ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

បោសសម្អាត​សំបុក​ល្បែងស៊ីសង​ខណ្ឌ​ព្រែក​ព្នៅ​ឃាត់ខ្លួន​មនុស្ស​៨​នាក់​

​ភ្នំពេញ​៖​ មនុស្ស​ញឿ​ន​ល្បែងស៊ីសង​៨​នាក់​ត្រូវ​បាន​កងរាជអាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​ឃាត់ខ្លួន​ បន្ទាប់​ពី​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​អំពើ​ល្បែងស៊ីសង​យ៉ាង​អនាធិបតេយ្យ​នោះ​។​ ជាមួយ​ការ​ឃាត់ខ្លួន​នេះ​ដែរ​ កម្លាំង​កងរាជអាវុធហត្ថ​បាន​ដកហូត​ម៉ូតូ​៦​គ្រឿង​ និង​វត្ថុ​តាង​ជា​ច្រើន​ផ្សេង​ទៀត​។​ ​មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​ លោក​ ភួង​ សុ​ភី​ បាន​ថ្លែងប្រាប់​ប្រភព​ព័ត៌មាន​ថា​ ការ​បង្ក្រាប​ខាងលើ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភូមិ​សម្ព័រ​ ... Read More »

ដី​ព្រៃ​បរិស្ថាន​និង​គម្រប​ព្រៃឈើ​របស់​រដ្ឋ​ប្រមាណ១​២០០​ហិ​កតា​នៅ​ក្បែរ​ភ្នំ​ក្បាល​ខ្លា​ត្រូវ​បាន​ឈ្មួញ​រំលោភ​យក​

​ខេត្ដកំពង់ឆ្នាំង​ ៖​ ដី​ព្រៃ​បរិស្ថាន​ និង​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​នៅ​ជាប់​នឹង​តំបន់​ភ្នំ​ក្បាល​ខ្លា​ និង​ភ្នំ​ទឹក​ប្រមាណ​១២០០​ហិ​កតា​កំពុង​ត្រូវ​បាន​ឈ្មួញ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ភូមិ​ ឃុំ​ ស្រុក​ សុរិយោ​ ដី​ខេត្ដ​រំលោភ​យក​ ។​ នេះ​បើ​តាម​ការ​អះ​អាង​ពី​ប្រជាពលរដ្ឋ​ដែល​គាត់​មាន​កង្វល់​ យ៉ាង​ខ្លាំង​ បន្ទាប់​ពី​មន្ដ្រី​ជំនាញ​រដ្ឋបាល​ ព្រៃឈើ​បាន​បង្កក់​ការ​ធ្វើ​កម្មសិទ្ធិ​ជូន​ពួក​ គាត់​ ... Read More »

បង្ខំ​កម្មករ​ជិត​១០០​នាក់​ ធ្វើការ​ដល់​យប់​ជ្រៅ​ ទាល់តែ​មាន​អន្តរាគមន៍​ពី​កងរាជអាវុធហត្ថ​ទើប​ឲ្យ​ចេញ​

​ភ្នំពេញៈ​ កម្មករ​ជិត​១០០​នាក់​បម្រើ​ការ​នៅ​រោងចក្រ​ខា​ដា​ ស្ថិត​នៅ​តាម​ផ្លូវ​ចំការ​ដូង​ក្នុងភូមិ​ប្ញ​ស្សី​ សង្កាត់​ស្ទឹង​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ត្រូវ​បាន​ថៅកែ​បង្ខំ​ឲ្យ​ធ្វើការ​តាំងពី​ម៉ោង​៧​ព្រឹក​រហូត​ដល់​ម៉ោង​១១​យប់​មិន​ព្រម​ឲ្យ​ចេញ​ បើ​ទោះបី​ក្រុម​កម្មករ​សុំ​ចេញ​មក​ផ្ទះ​វិញ​យ៉ាងណា​ក៏​ដោយ​ ក៏​ខាង​ថៅកែ​រោងចក្រ​មិន​អនុញ្ញាត​ឲ្យ​ដែរ​។​ ​អាណាព្យាបាល​កម្មករ​មួយ​ចំនួន​បាន​មក​ទទួលកូនៗរបស់គាត់​ចេញពី​ធ្វើការ​​ ប៉ុន្តែ​កូនៗ​របស់​ពួកគាត់ជាប់​នៅ​ខាងក្នុង​រោងចក្រ​ អ្នកខ្លះមានទាំងយំស្រែកផង ទើប​មានការ​ធាក់​ទ្វារ​រោងចក្រ​ទម្លុះពីសំណាក់អាណាព្យាបាលកម្មករ​ដើម្បី​បាន​ចូល​ទៅ​នាំ​កូន​របស់​ខ្លួន​ចេញ​ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​។​ ​ប្រភព​បាន​រាយការណ៍​ថា​ នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​ យប់​ថ្ងៃ​ទី​៥​ ... Read More »

ជីកដី​កាយ​ធ្វើ​ខ្លោងទ្វារវត្ត​ប៉ះ​ចំ​ផ្នូរ​សព​បុរាណ​

​ខេត្តបន្ទាយមានជ័យ​៖​ ផ្នូរ​សព​បុរាណ​ និង​គ្រោងឆ្អឹង​១​ដែល​បន្សល់​ទុក​រាប់​សិប​ឆ្នាំ​មក​ ហើយ​ដែល​គេ​កម្រ​នឹង​ឃើញ​នោះ​ត្រូវ​គេ​ប្រទះ​ឃើញ​ នៅ​ចំណុច​វត្ត​ចំការ​ខ្នុរ​ ក្នុងភូមិ​អូរ​អំបិល​ សង្កាត់​អូរ​អំបិល​ ក្រុង​សេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ កាល​រសៀល​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ ខណៈ​ដែល​មាន​អេ​ស្កា​ជីក​ កាយ​ដី​បុក​គ្រឹះ​ធ្វើ​ខ្លោងទ្វារវត្ត​ចំការ​ខ្នុរ​នោះ​។​ ការ​ប្រទះ​ឃើញ​ផ្នូរ​បុរាណ​ ... Read More »

បុរស​ម្នាក់​ខឹង​ប្រពន្ធ​សុំ​លែង​ ទិញ​សាំង​៣​លី​ត្រ​ប៉ុនប៉ង​ដុត​ផ្ទះ​ មិន​បាន​សម្រេច​

​ខេត្តស្វាយរៀងៈ​ បុរស​ម្នាក់​ស្រវឹង​ខួប​ប្រពន្ធ​ទ្រាំ​មិន​បាន​រត់​ចោល​នោះ​បាន​ទិញ​សាំង​៣​លី​ត្រ​ ប៉ុនប៉ង​ដុត​ផ្ទះក្បឿង​២​ខ្នង​ចោល​ តែ​ត្រូវ​អ្នក​ជិតខាង​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ មក​អន្តរាគមន៍​ទាន់​ពេលវេលា​ ដោយ​ដុត​បាន​តែ​សម្លៀក​បំពាក់​ មុង​ ភួយ​ កន្ទេល​ ខ្នើយ​ប៉ុណ្ណោះ​ កាលពី​វេលា​ម៉ោង​៣​និង​៣០​រសៀល​ ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភូមិ​ធ្ម​ល់​ ... Read More »

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

Read More »

ក្រុមការងារ​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តស្វាយរៀង​ចុះ​ស្តារ​ប្រឡាយ​ប្រវែង​៥១០០​ម៉ែត្រ​ ​

ខេត្តស្វាយរៀងៈ​ ប្រឡាយ​ចំនួន​២​ខ្សែ​មាន​ប្រវែង​៥១០០​ម៉ែត្រ​ ដើម្បី​នាំ​ទឹក​ពី​ព្រែក​ព្រំដែន​មក​សង្គ្រោះ​ស្រូវ​ដើម​វស្សា​របស់​ប្រជា​កសិករ​ ត្រូវ​បាន​ខាង​ក្រុមការងារ​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តស្វាយរៀង​ចុះ​អន្តរាគមន៍​កាយ​ប្រឡាយ​នេះ​មាន​រយៈពេល​ជិត​១០​ថ្ងៃ​ បើ​គិត​ចាប់ពី​ថ្ងៃ​ទី​២៨​ ខែ​ ឧសភា​ ឆ្នាំ​២០១៥​ មក​ទល់​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៥​នេះ​។​ ​មន្ត្រី​បាន​ឲ្យ​ដឹង​ថា​ ប្រឡាយ​២​ខ្សែ​នេះ​គឺ​សម្រាប់​នាំ​ទឹក​ពី​ព្រែក​ព្រំដែន​មក​សង្គ្រោះ​ស្រូវ​ដើម​វស្សា​របស់​ប្រជា​កសិករ​បាន​១១៣០​ហិ​កតា​ ស្ថិត​ក្នុង​ឃុំ​ថ្មី​ ... Read More »

រថយន្ត​ហា​យ​ឡេ​ន​ឌ័​របត់​មិន​ប្រុង​ប្រយ័ត្ន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ឃ្លី​ក​ រង​របួសធ្ងន់​ម្នាក់​

​ភ្នំពេញ​៖​ នារី​ម្នាក់​បាន​រង​របួសធ្ងន់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ខណៈ​មាន​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​១​គ្រឿង​បាន​បត់​ចូល​ផ្ទះ​ក្នុង​បុរី​ពិភព​ថ្មី​ (​ផ្សារ​ដី​ហុយ​)​ មិន​ប្រ​យ​ត្ន័​ហើយ​ក៏​ជ្រុល​ទៅ​បុក​និង​ម៉ូតូ​នារី​រង​គ្រោះ​បណ្តាល​ឲ្យ​ដួល​រង​របួសធ្ងន់​ ។​ ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​ ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ តាម​បណ្តោយ​ផ្លូវ​ហាណូយ​ ផ្លូវ​ចូល​បុរី​ពិភព​ថ្មី​ ភូមិ​-​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​ ... Read More »

មេ​កាំកុងត្រូល​ខេត្ដស្វាយរៀង​ ពង្រាយ​កូនចៅ​តាម​ច្រក​អន្ដរជាតិ​ និង​ច្រក​ទ្វារ​ទ្វេភាគី​ដើម្បី​យក​លុយ​ពី​ឈ្មួញ​

​ខេត្ដស្វាយរៀង​ ៖​ លោក​ ណា​ល់​ វិចិត្រ​ អតីត​មេ​កាំកុងត្រូល​ខេត្ដ​ប៉ៃលិន​ ឥឡូវ​ នេះ​បាន​មក​កាន់​តំណែង​នៅ​ខេត្ដ​ស្វាយ​ រៀង​ទើបតែ​ប្រមាណ​៣-៤​ខែ​ប៉ុណ្ណោះ​ ។​ ប៉ុន្ដែ​លោក​បាន​រៀបចំ​ផែនការ​ការងារ​ ដោយ​បាន​ដាក់​ពង្រាយ​កូនចៅ​តាម​ច្រក​ អន្ដរជាតិ​ និង​ច្រក​ទ្វារ​ទ្វេភាគី​ក្នុង​ទឹកដី​ ខេត្ដស្វាយរៀង​ដើម្បី​គាបសង្កត់​អ្នករក​ ... Read More »

ផ្ទុះ​កំប៉ុង​ហ្គា​ស​នៅ​កន្លែង​ចម្អិន​អាហារ​ក្នុង​ផ្សារ​បាញ់​ឡេ​ង​ របួស​ មនុស្ស​៣​នាក់​

​ប៉ោយ​ប៉ែ​ត​ ៖​ យ៉ាង​ហោច​ណាស់​ មនុស្ស​៣​នាក់​បាន​រង​របួសធ្ងន់​ ខណៈ​ចូល​ ផ្សារ​ទិញ​ម្ហូប​ ហើយ​មាន​ករណី​កំប៉ុង​ ហ្គា​ស​ផ្ទុះ​នៅ​កន្លែង​ចម្អិន​អាហារ​កាលពី​ ព្រឹក​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ ស្ថិត​ នៅ​ក្នុង​ផ្សារ​បាញ់​ឡេ​ង​(​ផ្សារ​អគ្គ​ចាស់​)​ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ដបន្ទាយមានជ័យ​។​ ... Read More »

ចាប់​ស្ដ្រី​លក់​ទឹកឃ្មុំ​លាយ​ស្ករ​៤​នាក់​ យក​ទៅ​អប់រំ​

​ខេត្ដកំពង់ចាម​ ៖​ នគរបាល​ស្រុក​ ចំការលើ​ ខេត្ដកំពង់ចាម​បាន​ឃាត់ខ្លួន​ ស្ដ្រី​៤​នាក់​ទៅ​អប់រំ​ បន្ទាប់​ពី​រក​ឃើញ​ថា​ ស្ដ្រី​៤​នាក់​ខាងលើ​នេះ​បាន​ដើរ​លក់​ទឹកឃ្មុំ​ តាម​ផ្សារ​នានា​ក្លែងក្លាយ​ (​ទឹកឃ្មុំ​លាយ​ ស្កសរ​)​ ។​ ​ករណី​ឃាត់ខ្លួន​ស្ដ្រី​ខាងលើ​នេះ​បាន​ធ្វើ​ ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែមិថុនា​ ... Read More »

ដឹក​សំពីងសំពោង​ មក​ដល់​ផ្លូវ​កោង​មិន​បន្ថយល្បឿន​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​

​ខេត្តកណ្តាលៈ​ រថយន្ត​១​គ្រឿង​មាន​ផ្ទុក​បំពង​ទីប​ជ័យ​ក្រុមហ៊ុន​KAP​ពេញ​ទ្រុង​រថយន្ត​យ៉ាង​សំពីងសំពោង​បើក​ដល់​ចំណុច​ផ្លូវ​កោង​មិន​ព្រម​បន្ថយ​លឿន​ បណ្តាល​ឲ្យ​ជ្រុល​ចង្កូត​ក្រឡាប់​ផ្ងា​ជើង​សង្កត់​លើ​រថយន្ត​មួយ​គ្រឿង​ចត​ស្ងៀម​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​រង​ការ​រ​ខូចខាត​យ៉ាងដំណំ​រីឯ​ព្រូឡាន​២​នាក់​រង​របួសធ្ងន់​ស្រាល​ កាលពី​វេលា​ម៉ោង​១៩​ និង​២០​នាទី​ ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ តាម​បណ្តោយ​ផ្លូវ​លេខ​២០៦​ ត្រង់​ចំណុច​ផ្លូវ​កោង​ខ្លាំង​ម្តុំ​ដេប៉ូ​លក់​ឈើ​ ស្ថិត​ក្នុងភូមិ​ដើម​មៀន​ សង្កាត់​ដើម​មៀន​ ក្រុង​តា​ខ្មៅ​ ។​ ​មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា​ ... Read More »

ប៉ូលិស​ខេត្តសៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​៧​នាក់​ រួម​ជាមួយ​វត្ថុ​តាង​បញ្ជូន​ទៅ​តុលាការ​

​ខេត្តសៀមរាប​៖​ ​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ប្រុស​ស្រី​៧​នាក់​ ត្រូវ​បាន​នគរបាល​ប្រឆាំង​គ្រឿង​ញៀ​ខេត្ត​បាន​សហការ​ជាមួយ​ប៉ុស្តិ​ ធ្វើការ​ឃាត់ខ្លួន​ បញ្ជូន​ទៅ​តុលាការខេត្ដ​ ខណៈ​ពួក​គេ​កំពុង​ជូ​ញ​ដូរ​គ្រឿងញៀន​ ។​ ហេតុការណ៍​ នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៥​ខែមិថុនា​ឆ្នាំ​២០១៥​ស្ថិត​ នៅ​ក្នុង​ក្រុម​ទី​១៣​ភូមិ​វត្ត​ដំណាក់​ សង្កាត់​សាលា​កំរើក​ ក្រុង​សៀមរាប​ ។​ ​លោក​វរសេនីយ៍ទោ​ អ៊ុំ​ ... Read More »

បង្ក្រាប​មុខ​ស​ញ្ញ​រក្សា​ទុក​គ្រឿងញៀន​ ចាប់ខ្លួន​៣​នាក់​នៅ​ក្រុង​តា​ខ្មៅ​ ​

ខេត្តកណ្តាលៈ​ មុខសញ្ញា​រក្សា​ទុក​គ្រឿងញៀន​ខុសច្បាប់​៣​នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ក្រុង​តា​ខ្មៅ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នៅ​តាម​គោលដៅ​២​ផ្សេង​គ្នា​ដោយ​ ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​២​កញ្ចប់​តូច​ និង​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ។​ ​សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា​ ប្រតិបត្តិការ​ទី​១-​ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​ សមត្ថកិច្ច​នគរបាល​ក្រុង​តា​ខ្មៅ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​២៣​និង​៣៥​នាទី​ ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ផ្លូវ​បេតុង​ ... Read More »

ចាប់​ស្ត្រី​អ្នក​ជួញដូ​ថ្នាំ​ញៀន​ម្នាក់​នៅ​ស្រុក​ទឹកផុស​ ​ ​

​ខេត្តកំពង់ឆ្នាំង​ ៖​ ស្ត្រី​ម្នាក់​ត្រូវ​ សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស​ ឃាត់ខ្លួន​ជាមួយនឹង​ម៉ូតូ​ធុន​ធំ​មួយ​គ្រឿង​ រួម​និង​វត្ថុ​តាង​ថ្នាំ​ញៀន​ ក្នុង​ពេល​ដែល​ជនសង្ស័យ​ដែល​ជា​ស្ត្រី​រូប​នេះ​បាន​ជិះ​ម៉ូតូ​ចេញ​ធ្វើ​សកម្មភាព​កាលពី​វ​លា​ម៉ោង​៤​ រសៀល​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​១០៤​ ភូមិ​ដំណាក់​អំពិល​ ឃុំ​ក្រាំង​ស្គារ​ ស្រុក​ទឹកផុស​ ខេត្តកំពង់ឆ្នាំង​ ... Read More »

ចាប់រំលោភ​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​បញ្ជូន​ទៅ​តុលាការ​

​ខេត្តកំពង់ឆ្នាំង​ ៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ចាប់​បាន​ភ្លាមៗ​ ក្រោយ​ពេល​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេង​ស្រី​ដែល​ទើប​មាន​អាយុ​៦​ឆ្នាំ​ ដែល​ករណី​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​៦​ល្ងាច​ ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​ស្វាយ​រំពា​ ឃុំ​ស្វាយ​រំពារ​ ស្រុក​កំពង់លែង​ ខេត្តកំពង់ឆ្នាំង​ ។​ ​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ... Read More »

រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន​ស្នើ​សុំ​ ICC​ អង្គរ​ជួយ​ធ្វើ​ផែនការ​យុទ្ធសាស្ដ្រ​ដើម្បី​ អភិរក្ស​និង​អភិវឌ្ឍ​តំបន់​ភ្នំ​គូលែន​

​ភ្នំពេញ​ ៖​ លោក​ សាយ​ សំ​អាល់​ រដ្ឋ​ មន្ដ្រី​ក្រសួងបរិស្ថាន​បាន​ស្នើ​សុំ​គណៈ​ក​ម្មា​ ធិ​ការ​អន្ដរជាតិ​ដើម្បី​សម្របសម្រួល​ កិច្ច​គាំពារ​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្ដិ​ សាស្ដ្រ​អង្គរ​ (ICC​ Angkor)​ ជួយ​រៀប​ ចំ​ផែនការ​យុទ្ធសាស្ដ្រ​ក្នុង​ការ​គ្រប់គ្រង​ អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ប្រពៃណី​ទំនៀម​ ... Read More »

ប្រធាន​មណ្ឌល​សុខភាព​សង្កាត់​និមិត្ត​បើករថយន្ត​ចេញពី​ហាង​ផឹកស៊ី​យីហោ​ម្លិះ​សិរី​សោភ័ណ​ បុក​អ្នក​ជិះ​ម៉ូតូ​ម្នាក់​ស្លាប់​

​ខេត្តបន្ទាយមានជ័យ​៖​ លោក​ប្រធាន​មណ្ឌល​សុខភាព​សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ត្រូវ​សមត្ថកិច្ច​រាយការណ៍​ ឱ្យ​ដឹង​ថា​ បាន​បើករថយន្ត​កាម​រី​បា​ឡែ​ន​ចេញពី​ហាង​ផឹកស៊ី​យីហោ​ម្លិះ​សិរី​សោភ័ណ​ ហើយ​ គេ​សង្ស័យ​ថា​ប្រធាន​មណ្ឌល​សុខភាព​រូប​នោះ​បើករថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​បើក​បុក​អ្នក​ជិះ​ម៉ូតូ​ម្នាក់​បណ្តាល​ឱ្យ​ស្លាប់​ បន្ទាប់​ពី​គេ​ដឹក​ទៅ​ដល់​មន្ទីរពេទ្យ​ រ​យន្ត​បង្ក​ក៏​ជ្រុល​ទៅ​បុក​ដើម​ដូង​ ១​ដើម​ទើប​ទៅ​មុខ​លែង​រួច​ ។​ ​ហេតុការណ៍​កើតឡើង​កាល​ ពី​ម៉ោង​៥​និង​៣៥​នាទី​ល្ងាច​ថ្ងៃ​ទី​៤​ ខែមិថុនា​ ... Read More »

ឃាត់ខ្លួន​បាន​ម្នាក់​ពាក់​ព័​ន្ឋ​ការ​រក្សា​ទុក​ ចែកចាយ​សារធាតុ​ញៀន​ ​

ខេត្ត​ព្រះ​សីហ​នុ​៖​យុវជន​ម្នាក់​ជាប់​ពាក់​ព័​ន្ឋ​ ការ​រក្សា​ទុក​ ចែកចាយ​សារធាតុ​ញៀន​ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សហការ​ជាមួយ​កំលាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​២១​និង​១០​នាទី​យប់​ថ្ងៃ​ទី​០៤​ខែមិថុនា​ឆ្នាំ​២០១៥​ត្រង់​ចំនុច​ក្នុង​ក្រុម​១៧​ភូមិ​១​សង្កាត់​៤​ក្រុងព្រះសីហនុ​ ។​ ​យោង​តាម​លោក​អនុសេនីយ៍ទោ​ លុយ​ ហាង​ នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​លេខ​៤​បាន​គូសបញ្ជាក់​ បន្ទាប់​ពី​ទទួល​បាន​បទបញ្ជា​ពី​លោក​ ឧត្តមសេនីយ៍​ជួន​ ណា​រិ​ន្ឋ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ក្នុង​ការ​ទប់ស្កាត់​ ... Read More »

ចោរឆក់​ខ្សែ​ក​ម្នាក់​ធ្លាក់​ពីលើ​ម៉ូតូ​ ត្រូវ​នគរបាល​ចាប់ខ្លួន​

​ខេត្តកំពង់ចាមៈ​ យុវជន​ជា​ចោរប្លន់​ឆក់​ខ្សែ​កម្នា​ក់បាន​ធ្លាក់​ពីលើ​ម៉ូតូ​ ខណៈ​ធ្វើ​សកម្មភាព​ជាមួយ​បក្ខពួក​២​នាក់​ផ្សេង​ទៀត​ឆក់​ខ្សែ​ក​កាលពី​វេលា​ម៉ោង​៩​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ ។​ ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ផ​ន​ ចាន់​ថន​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​ជ័យ​យោ​ ឃុំ​បុស​ខ្ចុ​ល​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ត្រូវ​នគរបាល​ស្រុក​ព្រៃឈរ​ ... Read More »

អភិបាលរង​ខណ្ឌ​ច្បារ​អំពៅ​ដឹកនាំ​កម្លាំង​សម្អាត​បរិស្ថាន​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១

​ភ្នំពេញ​ ៖​ ដើម្បី​ចូលរួម​ទិវា​សម្អាត​បរិស្ថាន​ពិភពលោក​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ លោក​រស់​ សុ​ភ័ក្ដ្រ​ អភិបាលរង​តំណាង​លោក​អភិបាល​ខណ្ឌ​ច្បារ​អំពៅ​ បាន​ដឹកនាំ​កម្លាំង​២​សង្កាត់​ រួម​មាន​សង្កាត់​ព្រែក​ឯង​ និង​សង្កាត់​ក្បាលកោះ​ ចុះ​សម្អាត​បរិស្ថាន​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​១​ ដោយ​ដុត​កម្ទិច​កាក​សំណល់​ស្ងួតៗ​ ដូច​ជា​សំរាម​ជាដើម​។​ ... Read More »

រថយន្ត​ធុន​ធំ​បុក​ជាមួយ​ម៉ូតូ​ម៉ាក​គ្លិ​ក​ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​បាត់បង់ជីវិត

​ភ្នំពេញ​ ៖​ យុវជន​ម្នាក់​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គ្លិ​ក​ ពណ៌​.​ស​ លាយ​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AD5194​ ត្រូវ​រថយន្ត​ធំ​បុក​ស្លាប់​នៅ​កំណាត់​ផ្លូវ​៣៧១​ ក្រុម​ទី​១៥​ ភូមិ​ត្នោត​ជុំ​៤​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ ភ្នំពេញ​ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៥​ ... Read More »

លោក​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ​ បាន​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ក្នុងភូមិ​ត្រពាំង​ស្វាយ​ សង្កាត់​ព្រៃវែង​

​ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ លោក​ នុ​ត​ ពុធ​ដា​រ៉ា​ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ​ និង​ជា​ប្រធានកិត្តិយស​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌដង្កោ​ បាន​នាំ​យក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ ... Read More »

លោក​ អូ​ស្មាន​ ហា​ស្សាន់​ ស្នើ​ឱ្យ​ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ ខណ្ឌឫស្សីកែវ​ត្រូវ​បន្ដ​ចុះ​ពង្រឹង​មូលដ្ឋាន​ដើម្បី​យក​ប្រៀប​ឈ្នះ​បោះ​ឆ្នោត​ នៅ​ពេល​ខាង​មុខ​

​ភ្នំពេញ​ ៖​ លោក​ អូ​ស្មាន​ ហា​ស្សាន់​ ស្នើ​ឱ្យ​សមាជិក​ គណបក្ស​ប្រជាជន​កម្ពុជា​ ខណ្ឌឫស្សីកែវ​ត្រូវ​បន្ដ​ ចុះ​ពង្រឹង​មូលដ្ឋាន​ ដើម្បី​យក​ប្រៀប​ឈ្នះ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ ​ដោយ​មិន​ត្រូវ​មើល​ស្រាល​ លើ​ដៃគូ​របស់​ខ្លួន​នោះ​ឡើយ​ ព្រោះ​ពេល​ វេលា​នៅ​ខ្លី​ណាស់​ សម្រាប់​យើង​ ... Read More »

ផលិតកម្ម​ KH​ ដាក់​បញ្ចាំង​រឿង​ “​ព្រលឹង​ខ្មោច​វល់ៗ​”​ក្រោយ​ពន្យា​ ពេល​ជិត​២​ឆ្នាំ​

​ភ្នំពេញ​ ៖​ ក្រោយ​ស្ងប់ស្ងាត់​អស់​មួយ​ រយៈពេល​ផលិតកម្ម​ KH​ បាន​ដាក់​ សម្ពោធ​ស្នាដៃ​រឿង​ថ្មី​មាន​ចំណងជើង​ថា ​“​ព្រលឹង​ខ្មោច​វល់ៗ​”​ ដែល​ចូលរួម​ សម្ដែង ​ដោយ​ដោយ​តារា​ល្បីៗ​ រឿង​ថ្មី​នេះ​ បាន​សម្ពោធ​ដាក់​បញ្ចាំង​ ជា​ផ្លូវការ​នារ​ សៀ​ល​ថ្ងៃ​ទី​៤​ ... Read More »

ស្នងការ​ ខេត្តកំពង់ចាម​ រក​ឃើញ​កេ្ម​ង​ស្រី​ និង​យុវតី​ ២​នាក់​ដែល​បាត់​ខ្លួន​វិញ​ហើយ​ ​

ខេត្តកំពង់ចាម​៖​ អគ្គស្នងការ​នគរបាល​ ខេត្តកំពង់ចាម​ លោក​ឧត្តមសេនីយ៍​ បែន​ រ័​ត្ន​ បាន​បញ្ជាក់​ថា​ ក្រោយ​ពី​កម្លាំង​មាន​ស​ត្ថ​កិច្ច​របស់​ក្រុម​នគរបាល​ខេត្តកំពង់ចាម​ បើក​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ ដោយ​សហការ​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ក្រសួងមហាផ្ទៃ​ នៅ​រសៀល​ថ្ងៃ​ទី​៤​ ខែមិថុនា​ ... Read More »

​ជនសង្ស័យ​៦​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​២​ដើម​បាន​ភ្ជង់​ប្លន់​យក​ម៉ូតូ​ MSX​ពី​គូស្នេហ៍​មួយ​គូ រួចគេចខ្លួន​បាត់​ដោយ​សុ​វត្តិភាព​ ​

ភ្នំពេញ​៖​ ក្រុម​ជន​ស្ស័​យ​៦​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​២​ដើម​បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ម៉ាក​MSX​ ពី​គូស្នេហ៍​មួយគូ​ហើយ​គេចខ្លួន​បាត់​ដោយ​សុ​វត្តិភាព​ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ខាងក្រោយ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​ តាម​បណ្តោយ​ផ្លូវ​លេខ​៥១​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១​ ខណ្ឌដូនពេញ​ ខណៈ​ជន​រង​គ្រោះ​មក​ពីលើ​លេង​ហើយ​យក​ម៉ូតូ​មក​ផ្ញើរ​។​ ​ជន​រង​គ្រោះ​ឈ្មោះ​ស៊ី​ហួត​ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ មុខរបរ​ជា​សិស្ស​ រៀន​នៅ​សាលា​រូ​ល​ ... Read More »

ខ្សិបដាក់ត្រចៀក ៖ មន្រ្តីជាន់ខ្ពស់ម្នាក់ កាងកាស៊ីណូ​កោះ​មាស​បើកទ្វារ​ចំហរ​ស្វាគមន៍​ភ្ញៀវ​ខ្មែរ​

​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្ត​ព្រះ​សីហ​នុ​លួច​ខ្សិ​ប​ប្រាប់​នគរវត្ត​ថា​ កាស៊ីណូ​កោះ​មាស​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្រុម​១៦​ ភូមិ​៤​ សង្កាត់​លេខ​៤​ ខេត្ត​ព្រះ​សីហ​នុ​ បាន​បង្ក​ការ​លំបាក​ចំពោះ​អាជ្ញាធរ​ក្នុង​ការ​បង្ក្រាប​ ក៏​ព្រោះតែ​កាស៊ីណូ​នេះ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​,​ មន្ត្រីរាជការ​ខ្មែរ​,​ កងកម្លាំងប្រដាប់អាវុធ​ខ្មែរ​ ចូល​លេង​ដោយ​សេរី​ ដែល​កាស៊ីណូ​នេះ​ត្រូវ​គេ​ខ្សិ​ប​បន្ត​ថា​ កាង​ដោយ​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​ ។​ ​ក្នុង​នាម​អ្នក​ប្រតិបត្តិ​ច្បាប់​ ... Read More »

​ឆេះ​ឡត៍​ដុត​កម្តៅ​ម៉ាស៊ីន​ស្ទី​ម​ សូ​ណា​ ក្នុង​ម​ជ្ឍ​មណ្ឌល​ស្ព​ត​ក្លឹ​ប​ បង្ក​ជា​អណ្តាតភ្លើង​យ៉ាង​ស​ន្ឋោ​ស​ន្ឋៅ​ ផ្អើល​ប្រជា​ ពលរដ្ឋ​ និង​សមត្ថកិច្ច​ទាំង​កណ្តាលអធ្រាត្រ​ ​

ភ្នំពេញ​ ៖​ ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​បុគ្គលិក​ គឺ​បាន​ធ្វើ​ឱ្យ​មាន​ភ្លើង​ឆេះ​យ៉ាង​ស​ន្ឋោ​ស​ន្ឋៅ​ ចេញពី​ក្នុង​ឡត៍​ដុត​កម្តៅ​ម៉ា​ស៊ី​ស្ទី​ម​ សូ​ណា​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ និ​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ បាញ់​ពន្លត់​ភ្លាមៗ​ នៅ​ក្នុង​ម​ជ្ឍ​មណ្ឌល​ស្ព​ត​ក្លឹ​ប​ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២​ ខណ្ឌចំការមន​ កាលពី​វេលា​ម៉ោង​១២​នឹង​៥០​ នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​៥​ ខែមិថុនា​ ... Read More »

​កាច់ករ​ម៉ូតូ​បាន​សម្រេច​ តែ​សំណាងអាក្រក់​ត្រូវ​ប្រជាពលរដ្ឋ​តាម​ទាន់​ ព្រួត​វាយ​សល់​តែ​ដង្ហើមចង្រិត​

ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ព្រួត​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ សល់​តែ​ដង្ហើមចង្រិត​ ទើប​សម្រេច​ប្រគល់​ឲ្យ​សមត្ថកិច្ច​ បន្ទាប់​ពី​រូបគេ​ ធ្វើ​សកម្មភាព​កាច់ករ​ម៉ូតូ​ បាន​សម្រេច​ទៅ​ហើយ​តែ​សំណាងអាក្រក់​ត្រូវ​គេ​តាម​ទាន់​ ។​ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២១​ និង​១០​នាទី​យប់​ ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ផ្ទះ​ជួល​គ្មាន​លេខ​មួយ​កន្លែង​ស្ថិត​ក្នុង​ក្រុម​ទី​២​ ... Read More »