ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

ខឹង​គេ​ជិះ​ម៉ូតូ​វ៉ា​ក់​គ្នា​បុរស​ម្នាក់​ជេរ​ប្រ​មាថ​និង​យក​មួក​វាយ​បណ្តាល​បុរស​ម្នាក់​ទៀត​របួស​ហូ​ឈាម​ស្រោច​ខ្លួន​

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ បាន​រង​របួស​ហូ​ឈាម​ស្រោច​ខ្លួន​ ខណៈ​រួប​គេ​ និង​ប្រពន្ធ​ ជិះ​ម៉ូតូ​បត់​ឆ្លងផ្លូវ​ ហើយ​បាន​វ៉ា​ក់​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ ជិះ​ដោយ​បុរស​ម្នាក់​ ធ្វើ​ឲ្យ​បុរស​ម្នាក់​នោះ​ជេរ​ប្រមាថ​ និង​យក​មួក​សុវត្ថិភាព​ វាយ​ក្បាល​បណ្តាល​ឲ្យ​ បែក​ហូ​ឈាម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ ដល់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ឃាត់​ ... Read More »

ជនសង្ស័យ​៤​នាក់​ ប្រដាប់​កាំភ្លើងខ្លី​២​ដើម​ ភ្ជង់​ប្លន់​យក​ម៉ូតូ​សេ​១២៥​ ពី​យុវជន​ម្នាក់​គេចខ្លួន​បាត់​ដោយ​សុ​វត្តិភាព​

​​ភ្នំពេញ​ ៖​ យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៤​ មួយ​គ្រឿង​ចេញពី​ធ្វើការ​ ត្រូវ​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ប្រដាប់​ ដោយ​កាំភ្លើង​២​ដើម​បាន​ធ្វើ​សកម្មភាព​ធាក់​ផ្តួល​ និង​ដក​កាំភ្លើង​ភ្ជង់​ប្លន់​ ហើយ​ជិះ​គេចខ្លួន​បាត់​ដោយ​សុ​វត្តិភាព​។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​ និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ខាងត្បូង​វិទ្យាល័យ​ ព្រះ​ស៊ី​សុវត្ថិ​តាម​បណ្តោយ​ផ្លូវ​លេខ​១៨៤​ ... Read More »

​ម៉ូតូ​២​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​សងខាង​

​ភ្នំពេញ​ ៖​ យុវជន​ម្នាក់​ជិះ​ម៉ូតូ​បត់​ឆ្លងផ្លូវ​ មិន​ប្រយ័ត្ន​ជ្រុល​បុក​ម៉ូតូ​ វី​វ៉ា​មួយ​គ្រឿង​ទៀត​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ទាង​សង​ តែ​សំណាងល្អ​មិន​រង​របួស​ដល់​មនុស្ស​នោះ​ទេ​។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​ និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មហាវិថី​ព្រះ​នរោត្តម​ កែង​ផ្លូវ​លេខ​១១០​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ចាស់​ ខណ្ឌដូនពេញ​។​ ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ... Read More »

ម៉ូតូ​២​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ ទាក់​ដៃចង្កូត​គ្នា​ ជ្រុល​ទៅ​បុក​នាក់​ដើរ​ឆ្លងផ្លូវ​របួសធ្ងន់​ស្រាល​៣​នាក់​

​ភ្នំពេញ​ ៖​ យុវជន​ប្រុស​ស្រី​ចំនួន​៣​នាក់​ បាន​រង​របួសធ្ងន់​ និង​ស្រាល​ត្រូវ​បាន​រថយន្ដ​សា​មុ​យ​ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ខណៈ​ដែល​ពួក​គេ​បាន​ដើរ​ឆ្លងផ្លូវ​ ហើយ​ត្រូវ​អ្នក​ជិះ​ម៉ូតូ​២​គ្រឿង​ បើក​ក្នុង​ល្បឿន​លឿន​ទាក់​ដៃចង្កូត​គ្នា​ ជ្រុល​ទៅ​បុក​ពេញទំហឹង​។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​ ... Read More »

នគរបាលខេត្តក្រចេះ៣រូបយកតួនាទីភារកិច្ចរកស៊ីបទល្មើសព្រៃឈើ

មន្ដ្រីនាយនគរបាល៣រូប បម្រើការងារក្នុងអង្គភាព ស្នងការនគរបាលខេត្ដ ក្រចេះរងនូវការរិះគន់ ពាក់ព័ន្ធបទល្មើស ព្រៃឈើនឹងជះឥទ្ធិពលដ៏អាក្រក់ដល់ កិត្ដិយសសេចក្ដីថ្លៃថ្នូរ របស់នគរបាលជាតិ ខិតខំបំពេញការងារ ជូនអង្គភាព អនុវត្ដតាមគោលការណ៍ បទបញ្ជាឬផែនការស្នងការ និងអគ្គស្នងការនគរបាល ជាតិក៏ដូចជាគណៈបញ្ជាការ ឯកភាពខេត្ដ ... Read More »

ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​ដោយសារ​រថយន្ត​សាំ​យ៉ុ​ង​បុក​ ខណៈ​កំពុង​អង្គុយ​លេង​នៅ​មុខ​ផ្ទះ​

​ខេត្ត​ត្បូងឃ្មុំ​ ៖​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ មួយ​បាន​កើតឡើង​ដោយសារ​រថយន្ត​សាំ​យ៉ុ​ង​ បុក​មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ និង​ម្នាក់​ទៀត​របួសធ្ងន់​ ពេល​គេ​កំពុង​អង្គុយ​លេង​នៅ​មុខ​ផ្ទះ​ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ក្នុងភូមិ​សំរោង​ជើង​ ឃុំ​ដារ​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ ។​ ... Read More »

ខឹង​បំបែក​ប្រពន្ធ​ពី​ដើមទ្រូង​ទាញ​កាំភ្លើង​អាកា​បាញ់​សម្លាប់​ម្ដាយក្មេក​និង​ប្អូនថ្លៃ​ស្រី​

​ខេត្ដកំពង់ស្ពឺ​ ៖​ ម្ដាយក្មេក​ និង​ប្អូនថ្លៃ​ស្រី​បាន​ស្លាប់​យ៉ាង​ អាណោចអាធ័ម​បន្ដបន្ទាប់​គ្នា​ក្នុង​ថ្លុកឈាម​ ដោយសារ​តែ​កូន​ ប្រសា​ជា​ទាហាន​នៅ​អង្គភាព​ ៣១៧​ ចំណុះ​ឱ្យ​វរ​សេនា​តូច​ លេខ​៣១​បាន​យក​កាំភ្លើង​AK​ បាញ់​រះ​ ខណៈ​ដែល​ខឹង​ម្ដាយ​ ក្មេក​បំបែក​ប្រពន្ធ​របស់​ខ្លួន​មិន​ឱ្យ​រួម​រស់នៅ​ជាមួយ​គ្នា​ ។​ ​ហេតុការណ៍​កូនប្រសា​បាញ់​សម្លាប់​ម្ដាយក្មេក​និង​ប្អូនថ្លៃ​ ... Read More »

រថយន្ត​ហ៊ី​យ៉ាន់​ដាយ​ដឹក​អង្ក​របើក​បុក​ម៉ូតូ​សេ​១២៥​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​នៅ​ជិត​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​

​ ​ភ្នំពេញ​ ៖​ បុរ[ស​មា្ន​ក់ បាន​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើតហេតុ​យ៉ាង​អាណោច​ អាធ័ម​និង​មនុស្ស​ម្នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់ធ្ងរ​នៅ​ក្នុង​ករណី​ គ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយន្ត​ហ៊ី​យិ​ន​ដាយ​ដឹក​អង្ករ​ បើក​បុក​ម៉ូតូ​ ម៉ាក​ សេ​១២៥​ នៅ​ក្បែរ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល​ ថ្ងៃ​ទី​២០​ ... Read More »

ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ផ្តល់​រង្វាន់​ដល់​សិស្ស​ទទួល​បាន​ជ័យ​លា​ភី​ក្នុង​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​

​ខេត្តព្រៃវែង​៖​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​អប់​រំជា​ច្រើន​ដើម្បី​លើកទឹកចិត្ត​ដល់​កុមារ​កម្ពុជា​ឱ្យ​ខិតខំ​រៀនសូត្រ​សម្រាប់​អនាគត​នៃ​ប្រទេស​កម្ពុជា​។​កម្មវិធី​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​គឺជា​កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​ជា​ច្រើន​ដែល​កម្មវិធី​ការងារ​សង្គម​ណា​ហ្គា​វើ​ល​បាន​បង្កើត​ឡើង​ដើម្បី​លើកទឹកចិត្ត​ដល់​កុមារ​ខិតខំ​រៀន​ភាសា​អន្តរជាតិ​នេះ​។​នៅ​ថ្ងៃ​ទី​៤​ ខែមេសា​ ឆ្នាំ​២០១៥​ក្រុម​ស្ម័គ្រចិត្ត​ណា​ហ្គា​វើ​ល​បេះ​ដួង​សប្បុរស​បាន​ប្រគល់​រង្វាន់​ដល់​សិស្ស​ចំនួន​៤៥​នាក់​ដែល​ទទួល​បាន​ជ័យ​លា​ភី​ក្នុង​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​ពោធិ៍​រៀង​ ស្ថិត​ក្នុង​ឃុំ​ពោធិ៍​រៀង​ ស្រុក​ពោធិ៍​រៀង​ ខេត្តព្រៃវែង​។​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ក្រុម​ស្ម័គ្រចិត្ត​ណា​ហ្គា​វើ​ល​បេះ​ដួង​សប្បុរស​បាន​ជូន​វត្ថុ​អនុស្សាវរីយ៍​ដល់​លោកគ្រូ​អ្នកគ្រូ​មក​ពីសា​លា​ចំនួន​៧​ស្ថិត​ក្នុងស្រុក​ពោធិ៍​រៀង​និង​ស្រុក​ពារាំង​ផង​ដែរ​។​ ​ ​លោក​ ពន់​ សុង​ ប្រធាន​ផ្នែក​រដ្ឋបាល​និង​សុខមាលភាព​បុគ្គលិក​នៃ​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​បានឱ្យ​ដឹង​ថា​ “​ខ្ញុំ​មាន​សេចក្ដី​រីករាយ​ណាស់​ដោយ​បានឃើញ​ក្មួយៗ​ទាំងអស់​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ប្រកួតប្រជែង​គ្នា​ដើម្បី​ទទួល​បាន​រង្វាន់​ពី​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​។​ លទ្ធផល​ប្រឡង​ចំណាប់​ថ្នាក់​លេខ​១​ស្មើ​និង​៧៤​ពិន្ទុ​ បាន​ទៅ​កុមារី​ប៉ិច​ ... Read More »

​រថយន្ដ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ដឧត្ដរមានជ័យ​បុក​រថយន្ដ​ដឹក​ទឹកកក​ស្លាប់​២​រង​របួស​៥​នាក់​

​ខេត្ដបន្ទាយមានជ័យ​ ៖​ រថយន្ដ​ឡិច​ ស៊ី​សរប​ស់លោក​ប្រធាន​មន្ទីរ​កសិកម្ម​ ខេត្ដឧត្ដរមានជ័យ​បុក​ពីក្រោយ​រថយន្ដ​ ទឹកកក​បណ្ដាល​ឱ្យ​ស្លាប់​២​នាក់​ ក្នុង​នោះ​ ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ម្នាក់​ រង​របួស​ ៥​នាក់​។​ ​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើត​ ឡើង​នៅ​ម៉ោង​៨​និង​២០​នាទី​យប់​ ថ្ងៃ​ទី​ ១៧​ ខែមេសា​ ... Read More »

​ចូល​ឆ្នាំ​ខ្មែរ​៣​ថ្ងៃ​គ្រោះថ្នាក់​ចរាចរណ៍​ជាង​១០០​ករណី​សម្លាប់​មនុស្ស​ជិត​៤០​នាក់​របួសធ្ងន់​ស្រាល​ជាង​២០០​នាក់​ខូចខាត​យានយន្ដ​ជិត​២០០​គ្រឿង​

​ភ្នំពេញ​ ៖​ យ៉ាង​ហោច​ណាស់​មាន​ មនុស្ស​ស្លាប់​ជិត​៤០​នាក់​ក្នុង​នោះ​របួសធ្ងន់​និង​ស្រាល​មាន​ចំនួន​ជាង​២០០​នាក់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ ប្រទេស​ជាង​១០០​ករណី​អំឡុង​ពិធីបុណ្យ​ ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​រយៈពេល​៣​ ថ្ងៃ​កន្លង​ទៅ​នេះ​ ។​ នេះ​បើ​យោង​តាម​ របាយការណ៍​របស់​នាយកដ្ឋាន​សណ្ដាប់​ ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដោយ​ក្នុង​របាយការណ៍​បាន​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី​១៤​ ខែមេសា​ ឆ្នាំ​២០១៥​ ... Read More »

ផ្ទុះ​កំប៉ុង​ហ្គា​ស​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ផ្អើល​សមត្ថកិច្ច​ទាំង​យប់​

​ភ្នំពេញៈ​ អគ្គី​ភ័យ​មួយ​បាន​ឆាបឆេះ​ ផ្ទះ​ប្រជាពលរដ្ឋ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​នាំ​គ្នា​ យក​បំពង់​ព​ន្ល​ល់​អគ្គិភ័យ​និង​ហៅ​រថយន្ដ​ពន្លត់​អគ្គិភ័យ​មួយ​គ្រឿង​មក​អន្ដរាគមន៍​ ទាំង​យប់​។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ ចូល​ថ្ងែ​ទី​២០​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​ ចំណុច​ផ្សារ​ព្រៃ​ទា​ ស្ថិត​ក្នុងភូមិ​ព្រៃ​ទា​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​ ... Read More »

​បើក​ម៉ូតូ​លឿន​ពេក​បុក​រថយន្ដ​របួសធ្ងន់​២​នាក់​

​ខេត្ដស្វាយរៀង​ ៖​ បុរស​២​នាក់​បាន​រង​ របួស​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ គ្រោះថ្នាក់​ ចរាចរណ៍​រវាង​រថយន្ដ​បុក​ជាមួយ​ម៉ូតូ​ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុង​ ភូមិ​សួន​ថ្មី​ សង្កាត់​ព្រៃ​ឆ្លាក់​ ក្រុង​ស្វាយ​ រៀង​។​ ​សាក្សី​ឃើញ​ហេតុ​ការ​ណ៏​ផ្ទាល់​ភ្នែក​ ... Read More »

ជនអនាថា​ដេក​ស្លាប់​នៅ​មុខ​រោងចក្រ​អេ​វើ​រ​គ្រី​ន​

​ភ្នំពេញ​ ៖​ ជនអនាថា​អាក្រាត​កាយ​ ខ្យល់គរ​ប្រកាច់​នៅ​តាម​ចិញ្ចើម​ផ្លូវ​ លើកយក​ទៅ​ដាក់​នៅ​តាម​ចិញ្ចើម​ផ្លូវ​ រង់ចាំ​រថយន្ដ​សង្គ្រោះ​យូរ​ពេក​បាន​ដាច់​ ខ្យល់​ស្លាប់​នៅ​មុខ​រោងចក្រ​អេ​វើ​រ​គ្រី​ន​ តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ ភូមិ​ ចុង​ថ្នល់​ខាងកើត​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​ សែន​សុខ​ កាលពី​វេលា​ម៉ោង​៧​និង​៥០​ នាទី​យប់​ថ្ងៃ​ទី​១៩​ ... Read More »

ទីតាំង​លក់​ម៉ូតូ​អត់​ពន្ធ​រីក​ដូច​ផ្សិត ​នៅ​ខណ្ឌ​៧​មក​រា ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​អើពើ​

​ភ្នំពេញ​ ៖​ ទីតាំង​លក់​ម៉ូតូ​អត់​ពន្ធ​ជា​ច្រើន​កន្លែង​ កំពុង​ចរាចរណ៍​លក់ដូរ​យ៉ាង​គ​គ្រឹ​គគ្រេង​បែប​អាណា​ធិ​ប​តេ​យ្យ​ដោយ​ រលូន​នៅ​ក្នុង​ដែនដី​ខណ្ឌ​៧​មក​រា​ ជា​ពិសេស​ ផ្ទះ​យីហោ​ សៅ​ ចិន្ដា​ ពុំ​ដែល​ឃើញ​អាជ្ញា​ធរ​ពាក់ព័ន្ធ ​ដូច​ជា​គណៈ​បញ្ជាការ​ឯកភាព​ ខណ្ឌ​និង​សាខា​គយ​និង​រដ្ឋ​ាករ​ខណ្ឌ​៧​មក​រា​ មាន​វិធានការ​ទប់ស្កាត់​និង​ប​ង្គ្រា​ប​ម្ដង​ ណា​ឡើយ ​ដោយ​គេ​ដាក់​ការ​សង្ស័យ​ថា​ ... Read More »

ឧកញ៉ា​ សឹង​ សំ​អុល​ ចំណាយ​ប្រាក់​ ជិត​២០​ម៉ឺន​ដុល្លារ​ ស្ថាបនា​ផ្លូវ​បេតុង​ និង​ក្លោ​ង​ទ្វារ​វត្ដ​ក្រ​មូង​

​ខេត្ដ​ត្បូងឃ្មុំ​ ៖​ កាលពី​រសៀល​ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០១៥​ លោក​ប្រាជ្ញ​ ច័ន្ទ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ដ​ត្បូងឃ្មុំ​ បាន​អញ្ជើញ​ជា​អធិបតី​ពិធី​កាត់​ខ្សែបូ​ សម្ពោធ​ផ្លូវ​បេតុង​និង​ក្លោ​ង​ទ្វារ​វត្ដ​ដើម្បី​ ឱ្យ​ប្រជាពលរដ្ឋ​ដំណើរការ​ឆ្លងកាត់​ ក៏​ដូច​ ជា​ការ​លើក​ស្ទួយ​ដល់​វិស័យ​ព្រះពុទ្ធ​ សាសនា​ ដែល​ជា​សាសនា​របស់​រដ្ឋ​ ... Read More »

ខឹង​ឪពុក​ម្តាយ​ស្តីបន្ទោស​យុវជន​ម្នាក់​ទិញ​សាំង​ចាក់​ដុត​សម្លាប់​ខ្លួន​

​ខេត្តកំពង់ចាម​ ៖​ យុវជន​ចិត្ត​ក្តៅ​ម្នាក់​ ព្រោះតែ​ខឹង​ឪពុក​ម្តាយ​ស្តីបន្ទោស​ ក្នុង​ន័យ​អប់រំ​ នូវ​សកម្មភាព​របស់​ខ្លួន​ពេល​បុណ្យចូលឆ្នាំ​កន្លង​ទៅ​បាន​ទៅ​ទិញ​ប្រេងសាំង​១​លី​ត្រមក​ចាក់​ស្រោច​លើ​ខ្លួន​ហើយ​ដុត​បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​វេទនា​ក្រោយ​ពេល​បញ្ជូន​មក​ស​ង្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​បាន​បន្តិច​ ។​ ​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​ ចំណុច​ព្រៃ​ក្រ​បាស់​ខាងក្រោយ​ផ្ទះ​របស់​ជន​រង​គ្រោះ​ ស្ថិត​ក្នុងភូមិ​ ដំណាក់​ព្រីង​កើត​ ... Read More »

មន្ត្រី​ជលផល​ភ្លេចខ្លួន​ក្រុម​ឈ្មួញ​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​ក្នុង​តំបន់​អភិរក្ស​

​ ​ខេត្តពោធិ៍សាត់​ ៖​ អំឡុង​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ ដែល​ប្រជាពលរដ្ឋ​គ្រប់​រូប​ និង​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​ កំពុង​កំសាន្ត​សប្បាយ​រីករាយ​ ក្នុង​ថ្ងៃ​ឈប់​សំរាក​នោះ​ បែរ​ត្រូវ​ពួក​ក្រុម​ឈ្មួញ​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​យ៉ាង​ឥត​ប្រណី​ដៃ​ ចូលលុក​លុយ​នេសាទ​ក្នុង​តំបន់​អភិរក្ស​ ដែល​ប្រជាពលរដ្ឋ​ជុំវិញ​តំបន់​នោះ​នាំ​គ្នា​លើក​ឡើង​ថា​ អាច​បណ្ដាល​ឲ្យ​រលាយ​បាត់បង់​ធនធាន​ជលផល​របស់​ជាតិ​។​ ​ ​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ បាន​ឲ្យ​ដឹង​ថា​នៅ​តំបន់​អភិរក្ស​ឃុំ​មេទឹក​ ... Read More »

ឃាតក​១​ក្រុម​វាយ​សម្លាប់​អតីត​នាយក​សាលា​អូរ​គគី​ខ្ទំ​ក្រាំង​ដឹក​សាកសព​ទៅ​ទម្លាក់​ចោល​នៅ​ទឹកអូរ​

​ខេត្តកណ្តាល​ ៖​ ឃាតករ​១​ក្រុម​ មិន​ស្គាល់​អត្តសញ្ញាណ​ មាន​គ្នា​ចាប់ពី​២​នាក់​ឡើង​ទៅ​ បាន​ធ្វើ​ សកម្មភាព​វាយ​សម្លាប់​បុរស​ម្នាក់​ អតីត​នាយក​សាលា​អូរ​គគី​ខ្ទំ​ក្រាំង​ រួច​ដឹក​សាកសព​យក​ទៅ​ ទម្លាក់​ចោល​នៅ​ក្នុង​ទឹកអូរ​មួយ​កន្លែង​ ចំងាយ​ពី​ផ្លូវជាតិ​លេខ​៥១​ ប្រមាណ​៦០០​ម៉ែត្រ​ ស្ថិត​ក្នុង​ ភូមិ​ពណ្ណរាយ​ ឃុំ​សំរោង​លើ​ ... Read More »

ចោរឆក់​កាបូប​ជនបរទេស​ម្នាក់​ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ ឡើង​ទ្រម​ខ្លួន​

​ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ ដែល​ជា​ចោរឆក់​កាបូប​ ក្នុង​ចំណោម​បក្សពួក​២​នាក់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​តាម​ចាប់ខ្លួន​បាន​ភ្លាមៗ​ និង​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រម​ខ្លួន​ រួច​ទើប​ប្រគល់​ឲ្យ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ ចំណែកឯ​បក្ខពួក​ម្នាក់​ទៀត​រត់គេច​ ខ្លួន​បាត់​តែ​ម្តង​ ។​ ​ហេតុការណ៍​ខាងលើ​នេះ​ បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ ថ្ងៃ​ទី​ ... Read More »

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​គាស់​ទម្លុះទម្លាយ​ផ្ទះ​យក​ម៉ូតូ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

​ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​៣​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ធ្វើការ​ឃាត់ខ្លួន​ ជនសង្ស័យ​ម្នាក់​ ក្រោយ​ធ្វើ​សកម្មភាព​គាស់​ទម្លុះទម្លាយ​ផ្ទះ​យក​ម៉ូតូ​គេ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ពេល​បាន​សម្រេច​ហើយ​គេចខ្លួន​បាន​៣​ថ្ងៃ​ ក៏​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​តែ​ម្តង​ ។​ ​ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ រំលង​អា​ធ្រា​ត​ ឈាន​ចូល​ថ្ងៃ​ទី​១៩​ ... Read More »

រថយន្ត​ដឹក​កម្មករ​រោងចក្រ​បើក​លឿន​ពេក​ជ្រុល​បុក​អ្នកបើកបរ​ម៉ូតូ​ពីក្រោយ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​នៅ​ កន្លែង​កើតហេតុ​

​ភ្នំពេញ​ ៖​ រថយន្ត​ដឹក​កម្មករ​រោងចក្រ​ បើកបរ​ក្នុង​ល្បឿន​លឿន​ពេក​ ជ្រុល​ទៅ​បុក​ម៉ូតូ​ស្ត្រី​ម្នាក់​ បណ្ដាល​ អោយ​ដួល​បោក​ក្បាល​ស្លាប់​ទាំង​ពាក់មួក​សុវត្ថិភាព​ជាប់​ក្បាល​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាមៗ​ ។​ ​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតហេតុ​នៅ​វេលា​ម៉ោង​6​និង​15​ នាទី​ព្រឹក​ ថ្ងៃ​ទី​20​ ខែមេសា​ ឆ្នាំ​2015​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​217​ ... Read More »

នា​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​អាង​ហែល​ទឹក​សណ្ឋាគារ​ Rock​ Royal​ ក្រុងកែប​មាន​ជើងកប​ ឆក់​យក​ជីវិត​ មនុស្ស​២​នាក់​ តែ​មួយ​ពព្រិច​ភ្នែក​សោះ​

​ក្រុងកែប​ ៖​ គ្រាន់តែ​ក្នុង​រយះ​ពេល​មិន​ដល់​២​ម៉ោង​ផង​ មនុស្ស​យ៉ាងតិច​២​នាក់​ត្រូវ​បាន​អាង​ហែល​ ទឹក​ដ៏​ទំនើប​របស់​សណ្ឋាគារ​Rock​ Royal​នា​ក្រុងកែប​ឆក់​យក​ជីវិត​គួរ​អោយ​ខ្លាច​ នឹង​សោកស្តាយ​ អាឡោះអាល័យ​ដ៏​ពន់ពេក​ពី​ក្រុម​គ្រួសារ​សាច់ញាតិ​ជន​រង​គ្រោះ​ សម្រាប់​ថ្ងៃ​សប្បាយ​អបអរសាទរ​ ទទួល​ទេវតា​ឆ្នាំ​ថ្មី​ក្លាយជា​ទុក្ខ​ទៅ​វិញ​នោះ​។​ ​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ក្មេង​ប្រុស​ម្នាក់​បាន​លង់ទឹក​ក្នុង​អាង​ហែល​ទឹក​ខាងលើ​នេះ​ក្នុង​ចន្លោះ​ម៉ោង​ ប្រមាណ​ជាង​១៧​ល្ងាច​ថ្ងៃ​ទី​១៥​ខែមេសា​ឆ្នាំ​២០១៥​បណ្តាល​អោយ​ស្លាប់​ គ្រា​ដែល​គេ​មក​ពី​ភូមិ​សំណង់​ សង្កាត់​-​ក្រុង​ច្បារមន​ ... Read More »

ស្លាប់​៣​នាក់​ របួសធ្ងន់​ស្រាល​១៧​នាក់​ ដោយ​គ្រោះថ្នាក់​ក្រឡាប់​ រថយន្ត​ខេត្តព្រៃវែង​

​ខេត្តព្រៃវែង​ ៖​ យ៉ាង​ហោច​មាន​មនុស្ស​ប្រុស​២​នាក់​ ស្លាប់​នៅ​និង​កន្លែង​ មនុស្ស​ស្រី​ម្នាក់​ទៀត​ ស្លាប់​ពេល​ដឹក​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ និង​១៣​នាក់​រង​របួស​ធ្ងន់ធ្ងរ​ ៤​នាក់​ផ្សេង​ទៀត​របួសស្រាល​ កាលពីរ​វេលា​ម៉ោង​៦​ព្រឹក​ ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​លើ​ កំណាត់​ផ្លូវជាតិ​លេខ​១​ ចំណុច​ខាងលិច​ផ្សា​រក​អណ្តើក​ ... Read More »

ខឹង​រាំ​ឌឺដង​គ្នា​ ដក​កាំភ្លើង​បាញ់ប្រហារ​សំណាងល្អ​មិន​ស្លាប់​នៅ​ជិត​ស្ពាន​អូ​ស្មាច់​

​ខេត្តស្វាយរៀង​ ៖​ បុរស​ម្នាក់​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ដេក​សន្លប់​នៅ​ក្នុង​ថ្លុកឈាម​ មូលហេតុ​ មន្ត្រី​យោធា​ទំនើង​ម្នាក់​បាញ់ប្រហារ​ចំនួន​៤​គ្រាប់​បណ្តាល​ឲ្យ​រង​របួស​នៅ​លើ​ពងស្វាស់​យ៉ាង​ ធ្ងន់ធ្ងរ​ដួល​សន្លប់​នៅ​ក្នុង​ថ្លុកឈាម​ ហើយ​ឡើង​ជិះ​ម៉ូតូ​បើក​គេចខ្លួន​ភ្លាមៗ​បាត់​ស្រ​ម៉ោ​ល​ កាលពី​វេលា​ម៉ោង​៥​និង​១៧​នាទី​ល្ងាច​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ខាងលិច​ស្ពាន​ អូ​ស្មាច់​ ស្ថិត​នៅ​ភូមិ​ឬ​ស្សី​ព្រៃ​ ឃុំ​ចម្លង​ ស្រុក​ស្វាយ​ជ្រំ​ ... Read More »

ស្លាប់​១​របួសធ្ងន់​ស្រាល​៧​នាក់​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​រយះ​ពេល​៣​ថ្ងៃ​នៅ​ខេត្តស្វាយរៀង​

​ខេត្តស្វាយរៀង​ ៖​ យោង​តាម​របាយការណ៍​របស់​ នគរបាល​ចរាចរណ៍​ នៃ​ស្នង​ ការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ បាន​ឲ្យ​ដឹង​ថា​ គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​បី​ថ្ងៃ​ទី​ ១៤-​ដល់​១៦​ នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ខ្មែរ​ នៅ​ខេត្តស្វាយរៀង​មាន​កើតឡើង​៥​លើក​ បណ្ដាល​ឲ្យ​មនុស្ស​រង​របួសធ្ងន់​ស្រាល​ចំនួន​៨​នាក់​ ស្រី​២​នាក់​ របួសធ្ងន់​ចំនួន​៥​នាក់​ ... Read More »

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូល​ ឆ្នាំ​ថ្មី​នៅ​ខេត្ដរតនគិរី​

​ខេត្ដរតនគិរី​ ៖​ បើ​តាម​មន្ដ្រី​នគរបាល​ ចរាចរ​នៃ​ការិយាល័យ​នគរបាល​ចរាចរណ៍​ ឱ្យ​ដឹង​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ខ្មែរ​រយៈពេល​៣​ថ្ងៃ​នៅ​ខេត្ដរតនគិរី​មាន​ ការ​ថយ​ចុះ​ជាង​ឆ្នាំ​២០១៤​ ។​ ​លោក​ មឿង​ សា​រិ​ទ្ធ​ ប្រធាន​កា​រិ​យា​ ល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ ... Read More »

ព្រះ​តេជគុណ​ ចៅ​ ហាក់​ ជំនាញការ​ផ្នែក​ព័ត៌មានវិទ្យា​របស់​ប្រជាជន​ខ្មែរ​

​ដំណើរ​ទៅ​កាន់​ខេត្ត​អាងយ៉ាង​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ខ្មែរ​ ខ្ញុំ​បាន​ជួប​ជា​ មួយ​ព្រះ​តេជគុណ​ ចៅ​ ហាក់​ បួស​នៅ​វត្ត​ ទឹក​ផ​ ស្ថិត​ក្នុង​ឃុំ​ ចូ​វ​ឡាំង​ ស្រុក​ជី​តូង​ ។ ​ព្រះ​​តេជគុណ​គឺជា​ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ ​គោរព​ ... Read More »

សម្តេចតេជោហ៊ុនសែន ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមវេទិកា សេដ្ឋកិច្ចពិភពលោកលើកទី២៤ នៅប្រទេសឥណ្ឌូណេស៊ី

ភ្នំពេញៈសម្តេចតេជោនាយក រដ្ឋមន្រ្តីហ៊ុនសែន កាលពីវេលាម៉ោង៧ និង៤៥នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥បាន ដឹកនាំគណៈប្រតិភូ កម្ពុជាទៅចូលរួមក្នុង វេទិកាសេដ្ឋពិភពលោក លើកទី២៤នៃអាស៊ីបូព៌ា នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ក្នុងរយៈ ពេល២ថ្ងៃគឺចាប់ ... Read More »

ស្នងការ​រង​ខេត្តបន្ទាយមានជ័យ​ម្នាក់​បាន​ស្លាប់​ដោយ​ចរន្ត​អ​គិ្គ​ស​នី​ឆក់​

​ខេត្តបន្ទាយមានជ័យ​ ៖​ លោក​ ឆេ​ង​ ឈួ​ត​ ស្នងការ​រង​នគរបាល​ខេត្តបន្ទាយមានជ័យ​ទទួល​ផែន​ខាង​ បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ បាន​ស្លាប់​ កាលពី​រសៀល​ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០១៥​ ដោយ​ចរន្ត​អ​គិ្គ​ស​នី​ ឆក់​ ខណៈ​គាត់​ពិនិត្យ​មើល​ខ្សែភ្លើង​ម៉ាស៊ីនត្រជាក់​របស់​គាត់​ ។​ ... Read More »