ព័ត៌មានទាន់ហេតុការណ៍៖

បរិស្ថាន

ជនសង្ស័យម្នាក់ត្រូវកម្លាំងអាវុធហត្ថបញ្ជូនទៅសាលាដំបូង

ខេត្តបន្ទាយមានជ័យ៖ កម្លាំងអាវុធហត្ថ​ខេត្តបញ្ជូនជនសង្ស័យ​ម្នាក់​ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​ ពាក់ព័ន្ធ​ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅព្រឹកថ្ងៃទី០១​ ខែមីនា​​ ឆ្នាំ​២០២៣នេះ​។  សមត្ថកិច្ចបានប្រាប់ថានៅវេលាម៉ោង២១និង១០នាទី ថ្ងៃទី២៧ ខែកុម្ភៈ​ ឆ្នាំ​២០២៣ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ បានដឹកនាំកម្លាំងចុះបង្ក្រាបករណី ... Read More »

សត្វក្រៀលមានវត្តមាននៅកម្ពុជាធ្វើឲ្យគេនឹកឃើញបទ សម្រែកសត្វក្រៀល

សត្វក្រៀលជាសត្វស្លាបមួយប្រភេទ សម្បុរ​ប្រផេះ​ចំពុះ​វែង, ក​វែង, ក្បាលត្រងោលជើងវែង, ខ្ពស់ជង្រ្គោងៗ និងមាន​សម្រែកឮខ្លាំង ។ ក្រៀល មានទំហំខ្លួនចាប់ពី ១៥២ ទៅ ១៥៦ ស.ម ចូលចិត្តរស់នៅតំបន់ទំនាបលិចទឹក វាលស្រែ ... Read More »

ផែនការសកម្មភាព​អភិរក្សដំរីអាស៊ី​កម្ពុជា ត្រូវបានចេញ​ជាលើកដំបូង

ផែនការសកម្មភាពអភិរក្ស​ដំរីអាស៊ី​កម្ពុជា​​​​​ត្រូវ​បាន​ដាក់​ចេញជា​លើក​ដំបូង​​ដោយ​ក្រសួង​បរិស្ថានក្រោម​​ការ​សហការ​ជា​មួយ​អង្គការសត្វព្រៃ និងរុក្ខជាតិ​អន្តរជាតិ(FFI)។ អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ​ នៃ​ក្រសួង​បរិស្ថាន បាន​ធ្វើ​ការ​ជា​មួយ​ដៃ​គូ ​ជាតិ និង​អន្តរជាតិ​​ក្នុង​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​​ដើម្បី​រៀប​ចំ​ផែន​ការ​សកម្មភាពនេះ​ឡើង ដោយមានជំនួយ​ផ្នែក​បច្ចេក​ទេសពី​ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា(CECG)។ ក្រុមអភិរក្សដំរីព្រៃនៅ​កម្ពុជា(CECG)ត្រូវបានបង្កើត​ឡើង​នៅ​ឆ្នាំ២០០៥​ ដោយ​អង្គការ​សត្វ​ព្រៃ និង​រុក្ខ​ជាតិ​អន្តរជាតិ​ ក្រោម​ការ​សហការ​ជា​មួយ​ក្រសួង​បរិស្ថាន និង​រដ្ឋបាល​ព្រៃឈើ​ដើម្បីអភិរក្ស​ដំរីអាស៊ី​នៅ​កម្ពុជា​ តាម​រយៈ​ការ​រក្សា​​ស្ថិរភាព​ ... Read More »

ក្រសួងបរិស្ថានស្នើឲ្យប្រជាពលរដ្ឋចូលរួម ពន្លត់ភ្លើងអគ្គិសនី ១ម៉ោងនៅថ្ងៃ២៨មីនានេះ

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាអាចចូលរួមក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដី ដោយការពន្លត់ភ្លើងអគ្គិសនីក្នុងរយ:ពេល ១ម៉ោងនៅថ្ងៃទី២៨ ខែមីនានេះ ចាប់ពីម៉ោង៨និង៣០នាទីដល់៩និង៣០យប់ ដើម្បីជាការបង្ហាញពីការចូលរួមនៅក្នុងការស្រលាញ់ភពផែនដី។ ទាំងនេះគឺដើម្បីបង្ហាញពីការចូលរួមចលនាជាសកលស្តីពីការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅនៃភពផែនដីផងដែរ ... Read More »

លោក រ័ត្ន វិរៈ ដឹកនាំក្រុមការងារមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ចុះល្បាតក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ... Read More »

រដ្ឋមន្ត្រីក្រសួងបរិស្ថានគោរពវរភាពនិងសម្តែងការដឹងគុណចំពោះក្រុមការងាររ៉េដបូកជាតិដែលបានចូលរួមការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា

ភ្នំពេញ៖ «ខ្ញុំសូមគោរពចំពោះវិរភាព និងសូមសម្តែងនូវការដឹងគុណដ៏ជ្រៀលជ្រៅបំផុតចំពោះក្រុមការងាររ៉េដបូកជាតិទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបានលះបង់អស់កម្លាំងកាយ កម្លាំងចិត្តស្មារតី និងកម្លាំងបញ្ញាក្នុងការការពារនិងអភិរក្សធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិនានាបានល្អប្រសើរ»។ នេះគឺជាប្រសាសន៍របស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៩ ... Read More »

លោកស្រី ម៉ែន សំអន៖ កម្ពុជា អភិវឌ្ឍន៍រីកចម្រើន ដោយមានការចូលរួមពី បងប្អូនមិត្ដវៀតណាម

ភ្នំពេញ៖ លោកស្រី កិតិ្ដសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ កម្ពុជា អភិវឌ្ឍរីក ចម្រើន ដោយមានបងប្អូនមិត្ដវៀតណាម ជួយជ្រោមជ្រែង គ្រប់បែបយ៉ាងពិសេស ជួយឲ្យកម្ពុជា មានមុខមានមាតនៅលើឆាក អន្ដរជាតិ ... Read More »

ក្រសួងបរិស្ថាន៖ ដែនជម្រកសត្វព្រៃសៀមប៉ាង ដែលមានផ្ទៃដីទំហំសរុបចំនួន ១៣៣ ៧០៧, ៧៣ ហិកតា នៅស្រុកសៀមប៉ាង

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសំណើរបស់ក្រសួងបរិស្ថាន បានសម្រេចតាមរយៈអនុក្រឹត្យចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ បានដាក់បញ្ចូលដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច និងដែនជម្រកសត្វព្រៃសៀមប៉ាងទៅជាតំបន់ការេពារធម្មជាតិតែមួយមានឈ្មោះថា«ដែនជម្រកសត្វព្រៃសៀមប៉ាង»ដែលមានផ្ទៃដីទំហំសរុបចំនួន ១៣៣ ៧០៧, ៧៣ ហិកតាស្ថិតនៅក្នុងភូមិសាស្ត្រឃុំសន្តិភាព ឃុំថ្មកែវ ឃុំព្រែកមាស ... Read More »

លោក នេត្រ ភក្ត្រា អញ្ជើញជាអធិបតី សិក្ខាសាលាបណ្តុះបណ្តាលស្តីពី«ដំណើរការកសាងរបាយការណ៍ស្ថានភាពបរិស្ថាន»

ភ្នំពេញ៖ សិក្ខាសាលាបណ្តុះបណ្តាលស្តីពី«ដំណើរការកសាងរបាយការណ៍ស្ថានភាពបរិស្ថាន» ដែលរៀបចំដោយនាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្ត្រនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថានរយៈពេល ៤ ថ្ងៃត្រូវបានបើកជាផ្លូវការនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០១៩ នេះក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន។ លោក ... Read More »

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានថ្លែងថាតំបន់ការពារធម្មជាតិមួយចំនួនប្រឈមមុខនឹងការគំរាមកំហែងនៃការទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់

ភ្នំពេញ៖ ទោះបីជាអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់តឹង រឹងនិងចុះធ្វើការអប់រំផ្សព្វផ្សាយយ៉ាងណាក៏ដោយសារតែទីផ្សារដីឡើងថ្លៃ។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថាឱ្យដឹងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០១៩ នេះថាក្រុមជនខិលខូចបានប្រើប្រាស់វិធីសាស្ត្រនិងល្បិចកល ជារូបភាពផ្សេងៗគ្នាដើម្បីរុករានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ដើម្បី ... Read More »

សរសើរ ស្រេន វុធថា លេចមុខស្រង់សំរាមនៅប្រឡាយទឹកស្អុយជាមួយយុវជនមួយចំនួន

ភ្នំពេញ៖ គួរឲ្យសរសើរដល់តួឯកប្រុសស្រស់សង្ហារ ស្រេន វុធថា ដែលបានលេចមុខជាមួយនឹងយុវជនមួយចំនួន ដើម្បីបន្តស្រង់សំរាមដែលអណ្តែតមកទើរ នឹងតំបន់ប្រឡាយទឹកស្អុយបឹងត្របែកនោះ ។ តារាសម្តែងរូបនេះលើកឡើងថា ដើម្បីបរិស្ថានស្អាតគឺផ្តើមចេញពីប្រជាពលរដ្ឋគ្រប់គ្នា ហើយសំរាមគឺត្រូវតែនៅក្នុងធុងសំរាមជានិច្ច ។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រធានបទនៃការរើស និងស្តាសំរាមចេញពិប្រព័ន្ធលូប្រឡាយទឹកស្អុយ ... Read More »

គណៈបញ្ជាការឯកភាពស្រុកកៀនស្វាយចាប់គ្រឿងចក្រ៦គ្រឿងដែលលួចកាយដីព្រៃលិចទឹក

ខេត្តកណ្តាល៖ ដើម្បីទប់ស្កាត់នូវសកម្មភាពរុករានទន្ទ្រានយកដីរដ្ឋ អតីតដីស្ថិតក្នុងដែនឡូត៍នេសាទជាប្រភេទដីព្រៃលិចទឹកសម្រាប់ជាជម្រកត្រីពងកូន គណៈបញ្ជាការឯកភាពស្រុកកៀនស្វាយ ក្រោមការណែនាំពីលោកម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងមានការដឹកនាំផ្ទាល់ពីលោកអ៊ូ ឈាង ជាប្រធានគណៈបញ្ជាការឯកភាពស្រុកបានបើកយុទ្ធការចុះចាប់គ្រឿងចក្រប្រភេទអេស្កាវ៉ាទ័របាន៥គ្រឿង និង ប៊ុលឌូហ្ស័រ ១គ្រឿង ដែលឈ្មួញលាក់ទុកនៅក្នុងព្រែបឹងសម្រាប់ធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹកដែលជាដីរបស់រដ្ឋដោយលើកជាទំនប់ក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ។ ... Read More »

ស្នាក់ការដែនជម្រកសត្វព្រៃភ្នំណាមលៀរទទួលបានអណ្ដូងស្នប់១ ពីក្រុមហ៊ុន SOCFIN សម្រាប់ឧទ្យានុរក្សប្រើប្រាស់

ខេត្តមណ្ឌលគិរី ៖ អណ្ដូងស្នប់ចំនួន១ ជាអំណោយរបស់ក្រុមហ៊ុនចម្ការកៅស៊ូ SOCFIN ត្រូវបានប្រគល់ជូននាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ សម្រាប់បំពេញតម្រូវការប្រើប្រាស់របស់មន្រ្តីឧទ្យានុរក្ស។ ពិធីប្រគល់ទទួលអណ្ដូងស្នប់នេះធ្វើឡើងកាលពីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចស្នាក់ការដែនជម្រកសត្វព្រៃភ្នំណាមលៀរ ស្ថិតក្នុងក្រុមវ៉ារយោង ភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ... Read More »

បន្ទាប់ពី Alibaba ក្រុមហ៊ុន Amazon នឹងវាយលុកទីផ្សារវៀតណាម

យោងតាមប្រធានសមាគម VECOM (សមាគមពាណិជ្ជកម្មអេឡិចត្រូនិចវៀតណាម) លោកង្វៀនថាញ់ហ៊ុងបានជួបជាមួយអ្នកតំណាងរបស់ក្រុមហ៊ុន Amazon កាលពីសប្តាហ៍មុន។ លោកហុងនិយាយថាយុទ្ធសាស្ត្ររបស់ Amazon គឺនាំចេញទំនិញឆ្លងកាត់ព្រំដែននិងនាំចូលទំនិញពីវៀតណាម។ អ្នកប្រើប្រាស់ចង់ទិញទំនិញនៅលើ Amazon ។ ក្រុមហ៊ុន Amazon ក៏កំពុងពិចារណាលក់ទំនិញរបស់ ... Read More »

ក្រុមហ៊ុន Google បានបញ្ចេញកម្មវិធីគ្រប់គ្រងឯកសារផ្ទុកទិន្នន័យ Android file storage manager របស់ខ្លួន

Google បានបង្កើតលក្ខណៈពិសេសធំមួយនៅក្នុងប្រព័ន្ធ Android របស់ខ្លួនដោយបញ្ចេញនូវកម្មវិធី Files Go! ។ វាគឺជាកម្មវិធី mobile file organization និង sharing app ។ ... Read More »

Miss Global 2017ទៅឈ្វេងយល់វប្បធម៌ និងបរិស្ថាននៅស្រុកអូររាំងឪ

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បវរកញ្ញាពិភពលោកឆ្នាំ២០១៦(Miss Global 2016) និងបេក្ខភាពបវរកញ្ញាពិភពលោកឆ្នាំ២០១៧ បានចូលរួមក្នុងវិស័យបរិស្ថាន ជាមួយក្រសួងបរិស្ថានកម្ពុជា ដោយការធ្វើដំណើរទៅកាន់ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ក្រៅពីការចូលរួមគាំពារបរិស្ថាន ពួកគេបានទៅឈ្វេងយល់វប្បធម៌ ទំនៀមទម្លាប់ ... Read More »

ក្រសួងបរិស្ថានជួយសហគមន៍ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស មានទឹកប្រើប្រាស់

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋប្រមាណជាង៩០គ្រួសារ នៅភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង នៃដែនជំរកសត្វព្រៃភ្នំសំកុស ខេត្តពោធិសាត់ ទទួលបានប្រព័ន្ធទឹកប្រើប្រាស់ របស់គម្រោងលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈការផ្គត់ផ្គង់ទឹក និងសន្តិសុខស្បៀង របស់ក្រសួងបរិស្ថាន ក្រោមជំនួយឧបត្ថម្ភពីស្ថានទូតឥណ្ឌា។ គម្រោងនេះបានចាប់ផ្តើមអនុវត្តនៅខែវិច្ឆិកា ឆ្នាំ២០១៦ ... Read More »

សត្វអណ្តើកសមុទ្រទម្ងន់១៨៧គីឡូក្រាមត្រូវបានលោក ឧកញ្ញ៉ា ទា វិចិត្រ ព្រលែងចូលសមុទ្រធម្មជាតិវិញ

​ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ​​ ប្រធានសមាគមន៍គ្រួសារអូបី បានព្រលែងសត្វអណ្តើកសមុទ្រយក្ស១ក្បាលទម្ងន់១៨៧គីឡូក្រាមចូលទៅក្នុងសមុទ្រធម្មជាតិវិញ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ។ លោកឧកញ៉ាទៀ វិចិត្របានឲ្យដឹងថា សត្វអណ្តើកដ៏ធំ១ ក្បាលនេះ គឺ ... Read More »

ក្រោយការរិះគន់សំរាមរាប់សិបតោនត្រូវបានដុតបំផ្លាញចោលនៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង ៖ សំរាមជាច្រើនតោន បានដុតបំផ្លាញចោល ដើម្បីទប់ស្កាត់ការ សាយភាយក្លិនមិនល្អ និងបង្កមេរោគធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ នៅភូមិចុងព្រែក ក្រុងស្វាយរៀង ។ ប្រជាពលរដ្ឋរស់នៅភូមិចុងព្រែកបាន ទទួលស្គាល់ថា សំរាមនេះមានជះក្លិនខ្លះ ដែរ នៅរដូវប្រាំង ... Read More »

លោក សុខ ពេញវុធ ដឹកនាំកម្លាំង៤៥០នាក់ចុះធ្វើយុទ្ធនាការសម្អាតទីក្រុងស្អាត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ រដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចុះធ្វើយុទ្ធនាការសម្អាតទីក្រុង ក្រោមប្រធានបទ “ទីក្រុងស្អាតៈ ទីក្រុងផ្តល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ” ... Read More »

ក្រសួងបរិស្ថានចេញសេចក្តីបំភ្លឺអំពីការចុះផ្សាយព័ត៌មានរបស់អង្គការណាសាស្តីពីព្រៃឈើ កម្ពុជាកំពុងបាត់បង់

ភ្នំពេញ ៖ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៧ ក្រសួងបរិស្ថានបានចេញសេចក្តី បំភ្លឺអំពីការចុះផ្សាយព័ត៌មានរបស់អង្គការ ណាសាស្តីពី “ព្រៃឈើកម្ពុជាកំពុងបាត់ បង់” (Cambodia’s Forests Are Disappearing) ... Read More »

ក្រសួងបរិស្ថានបង្ហើបអំពីគម្រោងអាជីវកម្មរ៉ែបុកស៊ីតនៅខេត្តមណ្ឌលគិរី

ភ្នំពេញ ៖ ក្រសួងបរិស្ថានបានបង្ហើប អំពីគម្រោងនៃការធ្វើអាជីវកម្មរ៉ែបុកស៊ីត នៅខេត្តមណ្ឌលគិរី នៅលើផ្ទៃដីទំហំ ២៦.២៧០ហិកតា ។ មន្ត្រីក្រសួងបរិស្ថានបានឲ្យដឹងថា ទីតាំងគម្រោងនេះស្ថិតនៅក្នុងភូមិសាស្រ្ត សង្កាត់មនោរម្យ សង្កាត់រមនា និង សង្កាត់ ស្ពានមានជ័យ ... Read More »

ក្រុមហ៊ុនបុរីអូម៉ារីអូសូណាន់ រីហ្សតបង្ហូរទឹកសម្អុយចូលសមុទ្រ

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋបានឲ្យ ដឹងថា ពេលនេះក្រុមហ៊ុនសាងសង់បុរី អូម៉ារីអូ សូណាន់រីហ្សត កំពុងបង្ហូរទឹក សម្អុយ និងចាក់ដីលុបឆ្នេរលំហែកាយ នៅចំណុចភូមិ១ សង្កាត់លេខ៣ ក្រុង ព្រះសីហនុ ដែលធ្វើឲ្យប៉ះពាល់ខ្លាំងដល់ បរិស្ថាន ... Read More »

ពេលណាអ្នកគ្រប់គ្រងផ្សារអូរអំបិលបើកភ្នែកមើលឃើញគំនរសំរាម?

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារអូរអំបិលស្ថិតនៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន រអ៊ូ និងរិះគន់យ៉ាងខ្លាំងចំពោះការបោះចោលសំរាមរាយរប៉ាត់រប៉ាយរហូតគរដូចភ្នំនៅក្បែរផ្សារតែអ្នកម៉ៅការនិងអាជ្ញាធរមិន មានចំណាត់ការ ។ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ... Read More »

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​​ចូលរួម​ក្នុង​ពិធី​​បើក​សិក្ខាសាលា​ស្ដី​ពី​ការ​បូក​សរុប​លទ្ធផល​ត្រួតពិនិត្យ​វាយ​តម្លៃ​លើ​ការ​អនុវត្ត​មុខ​ងារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងភ្នំពេញ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានចូលរួមក្នុងពិធីបើកសិក្ខាសាលាស្ដីពីការបូកសរុបលទ្ធផលត្រួតពិនិត្យវាយតម្លៃលើការអនុវត្តមុខងារ ដែលបានផ្ទេរឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន៖ ១-ការប្រគល់មុខងារគ្រប់គ្រងសំរាម និងសំណល់រឹងដល់ទីប្រជុំជនក្រុង ២-ការធ្វើប្រតិភូកម្មមុខងារការគ្រប់គ្រងតំបន់ការពារធម្មជាតិជូនទៅក្រុង ស្រុក ... Read More »

គំនរសំរាមនៅខាងក្រោយផ្សារព្រំប៉ះពាល់ធ្ងន់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ

ខេត្តប៉ៃលិន ៖ គំនរសំរាមស្អុយរលួយកំពុងបង្កផលបះពាល់យ៉ាងធ្ងន់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋរាប់រយគ្រួសារ ស្ថិត នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលា ក្រៅ ខេត្តប៉ៃលិនខណៈខាងផ្សារនោះឲ្យ កម្មករប្រមូលដឹកយកមកចាក់ចោលនៅ ទីនោះបង្កផលប៉ះពាល់បរិស្ថានយ៉ាងខ្លាំង តែខាងអាជ្ញាធរនិងមន្ត្រីបរិស្ថានមិនមាន ចំណាត់ការទាល់តែសោះ ។ ពលរដ្ឋជាច្រើននាក់រស់នៅក្បែរកន្លែងនោះបានឲ្យដឹងថា ... Read More »

ក្រសួងបរិស្ថានបើកទំព័រប្រវត្តិសាស្រ្តថ្មីលើការងារគ្រប់គ្រងបរិស្ថាន

ភ្នំពេញ ៖ យើងកំពុងតែបើកទំព័រប្រវត្តិសាស្ត្រថ្មីលើការងារគ្រប់គ្រងធនធានធម្មជាតិ និង អភិរក្សជីវៈចម្រុះនៅកម្ពុជា តាមរយៈការបង្កើតរបៀងអភិរក្សជីវៈចម្រុះសម្រាប់ប្រព័ន្ធតំបន់ការពារធម្មជាតិ»។ នេះគឺជាការថ្លែងរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុង ឱកាសបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី«ការបង្កើតរបៀងអភិរក្សជីវៈចម្រុះសម្រាប់ប្រព័ន្ធតំបន់ការពារធម្មជាតិ» ... Read More »

គំនរសំរាមតាមផ្លូវនៅបឹងកាយាកទុកបង្អួតភ្ញៀវទេសចរ

ខេត្តកោះកុង៖ គំនរសំរាមដែលស្អុយ រលួយបានបង្ហាញតាមដងផ្លូវក្រាលកៅស៊ូ ពីភូមិ៤ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ឆ្នេរបឹងកាយាក ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដើម្បីបង្អួត ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមក កម្សាន្តនៅលើទឹកដីនៃខេត្តកោះកុងក្នុង ឱកាសមានពិធីបុណ្យសម្រាកនៅថ្ងៃសៅរ៍អាទិត្យខាងមុខនេះ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកោះកុងបានរិះគន់ថាគំនរសំរាមដែលមាន សភាពស្អុយរលួយនៅតាមដងផ្លូវខាងលើនេះបានលេចរូបរាងដើម្បីបង្អួតភ្ញៀវទេសចរ។ ក្រុមអាជីវករជាច្រើនដែលលក់ដូរ ... Read More »