ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: Pisey Kol

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ថ្មី

ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ ... Read More »

Update ៖ជោគជ័យហើយកម្ពុជា .. ថ្ងៃនេះក្រសួងប្រកាសថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយរហូតដល់៩នាក់ ខណៈរកឃើញអ្នកឆ្លងថ្មីតែម្នាក់

ភ្នំពេញ៖ រហូតម៉ោង​ ៩នាទីព្រឹក ថ្ងៃទី​ ២​ មេសា​ ២០២០​ យេីងរកឃេីញអ្នកជំងឺ​ COVID-19​ ១ករណីថ្មី ជាសរុបប្រទេសយេីងមានចំនួន​ ១១០ករណី​​ និង បានព្យាបាលជាសះស្បេីយ​ចំនួន​ ៩ករណីទៀត​ ... Read More »

ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបើកបវេសនកាលនៃរដ្ឋសភាសម័យប្រជុំលើកទី៤ និតិកាលទី៦ នៅថ្ងៃទី២ ខែមេសាឆ្នាំ២០២០

ភ្នំពេញ៖ ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាក្នុងការបើក បវេសនកាលនៃរដ្ឋសភាសម័យប្រជុំលើកទី៤ និតិកាលទី៦នៅថ្ងៃទី២ខែមេសាឆ្នាំ២០២០។ សូមអាន ព្រះរាជសារព្រះករុណា ទាំងស្រុងដូចតទៅ៖ Read More »

ប៉ុបពី ត្រូវអតីតគូស្នេហ៍ចោទថា លួចផិតក្បត់មានថ្មី

ភ្នំពេញ៖ ថ្មីៗតារាសម្តែង និងកំប្លែង ប៉ុបពី ត្រូវបានអ្នករួមអាជីពបង្ហើបថា បានបែកបាកគូស្នេហ៍ប្រុសក្មេងចុងក្រោយនោះជាស្ថាពរហើយ ក្រោយពីជម្លោះរបស់ពួកគេមិនអាចផ្សះផ្សារបាន។ អតីតគូស្នេហ៍នាងគឺលោក ប៊ីលី បានចោទប្រកាន់ទៅនឹងពាក្យរិះគន់មកលើលោក ហើយបញ្ចេញរឿងខ្លះថា ការបែកមកពីប៉ុបពីជាគូស្នេហ៍លួចផិតក្បត់ខ្លួនប៉ុណ្ណោះ។ រយៈពេលជិត៣ឆ្នាំហើយដែលតារាសម្តែងកែភេទកញ្ញា ប៉ុបពី បានប្រកាសចំណងស្នេហ៍ដោយចំហរជាមួយបុរសជាសង្សារឈ្មោះ ... Read More »

ទូតកម្ពុជាប្រចាំវៀតណាម៖ វៀតណាមប្រកាសផ្អាកជាបណ្តោះអាសន្នរាល់សកម្មភាពនានាតាមច្រកព្រំដែនទ្វេភាគី,ច្រកតំបន់ និងច្រកផ្លូវលំជាមួយកម្ពុជាចាប់ពីវេលាម៉ោង០០ថ្ងៃទី១ ខែមេសា

ភ្នំពេញ៖ បើយោងតាមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានរាយការណ៍ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានអោយដឹងថា៖ រដ្ឋាភិបាលវៀតណាមបានប្រកាសផ្អាកជាបណ្តោះអាសន្នរាល់សកម្មភាពនានាតាមច្រកព្រំដែនទ្វេភាគី,ច្រកតំបន់ និងច្រកផ្លូវលំជាមួយកម្ពុជាចាប់ពីវេលាម៉ោង០០ថ្ងៃទី១ ខែមេសា រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ហើយការដឹកជញ្ជូនទំនិញនៅបន្តរក្សាធម្មតា៕ ដោយ៖ ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់នារី២នាក់ លួចយកកាបូប

ភ្នំពេញ ៖ ជនរងគ្រោះកំពុងតែរវល់លក់ខោអាវ និងរៀបចំអីវ៉ាន់ដើម្បីប្រញ៉ាប់ទៅផ្ទះបានទុកកាបូបប្រាក់នៅលើគ្រែស្រាប់តែមាននារីជនសង្ស័យ២នាក់បាន ធ្វើសកម្មភាពលួចយកការ បូបបានសម្រេចតែរត់មិនរួច ត្រូវជនរងគ្រោះ ភ្ញាក់ដឹងខ្លួនស្រែកផ្អើលឆាឡាភ្លាមៗនោះក៏ត្រូវនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនបានភាមៗតែមង្ត ហេតុការណ៍នឹងបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី៣១ ខែ មីនា ឆ្នាំ ២០២០ ... Read More »

មុននេះបន្តិច! សមត្តកិច្ចដុតកម្ទេចរថយន្តកែច្នៃ(បាកុង)ចំនួន ២គ្រឿង

 ខេត្តពោធិ៍សាត់៖ មន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើលាចប្រាប់ថា ព្រឹកមិញ ថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.  ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នេះ កម្លាំងសហការបានសម្រេចដុតកម្ទេចមធ្យោបាយជាវត្ថុតាង ... Read More »

មហាមិត្តចិន បានបន្ថែមជំនួយសម្ភារៈ និងឧបករណ៍ពេទ្យប្រឆាំងវីរុស COVID-19 ជាង២តោន ដល់ក្រសួងការពារជាតិកម្ពុជា

ភ្នំពេញ៖ ប្រទេសចិននៅតែចាត់ទុកកម្ពុជា ជាមហាមិត្តដ៏ល្អបំផុត ពិសេសយកចិត្តទុកជួយទប់ស្កាត់ នៃជំងឺរាតត្បាតវីរុសកូរ៉ូណាកូវីដ១៩ ហើយមហាមិត្តចិន បានបន្ថែមជំនួយសម្ភារៈ និងឧបករណ៍ពេទ្យប្រឆាំងវីរុស COVID-19 ជាង២តោន ដែលជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិន ប្រគល់ជូនក្រសួងការពារជាតិកម្ពុជា បានដឹកមកប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី១ ខែមេសា ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន បញ្ជាហាម មិនឱ្យទាហានចេញពីបន្ទាយ ត្រូវត្រៀមកម្លាំងចេញអន្តរាគមន៍ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលខាងមុខនេះ កងទ័ពគ្រប់កងឯកភាព និងបន្ទាយទាំងអស់ មិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅកងឯកភាព ឬបន្ទាយជាដាច់ខាត គឺត្រូវត្រៀមកម្លាំងជាស្រេច ដើម្បីចេញអន្តរាគមន៍ទប់ស្កាត់ ការរីករាលដាលមេរោគកូវីដ១៩។ នេះបើយោងតាមបទបញ្ជា នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ... Read More »

នគរបាលខណ្ឌច្បារអំពៅផ្សព្វផ្សាយបង្ការ និងប្រយុទ្ធប្រឆាំងការពារជំងឺកូវីដ១៩

ភ្នំពេញ៖ អនុវត្តការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែ មេសា ឆ្នាំ២០២០ លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅបានបញ្ចេញកម្លាំងនគរបាលជាច្រើននាក់រួមជាមួយរថយន្តដាក់ឧឃោស្សនៈស័ព្ទចាក់សារសម្លេងដើម្បីផ្សព្វផ្សាយពីវិធីបង្ការ ទប់ស្កាត់ និងការពារ ... Read More »

សម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ចុៈលក់រាយប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី១ ដល់១៥ មេសា

ភ្នំពេញ៖ ស្របពេលប្រទេសជាតិកំពុង មានវិធានការទប់ស្កាត់ ការឆ្លងជំងឺវីរុសកូរ៉ូណាកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈចំនួន៤សេនដុល្លារ/លីត្រ ពីថ្ងៃទី០១-១៥ ខែមេសា ដោយសាំងធម្មតាត្រូវលក់២.៣៥០រៀល និងប្រេងម៉ាស៊ូត២.៤៥០រៀល/លីត្រ។ សូមអានសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ... Read More »

តើពូទីន អាចមានការឆ្លងកូវីដ១៩ទេ បើវេជ្ជបណ្ឌិតម្នាក់ដែលបានចាប់ដៃគាត់ បានធ្វើតេស្តឃើញវិជ្ជមានលើវីរុសCOVID-១៩

ប្រទេសរុស្សី៖ បើតាមប្រភពនៃការផ្សព្វផ្សាយពី NHK World បានបញ្ជាក់ថា៖ ក្រោយចាប់ដៃលោក Vladimir Putin បណ្តាលអោយលោកវេជ្ជបណ្ឌិតម្នាក់ បានធ្វើតេស្តមានវិជ្ជមានវីរុសកូរ៉ូណាកូវីដ១៩។ ប្រភពដដែលបានផ្សាយថា៖ វេជ្ជបណ្ឌិតម្នាក់ដែលបានចាប់ដៃជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ... Read More »

សូមផ្តល់កម្លាំងចិត្ដដល់ក្រុមគ្រូពេទ្យយើងទាំងអស់គ្នា ខ្មែរស្រឡញ់ខ្មែរ

ភ្នំពេញ៖ តាមរយៈការយកចិត្តទុកពីក្រសួងសុខាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើវិធានការទប់ការរីករាលដាលនៃជំងឺវីរុសកូរ៉ូណាកូវីដ១៩ ហើយក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រី កាលពីម្សិលមិញ សម្តេចបញ្ជាទិញម៉ាស់ជាង៥លាន ក្នុងនោះ៤លានម៉ាស់ទិញពីក្រៅប្រទេស និង១លាន២សែនម៉ាស់ ទិញពីរោងចក្រផលិតនៅខេត្តព្រះសីហនុ ដើម្បីជួយឧបត្ថម្ភដល់ប្រជាជនខ្មែរ។ ... Read More »

Update ៖ រហូតម៉ោង​៩នាទីព្រឹក ថ្ងៃទី​១​ ខែមេសា​ ឆ្នាំ២០២០​ យេីងពុំរកឃេីញអ្នកជំងឺ​ COVID-19​ ថ្មីទេ​

ភ្នំពេញ៖ រហូតម៉ោង​ ៩នាទីព្រឹក ថ្ងៃទី​ ១​ មេសា​ ២០២០​ យេីងពុំរកឃេីញអ្នកជំងឺ​ COVID-19​ ថ្មីទេ​ ។ ប្រទេសយេីងមានចំនួន​ ១០៩ ករណី​​ និង ... Read More »

សារលិខិតជូនពរ របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ ជូនសម្តេច តេជោ ហ៊ុន សែន ក្នុងឱកាសខួបកំណើតគម្រប់ជន្មាយុ៦៩ឆ្នាំ ឈានចូល៧០ ឆ្នាំ

ភ្នំពេញ៖ នេះជា សារលិខិតជូនពរ របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ ជូនសម្តេច តេជោ ហ៊ុន សែន ក្នុងឱកាសខួបកំណើតគម្រប់ជន្មាយុ៦៩ឆ្នាំ ឈានចូល៧០ ឆ្នាំ ... Read More »

សារលិខិតជូនពរ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជូនសម្តេច តេជោ ហ៊ុន សែន ក្នុងឱកាសខួបកំណើតគម្រប់ជន្មាយុ៦៨ឆ្នាំ ឈានចូល៦៩ ឆ្នាំ

ភ្នំពេញ៖ នេះជាសារលិខិតជូនពរ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជូនសម្តេច តេជោ ហ៊ុន សែន ក្នុងឱកាសខួបកំណើតគម្រប់ជន្មាយុ៦៨ឆ្នាំ ឈានចូល៦៩ ឆ្នាំ សូមអានខ្លឹមសារដូចខាងក្រោម៖ Read More »

ផឹកស៊ីនិយាយច្រើន! ទាញដងចបជីកសំពងរបួសធ្ងន់

ខេត្តពោធិ៍សាត់៖ នគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋានស្រុកភ្នំក្រវាញ ឃាត់ខ្លួនជនសង្ស័យដៃដល់វាយគូរទំនាស ក្រោយប៉ះទង្គេចពាក្យសម្ដីគ្នាបន្តិចបន្ទួច នៅគ្រាដែលបុរសរងរបួសស្រាវឹងស្រាសនិយាយច្រើន ។ ហេតុការណ៍ហឹង្សាដោយចេនាមានស្ថានទម្ងន់ទោសខាងលើ បានកើតឡើងកាលពីល្ងាចថ្ងៃអង្គារ ៨កើតកើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.  ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ... Read More »

«មិនឃើញមឈូសមិនស្រក់ទឹកភ្នែក» «ចង់ដេកក្នុងផ្ទះឬដេកក្នុងមឈូស»

ហ្វីលីពីន៖ ហ្វីលីពីនចាត់វិធានការតឹងតែងទប់ស្កាត់ពលរដ្ឋចេញក្រៅផ្ទះ ដោយដាក់មឈូសតាមផ្លូវ ជាការព្រមានដល់ពលរដ្ឋថា មច្ចុរាជរងចាំគ្រប់ទីកន្លែង នៅតាមផ្លូវ ។ ការឆ្លងរាលដាលនឹងស្លាប់ដោយកូវីដ-១៩ នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ បច្ចុប្បន្នហ្វីលីពីន មានអ្នកស្លាប់កើនឡើងដល់ ៨៨នាក់ និងអ្នកឆ្លងកើនឡើង ជាង ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ រដ្ឋាភិបាលអ៊ីតាលី ប្រកាសថាកូវីដ-១៩ ឈានដល់កម្រិតកំពូល ចំណែកអាមេរិក នឹងឈានដល់កម្រិតកំពូលនៅ២សប្តាហ៍ទៀត

ប្រទេសអុីតាលី៖ មកដល់វេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១ ខែមេសា (ម៉ោងនៅកម្ពុជា) វីរុសកូវីដ១៩ បានសម្លាប់មនុស្ស នៅលើពិភពលោក ក្នុង១ថ្ងៃ ចំនួន៤៣២០នាក់ ហើយនេះជាចំនួនមួយគួរឲ្យ ភ័យខ្លាច និងព្រួយបារម្ភបំផុត។ មានប្រទេស ... Read More »

Update ៖ ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្តេចយាង គង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាពនៅប៉េកាំង

ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ... Read More »

តារាល្បីៗជាច្រើនរួមគ្នាបញ្ចេញសារ និងរូបភាពទប់ស្កាត់ការរាតត្បាតជំងឺCovid-19

ភ្នំពេញ៖ “ការពារខ្លួនអ្នក, គ្រួសារអ្នក,នៅផ្ទះដើម្បីប្រទេសកម្ពុជា និងពិភពលោកទាំងមូល” គឺជាសំឡេងសាររួមគ្នារបស់សិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនបានចែករំលែក អមដោយរូបភាពពាក់អាវពណ៌ស ពាក់ម៉ាស់ការពារ ដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងរួមគ្នាទប់ស្កាត់ការរីករាយដាល់នៃជំងឺរាតត្បាត Covid-19។ តារាប្រុសស្រីល្បីឈ្មោះជាច្រើនបានបញ្ចេញរូបថតពាក់ម៉ាស់អម ដោយសារអប់រំខ្លីមានន័យជ្រៅជាការរំលឹកឲ្យប្រជាជនកម្ពុជាចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19។ សិល្បករប្រុសស្រីល្បីឈ្មោះទាំងនោះមានដូចជា លោក ... Read More »

ចោរខាតធំ ប្រើជំនាញថ្មីយកចម្ពាមកៅស៊ូបាញ់បំបែកកញ្ចក់ឡានចូលលួចទ្រព្យសម្បត្តិបានសម្រេច ចុងក្រោយអស់ម៉ូតូមួយគ្រឿងហើយក្លាយជាមុនសញ្ញា

ខេត្តសៀមរាប៖ ចោរប្រើចម្ពាមកៅស៊ូបាញ់បំបែកកញ្ចក់ឡាន ដើម្បីលួចយកកាបូបលុយ និងទ្រព្យសម្បត្តិនៅក្នុងរថយន្ត ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២០ នៅបណ្ណាគារម្ដុំក្រោយធនាគារ កាណាឌីយ៉ា ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

ថ្ងៃទី៣១ ខែមីនានេះ មានអគ្គិភ័យឆាបឆេះ២ករណី នៅស្រុកក្រគរ

ខេត្តពោធិ៍សាត់៖ អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានស្រុកក្រគររាយការណ៍ថា នារសៀលថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នេះ មានករណីអគ្គីភ័យឆាបឆេះចំនួន ២លើកបានកើតឡើង ... Read More »

ជិះម៉ូតូចេញពីធ្វេីការត្រូវជនសង្ស័យវាយប្លន់យកម៉ូតូបានសម្រេច គេចខ្លួនបាត់ដោយសុវត្តិភាព

ភ្នំពេញ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​​ចេញ​ពី​ធ្វើការ​បំណងទៅផ្ទះ ខណះជិះជិតដល់ផ្ទះទៅហេីយ ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងមកធ្វេីសកម្មភាពវាយប្លន់យកម៉ូតូបានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្តិភាព។ ហេតុការណ៍​នេះបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២០ តាម​បណ្ដោយ​ផ្លូវ​បេតុង​ជាប់​ជា​មួយ​ផ្លូវ​រថភ្លើង ទល់មុខ​វត្ត​តាំង​កសាង ភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេព្រៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនៅតែបន្តគ្រប់ទឹក

គេរាយការណ៍ថា បទល្មើសកាប់បំផ្លាញ និងដឹកជញ្ជូនឈើនៅក្នុងភូមិសាស្រ្ត ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនៅតែកើតមានជាធម្មតា ដោយសារតែពួកមន្រ្តី មេព្រៃជា អ្នកឃុបឃិតបើកដៃ។ កាលពីប៉ុន្មានថ្ងៃមុន មន្រ្តីនគរបាលបានចុះទៅបង្ក្រាបការដឹក ជញ្ជូនឈើនៅតំបន់នោះម្តងដែរ ប៉ុន្តែការបង្ក្រាបនោះត្រូវគេអះអាងថា ដោយសារតែ​ប៉ះពាល់នឹងផលប្រយោជន៍ ពោលគឺរវាងពួកមន្រ្តីនគរបាល នឹងពួកមេព្រៃមិនត្រូវគ្នា​នោះទេ។ ... Read More »

បុរសម្នាក់ស្រវឹងស្រាឡប់សតិបង្កហិង្សាប្រើឧបករណ៍ដែកមុតស្រួចចាក់គេអោយរងរបួស៣នាក់

ខេត្តកំពង់ធំ៖ យ៉ាងហោចណាស់មនុស្សប្រុស-ស្រីចំនួន៥នាក់ រងរបួសធ្ងន់ និងស្រាល  ក្នុងករណីហិង្សាដោយចេនាមានស្ថានទម្ងន់ ចាក់មនុស្សឲ្យរបួស ដោយប្រើឧបករណ៍ដែកមុតស្រួចរាងអក្សរ(T)ហេតុការណ៍នេះបានក់តឡើងនៅភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។ សមត្ថកិច្ចបានអោយដឹងថា ជនបង្កឈ្មោះ ភួង ភា ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំជូត ឯកស័កព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ... Read More »

ចេញពីផឹកស៊ីបើករថយន្តប្រឡែងគ្នាជ្រុលទៅបុកបង្គោលភ្លេីងបាក់មួយដើមអូសជាប់ក្រោមរថយន្តជាច្រើនម៉ែត្រ និងខ្សែរភ្លើងធ្លាក់រប៉ាត់រប៉ាយពេញផ្លូវ

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរ និងស្ត្រីពីរនាក់ទៀតប្រពន្ធ និងប្អូនថ្លៃ​ ទើបនឹងចេញពីហាងផឹកសុីមួយកន្លែងបើករថយន្តរវល់តែប្រឡែងគ្នាជ្រុលចង្កូតទៅឡើងលើសួនពុះចែកទ្រូងផ្លូវបុកបង្គោលភ្លើងបាក់មួយដើមជាប់ក្រោមរថយន្តជាច្រើនម៉ែត្រ និងរប៉ាត់រប៉ាយខ្សែភ្លើងពេញផ្លូវសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែមេសា ឆ្នា២០២០ នៅតាមបណ្ដោយផ្លូវចោមចៅ ក្បែរនិងផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅទី ១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។ ... Read More »

ក្រុមគ្រូពេទ្យប៉ោយប៉ែតពិនិត្យ វាស់កំដៅជនជាតិថៃធ្វើការនៅកាស៊ីណូឲ្យវិលទៅស្រុកវិញ

ក្រុងប៉ោយប៉ែត៖ ក្រុមគ្រូពេទ្យបង្អែកក្រុងប៉ោយប៉ែត សហការជាមួយមន្ត្រីចត្តាឡឺសគ័ខេត្តបន្ទាយមានជ័យពិនិត្យ និងវាសកំដៅទៅលើជនជាតិថៃដែលពួកគាត់មកស្នាក់នៅធ្វើការក្នុងកាស៊ីណូក្រុងប៉ោយប៉ែត ត្រូវបានអាជ្ញាធរទាំងពីរភាគីអនុញ្ញាតអោយចេញទៅប្រទេសថៃវិញ កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចកាស៊ីណូGREND DUMOND CITYឋិតក្នុងភូមិប៉ោយប៉ែត សង្កាត់ក្រុងប៉ោយប៉ែត ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសបិទកាស៊ីណូ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩។ ... Read More »

ពលករប្រុស ស្រីជាង៣០០នាក់នៅតែបន្តវិលពីប្រទេសថៃចូលមកកម្ពុជា តាមច្រករបៀងចំការគរ

ក្រុងប៉ោយប៉ែត៖ ពលករប្រុស ស្រីត្រូវបានគេដឹកតាមរថយន្តពីប្រទេសថៃមកទម្លាក់ចោលក្នុងភូមិទព័សៀម ស្រុកតាបប្រាយ៉ា(ថៃ)ទល់មុខច្រករបៀងចំការគ ក្នុងស្រុកស្វាយចេក ជាបន្តបន្ទាប់ដោយចាប់គិតពីថ្ងៃទី២៩ ខែរហូតមកដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នេះមានចំនួន៣១៣នាក់។ ទាហ៊ានជួរមុខរបស់កម្ពុជាប្រាប់ថា ពលករប្រុសស្រីចំនួន៣១៣នាក់ នេះគីមកពីប្រទេសថៃ ដោយចាប់គិតពីថ្ងៃទី២៩ ខែមីនា ... Read More »