ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ការតាំងពិព័រណ៍របស់និស្សិតកម្ពុជាប្រចាំរដ្ឋធានីប៉េកាំងក្រោមប្រធានបទ ភាពសម្បូរបែបនៃអាស៊ាន

ក្រុងប៉េកាំង ៖ កម្មវិធីពិព័រណ៍និស្សិត អាស៊ាន “បង្អួចឆ្ពោះទៅកាន់អាស៊ាន” ក្រោមប្រធានបទ “ភាពសម្បូរបែបនៃ អាស៊ាន” បានប្រារឰធ្វើកាលពីថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០១៥ នៅសាកលវិទ្យាល័យ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្ដរជាតិ ... Read More »

អាជ្ញាខណ្ឌដូនពេញចុះចាប់ទូរហ្គេមបាញ់ត្រីបាន៤ទូរ

ភ្នំពេញ ៖ លោកច័ន្ទ បណ្ឌិត នាយរងរដ្ឋបាលសាលាខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈ បញ្ជាការឯកភាពខណ្ឌ ចុះអនុវត្តចាប់ទូរហ្គេមបាញ់ត្រី ដែលជាល្បែងស៊ីសងខុសច្បាប់ផ្ទុយនឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ជាលទ្ធផលដកហូតបានទូរហ្គេមចំនួន៤ទូរ ប៉ុន្តែមិនបានឃាត់ម្ចាស់ទីតាំងនោះទេ។ ក្នុងប្រតិបត្តិការចុះបង្រ្កាបទូរហ្គេមបាញ់ត្រីខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៩ ... Read More »

ពង្រឹងត្រួតពិនិត្យ និងផ្សព្វផ្សាយការងារនីតិវិធីក្រមព្រហ្មទណ្ឧដល់មន្ត្រីអាវុធហត្ថខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ កងរាជអាវុធហត្ថខេត្តស្វាយរៀងបើកកិច្ចប្រជុំរយៈពេលមួយថ្ងៃដើម្បីពង្រឹងមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តស្វាយរៀងក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌកាលពី ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ នៅទីបញ្ជការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ក្រោមវត្តមានលោក ហ៊ឹង ប៊ុនជា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង លោកវរសេនីយ៍ឯក សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងមន្រ្តីកងរាជអាវុធហត្ថក្រុងស្រុកប្រមាណជាង៦០នាក់។ ក្នុងឪកាសនោះមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងលោកសែវុទ្ធីបានមានប្រសាសន៏ថាក្នុងនាមជំនួសអោយមេបញ្ជាការរងនិងនាយទាហាននាយទាហានរងនៃកងរាជអាវុធហត្ថខេត្តសូមថ្លែងអំណរគុណចំពោះព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងលោកហ៊ឺងប៊ុនជានិងព្រះរាជអាជ្ញារងដែលបានចូលរួមកិច្ចប្រជុំពង្រឹងមន្ត្រីនគបាលយុត្តិធម៏នៃកងរាជអាវុធហត្ថខេត្តក្នុងវិស័យយុត្តិធម៏ព្រម្មទណ្ឪពេលនេះ។ ... Read More »

ចោរឆក់ម៉ាសីុនថតជនជាតិ​អ៊ីុតាលី​២​នាក់​ប្តីប្រពន្ធមិនបានសម្រេច ត្រូវនគរបាលចាប់ដាក់ខ្នោះ

​ភ្នំពេញ ៖ កម្លាំង​នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​វត្តភ្នំ​ អន្តរាគមន៍​ចាប់​ឃាត់​ជនសង្ស័យម្នាក់បាន​ភ្លាមៗ​ដកហូតវត្ថុតាំង​បាន​ម៉ាសីុនថតមួយគ្រឿង ខណះដែរជនជាតិ​អ៊ីតាលី​២​នាក់​ប្ដី​ប្រពន្ធ​​នាំគ្នា​មក​អង្គុយលេង​លើ​បង់​ថ្មម៉ាប​មាត់ទន្លេ​ដោយ​ទុក​កាំ​ម​មេ​រ៉ា​កាណុង​នៅ​ក្បែរ​ខ្លួន​ស្រាប់​តែ​មាន​ជនសង្ស័យ​ម្នាក់​រត់​ឆក់​មក​យក​បំរុង​រត់គេច​ក៏ត្រូវជនរងគ្រោះ​ឃើញ​ទាន់​ស្រែក​ឆោឡោ​។ ករណីឃាត់ខ្លួនជនសង្ស័យ ខាងលេីនេះ​បាន​ធ្វេីកាលពី​វេលា​ម៉ោង​៦ល្ងាច​ថ្ងៃ​ទី​៨​ខែមិថុនា​ឆ្នាំ​២០១៥​នៅ​ចំណុច​ខាងមុខ​ផ្សារ​រាត្រី​ក្នុង​សង្កាត់​វត្តភ្នំ​ខណ្ឌដូនពេញ​។​ តាមប្រភពពីមន្រ្តីនគរបាលមូលដ្ឋាន បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​ឈ្មោះ​គិ​ន ចាន់ ហៅ​ខ្លឹម ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​និង​ទីលំនៅ​ពិតប្រាកដ​។​ចំណែក​ជនរងគ្រោះ​Gnani Cristina ភេទ​ស្រី​អាយុ​៤៦​ឆ្នាំ​ជនជាតិ​អ៊ីតាលី​មុខរបរ​ទេសចរណ៍​កាន់​លិខិតឆ្លងដែន​លេខ​Ya ២៥៨៩២៣២ ... Read More »

ស្នងការខេត្តកំពង់ចាមធ្វើសន្និសីទកាសែតបង្ហាញមុខជនសង្ស័យ៤នាក់

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានធ្វើសន្និសិតកាសែត ស្តីពីលទ្ធផលនៃការបង្រ្កាបបទល្មើសព្រហ្មទ័ណ្ឌដែលពាក់ព័ន្ធនិងបទល្មើស និងជនសង្ស័យចំនួន ០៤នាក់ ដែលកម្លាំងប្រតិបត្តិការរបស់នគរបាលខេត្ត និង កងរាជអាវុធហត្ថខេត្តបានរួមគ្នាបង្រ្កាបបាន ។ ជនសង្ស័យទាំង៤នាក់រួមមាន ... Read More »

ម្ដាយចិត្ដអប្រិយយកទារកទើបនឹងកើតបោះចោលបណ្ដែតក្នុងទឹកស្ទឹងសៀមរាប

សៀមរាប៖សពទារកអាយុប្រហែល៨ខែម្នាក់ ត្រូវបានអ្នកបង់សំណាញ់ប្រទះឃើញ អណ្ដែតក្នុងទឹកស្ទឹងសៀមរាប ជិតអាងក្រពើ បង្កអោយមានការភ្ញាក់ផ្អើលដល់ពលរដ្ឋចោមរោមមើល។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង៣.៣០នាទីថ្ងែទី៨ខែមិថុនាឆ្នាំ២០១៥ស្ថិតនៅស្ពានអាងក្រពើសង្កាត់សាលាកំរើក ក្រុងសៀមរាប។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ អ្នកបង់សំណាញ់យកត្រីបានប្រទះឃើញក្រម៉ាពណ៌ក្រហមមួយដុំ អណ្តែតទឹកស្ទឹងមកជាប់ និងច្រាំងស្ពាននៃស្ទឹងសៀមរាប ហើយមានការសង្ស័យ ក៍នាំគ្នាចុះទៅរើសយកមើល ... Read More »

ស្នងការនគរបាលខេត្តក្រចេះបើកកិច្ចប្រជុំបូកសរុបរបាយការណ៍និងលទ្ធផលនៃប្រតិបត្តិការប្រចាំឆមាស

ខេត្តក្រចេះ ៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ នៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ មានបើកកិច្ចប្រជុំ១ ដើម្បីបូកសរុបរបាយការណ៍ និងលទ្ធផលនៃប្រតិបត្តិការប្រចាំឆមាស។ ក្នុងគោលបំណងដើម្បីជំរុញ និងលើកទឹកចិត្តដល់កងកម្លាំងនគរបាលខេត្តក្រចេះ ដែលបានបំពេញការងារបានល្អកន្លងមក និងដើម្បីបន្តអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតនោះ លោកឧត្តមសេនីយ៍ត្រី លន់ ... Read More »

ចុះត្រួតពិនិត្យទីតាំងសង្ស័យមានជនអន្តោប្រវេសន៍ចិនរស់នៅខុសច្បាប់

ភ្នំពេញ៖ កម្លាំងប៉ូលិសអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានចុះត្រួតពិនិត្យទីតាំងសង្ស័យមានជនអន្តោប្រវេសន៍ចិនរស់នៅខុសច្បាប់ ស្ថិតនៅចំណុចផ្លូវកែងស្ថានទូតរុស្ស៊ី និងកែងស្ថានទូតអូស្ត្រាលី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ការចុះត្រួតពិនិត្យនេះធ្វើឡើងកាលពីវេលាម៉ោង១២និង៥នាទីរសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ ក្រោមការដឹកនាំរបស់លោកមាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ រួមជាមួយ ... Read More »

ពលរដ្ធ៥៥គ្រួសារចោទអាជ្ញាធរស្រុកសំរោងយកដីត្រពាំងទឹករួមប្រគល់ឲ្យឯកជនកាន់កាប់ និងផ្អឹបសំណុំរឿងពួកគាត់ជាង១០ឆ្នាំ

ខេត្តតាកែវៈ ប្រជាពលរដ្ធចំនួន៥៥គ្រួសារស្ថិតនៅក្នុងភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បានចោទក្រុមអាជ្ញាធរក្នុងមូលដ្ធានថាកាត់ដីត្រពាំងរួមមួយឲ្យទៅបុគ្គលឯកជនហើយព្យាយាមផ្អឹបសំណុំរឿងរបស់ពួកគាត់ជាង១០ឆ្នាំ។ តាមការលើកឡើងរបស់ពលរដ្ធខាងលើបានឲ្យដឹងថា ត្រពាំងរួមមួយឈ្មោះត្រពាំងខ្ទឹមដែលជាទ្រព្យសម្បិត្តរួមរបស់អ្នកភូមិ និងបានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ជីវិតសត្វ និងមនុស្ស កំពុងរងការកាត់ឲ្យទៅបុគ្គលឯកជន ក្រោមរូបភាពអំពើពុករលួយជាប្រព័ន្ធ។ ពួកគាត់បានលើកឡើងទៀតថា ក្រោយពីដឹងថាមានការឃុបឃិតគ្នារវាងក្រុមអាជ្ញាធរកាត់ត្រពាំងរួមនេះឲ្យទៅឯកជន ពួកគាត់បានដាក់ពាក្យបណ្ដឹងទៅសាលាស្រុកសំរោងដែលមានការផ្ដិតមេដៃចំនួន៥៥គ្រួសារជំទាស់តាំងពីឆ្នាំ២០០៤មកម្ល៉េះ។ ... Read More »

សារលិខិតក្រាបទូលបង្គំថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក្រាបទូលបង្គំថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ ... Read More »

បង្រ្កាបករណីចែកចាយ ប្រើប្រាស់គ្រឿងញៀនពីរករណីចាប់បានមនុស្ស៥នាក់

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស៥នាក់ត្រូវសមត្ថកិច្ចចាប់បានជាបន្តបន្ទាប់នៅពេលដែលចេញល្បាតតាមមូលដ្ឋានក្នុងស្រុកកំពង់ត្រឡាច និងក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី៨ និងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ ។ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់នេះ ១.ឈ្មោះ ម៉ៅ បេឡា ភេទប្រុស ... Read More »

បង្ក្រាបល្បែងហ្គេមស្ទួចត្រីដកហូត ទូហ្គេម២គ្រឿង និងឃាត់មនុស្ស៦នាក់

ភ្នំពេញ ៖ កន្លែងបើកល្បែងស៊ីសង (ហ្គេមស្ទួចត្រី) មួយកន្លែងស្ថិតនៅផ្ទះ លេខ៣៩២ ផ្លូវ២០០២ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបាន គណៈបញ្ជាការឯកភាពសង្កាត់ទឹកថ្លាចុះ ទៅបង្ក្រាប ដោយដកហូតទូហ្គេមបាញ់ ត្រីចំនួន២គ្រឿង ... Read More »

លោកចាប កុយនាំយកអង្ករ២តោនរបស់ក្រសួងធន់ធានទឹកផ្ដល់ជូនអង្គភាពយោធាខេត្តព្រះវិហារ

ខេត្តព្រះវិហា ៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ លោកចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារបាននាំយកអង្ករចំនួន២តោនរបស់លោករដ្ឋមន្រ្ដីផ្ដល់ជូនអង្គភាពតំបន់ប្រតិត្តិការសឹករងខេត្តព្រះវិហារ។ លោកចាប កុយបានឲ្យដឹងថា ជារៀងរាល់ខែក្រសួងធនធានទឹក និងឧតុនិយម តែងតែបានផ្ដល់អង្ករដល់អង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ខណៈអង្គភាពនេះ ... Read More »

ឆក់ការបូបអ្នកដំណើរនៅផ្លូវ៣៧១ ខណ្ឌមានជ័យ ចាប់បាននៅខណ្ឌដង្កោ

ភ្នំពេញ៖ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោចាប់ខ្លួនបាន កាលពីវេលាម៉ោង៥និង២៦នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចផ្លូវបេតុងបឹងតា ម៉ាត ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ក្រោយពីធ្វើសកម្មភាពឆក់ការបូបស្ត្រី អ្នកដំណើរម្នាក់នៅចំណុចស្ថានីយ៍បូមទឹកស្អុយ ផ្លូវ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ... Read More »

ជនរងគ្រោះដោយសារន្ទះបាញ់ម្នាក់ និងស្ត្រី២នាក់កំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាព បានទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហម

ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋ១នាក់ រងគ្រោះដោយសារន្ទះបាញ់ និងស្រ្តី២នាក់បាន សម្រាលកូនកំពុង សម្រាកព្យាបាលនៅមណ្ឌលសុខភាពស្រុកកោះញែក បានទទួលអំណោយមនុស្សធម៌របស់សាខាកាក បាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយ លោក ស្វាយ សំអ៊ាង អភិបាលរងខេត្ត និងជាប្រធាន គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ... Read More »

បុរស២នាក់ស្រវឹងស្រាជិះម៉ូតូលឿនជ្រុលបុកលោកតាធាក់ស៊ីក្លូពីក្រោយរងរបួសទាំង៣នាក់

ភ្នំពេញ៖មនុស្ស៣នាក់ បានរងរបួសស្រាល ខណៈដែរយុវជន២នាក់បានបេីកម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងស្រាជោគជាំជ្រុលទៅបុក​លោកតារត់ស៊ីក្លូម្នាក់ ពីក្រោយ ។ ករណីគ្រោះថ្នាក់ចរាចរខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី៨ខែមិថុនា ឆ្នាំ២០១៥ នៅមុខវិទ្យាល័យស៊ីសុវត្តិ តាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ​តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញលោកតាម្នាក់ជាអ្នករត់ស៊ីក្លូ ដោយ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជើង ... Read More »

លោកអូស្មាន ហាស្សាន់៖ ស្នើសុំឲ្យសភាពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ីបន្ដវិនិយោគលើវិស័យកសិកម្ម ដើម្បីទ្រទ្រង់ជំនួយមនុស្សធម៌នៅកម្ពុជា

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លិមកម្ពុជាបានស្នើសុំឲ្យ សភាពាណិជ្ជកម្មនិងឧស្សាហ៍កម្មម៉ាឡេស៊ី បន្ដវិនិយោគលើវិស័យកសិកម្ម ឧស្សាហកម្ម និងអប់រំ ដើម្បីទ្រទ្រង់ជំនួយមនុស្សធម៌នៅកម្ពុជា​ លោកបានស្នើសុំបែបនេះ ក្នុងខណៈ ... Read More »

យុវជនម្នាក់ប្រើប្រាស់ថ្នាំញៀនចូលសារភាពដល់ប៉ុស្ដិ៍នគរបាល

ខេត្ដកណ្ដាល ៖ យុវជនប្រើប្រាស់ថ្នាំ ញៀនម្នាក់បានចូលសារភាពដល់ប៉ុស្ដិ៍ នគរបាលហើយត្រូវបាននគរបាលឃាត់ ខ្លួនបញ្ជូនទៅតុលាការនិងតាមចាប់បក្ខ ពួកមួយចំនួនទៀត ។ ករណីចូលសារភពខាងលើនេះបាន កើតឡើងនៅវេលាម៉ោង៧ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ បន្ទាប់ពីយុវជន ខាងលើនេះបានជួបជុំគ្នាជក់ថ្នាំញៀននៅ ក្នុងផ្ទះរបស់ខ្លួន ... Read More »

មន្រី្តយោធាម្នាក់បើករថយន្ត Toyota Tacoma ទាំងស្រវឹងបុកចូលស្ថានីយប្រេងឥន្ធនៈតេលាផ្អើលទាំងយប់

ភ្នំពេញ ៖ រថយន្ត Toyota Tacoma ពណ៌ស គ្មានស្លាកលេខមួយគ្រឿងបើកបរដោយ មន្រ្តីយោធាម្នាក់ ឈ្មោះ ឡុង វ៉ា មានឋានន្តរសក្តិវរសេនីយ៍ត្រីមិនដឹងថា បម្រើការងារនៅ អង្គភាពណានោះទេ បានបើកបុកស្ថានីយប្រេងឥន្ធនៈតេលាក្នុងស្ថានភាពស្រវឹងបណ្តាលរបើកទូចាក់ប្រេងផ្អើលទាំងយប់។ ... Read More »

តារាចម្រៀង តារាសម្តែងស្ម័គ្រចិត្តរួមគ្នាប្រគុំតន្ត្រីជំរុញការគោរពនិងអនុវត្តន៍ច្បាប់ចរាចរណ៍

ភ្នំពេញ៖ សិល្បករជាច្រើនរួបមានតារាចម្រៀងតារាសម្តែងជាច្រើនរូបនឹងរួមគ្នាក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីធំមួយក្នុងអំឡុងខែសីហាខាងមុខនេះក្នុងគោលបំណងបំផុសឲ្យមានការគោរព និងអនុវត្តន៍ច្បាប់ចរាចរណ៍។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងពិធីសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃទី៨ មិថុនា ឆ្នាំ២០១៥នៅទីស្តីការក្រសួងព័ត៌មានក្រោមវត្តមានមន្ត្រីក្រសួងពាក់ព័ន្ធ និងសិល្បករសិល្បការិនីជាច្រើនរួប ។ តន្ត្រីសប្បុរសធម៌តារាបៃតងកម្ពុជាឆ្នាំ២០១៥ស្តីពី«រួមគ្នាគោរពនិងអនុវត្តន៍ច្បាប់ចរាចរណ៍នៅកម្ពុជា»។កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុនHome Mediaបានចាប់ដៃគូជាមួយក្រសួងពាក់ព័ន្ឋនិងក្រុមសិល្បករស្ម័គ្រចិត្ត។ លោកខេមរៈសិរីមន្តតារាចម្រៀងល្បីឈ្មោះដែលនឹងមានវត្តមានចូលរួមការប្រគំតន្ត្រីស្តីពីចរាចរណ៍នៅកម្ពុជាហើយជាអ្នកឧបត្ថម្ភមួយសុវត្ថិភាពមួយចំនួនដែរនោះបានថ្លែងចំណាប់អារម្មណ៍នៅក្នុងពិធីនោះថាកម្មវិធីដែលយើងរួមគ្នាគ្រប់ស្ថាប័នពាក់ព័ន្ឋដើម្បីរួមគ្នាផ្សព្វផ្សាយច្បាប់ចរាចរណ៍ដើម្បីបង្ហាញយុវជនខ្មែរក៍ដូចជាជនរួមជាតិទាំងអស់គ្នាបានគោពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ លោកថាកន្លងមកការចូលរួមពីស្ថាប័នផ្សេងៗដែលពាក់ព័ន្ឋនិងសិល្បករទាំងអស់បានចូលរួមយ៉ាងច្រើនជារឿយៗប៉ុន្តែនៅតែមិនគ្រប់គ្រាន់នៅឡើយទេដោយសារតែគ្រោះថ្នាក់ចរាចរណ៍មិនមែនការចូលរួមត្រឹមតែស្ថាប័នពាក់ព័ន្ឋក៍ដូចជាអ្នកសិល្បៈនោះទេពោលគឺត្រូវការចូលរួមទាំងអស់គ្នាពីសំណាក់បងប្អូននៅកម្ពុជារួមទាំងជនបរទេសអាស្រ័យនៅកម្ពុជាត្រូវគោរពច្បាប់ចរាចរណ៍របស់កម្ពុជាទាំងអស់គ្នា។ លោកបន្តលើកឡើងថាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងបង្កើនការគោរពច្បាប់ចរាចរណ៍គឺមានតែពលរដ្ឋម្នាក់តាំងខ្លួនឯងជាប៉ូលីសចរាចរណ៍ដោយខ្លួនឯងមិនចាំបាច់ឲ្យប៉ូលីសចរាចរណ៍តាមចាប់យើងផាកពិន័យនោះទេ។ លោកជឿជាក់ថាបើយើងទាំងអស់គិតដូចនេះនោះគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកាត់បន្ថយហើយការគោរពច្បាប់នឹងកើនឡើង។ ... Read More »

ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិបរទេស២នាក់ប្តីប្រពន្ឋ គេចខ្លួនដោយសុវត្ថិភាព

ភ្នំពេញ៖ ជនជាតិបរទេស២នាក់ប្តីប្រពន្ឋជិះម៉ូតូឌុបគ្នាដើរលេង ត្រូវជនសង្ស័យ២នាក់ជិះម៉ូតូមកជិតរួចបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីពួកគេបានសម្រេច ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ច ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៤០នាទីយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចមុខវត្តមហាមន្រ្តី ជាប់របងខាងត្បូងពហុកីឡដ្ឋានជាតិ តាមបណ្តោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។ ប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍បានឱ្យដឹងថា ... Read More »

រថយន្តដឹកអុសផ្ទុះកង់លាន់ដូចរន្ទះ ក្រឡាប់ផ្ងារជើង របួសមនុស្ស៣នាក់

ខេត្តកំពង់ចាម៖ រថយន្តដឹកអុសមួយគ្រឿង ខណៈកំពុងធ្វើដំណើរ ស្រាប់តែផ្ទុះកង់ លាន់ដូចរន្ទះ រួចក៏ក្រឡាប់ផ្ងារជើង បណ្តាលមនុស្សចំនួន៣នាក់ បានរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៥ នេះ ... Read More »

ក្រុមហ៊ុន ខូវ អៀងឡាយ ថ្លើមធំ ហ៊ានចាក់ដីលុបប្រឡាយលូប្រាំសង់សំណង់ផ្ទះល្វែងលក់ទាំងបំពាន

ភ្នំពេញ ៖ មកដល់នឹងពេលនេះមាន រយៈពេលជិត១ខែមកហើយ ដែលក្រុម ហ៊ុនខូវ អៀងឡាយ បានបំពានប្រើគ្រឿង ចក្រឈូសឆាយចាក់ដីលុបប្រឡាយលូ ប្រាំ ស្ថិតក្នុងភូមិដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ប៉ុន្ដែសកម្ម ... Read More »

និសិ្សតច្បាប់ម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ដោយសាររថយន្តបុក

ខេត្តព្រះសីហនុៈយុវតីវ័យក្មេងម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង រួមជាមួយយុវជនម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីត្រូវបានរថយន្តម៉ាកកាមរីបាឡែនមួយគ្រឿងបើកបុកពេញទំហឹង កាលពីវេលាម៉ោង២៣និង៥៥នាទីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចរង្វង់មូលតោពីរ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ យោងតាមប្រភពពីសមត្ថកិច្ចប៉ូលីសចរាចរណ៍ បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើមានករណីគ្រោះថ្នាក់ចរាចរណ៏មួយកើតឡើង បង្កឡើងដោយរថយន្តម៉ាកកាមរីបាឡែនពណ៍ស្ករ ពាក់ស្លាកលេខ ... Read More »

ក្មេងស្រី-ប្រុស៥នាក់លង់ទឹកស្លាប់ក្នុងថ្ងៃតែមួយនៅខេត្តកណ្តាល

ខេត្តកណ្តាល: ក្មេងប្រុស-ស្រី ដែលមានវ័យ៩ឆ្នាំចុះក្រោម ចំនួន៥នាក់ បានស្លាប់យ៉ាងអណោចអធម្មក្មុងថ្ងៃតែមួយ ដោយសារលង់ទឹកនៅ២កន្លែងផ្សេងគ្នា ក្នុងភូមិសាស្ត្រខេត្តកណ្តាល ហើយអាច និយាយបានថាជាសោគនាដកម្មដែលពុំធ្លាប់កើតមានកន្លងមក ។ ករណីទី១: ក្មេងស្រី៣នាក់បាន លង់ទឹកទន្លេស្លាប់ ធ្វើអោយក្រុមគ្រួសារ និងអ្នកផងរបងជាមួយភូមិ ... Read More »

កម្លាំងចម្រុះខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបទីតាំងល្បែងបាញ់ត្រីនៅផ្លូវ២០០៤

ភ្នំពេញ :ទីតាំងបើកល្បែងហ្គេមបាញ់ត្រីមួយកន្លែង និងហាងខារ៉ាអូរខេចំនួន៣កន្លែងដែលសង្ស័យគ្មានច្បាប់ ស្ថិតនៅតាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ត្រូវបានកម្លាំងសមត្ថកិច្ចរបស់ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះប្រតិបត្តិការបង្ក្រាបចាប់ និងបិទផ្អាកជាបណ្តោះអាសន្ន កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ ក្រោមបញ្ជារបស់លោកអភិបាលខណ្ឌ ... Read More »

សារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៖

សារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៖ ១-ផ្ញើជូនឯកឧត្តម សាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង ២-ផ្ញើជូន ក្មួយៗ ចៅៗ ... Read More »

លោកឧត្តមសេនីយ៍ត្រី​ ​វ៉ា​ ​សា​រិ​ទ្ធ​ ​ចុះចែកសំលៀកបំពាក់ប្រជាការពារដែលជាអំណោយរបស់​លោកនាយឧត្តមសេនីយ៍ សៅ សុខា និងលោក​ ​ហ៊ុន​ ​ណេ​ង​ នៅស្រុកតំបែរ

ខេ​ត្ដ​កំពង់​ចាម​ ​៖ អំណោយ​ជាសំលៀកបំពាក់ប្រជាការពាររបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជារការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអំណោយជាថវិកា ​របស់​លោក​ ​ហ៊ុន​ ​ណេ​ង​ ​​តំណាងរាស្រ្ត រដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា ​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ត្រី ... Read More »

សេចក្តីជូនដំណឹងស្តីអំពីមរណភាពរបស់សម្តេចអគ្គធម្មពោធិសាលជា ស៊ីម៖

សេចក្តីជូនដំណឹងស្តីអំពីមរណភាពរបស់សម្តេចអគ្គធម្មពោធិសាលជា ស៊ីម៖ Read More »

ទីតាំងពិនិត្យឈាមមួយកន្លែងត្រូវសមត្ថកិច្ចបិទការធ្វើអាជីវកម្ម

ខេត្តសៀមរាប៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការខេត្តសហការជាមួយអាជ្ញាធរមូលដ្ឋានបានធ្វើការចុះត្រួតពិនិត្យទីតាំងមន្ទីរពិសោធិ៍វេជ្ជសាស្រ្ត(ពិនិត្យឈាម)ផ្ទះលេខ១០០ ដែលគ្មានច្បាប់ទម្លាប់មួយកន្លែង ដឹកនាំផ្ទាល់ដោយលោក កើត សុវណ្ណារ៉េត ខណៈដែលម្ចាស់ទីតាំងខាងលើមិនបានសុំច្បាប់បន្ត ហួសសុពលភាពតាំងពីឆ្នាំ២០០៧មករហូតដល់បច្ចុប្បន្ន។ ហេតុការណ៍ចុះត្រួតពិនិត្យទីតាំងអត់ច្បាប់ខាងលើធ្វើឡើងកាលពីវេលាម៉ោង១០និង១៥នាទីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅមុខមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងក្រុមទី៣ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ... Read More »