ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

Mbappe ជួយ PSG ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions Leagueក្រោយយកឈ្នះ Barcelona ជើងទី២

ខ្សែប្រយុទ្ធ Kylian Mbappe ស៊ុតបញ្ចូលទីបាន២គ្រាប់ម្នាក់ឯង ខណៈដែល Paris St-Germain ផ្ដួល Barcelona ក្នុងជើងទី២ដើម្បីឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League។ ក្រុម PSG បានតាមពីក្រោយកាលពីជើងទី១ក្នុងលទ្ធផល ... Read More »

Dortmund វាយបកយកឈ្នះ At.Madrid ជើងទី២ឡើងវគ្គ៤ក្រុមនៅChampions League

ក្រុមយក្សមកពីអាល្លឺម៉ង់ Borussia Dortmund បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល១១ឆ្នាំដោយបង្កើតការវាយបកត្រឡប់មកវិញដ៏អស្ចារ្យក្នុងតង់ទី២ដើម្បីផ្តួលក្រុមខ្លាំងមកពីអេស្ប៉ាញ Atletico Madrid សរុបលទ្ធផលទាំង២ជើង ៥–៤។ ដោយបានចាញ់ការប្រកួតជើងទី១ក្នុងលទ្ធផល២ទល់១ ក្នុងទឹកដី Atletico Madrid ... Read More »

គ្រូបង្វឹកក្លិប Sporting បដិសេធមិនយល់ព្រមលើកិច្ចព្រមព្រៀងទៅដឹកនាំLiverpool

គ្រូបង្វឹកក្លិប Sporting Lisbon លោក Ruben Amorim បានបដិសេធពាក្យសម្ដីយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីជំនួសលោក Jurgen Klopp នៅ Liverpool។ របាយការណ៍នៅដើមសប្តាហ៍នេះបានអះអាងថា គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានយល់ព្រមជាបណ្ដោះអាសន្នដើម្បីផ្ទេរទៅកាន់កីឡដ្ឋាន Anfield នៅរដូវក្តៅនេះ។ ... Read More »

Liverpool ចាញ់ Atalanta ក្នុងទឹកដីខ្លួនឯងនៅ Europa League ជើងទី១វគ្គ៨ក្រុម

ក្រុមហង្សក្រហម Liverpool ប្រឈមមុខនឹងការប្រយុទ្ធដ៏ធំដើម្បីបន្តនៅ Europa League បន្ទាប់ពីរងបរាជ័យក្នុងផ្ទះដ៏គួរឱ្យភ្ញាក់ផ្អើលក្រោមថ្វីជើងក្រុម Atalanta ក្នុងជើងទី១ វគ្គ១/៤ ផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Anfield ក្នុងលទ្ធផលយ៉ាងអាម៉ាស់៣ទល់០។ អតីតខ្សែប្រយុទ្ធក្រុម West Ham ... Read More »

Aston Villa ​យក​ឈ្នះ Lille ​ជើង​ទី​មួយ​វគ្គ​៨​ក្រុម​ចុងក្រោយ Europa Conference League

គ្រាប់បាល់ស៊ុតបញ្ចូលទីពី Ollie Watkins និង John McGinn បានជួយឱ្យក្រុម Aston Villa នាំមុខក្រុម Lille ក្នុងវគ្គ៨ក្រុមចុងក្រោយ Europa Conference League ... Read More »

កីឡាករ៣រូបរបស់ Liverpool ចូលហ្វឹកហាត់មុន​ពេលជួប Atalanta រាត្រីនេះ

អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp និយាយថា កីឡាករទាំង៣នាក់ដែលរងរបួសមាន Trent Alexander-Arnold, Alisson និង Diogo Jota បានត្រលប់មកហ្វឹកហាត់វិញហើយ ប៉ុន្តែមិនមាន ... Read More »

West Ham នឹងគ្មានវត្តមាន Jarrod Bowen សម្រាប់ការប៉ះ Leverkusen នៅEuropa League រាត្រីនេះ

Jarrod Bowen នឹងខកខានការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ Europa League របស់ West Ham ទល់នឹង Bayer Leverkusen នៅរាត្រីថ្ងៃព្រហស្បតិ៍នេះដោយសាររបួសជង្គង់។ ខ្សែប្រយុទ្ធដែលស៊ុតបញ្ចូលទីបាន១៩គ្រាប់ក្នុងរដូវកាលនេះ បានរងរបួសពេលប៉ះ ... Read More »

Atletico Madrid រកបានជ័យជម្នះក្នុងទឹកដីខ្លួនលើ Dortmund វគ្គ៨ក្រុមជើងទី១ Champions League

ក្រុមខ្លាំងអេស្ប៉ាញ Atletico Madrid បានយកឈ្នះ Borussia Dortmund ក្នុងលទ្ធផល២ទល់១ ក្នុងជើងទី១ ដើម្បីរក្សាបាននូវប្រៀប នៃការប្រកួត Champions League វគ្គ១/៤ ផ្តាច់ព្រ័ត្ររបស់ពួកគេ។ ក្រុមរបស់លោក ... Read More »

Barcelona រកបានជ័យជម្នះដ៏សំខាន់ក្នុងជើងទី១នៅទឹកដី PSG នៅវគ្គ៨ក្រុម Champions League

ក្រុមដែលឈ្នះ៥សម័យកាល Barcelona បានទទួលជ័យជម្នះដ៏សំខាន់ដោយបានរក្សាការមានប្រៀបជាង Paris St-Germain ក្នុងជើងទីមួយនៃការប្រកួត Champions League វគ្គ១/៤ ផ្តាច់ព្រ័ត្រក្នុងទឹកដីបារាំងជាមួយនឹងលទ្ធផល៣ទល់២។ ក្រុម​របស់លោក Xavi ស្ថិតក្នុង​គ្រោះថ្នាក់ដែលលេងនៅទឹកដីបារាំង ប៉ុន្តែគ្រូបង្វឹក Barcelona ... Read More »

Real Madrid និង Man City បានត្រឹមស្មើគ្នាជើងទី១វគ្គ៨ក្រុមនៅ Champions League

 Manchester City និង Real Madrid បានចែករំលែកគ្រាប់បាល់ចំនួន៦ ក្នុងការប្រកួតដ៏រំភើបមួយនៅ Champions League វគ្គ១/៤ ផ្តាច់ព្រ័ត្រដែលទទួលបានលទ្ធផលស្មើគ្នា៣ទល់៣ ជើងទីមួយនៅកីឡដ្ឋាន Bernabeu។រីឯក្រុមកាំភ្លើងធំ Arsenal ក៏បានទទួលផលស្មើគ្នា២ទល់២ដែរជាមួយ ... Read More »

Harry Kane នឹងបង្ហាញខ្លួននៅ Championsl League រាត្រីនេះឱ្យ Bayern Munich ជាលើកដំបូងពេលប៉ះ Arsenal

ក្រុមកាំភ្លើងធំ Arsenal នឹងបានឃើញការបង្ហាញខ្លួនរបស់ Harry Kane ពេលដែលគាត់ចាកចេញពី Tottenham ទៅ Bayern Munich នៅរដូវក្តៅ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ ... Read More »

Real Madrid ជួបគូសត្រូវចាស់នៅ Champions League វគ្គ៨ក្រុមនៅរាត្រីនេះ

គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola ជឿជាក់ថា Real Madrid នឹងប្តេជ្ញាចិត្តក្នុងការសងសឹក បន្ទាប់ពីពួកគេបានផ្តួលក្រុមយក្សអេស្ប៉ាញមួយនេះក្នុងដំណើរឆ្ពោះទៅកាន់ការឈ្នះពានរង្វាន់ Champions League កាលពីរដូវកាលមុន។ Man ... Read More »

UEFA កំពុងពិចារណាបង្កើនទំហំក្រុមសម្រាប់ការប្រកួតនៅប្រទេសអាល្លឺម៉ង់

UEFA កំពុងពិចារណាលើការបង្កើនទំហំក្រុមសម្រាប់ការប្រកួតជើងឯកអឺរ៉ុប (យូរ៉ូ) រដូវក្តៅនេះនៅប្រទេសអាឡឺម៉ង់ដល់កីឡាករ២៦នាក់បន្ទាប់ពីការពិភាក្សាជាមួយគ្រូបង្វឹក។ ការពិភាក្សាជាមួយគ្រូបង្វឹកជម្រើសជាតិដែលក្រុមរបស់ពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ Euro 2024 ត្រូវបានធ្វើឡើងនៅទីក្រុង Dusseldorf កាលពីថ្ងៃចន្ទ។ សេចក្តី​ថ្លែងការណ៍​មួយ​ពី​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​អឺរ៉ុប​បាន​ឲ្យដឹងថា​“UEFA បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​យល់​ឃើញ និង​ទស្សនៈ​ផ្សេង​ៗ​ដែល​បាន​ចែក​រំលែក។ ការសម្រេចចិត្តចុងក្រោយនឹងត្រូវបានធ្វើឡើងនៅក្នុងសប្តាហ៍ខាងមុខនេះ” ។ ... Read More »

កីឡាករល្អបំផុតទាំង៦រូបប្រចាំក្របខ័ណ្ឌ Premier League សប្តាហ៍ទី៣១

ការប្រកួតបានឈានចូលដល់សប្តាហ៍ទី៣១ហើយសម្រាប់ក្របខ័ណ្ឌ Premier League ដែលនៅចុងសប្តាហ៍នេះគឺជាការប្រកួតសម្រាប់សប្តាហ៍ទី៣២ហើយ ខណៈដែលនៅសល់ប្រមាណ៨ប្រកួតទៀតនឹងត្រូវបញ្ចប់រដូវកាល២០២៣-២០២៤។ ខាងក្រោមនេះគឺជាកីឡាករល្អបំផុតប្រចាំសប្តាហ៍ទី៣១ទាំង៦រូបដែលបង្ហាញទម្រង់លេង និងរកគ្រាប់បាល់ឲ្យក្រុមរបស់ខ្លួនកាលពីប្រកួតសប្តាហ៍មុន៖ 6. Emile Smith Rowe (Arsenal)៖ ដោយសារតែរបួស និងអ្នកលេងផ្សេងទៀតកើនឡើងតាមលំដាប់លំដោយ Emile ... Read More »

លោក Pochettino ប្តេជ្ញាបង្កើតទំនាក់ទំនងពិតប្រាកដជាមួយអ្នកគាំទ្រ Chelsea

អ្នកចាត់ការក្រុមតោខៀវ Chelsea លោក Mauricio Pochettino ចង់បង្កើតទំនាក់ទំនងពិតប្រាកដជាមួយអ្នកគាំទ្រ ដោយដឹកនាំក្រុមវ័យក្មេងរបស់គាត់ឱ្យទទួលបានជោគជ័យ ជាជាងការព្យាយាមយកឈ្នះពួកគេដោយប្រើកាយវិការក្បែរទីលាន។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនវ័យ៥២ឆ្នាំរូបនេះបាននិយាយថា វាជារឿងធម្មតាទេសម្រាប់អ្នកគាំទ្រ Chelsea ក្នុងការសង្ស័យដោយសារតែទំនាក់ទំនងរបស់គាត់ជាមួយគូប្រជែង Tottenham Hotspur ប៉ុន្តែវាជាបញ្ហានៃពេលវេលាសម្រាប់ការជឿទុកចិត្តនោះដើម្បីកសាង។ ... Read More »

Tottenham ផ្តួល Nottingham Forest ឡើងឈរតំបន់ Toop 4

ក្រុមមាន់ខ្នាយមាស Tottenham បានត្រឡប់មកចំណាត់ថ្នាក់កំពូលទាំង៤ (Top 4) នៅ Premier League ជាលើកដំបូងចាប់តាំងពីខែកុម្ភៈ ដោយយកឈ្នះលើក្រុមភ្ញៀវ Nottingham Forest ក្នុងលទ្ធផល៣ទល់១កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ។ ... Read More »

Liverpool បានត្រឹមស្មើក្នុងទឹកដី Man Utd ធ្វើឱ្យឱកាសប្រជែងពានកាន់តែស្វិតស្វាញ

ក្រុមហង្សក្រហម Liverpool បានបាត់បង់​ឱកាស​ដើម្បី​វិល​ទៅ​កាន់​កំពូល​តារាង Premier League ខណៈ​ដែលការប្រកួតនៅទឹកដី Old Trafford ជាមួយ Manchester United ទទួលបានលទ្ធផលត្រឹមស្មើគ្នា២ទល់២ប៉ុណ្ណោះ។ អ្នកចាត់ការទូទៅលោក Jurgen Klopp ... Read More »

Ramsey នឹងអវត្តមានសម្រាប់ Aston Villa រដូវកាលនេះដោយរបួសម្រាមជើង

អ្នកចាត់ការលោក Unai Emery បាននិយាយកាលពីថ្ងៃសុក្រថា ខ្សែបម្រើប្រយុទ្ធរបស់ Aston Villa កីឡាករ Jacob Ramsey ត្រូវបានច្រានចោលសម្រាប់រដូវកាលនេះ ដោយសាររបួសម្រាមជើង ខណៈដែលខ្សែប្រយុទ្ធអង់គ្លេស Ollie Watkins ... Read More »

លេខ១ពិភពលោក O’Sullivan ឡើងវគ្គផ្តាច់ព្រ័ត្រ Tour Championshipក្រោយយកឈ្នះ Gary Wilson

កីឡាករស្នូឃ័រលេខ១ពិភពលោក Ronnie O’Sullivan បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួត Tour Championship ជាមួយនឹងជ័យជម្នះលទ្ធផល១០–៧ លើកីឡាករ Gary Wilson។ O’Sullivan បានបំបែកកំណត់ត្រានៃ១០២ទល់នឹង១១០ពិន្ទុដើម្បីនាំមុខ២សិតរហូតដល់ការនាំមុខ ៤–២ ក្នុងទីក្រុង Manchester ... Read More »

Newcastle ប្រឈម​​ការ​ប្រជែង​ពីក្លិបធំៗ​ដើម្បី​រក្សា​តារា​ឆ្នើម Bruno Guimaraes ចំពេល​មាន​បញ្ហា​ច្បាប់ FFP

លោក Eddie Howe ដឹងថា គាត់នឹងត្រូវដកកីឡាករចេញដើម្បីបំពេញច្បាប់ហិរញ្ញវត្ថុ Financial Fair Play (FFP) ហើយខ្សែបម្រើប្រេស៊ីលរបស់គាត់មិនត្រឹមតែជាគោលដៅសម្រាប់ក្លិបជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏មានមហិច្ឆតាចង់លេងនៅ Champions League ផងដែរ។ ក្លិប ... Read More »

Liverpool បន្តឈរកំពូលតារាង ខណៈ Chelsea វាយបកយកឈ្នះ Man Utd ចុងម៉ោង

លោក Jurgen Klopp បានសរសើរកីឡាករ Alexis Mac Allister សម្រាប់គ្រាប់បាល់ល្អប្រចាំការប្រកួតដែលបានជួយ Liverpool យកឈ្នះលើក្រុម Sheffield United ៣ទល់១ និងបន្តគ្រប់គ្រងកំពូលតារាងPremier League ... Read More »

កីឡាករបាល់ទាត់អាហ្រ្វិកខាងត្បូង Luke Fleurs ស្លាប់ក្នុងករណីប្លន់រថយន្ត

ប៉ូលិសបាននិយាយថា កីឡាករបាល់ទាត់អាហ្វ្រិកខាងត្បូងឈ្មោះ Luke Fleurs ត្រូវបានបាញ់សម្លាប់នៅក្នុងការប្លន់រថយន្ត។ ការបាញ់ប្រហារនេះបានកើតឡើងនៅស្ថានីយ៍ប្រេងឥន្ធនៈមួយកាលពីយប់ថ្ងៃព្រហស្បតិ៍នៅជាយក្រុង Johannesburg នៃរដ្ឋ Florida ។ ជនរងគ្រោះអាយុ២៤ឆ្នាំកំពុងរង់ចាំនៅក្នុងការ៉ាសសាំងនៅពេលដែលគាត់ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានចូលទៅជិតដែលបញ្ជាឱ្យគាត់ចេញពីរថយន្ត។ ជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យត្រូវបានរាយការណ៍ថា បានរត់គេចពីកន្លែងកើតហេតុជាមួយនឹងរថយន្តរបស់កីឡាករ Fleurs បន្ទាប់ពីមានការបាញ់ប្រហារ។ ... Read More »

Tottenham កំណត់គោលដៅនាំយកខ្សែប្រយុទ្ធ Alexander Isak ជំនួសកន្លែង Harry Kane

ប្រភពពី Football Insider បានឲ្យដឹងថា ក្លិប Tottenham បានចូលរួមជាមួយ Arsenal ក្នុងការប្រជែងយកខ្សែប្រយុទ្ធ Newcastle United កីឡាករAlexander Isak នៅរដូវក្តៅនេះ។ សារព័ត៌មាននេះបានបង្ហាញកាលពីខែមុនថា ... Read More »

Mbappe ជួយ PSG ឡើងដល់វគ្គផ្តាច់ព្រ័ត្រ French Cup

ក្រុម Paris St-Germain នឹងត្រូវជួបជាមួយ Lyon នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់French Cup បន្ទាប់ពីគ្រាប់បាល់១គ្រាប់របស់ខ្សែប្រយុទ្ធ Kylian Mbappe បានជួយឱ្យពួកគេទម្លាក់ Rennes ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលទ្ធផល១ទល់០។ Mbappe រកបានគ្រាប់ជ័យជម្នះនៅនាទីទី៤០ជាមួយនឹងការស៊ុតបាល់ផុតដៃអ្នកចាំទីក្រុម ... Read More »

Leverkusen ឡើងវគ្គផ្តាច់ព្រ័ត្រ German Cup ក្រោយខកខានតាំងពីឆ្នាំ១៩៩៣

ក្រុមឡើងជើង Bayer Leverkusen បានបង្កើតប្រវត្តិសាស្ត្ររបស់ក្លិបក្នុងការឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ German Cup ជាមួយ Kaiserslautern ក្រោយពីយកឈ្នះក្រុម Fortuna Dusseldorf ដែលជាក្រុមកំពុងលេងនៅលីកទី២អាល្លឺម៉ង់ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ មេសា ក្នុងលទ្ធផល៤ទល់០។ ... Read More »

Foden ស៊ុតបានគ្រាប់បាល់ hat-trick​ ជួយ Man City យកឈ្នះ Aston Villa

ខ្សែប្រយុទ្ធ Phil Foden បានស៊ុតបញ្ចូលទីបាន៣គ្រាប់យ៉ាងអស្ចារ្យ ខណៈដែល Manchester City បានបន្តដាក់សម្ពាធទៅលើគូប្រជែងដណ្តើមជើងឯក Premier League គឺ Arsenal និង Liverpool ជាមួយនឹងការទទួលជ័យជម្នះលើក្រុម ... Read More »

Arsenal ត្រឡប់មកកំពូលតារាងវិញជាមួយនឹងជ័យជម្នះលើ Luton

ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះលើគូប្រកួត Luton Town ដោយគ្មានវត្តមានរបស់កីឡាករឆ្នើម Bukayo Saka ដើម្បីត្រឡប់ទៅឈរនៅកំពូលតារាង Premier League ជាមួយនឹងជ័យជម្នះនៅកីឡដ្ឋាន Emirates ក្នុងលទ្ធផល២ទល់០។ Saka ... Read More »

Barcelona ប្រជែងជាមួយ Liverpool ក្នុងការទាក់ទងអ្នកចាត់ការថ្មី Ruben Amorim

ក្លិប Barcelona កំពុងប្រជែងគ្នាជាមួយក្លិប Liverpool ដើម្បីព្យាយាម និងធានាការតែងតាំងគ្រូបង្វឹកលោក Ruben Amorim ដោយដឹងថា ឥឡូវនេះគាត់បានក្លាយជាជម្រើសកំពូលសម្រាប់ក្លិបធំៗនៅអឺរ៉ុបជាបន្តបន្ទាប់។ ក្លិបយក្សអេស្ប៉ាញ Barcelona ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​អ្នក​ពេញ​ចិត្ត​សម្រាប់​គ្រូ​បង្វឹកក្លិប Sporting ... Read More »

Tottenham តាមត្រឹមស្មើ West Ham ខណៈឱកាសប្រជែង Top 4 នៅតែមាន

អ្នកចាត់ការទូទៅរបស់ក្រុមមាន់ខ្នាយមាស Tottenham លោក Ange Postecoglou បាននិយាយថា គាត់ចង់ឲ្យក្រុមមានទំនុកចិត្តដើម្បីគ្រប់គ្រងការលេង បន្ទាប់ពីក្រុមបានប្រកួតស្មើក្រុមម្ចាស់ផ្ទះ West Ham ១ទល់១កាលពីរាត្រីថ្ងៃទី២ មេសា ដែលធ្វើឲ្យក្រុមនេះកាន់តែមានគម្លាតពិន្ទុក្នុងការប្រជែងយកតំណែងកំពូលទាំង៤ (Top 4)។ ... Read More »

ក្លិបទួរគី Fenerbahce នឹងបោះឆ្នោតថាតើត្រូវដកខ្លួនចេញពី Super Lig ឬយ៉ាងណា

សមាជិកក្លិប Fenerbahce នឹងសម្រេចចិត្តថា តើក្លិបនឹងដកខ្លួនចេញពីក្របខ័ណ្ឌទួរគី Super Lig ដែរឬទេ? កាលពីខែមីនាក្រុមដែលឈ្នះពានរង្វាន់១៩សម័យបានប្រកាសថា ពួកគេនឹងពិចារណាដកខ្លួនចេញពីលីកបន្ទាប់ពីកីឡាកររបស់ពួកគេត្រូវបានវាយប្រហារដោយអ្នកគាំទ្ររបស់ក្រុមTrabzonspor។ ក្លិប Fenerbahce បានឈ្នះការប្រកួតក្នុងលទ្ធផល ៣–១ ហើយអ្នកគាំទ្រក្រុមTrabzonspor បានចូលទៅក្នុងទីលានដោយវាយប្រហារទៅលើកងកម្លាំងសន្តិសុខ ... Read More »