ 2AA-1575  បានមកវាយ និងគប់មកលើក្មេងស្ទាវមួយក្រុមទៀតបណ្តាលឲ្យត្រូវមួយដុំថ្ម ចំខ្នង ហើយបានយកដំបងវាយកូនហ្កោល វាយម៉ូតូ ... Read More »

ក្នុងមួយយប់ មានរថយន្តកុងតឺណ័រក្រឡាប់ពីរគ្រឿងនៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ រថយន្តកុងតឺណ័រ​បានបន្តក្រឡាប់ជាបន្តបន្ទាប់គ្នាកាលពីវេលាម៉ោងរំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា កាលពីវេលាម៉ោង០០និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកក្កដា រថយន្តកុងតឺណ័រ​១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ... Read More »

ចាក់សោទ្វារភូមិគ្រឹះមិនឲ្យគេចូលដណ្តឹងប្អូនស្រី ព្រោះឮថា កូនកំលោះពោះម៉ាយកូន២

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយ​បានកើតមានឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ នៅភូមិគ្រឹះមួយកន្លែង ស្ថិតនៅបណ្តោយផ្លូវឧកញ៉ាម៉ុងឫទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីបុរសម្នាក់បានយកសោទៅចាក់ទ្វារភូមិគ្រឹះ មិនឲ្យភ្ញៀវចូលដណ្តឹងប្អូនស្រី ដោយសារ​តែបុរសរូបនេះ មិនពេញចិត្តនឹងកូនកំលោះដែលខ្លួនអះអាងថា ... Read More »

វាយប្រហារគ្រាប់បែកអត្តឃាតនៅទួរគីស្លាប់៣១នាក់ គេទម្លាក់កំហុសទៅលើក្រុមរដ្ឋអិស្លាម

ជនវាយប្រហារគ្រាប់បែកអត្តឃាតសង្ស័យថា​ ជាក្រុម​របស់រដ្ឋអិស្លាម IS បានធ្វើសកម្មភាពបំផ្ទុះ​គ្រាប់បែក​អត្តឃាតសម្លាប់មនុស្ស​យ៉ាងតិច៣១នាក់ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ ដែលជាការ​វាយប្រហារ​មួយ​ធ្វើឡើង​នៅមជ្ឈមណ្ឌលវប្បធម៌​ទីក្រុងទួរគី​ ទីដែល​ក្រុមសកម្មជន​កំពុងជួបជុំគ្នា​រៀបចំ​ផ្តល់ជំនួយមនុស្ស​ធម៌​ជូនពលរដ្ឋនៅជិតខាងស៊ីរី ទីក្រុង កូបាន នោះ។ ហេតុការណ៍បានកើតឡើង​ធ្វើឲ្យកក្រើក​នៅទូទាំងមជ្ឈមណ្ឌល​ក្នុងទីក្រុង Suruc ដែលជាទីប្រជុំជន​មួយនៅ​មិន​ឆ្ងាយប៉ុន្មានទីក្រុងកូបាន ... Read More »

អាជ្ញាធរខណ្ឌសែនសុខចុះផ្អាកអាជីវកម្មសិប្បកម្មស្លរដែកនៅសង្កាត់ភ្នំពេញថ្មីដែលធ្វើឲ្យ​ប៉ះពាល់ពលរដ្ឋ និងបរិស្ថាន

ភ្នំពេញ៖ ដោយអនុវត្តតាមសំណើពីប្រជាពលរដ្ឋរស់នៅជុំវិញសិប្បកម្មស្លរដែក ដែល​មានទីតាំងស្ថិតនៅផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ លើកឡើងក្នុង វេទិកាសាធារណៈ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៥ អំពីផលប៉ះពាល់មួយចំនួន កើត​ចេញ​ពីរោងសិប្បកម្មស្លដែកនោះ ដូចជាបញ្ហាអម្រែងភ្លើងហុយធ្លាក់​ចូលលំនៅដ្ឋាន​របស់​ប្រជា​ពល​​រដ្ឋនោះ  អាជ្ញាធរខណ្ឌសែនសុខ ... Read More »

ល្មមៗបានហើយ ថៅកែរថយន្តដឹកដី និងថៅកែឡឥដ្ឋ ល្មមបញ្ឈប់សកម្មភាព ដឹកដីបំផ្លាញផ្លូវរបស់ពលរដ្ឋទៀតទៅ​ព្រោះរដូវភ្លៀងធ្លាក់ជោគជាំហើយ

ខេត្តកណ្តាល៖ ថ្ងៃណាក៏ដូចថ្ងៃណា ក្រុមហ៊ុនរថយន្តដឹកដីដែលរកស៊ីមិនស្គាល់ប្រាំង វស្សា បានដឹកបំផ្លាញផ្លូវគ្មានថ្ងៃណាសម្រាក បើទោះជាមានការិះគន់ពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិឈើទាល និង ភូមិបឹងជន្លេន ស្ថិតក្នុងឃុំឬស្សីជ្រោយ និងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាលយ៉ាងណាក៏ដោយ ។ ប្រជាពលរដ្ឋទាំពីរភូមិបានសំណូមពរ ... Read More »

ស្ទាវ២ក្រុម​ដេញកាប់គ្នាយ៉ាងអាណាធិបតេយ្យ នគរបាលប៉ុស្តិ៍ចោមចៅចាប់ខ្លួនបាន២នាក់

ភ្នំពេញ៖ ក្រុមស្ទាវ២ ក្រុមដោយមួយក្រុមមានគ្នាប្រមាណ៤ទៅ៥នាក់ និងម្ខាងទៀតមានគ្នា២នាក់បាន ឈ្លោះទាស់ពាក្យសំដីគ្នារហូតឈានដល់ការ ប្រើហិង្សាដាក់គ្នាយកដាវស៊ាំម៉ូរ៉ៃ ដេញកាប់គ្នា តាមផងផ្លូវសារធារណៈយ៉ាងអាណាធិបតេយ្យ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចដែលកំពុងជិះល្បាតដេញចាប់បាន២នាក់រួម និងដាវស៊ាំម៉ូរ៉ៃមួយដើមយកមកសួរនាំ ។ ហេតុការណ៍មួយនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២៣និង២០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ នៅទល់មុខហាងលក់ភេសជ្ជៈ ស៊ុង ... Read More »

ចេញពីផឹកស៊ី រ៉ឺយ៉ែរថយន្តច្រឡំជាន់ហ្គាជ្រុលបុកទ្វារផ្ទះប្រជាពលរដ្ឋ និងម៉ូតូរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់ចេញពីផឹកស៊ីក្នុងហាងយីហោបុប្ផាស្ពានដែក ហើយបានរ៉ឺយ៉ែរថយក្រោយ ដោយច្រឡំជាន់ហ្គា ក៏ជ្រុលបុកផ្ទះផ្ទះប្រជាពលរដ្ឋមួយកន្លែង ហើយជ្រុលទៅបុកម៉ូតូរងការខូចខាតយ៉ាងដំណំថែមទៀត តែសំណងល្អ មិនមានអ្នករងរបួស ។ ​ហេតុការណ៍នេះ បានកើតកើតឡើងកាលពីវេលាម៉ោង២៣និង៤០នាទី ថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០១៥ នៅចំណុចមុខហាង ... Read More »

ជនជាតិចិនស្រវឹងបើករថយន្តឡិចស៊ីសគេចពីម៉ូតូជ្រុលទៅចុះទឹកស្អុយនៅផ្លូវជាតិលេខ៤

  ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយសារតែបុរសជនជាតិចិនម្នាក់ ស្រវឹងស្រា បើករថយន្តឡិចស៊ីស RX300 មួយគ្រឿងក្នុងល្បឿនលឿន ហើយបានគេចពីម៉ូតូដែលធ្វើដំណើរបញ្ជ្រាស់គ្នា ក៏ជ្រុល​ទៅធ្លាក់ចុះទឹកប្រឡាយទឹកស្អុយតែម្តង។ ​ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង០០និង៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចមុខរោងចក្រហាយតា តាមបណ្តោយផ្លូវជាតិលេខ៤ ... Read More »

កុងតឺន័របើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូសេ១២៥បុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈរូបគេបាន​ជិះម៉ូតូសេ១២៥ មួយគ្រឿងក្នុងល្បឿនលឿន ជ្រុល បុករថយន្តកុងតឺន័រ ខណៈ​បើកចេញពីក្រុមហ៊ុនឆ្លងផ្លូវ។ ​ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង០៥នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ស្តិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ... Read More »

ឈើគ្រញូង១រថយន្តដែលគេបម្រុងនាំពីប្រទេសថៃ ឆ្លងចូលមក ប្រទេសកម្ពុជាខុសច្បាប់ត្រូវទាហានឈុតខ្មៅថៃបង្រ្កាបក្នុងដីថៃឈមនឹងភូមិសាស្រ្តក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ បើតាមប្រភពព័ត៌មានច្បាស់ការពីសមត្ថកិច្ច ការពារព្រំដែនគោកឈរជើងនៅភូមិសាស្រ្តក្រុងប៉ោយប៉ែត ប្រាប់ឱ្យដឹងថា មានរថយន្ត១គ្រឿងដឹកឈើគ្រញូងខុសច្បាប់បស់ឈ្មួញថៃដែលគេសង្ស័យឈ្មួញបម្រុងនាំចូលឆ្លងដែនចូលប្រទេសកម្ពុជាតាមច្រករបៀងក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតរឺស្រុកម៉ាឡៃ​ត្រូវបានទាហានឈុតខ្មៅថៃដេញចាប់បង្រ្កាបនិងឃាត់រថយន្តរួមនិងឈើគ្រញូងជាច្រើនដុំ បញ្ជូនទៅក្នុងប្រទេសថៃវិញ។ ការបង្រ្កាបឈើគ្រញូងរបស់ទាហានឈុតខ្មៅថៃធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥​នៅចំណុចភូមិដូនណយ ឃុំ ថាខាម ស្រុកអារញ្ញខេត្តស្រះកែវ ដេលឈមនិងភូមិសាស្រ្តក្នុងភូមិក្បាលកោះ សង្កាត់ ... Read More »

រថយន្តយីឌុបបុកជាមួយរថយន្តកែច្នៃដឹកអុស ស្លាប់ និងរបួស៣នាក់​​នៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ មនុស្សម្នាក់បានបាត់បង់ជីវិត និង២នាក់ផ្សេងទៀតបានរងរបួសធ្ងន់​បន្ទាប់ពីហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តយីឌុបបុកជាមួយរថយន្តកែច្នៃដឹកអុស​។ ហេតុការណ៍នេះបានកើតឡើង​កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ ស្ថិត​នៅ​តាមបណ្តោយផ្លូវជាតិលេខ៧ កែងបត់ចូលភូមិកាឡង់ស៊ុត ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ជនរងគ្រោះដែលបាត់បង់ជីវិតឈ្មោះ យ៉ុង ភេទប្រុស ... Read More »

ចូលទៅរើសអេតចាយនៅចំណុចហាមឃាត់ក្នុងបន្ទាយ អា​សេអូ ផ្ទុះគ្រាប់បែកដាច់ដៃស្តាំម្ខាង

ខេត្តកំពង់ស្ពឺ ៖ បុរសអ្នកដើររើសអេតចាយម្នាក់បានដាច់ដៃស្តាំម្ខាងហើយត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗខណះដែលចូលទៅក្នុងតមបន់ហាមឃាត់ក្នុងបន្ទាយទាហានអាសេអូ ។ ហេតុការណ៍ផ្ទុះគ្រាប់ខាងលើនេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង ១៥នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​តំបន់​ហាមឃាត់​របស់​បន្ទាយទាហាន​អា​សេ​អូ ស្ថិតនៅក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ប្រភពព័ត៌មានបានឲ្យដឹងថា​ប្រជាពលរដ្ឋ​ម្នាក់ដែលរងរបួសត្រូវបានគេស្គាល់​ឈ្មោះ ឆាយ ... Read More »

លោកឧត្តមសេនីយ៍ស្នងការព្រមានធ្ងន់ៗដល់នគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងការយកប្រាក់ពីពលករឆ្លងដែនខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រមាន ធ្ងន់ៗទៅដល់នគរបាលការពារព្រំដែនគោកមួយចំនួនដែលកំពុងឈរជើងនៅក្នុងភូមិសាស្រ្ត ក្រុងប៉ោយប៉ែត និងភូមិសាស្រ្តស្រុកអូរជ្រៅ ពាក់ព័ន្ធនិងករណីយកប្រាក់ពីពលករខ្មែរឆ្លងដែន ទៅរកការងារធ្វើនៅប្រទេសថៃ ក្នុងម្នាក់ៗ២ពាន់រៀល ទៅ៥ពាន់រៀល និងអាចប្រឈមនឹងផ្លូវ ច្បាប់ ... Read More »

សាលាដំបូងរាជធានីភ្នំពេញបន្តសវនាការជំនុំជំរះចៅសង្កាត់គោករការ និងបក្ខពួក ករណីបោកគ្រាប់បែកសម្លាប់គ្រូសារសន ស៊ិ​ន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជំរះ លោក លាង សំណាត់ និងតំណាងអយ្យាកាអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានបន្តបើកសវនាការ ដែលមានជនជាប់ចោទឈ្មោះ ... Read More »

តារាចំរៀងកូរ៉េខាងត្បូង ម្ចាស់បទ Gangnam Style ជួបគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសចិន

ទីភ្នាក់ងារព័ត៌មានចិនបានផ្សព្វផ្សាយ​កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ថា តារាចំរៀង​ខេប៉ុប ដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង និងជាម្ចាស់បទចំរៀង ហ្គាងណាំស្ទាយ(Gangnam Style) ដែលល្បីល្បាញ​នៅទូទាំងពិភពលោកនោះបានជួបគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅក្នុងទីក្រុង​មួយ ភាគខាងត្បូងប្រទេសចិន។ សេចក្តីរាយការណ៍បានបន្តថា ម្ចាស់បទចំរៀង Gangnam Style​ ... Read More »

បុរសម្នាក់គេសង្ស័យជាកម្មករនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងបើកដេញរថយន្តដឹកទា ជ្រុលទៅបុកស្រ្តីម្នាក់លក់ក្រឡានស្លាប់

ខេត្តបន្ទាយមានជ័យ៖ ស្រ្តីម្នាក់លក់ក្រឡាននៅក្បែរចិញ្ចើមថ្នល់ត្រូវបានរថយន្តកាមរីឆ្លាម១គ្រឿងជ្រុលទៅបុកស្លាប់ខណៈរថយន្តនោះបើកប្រជែងរថយន្ត១គ្រឿងទៀតដែលគេសង្ស័យអ្នករថយន្តកាមរីបង្កជាកម្មកររបស់នគរបាលប្រឆាំងបទល្មើសក្រសួងមហាផ្ទៃដេញតាមចាប់រថយន្តដឹកសត្វទា។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ អ្នកបើករថយន្តជាជនបង្កត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឱ្យសមត្ថកិច្ចគ្រាដែលជនបង្កជាប់ក្នុងរថយន្តចេញមិនរួចនៅពេលរថយន្តកាមរីក្រឡាប់ផ្ងារជើងឡើងលើ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគោកទម្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ស្រ្តីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ... Read More »

អនុវត្តន៍ដីកាចាប់ខ្លួនបុរសម្នាក់បញ្ជូនទៅតុលាការលើករណីរំលោភសេពសន្ថវៈកាលពីជាង១០ឆ្នាំមុន

ខេត្តក្រចេះ៖កម្លាំងនគរបាលស្រុកចិត្តបុរី បានសម្រេចចាប់ខ្លួនជនសង្សយ័ម្នាក់តាមអំណាចដីការបង្គាប់ឲ្យចាប់ខ្លួនរបស់លោក គង់ សុខុម ចៅក្រមស៊ើបអង្កេតនៃសាលាដំបូងខេត្តក្រចេះ លេខៈ២៨ ច.ខ២០០៣  ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០០៣ ពីបទ(រំលោភសេពសន្ថវៈ) ដែលប្រព្រឹត្តកាលពីជាង១០ឆ្នាំមុន ។ ការចុះអនុវត្តន៍អំណាចដីការបស់នគរបាលស្រុកចិត្តបុរី បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ... Read More »

ក្រុមអិស្លាមបង្កើតរដ្ឋទិញដីនៅ​បូស្នៀ ធ្វើជាទីតាំងសម្រាប់ហ្វឹកហាត់ខ្មាន់កាំភ្លើង

តាមលទ្ធផលស្រាវជ្រាវមួយដែលសារព័ត៌មាន Sunday Mirror ទើបតែបានប្រកាសកាលពីថ្ងៃទី​១៩ ខែកក្កដា​ ថា ក្រុមអិស្លាមបង្កើតរដ្ឋ ​IS បានទិញដីនៅតំបន់ដាច់ស្រយាល ស្ថិតនៅក្នុងភូមិមួយ​ក្នុងប្រទេស​បូស្នៀ​ ជាប់ព្រំដែន​ Herzegovina ។ទីតាំងនោះទុកសម្រាប់ហ្វឹកហាត់ឧទ្ទាមក្នុងការ​វាយប្រហារ​នៅក្នុងតំបន់អឺរ៉ុប និងអាមេរិក ។ ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាបណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់ស្រាល

ខេត្តកណ្តាល​៖ ​យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់​បាក់ជើង​ម្ខាង និងម្នាក់ទៀតបានរងរបួសស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​២​គ្រឿង​បុក​គ្នា កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ២០១៥ នៅលើកំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​ ប្រភពពី​សមត្ថកិច្ចបាន​ថា ហេតុការណ៍គ្រោះថ្នាក់​ខាងលើ​គឺ​បាន​កើតឡើង​រវាង​ម៉ូតូ​១​គ្រឿងមិន​ស្គាល់​ម៉ាក ដែលបាន​ជិះ​ក្នុងទិសដៅ​ពី​លិចទៅ​កើត។ ... Read More »

ក្មេងឃ្លាលគោប្រទះឃើញសាកសពបុរសម្នាក់ សង្ស័យឃាតកម្មគិតទុកជាមុន

ខេត្តសៀមរាប៖ សពបុរសម្នាក់ត្រូវបានក្រុមក្មេងឃ្វាលគោប្រទះឃើញដេកស្លាប់នៅវាលស្រែ  ដោយ​សមត្ថកិច្ចសន្និដ្ឋានថាជាអំពើឃាតកម្មគ្រោងទុកជាមុនដោយមានស្លាកស្នាម រឹតក.​សម្លាប់និងវាយចំមុខព្រមទាំងដងខ្លួន។ ហេតុការណ៍ប្រទះឃើញសពនេះកើតឡើង នៅវេលាម៉ោង៤រសៀល ថ្ងៃទី១៩ ខែកក្កដា ​ឆ្នាំ​២០១៥ ក្នុងវាលស្រែមួយនៅភូមិស្នាសង្គ្រាម ឃុំបល្ក័ង ស្រុកប្រាសាទបាគង ខេត្ត​សៀមរាប។ បើតាមការឲ្យដឹងពីសមត្ថកិច្ចដែលចុះទៅដល់កន្លែងកើតហេតុបានប្រាប់នៅព្រឹកថ្ងៃទី២០ ខែកក្កដាថា ... Read More »

អាវុធហត្ថស្រុកពេជ្រាដាចាប់បានគោយន្តកន្ត្រៃយ៍២គ្រឿងលួចឆ្លងដែនដឹកឈើល្មើសច្បាប់

ខេត្តមណ្ឌលគីរី៖ មេបញ្ជាការ​អាវុធហត្ថស្រុកពេជ្រា​ដាបានឲ្យដឹងកាលពីថ្ងៃ១៩ ខែកក្កដាថា​ គោ​យន្តកន្ត្រៃយ៍កែច្នៃចំនួន២គ្រឿង ដែលលួចចូលមកកាប់ និង​ដឹកជញ្ជូន​ឈើ​ប្រណិត​ល្មើស​ច្បាប់ ត្រូវ​បាន​កម្លាំង​អាវុធហត្ថស្ទាក់​ចាប់​បាននៅជាប់ព្រំដែន ចំណុចងាំប៉ាតឹង​ និងអូរតាំ​កន​ជាប់ព្រំដែនកម្ពុជា វៀតណាម ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ លោក ព្រំ ... Read More »

រថយន្តដឹកឈើរបស់ក្រុមហ៊ុនទ្រីភាពជាប់ផុងនៅកណ្តាលផ្លូវ ពុំមានសមត្ថកិច្ចនិងមន្ត្រីជំនាញណា​ហ៊ានប៉ះពាល់

ខេត្តស្ទឹងត្រែង ៖ រថយន្តយីឌុបធន់ធ្ងន់មួយគ្រឿង ដែលគេស្គាល់ថា ជារថយន្តដឹកឈើរបស់​ក្រុមហ៊ុនទ្រីភាព បានជាប់ផុងលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិចាស់ សង្កាត់សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ប៉ុន្តែពុំឃើញមានសមត្ថកិច្ច ឬអាជ្ញាធរណា ចេញមុខទៅមើលអន្តរាគមន៍​រឿងបញ្ហាដឹកឈើនោះឡើយ។ ប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្រុងស្រុកសៀមប៉ាងបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ... Read More »

តំណាងម្ចាស់កម្មសិទ្ធិលើបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខភព២៥៩៧៤ ធ្វើលិខិតសុំទោសនាយកស្ថានីយទូរទស្សន៍ខ្សែកាប្លិ៍ប៉ុស្តិ៍លេខ៨

Read More »

កម្មករសំណង់ការដ្ឋានធនាគារកាណាឌីយ៉ាខេត្តបន្ទាយមានជ័យត្រូវចរន្តភ្លើងឆក់ស្លាប់ និងរបួស

ខេត្តបន្ទាយមានជ័យ៖ កម្មករសំណង់២នាក់ធ្វើការងារក្នុងការដ្ឋានធនាគារកាណឌីយ៉ានៅខេត្តបន្ទាយមានជ័យមានការធ្វេសប្រហែសត្រូវខ្សែភ្លើងឆក់ស្លាប់ម្នាក់ចំណែកម្នាក់ទៀតទទួលរងរបួសធ្ងន់។ អ្នករងរបួសត្រូវបានគេដឹកបញ្ជូនសង្រ្គោះជីវិតនៅមន្ទីរពេទ្យ។ហេតុការណ៍កើតឡើងកាលពីវេ លាម៉ោង៨ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចប្លុកអក្សរអ៊ុយ ក្នុងភូមិ៣ សង្កាត់ព្រះ ពន្លា ក្រុងសិរីសោភ័ណ ។ ជនរងគ្រោះបាត់បង់ជីវិតត្រូវបានគេស្គាល់ឈ្មោះ សូន្យ វ៉ៃ ... Read More »