ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: 11

ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ ផ្សព្វផ្សាយនិងអប់រំចិត្តសាស្ត្រដល់អាវុធហត្ថ

ខេត្តកណ្តាល៖ នៅព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រារព្ធពិធីផ្សព្វផ្សាយស្តីពីការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០១៥ ដល់នាយទាហាននាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តចំនួនប្រមាណជាង២០០នាក់។ ដោយយោងតាមផែនការលេខៈ ៣៣/២០១៥ ផក របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ... Read More »

ឧត្តមសេនីយ៍ទោ នាង សុជីវី អប់រំផ្សព្វផ្សាយការងារចិត្តសាស្ត្រដល់អាវុធហត្ថ

ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលាកងរាជអាវុធហត្ថកំបូល បានធ្វើពិធីផ្សព្វផ្សាយស្តីពីការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០១៥ ដល់នាយទាហាននិងនាយទាហានរងនៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួនប្រមាណជាង៣០០នាក់។ ដោយយោងតាមផែនការលេខៈ ៣៣/២០១៥ ផក របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ ... Read More »

ខ្សិបដាក់ត្រចៀក៖ ម៉ាញ ពៅ ត្រូវប៉ាន់នឹងបទល្មើសនាំត្រីចូលខុសច្បាប់

នគរណាក៏ដឹងដែរថា ឈ្មួញនាំត្រីចាប ត្រីឆ្តោរ ត្រីរ៉ស់ពីប្រទេសវៀតណាមតាមច្រកភ្នំដិន ខេត្តតាកែវ មិនអាចគេចផុតពីដៃដ៏វែង និងមានឥទ្ធិពលរបស់មន្ត្រីរដ្ឋបាលជលផល លោក ម៉ាញ ពៅ អនុប្រធានរដ្ឋបាលជលផលទទួលបន្ទុកទន្លេមេគង្គនោះបានឡើយ ។ ឈ្មួញរកស៊ីដឹកត្រីល្បីឈ្មោះម្នាក់ វណ្ណា ហៅ ... Read More »

បើកបរមិនប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងទៀតពីក្រោយ បណ្តាលឱ្យរងការខូចខាតបញ្ចប់រឿង៣០ដុល្លារ

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តមួយគ្រឿងម៉ាកស៊ីអរវីជ្រុលទៅបុករថយន្តតូយ៉ូតូតាពីក្រោយ ខណៈដែលកំពុងឈប់ស្តុប បណ្តាលឱ្យរងការខូចខាត ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣៦នាទីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចស្តុបពេទ្យចិន តាមបណ្តោយផ្លូវព្រះមុន្នីវង្សស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។ តាមប្រភពពត៌មានពិកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿម៉ាក ... Read More »

រថយន្ដ 4Runner បើកបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ចំនួនពីរកង់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដ 4Runner មួយគ្រឿងក្នុងល្បឿនលឿនជ្រុលបុកល្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ចំនួនពីរកង់ ហើយរងការខូចខាតបន្តដំណើរទៅមុខលែងរួច ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២២និង១៥នាទីយប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវ ម៉ៅសេទុង ទល់មុខ មជ្ឈមណ្ឌល់ម៉ុងឌីយ៉ាល់ស្ថិតក្នុងសង្កាត់ ... Read More »

រកឃើញអ្នកឈ្នះរង្វាន់ធំ 33នាក់ដំបូងហើយក្នុងកម្មវិធីប្រូម៉ូសិនស្រាបៀរអង្គរកំប៉ុងអបអរមេដាយមាស

ភ្នំពេញ៖ កាលពីពេលល្ងាចថៃ្ងអាទិត្យកន្លងទៅនេះ ស្រាបៀរអង្គរបានរកឃើញអ្នកឈ្នះរង្វាន់ធំចំនួន 33នាក់ដំបូងហើយក្នុងកម្មវិធីប្រូម៉ូសិនថី្មមួយទៀតរបស់ខ្លួនដើម្បីអប អរសាទរមេដាយ មាសមួយទៀតដែលស្រាបៀរអង្គរទើបទទួលបានពីម៉ុងសេឡិចសិន ហើយក៏បានធ្វើការចែករង្វាន់ដល់អតិថិជនរបស់ខ្លួន នៅក្នុងកម្មវិធីតន្រ្តីពិសេស របស់ស្ថានីយទូរទស្សន៍ ហង្សមាសHDTV ។ ថ្លែងនៅក្នុងឱកាសនោះអ្នកស្រី សៅសុភក្រ្ត អ្នកតំណាងផ្នែកទីផ្សារក្រុមហ៊ុនស្រាបៀរអង្គរ បានបញ្ជាក់ថា ... Read More »

រថយន្តហាយឡែនឌ័របុករ៉ឺម៉កសណ្តោងលក់ពងមាន់អាំងហើយបន្តបើករត់ទៅបុករបាំងថ្មបាក់អស់៣កង់

ភ្នំពេញៈ បុរសជនជាតិចិនម្នាក់បើករថយន្តហាយឡែនឌ័រមួយគ្រឿងបើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតបុករ៉ឺម៉កសន្ដោងលក់ពងមាន់ហើយបានបន្ថែមល្បឿនក្នុងបំណងបើករត់តែសំណាងអាក្រក់ជ្រុល ចង្កូតទៅបុក និងរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់បណ្ដាលឲ្យម៉ូតូរ៉ឺម៉កនិងរថយន្តរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង០០និង២៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចខាងកើតស្ពានស្ទឹងមានជ័យប្រហែល២០០ម៉ែត្រស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញម៉ូតូសន្ដោងរ៉ឺម៉កលក់ពងមាន់មួយគ្រឿងបើកតាមបណ្ដោយផ្លូវព្រះមុនីរ៉េតទិសដៅពីកើតមកលិចក្នុងល្បឿនល្មម ... Read More »

អភិរក្ស និងជួសជុលប្រាសាទព្រះវិហារ Preah Vihear temple

ភ្នំពេញ៖ ប្រាសាទព្រះវិហារកម្ពុជាដែលបានខូចខាតជាច្រើនផ្នែកដោយសារសង្រ្គាម និងដោយសារអំពើលួចបំផ្លាញជួញដូរដោយជនទុច្ចរិត និងដោយសារគ្រោះមហន្តរាយធម្មជាតិជាច្រើនឆ្នាំកន្លងមក គឺនឹងត្រូវរៀបចំអភិរក្សជួសជុលឡើងវិញអោយបានស្អាតល្អ ។ តាមរយៈកិច្ចប្រជុំបច្ចេកទេសលើកទី១ (International CoordinatingCommittee for the Safeguarding and Development of ... Read More »

សម្តេចតេជោ ហ៊ុន សែន ស្មោះត្រង់ និងធានាទទួលខុសត្រូវអំពីផែនទីកម្ពុជា

ភ្នំពេញ៖ ជាថ្មីម្តងទៀត នៅថ្ងៃនេះ(៨ កញ្ញា ២០១៥) ដើម្បីជម្រះរាល់នូវមន្ទឹលសង្ស័យអំពីផែនទីកម្ពុជា និងដើម្បីបញ្ជាក់ជូនទឹកចិត្តស្មោះត្រង់បរិសុទ្ឋជាមួយប្រជាពលរដ្ឋ ក្នុងនាមជាប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានជម្រាបការពិតបន្ថែមជាមួយនឹងការធានាអះអាងទទួលខុសត្រូវចំពោះមុខច្បាប់ អំពីផែនទីដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់ គឺដូចគ្នានិងផែនទីដែលតម្កល់ទុកនៅ (UN) និងនៅប្រទេសបារាំង ... Read More »

យុវជន២នាក់ជិះ ម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលខ្ទាតចូលក្រោមកង់រថយន្តកិនស្លាប់ម្នាក់របួសស្រាលម្នាក់ ហើយរថយន្តបើករត់បាត់ស្រមោល

ភ្នំពេញៈ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងម្នាក់ទៀតរបួសធ្ងន់ ខណៈពួកគេបានជិះម៉ូតូមួយគ្រឿងហើយបានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យដួលខ្ទាតចូលក្រោមរថយន្តដឹកកម្មកររោងចក្រកិន ហើយរថយន្តបានបន្តដំណើរទៅបាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង6និង17នាទីព្រលប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ4ក្នុងភូមិអូឌឹមសង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។ ជនរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះអើយ ចាន់ថន ភេទប្រុស អាយុ36 ... Read More »

កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញចុះបង្រ្កាបមេទីតាំងកត់កន្ទុយលេខឃាត់ខ្លួនមនុស្ស៦នាក់

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាលបានចុះប្រតិបត្តិការបង្ក្រាប់ មេកន្ទុយលេខ និងអ្នកញៀនឆ្នោតសរុប៦នាក់ មានស្រី2នាក់ និងដកហូតបានសម្ភារមួយចំនួន ។ ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង3និង30រសៀលថ្ងៃទី8 ខែកញ្ញា ឆ្នាំ2015 ស្ថិតនៅផ្ទះលេខ5EO ផ្លូវលេខ2008 នៅក្រោយអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ដែលមាន យីហោ ... Read More »

នគរបាលខេត្តកំពង់ចាមបង្ក្រាបឈើទ្រង់ទ្រាយធំរឹបអូសឈើប្រណីតរាប់តោន

ខេត្តកំពង់ចាម៖ កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោយពេលទទួលព៌ត័មានពី ប្រជាពលរដ្ឋល្អ កម្លាំង នគរបាលស្រុក និងកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តបានរួមគ្នាស៊ើបអង្កេតប្រមាណជា១ខែ ទើបឈានដល់ការបង្រ្កាបទ្រង់ទ្រាយធំ ។ ... Read More »

រថយន្ដកូរ៉េដឹកដែកដាច់ម៉ែតចង្កូត រេធ្លាក់ចូលប្រឡាយទឹកជាប់ផ្លូវ២១៧ តែមិនបង្កគ្រោះថ្នាក់ដល់ជីវិតនោះទេ

ភ្នំពេញៈ រថយន្ដកូរេដឹកដែកមួយគ្រឿងដាច់ម៉ែតចង្កូត ធ្លាក់ចូលប្រឡាយទឹកតាមបណ្ដោយផ្លូវ២១៧ បង្កការភ្ញាក់ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។ ហេតុការណ៍នេះបានកើតឡើតកាលពីវេលាម៉ោង ៣ នឹង ៤០នាទីរសៀល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតតាមបណ្ដោយផ្លូវ២១៧ នៅក្នុងភូមិបាគួ សង្កាត់ដង្កោ ខណ្ឌដង្កោ ... Read More »

សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀន៦នាក់

ខេត្តសៀមរាប៖ នគរបាលខេត្តសៀមរាបបានធ្វើប្រតិបត្តិការបង្ក្រាមមុខសញ្ញាពាក់ព័ន្ធគ្រឿង ហើយឈានដល់ការចាប់ខ្លួនមនុស្ស៦នាក់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ។ លោកវរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអោយដឹងថា នៅវេលាម៉ោង២រសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ កម្លាំងនគរបាលបានបង្រ្កាប និង ... Read More »

ឥណ្ឌាសន្យាឈប់សង់ប្រាសាទរបស់ខ្លួនតាមរចនាបថអង្គរវត្ដរបស់ខ្មែរ

ភ្នំពេញ ៖ ប្រទេសឥណ្ឌាសន្យាជាមួយ ប្រមុខការទូតកម្ពុជាលោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង រដ្ឋមន្ដ្រីក្រសួង ការបរទេសនិងសហប្រតិបត្ដិការអន្ដរ ជាតិកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ ថា ខ្លួនឈប់កសាងប្រាសាទដែលយក តាមរចនាបថប្រាសាទអង្គរវត្ដរបស់ខ្មែរហើយ ។ ... Read More »

ជនជាតិព្នងបង្ខំចិត្ដលក់បន្លែកណ្ដាលវាលព្រោះពិបាកចូលទៅលក់ក្នុងផ្សារជនជាតិភាគតិចក្នុងក្រុងសែនមនោរម្យ

ខេត្ដមណ្ឌលគីរី ៖ ជនជាតិដើមភាគ តិចព្នងដែលប្រកបរបរបេះបន្លែធម្មជាតិយកទៅលក់ដូរ ដើម្បីដោះស្រាយជីវភាព ប្រចាំថ្ងៃបានលើកឡើងថា ពួកគាត់ ពិបាកក្នុងការចូលទៅលក់ដូរក្នុងផ្សារ ជនជាតិដើមភាគតិចព្នងរបស់ពួកគាត់ ដោយសារមូលហេតុ២យ៉ាង ហើយពួក គាត់បានសំណូមពរឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយសម្រួលឱ្យពួកគាត់បានធ្វើការ លក់ដូរស្រួលបួលផង ។ ហេតុផលនោះ ... Read More »

លោកផ្កាយ២យោធាចាក់ដីរំលោភចូលប្រឡាយស្ពានដែកប្រហែល៤ម៉ែត្រក្នុងភូមិសាស្ដ្រសង្កាត់ស្ទឹងមានជ័យត្រង់ផ្លូវលេខ៣៧១

ភ្នំពេញ ៖ ប្រឡាយមេស្ពានដែកនៅ ក្បែរចំណុចស្ពានទ្រុឌទ្រោមដែលគេ និយមហៅថាស្ពានពៅរតនាមានលោក ផ្កាយ២យោធាម្នាក់កំពុងលួចចាក់ដី រំលោភចូលប្រឡាយស្ទើរតែពាក់កណ្ដាល ក្នុងប្រវែងប្រហែល៤ម៉ែត្រ ដែលទង្វើ នេះត្រូវបានគេរិះគន់ថាពុំឃើញមាន អាជ្ញាធរដែនដីណាចុះមកសួរនាំអ្វីនោះ ទេក្រៅពីឃើញតែម្ចាស់ដីប៉ុណ្ណោះ ។ ប្រភពពីសាក្សីម្នាក់ជាអ្នករត់ម៉ូតូ ឌុបបានប្រាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី៨ ... Read More »

បុគ្គលិកទូរគមនាគមន៍កម្ពុជាមិនអស់ចិត្ដរឿងបាត់លុយ

ភ្នំពេញ ៖ បុគ្គលិកទូរគមនាគមន៍ កម្ពុជាជិត១០០នាក់បានប្រមូលផ្ដុំគ្នា តវ៉ាឱ្យក្រុមប្រឹក្សាវិន័យសុំបើកការស៊ើបអង្កេតរឿងបាត់លុយ២៣ម៉ឺនដុល្លារ ដែលក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទ និង អ៊ីនធឺណិត (Internet) បានបង់ឱ្យ ។ លើស ពីនេះបុគ្គលិកទាំងនោះក៏បានស្នើឱ្យបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយ ដែលមានសមាសភាពពីអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីពិនិត្យមើលភាព ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទឆក់ទូរស័ព្ទ

ភ្នំពេញ : នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង ១៥និង៣០នាទី កម្លាំងផ្នែកព្រហ្មទ័ណ្ឌបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី១ និងប៉ុស្តិ៍ផ្សារដេប៉ូទី៣ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅ ចំណុចផ្ទះជួលលេខ១៨ហ្សេត ផ្លូវលេខ១១០ ក្រុមទី១ ភូមិ១ ... Read More »

រថយន្តដឹកខ្សាច់បើកបុកម៉ូតូសេ១០០បណ្ដាលឲ្យប្ដីប្រពន្ឋពីនាក់រងរបួសធ្ងន់

​ភ្នំពេញ៖ ប្តីប្រពន្ឋពនាក់ជិះម៉ូតូសេ១០០មួយគ្រឿងត្រូវរថយន្តដឹកខ្សាច់បើកបុកពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកសង្គ្រោះភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥និង៤៥នាទី ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះពីរនាក់ប្ដីប្រពន្ឋ ... Read More »

ផ្សារដែកមិនប្រយ័ត្នធ្លាក់កំទិចឆេះក្រណាត់ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍

ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះឃ្លាំងស្តុកក្រណាត់មួយកន្លែង ខណ:ជាងផ្សារដែកដែលផ្សារធ្វើដំបូលផ្ទះនៅជាប់គ្នា ហើយបានធ្លាក់កំទិចចំគំនរក្រណាត់បង្កអោយមានផ្សែងហុយខ្មួលខ្មាញ់ ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ តាមប្រភពព័ត៌មានពីកម្មករដែលធ្វើការនៅកន្លែងកើតហេតុបានអោយដឹងថា ... Read More »

កំពុលួចកាច់កម៉ូតូ ប្រជាការពារភូមិ និងពលរដ្ឋឃើញទាន់ចាប់វាយទ្រមខ្លួន

ភ្នំពេញ ៖ ប្រជាការពារ រួមជាមួយអ្នកភូមិ បាននាំគ្នាដេញចាប់ជនសង្ស័យម្នាក់ខណៈកំពុងធ្វើសកម្មភាពកាច់សោ កម៉ូតូមួយគ្រឿងបម្រុងជិះគេចខ្លួនហើយក្រោយឃាត់ខ្លួនបានប្រជាពលរដ្ឋនាំគ្នាវាយម្នាក់មួយដៃ មួយជើងទ្រខ្លួនទើបយកទៅប្រគល់ឲ្យ នគរបាល ប៉ុស្តិស្ទឹងមានជ័យ ចាត់ការតាមច្បាប់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោ៥ ១២និង២០នាទីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ... Read More »

សាក្សី៖ ខ្មែរក្រហមបំបាត់វប្បធម៌ និងសាសនាឥស្លាមនៅកម្ពុជា

ភ្នំពេញ៖ សាក្សី អ៊ិត សេន និងដើមបណ្តឹងរដ្ឋប្បវេណី សុះ មីន ជាជនជាតិខ្មែរឥស្លាមបានថ្លែងប្រាប់អង្គជំនុំជម្រះសាលាដំបូង នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ ថាក្រុមខ្មែរក្រហមបានហាមឃាត់ និងបង្ខំជនជាតិចាមលះបង់​ការ​គោរព​ប្រពៃណី ទំនៀមទម្លាប់ ភាសា ... Read More »

ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចោរគាស់ផ្ទះ២នាក់

ភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាគាស់ផ្ទះ២នាក់ ត្រូវបានកម្លាំងនគរបាលនៃបុស្ដិ៍នគរបាលរដ្ឋបាលឫស្សីកែវ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចផ្លូវខាងសារិន ស្ថិតក្នុងក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំង២នាក់គឺ ... Read More »

យុវជនម្នាក់លោតពីលើផ្ទះថ្មជាន់ទី៤ប៉ងសម្លាប់ខ្លួនព្រោះតែវិបត្ដិស្នេហា

ខេត្ដបន្ទាយមានជ័យ ៖ យុវជនម្នាក់ បានលោតពីលើផ្ទះថ្មជាន់ទី៤ដើម្បីសម្លាប់ ខ្លួនធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិហើយត្រូវគេសង្ស័យថាយុវជនរូបនោះ ជួបនឹងវិបត្ដិស្នេហាធ្ងន់ធ្ងរប៉ុន្ដែសំណាងល្អដែរដែលយុវជនរូបនោះធ្លាក់មកទើរ លើស័ង្កសីបង្អួចផ្ទះដោយគ្រាន់តែរង របួសបាក់ដៃប៉ុណ្ណោះ ។ យុវជនគិតខ្លីនេះ ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាល នៅគ្លីនិកឯកជន ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២៥នាទីយប់ថ្ងៃទី៧ ខែកញ្ញា ... Read More »

(វិភាគព័ត៌មានអន្តរជាតិ)៖ ក្រសួងការពារជាតិឥណ្ឌូនេស៊ីៈ ត្រូវតែត្រៀមខ្លួនទប់ទល់នឹងសង្គ្រាមអាចកើតឡើងនៅដែនសមុទ្រចិនភាគខាងត្បូង

សារព័ត៌មាន The Jakarta post កាលពីថ្ងៃទី៨ ខែកញ្ញា បានផ្សាយថា រដ្ឋមន្ដ្រីក្រសួងការពារជាតិលោក Pyamizad Ryacudu បានព្យាករណ៍ថា សង្គ្រាមអាចនឹងកើតឡើងនៅដែនសមុទ្រ ចិនភាគខាងត្បូងទាំងនោះហើយបានធ្វើ ឥណ្ឌូនេស៊ីចាំបាច់ត្រូវតែបង្កើនការទិញសព្វាវុធសម្រាប់ទប់ទល់។ កាលពីសបា្ដហ៍កន្លងមកមេបញ្ចាកា ... Read More »

ស្ត្រីម្នាក់លង់ទឹកប្រឡាយស្លាប់ក្បែរវិទ្យាល័យហ៊ុនសែនស្អាង

ខេត្តកណ្តាលៈ ស្ត្រីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញលង់ទឹកប្រឡាយក្បែរវិទ្យាល័យ ហ៊ុន សែន ស្អាង ស្ថិតភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២ និង១៥នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៥ ។ ... Read More »

មន្ដ្រីបរិស្ថានប្រមូលលុយពីអ្នកនេសាទខុសច្បាប់ក្នុងមួយឆ្នាំៗរាប់រយលានរៀលក្រោមរូបភាពផាកពិន័យ

ខេត្តពោធិ៍សាត់៖ ប្រភពពត៌មានបែកធ្លាយចេញពីប្រជានេសាទ នៅផ្ទះផែបណ្ដែតទឹកតាមព្រែកមាត់បឹងទន្លេសាប ស្ថិតក្នុងភូមិក្អមសំណ, ភូមិដីរនាត និងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្ដពោធិ៍សាត់ ដែលមានប្រជាពលរដ្ឋរស់នៅចំនួនប្រមាណជិត ១០០០គ្រួសារ បានឱ្យដឹងថា មានក្រុមមន្ដ្រីបរិស្ថាន កំពុងធ្វើសកម្មភាពប្រមូលលុយពីអ្នកនេសាទខុសច្បាប់ដោយប្រើរូបភាពចេញបង្កាន់ដៃបង់ប្រាក់ (ផាកពិន័យ) ... Read More »

យុវជនម្នាក់ត្រូវបានគេប្រទះឃើញចងកស្លាប់នៅមាត់អូរព្រំដែន

ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ដែលគេស្គាល់ថា ជាពលករចំណាកស្រុកត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងអូរព្រំដែនកម្ពុជា-ថៃ ចំនុចខាងលិចការដ្ឋានក្រុមហ៊ុនកាស៊ីណូស្តាវីហ្គាស ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់- ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅជាប់នឹងខ្លួនសាកសពរកឃើញឯកសារពាក់ពន្ធ័មួយចំនួនដែលបានបញ្ជាក់ថាជនរងគ្រោះឈ្មោះដាំ ណាម ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិឈូក ឃុំសៀងឃ្វាង ... Read More »

រថយន្តម៉ែកសឺដែសដាក់ហ្គាសកំពុងបេីកតាមដងផ្លូវ ស្រាប់តែឆ្លងភ្លើងឆេះផ្អើលទាំងថ្ងៃ

ភ្នំពេញ៖បុរសម្នាក់បានបេីករថយន្តម៉ែកសឺដែសមួយគ្រឿង ដែលកែដាក់ហ្គាស កំពុងតែបេីកធ្វេីដំណេីរតាមដង ផ្លូវស្រាប់តែ ឆ្លងចរន្ថភ្លេីង បង្កឲ្យឆេះផ្អើល ប្រជាពលរដ្ឋដែលនៅតាមផ្លូវបាននាំគ្នាជួយអន្តរគមន៍បាញ់ពន្លត់វិញភ្លាមៗផងដែរ ។ ហេតុការណ៍ខាងលេីនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ នៅចំនុចផ្លូវព្រះនរោត្តម កែងផ្លូវ១៥៤ សង្កាត់ជ័យជំនះ ... Read More »