ព័ត៌មានទាន់ហេតុការណ៍៖

រឿងព្រេងនិទាន & ប្រវត្ដិសាស្រ្ដខ្មែរ

គួរយល់ដឹងខ្លះៗអំពី (ព្រះវិស្ណុឬព្រះនារាយណ៍)

ភ្នំពេញ ៖ បើយោងតាមមន្ត្រីជំនាញ គ្រូបង្រៀន លោកតាអាចារ្យហើយក៏ធ្លាប់លើឡើងដោយប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងកាលរៀបចំពិធីអភិសេក ព្រះវិស្ណុឬព្រះនារាយណ៍ នៅក្រុងបាត់ដំបងកន្លងទៅនៅរង្វង់មូលផ្លូវទៅខេត្តបន្ទាយមានជ័យ ជាទីគោរពសក្ការ:បូជា តាមសាសនា ក៏ធ្លាប់ប្រាប់អ្នកសារព័ត៌មានថា,  ព្រះវិស្ណុឬព្រះនារាយណ៍ (LordVishnu) ឬ (LordNarayana) ជាអាទិទេពមួយអង្គក្នុងចំណោមអាទិទេពទាំងបីក្នុងព្រហ្មមញ្ញសាសនាឬហិណ្ឌូសាសនា។ ព្រះវិស្ណុជាព្រះការពារលោកកិយ៍ និងជាព្រះដែលបង្កើតព្រះព្រហ្មតាមរយៈ​ទងផ្ចិតរបស់ព្រះអង្គ ... Read More »

សាវតាជំនឿរបស់ខ្មែរពីបុរាណដល់បច្ចុប្បន្ន (តពីលេខមុន)

(តពីលេខមុន) ៣. ជំនឿលើជួរដំបួរ (ព្រលឹង) ក្នុងវង្សត្រកូលនីមួយៗមានជួរជំបួរ២យ៉ាង៖ ជួរជំបួរខាងម្តាយ ឬល្បាក់សាខាងម្តាយ ឬអារក្សខាងម្តាយ ជួរជំបួរខាងឳពុក ឬល្បាក់ខាងឳពុក ឬអារក្សខាងឳពុក​ ខ្មែរបុរាណ កាលណាមានមនុស្សក្នុងគ្រួសារណាមួយឈឺ ហើយគ្រូទាយត្រូវត្រង់ជួរជំបួរខាងម្តាយ ឬឳពុកធ្វើគាត់តែងចាត់តាំងពិធីប្រគុំខ្មោច ... Read More »

ជំនឿប្រពៃណីក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌរបស់ខ្មែរ

ប្រពៃណីកាន់បិណ្ឌ-ភ្ជុំបិណ្ឌត្រូវបានគេដឹងថាប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោចរហូតដល់ថ្ងៃ១៥ រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ។      បិណ្ឌមានន័យថា ជាការប្រមូល ឬពូតឱ្យទៅជាដុំ ដូចជាបិណ្ឌបាត្រ គឺ អាហារដែលប្រមូលផ្ដុំដាក់ក្នុង បាត្រ។ ឯពាក្យភ្ជុំ គឺធ្វើឱ្យប្រជុំគ្នា ... Read More »

សាវតាជំនឿរបស់ខ្មែរពីបុរាណដល់បច្ចុប្បន្ន

   តាំងពីបុរាណកាលយូរមកហើយ មនុស្សលោកតែងជួបប្រទះបាតុភូតធម្មជាតិផ្សេងៗដែលខ្លួនពុំអាចជម្នះបាន។បាតុភូតធម្មជាតិនេះធ្វើឲ្យមនុស្សមានការភ័យខ្លាច ចំពោះសន្តិសុខ​​ ផ្ទាល់ខ្លួនសង្ស័យយ៉ាងនេះយ៉ាងនោះមិនចេះចប់។ ពួកគេទាំងអស់តែងមានការសង្ស័យ អំពីកម្លាំងក្រៅខ្លួនយ៉ាងខ្លាំងក្លា ដែលអាចធ្វើឲ្យមនុស្សមានសេចក្តីសុខ ព្រមទាំងអាចធ្វើឲ្យមនុស្សមានមហន្តរាយថែមទៀតផង។ ពួកគេចាប់ផ្តើមមានជំនឿទៅលើកម្លាំងទាំងនោះរួចហើយកំណត់ឈ្មោះ និងបង្កើតជារូបរាងផ្សេងៗទៅតាមសមត្ថភាពរបស់ពួកគេ។ កម្លាំងក្រៅខ្លួនទាំងនោះបានក្លាយទៅជាទៅរំពឹង និងរលឹក។ ដើម្បីបានសេចក្តីសុខសប្បាយ ពួកគេតែងធ្វើអំពើល្អ ... Read More »

ភ្នំឈើកាច់ដើមកំណើតប្រទេសកម្ពុជាក្នុងសម័យនគរភ្នំ

ខេត្តព្រៃវែង ៖ ភ្នំ​ឈើឈើកាច់ជា​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់​តត្រកាលមួយមិនអាច​បំភ្លេច​បាន​ ។ បើលោក​អ្នក​ឈាន​ជើង​ជាន់​ទឹក​ដី​ខេត្ត​ព្រៃវែង​នោះ​នឹងសួរថាតើភ្នំឈើកាច់ស្ថិតនៅត្រង់ណា។ ​ការពិតភ្នំឈើកាច់ជារមណីយ​ដ្ឋាន​ធម្មជាតិ​​ដែល​បង្កប់​ដោយ​ប្រវត្តិ​សាស្ត្រ​កំណើត​កម្ពុជាមួយ។ វាជា​កន្លែង​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​ទី​កំណើត​ប្រទេស​កម្ពុជា​ដំបូង ។ដើម្បីចង់​រក្សា​ឈ្មោះ​ប្រវត្តិសាស្ត្រ​កុំ​ឲ្យ​សាប​សូន្យ​នោះ ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​រួម នឹង​មន្ទីរ​វប្បធម៌​ស្រុក​ខេត្ត​ ពេល​សង្កេត​ឃើញ​ថា ភ្នំឈើកាច់ ស្ស្ថិតនៅស្រុកបាភ្នំ មាន​ភ្នំ ​និង​មាន​ដើម​ឈើ​ត្រឈឹង​ត្រឈៃ​គួរ​ជា​ទីចាប់​អារម្មណ៍​របស់​ភ្ញៀវ​ជាតិ​ ... Read More »

រឿងព្រេងទាក់ទងនឹងទំនៀមពូនភ្នំស្រូវ

ពិធី​ពូន​ភ្នំ​ស្រូវ គេ​ច្រើន​ធ្វើ​នៅ​ខែ​មាឃ-ផល្គុន ឬ ដើម​ខែ​ចែត្រ គឺ​នៅ​ពេល​ផុត​រដូវ​ច្រូត​កាត់ ។ អ្នក​ស្រុក នាំ​គ្នា​ធ្វើ​ពិធី​នេះ​ឡើង ដើម្បី​ផ្គត់​ផ្គង់​គ្រឿង​បម្រុង​ចតុប្បច្ច័យ​សម្រាប់​ព្រះ​សង្ឃ គឺ​គេ​នាំ​គ្នា​ចំណាយ​ផល​ដែល​ធ្វើ​បាន​នោះ ម្នាក់​បន្តិច​ៗ ប្រមូល​គ្នា​យក​ទី​វេរ​ចំពោះ​ព្រះ​សង្ឃ ។    ពិធី​ពូន​ភ្នំ​ស្រូវ​នេះ ... Read More »

រឿងព្រេង ទាក់ទងនឹងពិធីសុំទឹកភ្លៀង

      ទឹក​ភ្លៀង ជា​វត្ថុ​ធាតុ​មួយ​ដ៏​វិសេស ទោះ​បី​រុក្ខជាតិ សត្វ​ក្ដី មនុស្ស​ក្ដី សឹង​អាស្រ័យ​ទឹក​ភ្លៀង​ដើម្បី​រស់​ទាំង​អស់ ។ អស់​រដូវ​ប្រាំង​ទាំង​មូល ដែល​នាយ​ឧទ្យាន ខំ​ស្រោច​ស្រព​ដំណាំ​ដោយ​ទឹក តែ​ការ​ចម្រើន​លូត​លាស់​ដំណាំ​នោះ មិន​ស្មើ​នឹង​បាន​ទឹក​ភ្លៀង​ស្រោច​ស្រព​ម្ដង​ទេ ... Read More »

រឿងព្រេងទាក់ទងនឹងពិធីសែនព្រះភូមិនៅរដូវធ្វើស្រែ

រហូត​ដល់​សព្វ​ថ្ងៃ​នេះ នៅ​កន្លែង​ខ្លះ​ក្នុង​រដ្ឋ​កម្ពុជា តែ​កាល​ណា​មាន​ភ្លៀង​ធ្លាក់​ជ្រាយ​ដី​ល្មម​ចាប់​ប្រកប​របរធ្វើស្រែ​ហើយ គេ​ច្រើន​ឃើញ​អ្នក​ស្រែ​ធ្វើ​ច្រម១ ដាក់​បាយ សម្ល នំ​ចំណី យក​ទៅ​ដោត​សែន​នៅ​ក្នុង​ស្រែ​របស់​ខ្លួន ដើម្បី​ឲ្យ​ស្រូវ​បាន​ផល​ច្រើន ហើយ​គេ​តែង​ហៅ​ពិធី​នេះ​ថា “សែន​ព្រះ​ភូមិ” ។ ទំនៀម​សែន​ព្រះ​ភូមិ​នេះ តាម​ការ​ស្រាវ​ជ្រាវ​នៃ​ក្រុម​ទំនៀម​ទម្លាប់​ឃើញ​ថា មាន​ទំនាក់​ទំនង​តាំង​ពី​ពុទ្ធ​សម័យ​មក​ដែរ ... Read More »

រឿងព្រេងទាក់ទងនឹងទំនៀមនៅពេលមានជំងឺឱ្យសែនព្រេនខ្មោចជីដូនជីតា

កាល​នោះ មាន​ព្រះ​មហា​ក្សត្រ​មួយ​អង្គ នៅ​នគរ​មិថិលា ដាក់​រាជសម្បត្តិ​ប្រគល់​ឲ្យ​រាជ​បុត្រ ហើយ​ចេញ​ទៅ​បួស​ធ្វើ​ជា​តាបស នៅ​ក្នុង​ព្រៃ​ភ្នំ​ម្នាក់​ឯង ខំ​ប្រព្រឹត្ត​សុចរិត​ទៀង​ត្រង់​ក្នុង​សីល ៦ យូរ​ៗ​ទៅ ក៏​បាន​សម្រេច​ឈាន​លោកិយ មាន​អាយុ​វែង ១០.០០០ ឆ្នាំ, ពុក​ចង្កា ដុះ​ចាក់​កណ្ដាញ់​ដូច​ឫស​ឫស្សី ... Read More »

រឿងព្រេងទាក់ទងនឹងទំនៀមលោកអភិធម្មនិងលោកមាតិកានៅពេលដង្ហែសព

    មាន​រឿង​និទាន​ថា  ក្នុង​អតីត​សម័យ​ព្រេង​នាយ មាន​ព្រះ​រាជា​មួយ​អង្គ ទ្រង់​សោយ​រាជ្យ​នៅ​នគរ​ណោងស្នោ “ស្យាម​ប្រទេស” ព្រះ​រាជា​អង្គ​នេះ ទ្រង់​មាន​ព្រះ​ហ្ឫទ័យ​ជ្រះ​ថ្លា​នឹង​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ក្រៃ​លែង តែង​ធ្វើ​បុណ្យ​ឲ្យ​ទាន​ជា​អចិន្ត្រៃយ៍ ហើយ​ទ្រង់​មាន​ព្រះ​ទ័យ​រាប់​អាន​ស្និទ្ធស្នាល នឹង​ព្រះ​សង្ឃ ដែល​គង់​នៅ​វត្ត​មួយ​ក្បែរ​ព្រះ​បរម​រាជ​វាំង​ណាស់ ទ្រង់​តែង​ផ្គត់​ផ្គង់​ព្រះ​សង្ឃ ដោយ​ខាទនីយាហារ​រាល់​ថ្ងៃ ... Read More »

រឿងព្រេងទាក់ទងនឹងទំនៀមដាក់ប្រាក់កាក់ក្នុងមាត់បុគ្គលស្លាប់

មាន​រឿង​បុរាណ​ដំណាល​តៗ​គ្នា​មក​ថា មាន​បុរស​ម្នាក់​នៅ​ជាមួយ​ប្រពន្ធ​តាំង​ពី​ក្មេង​ដល់​ចាស់ ខំ​រកស៊ី​ធ្វើ​ការ​​បាន​សល់​មាស​មួយ​បាតតែ​គ្មាន​កូន​សោះ។ ប្ដី​ប្រពន្ធ​នេះ​បាន​ផ្ដាំ​គ្នា​ទៅ វិញ​ទៅ​មក​ថា (បើ​អ្នក​ណា​ស្លាប់​មុន​ត្រូវ​យក​មាស​នេះ​ដាក់​ក្នុង​មាត់​អ្នក​នោះ)។ ចំណេរ​ត​មក​មិន​យូរ​ប៉ុន្មាន​ប្ដី​ស្លាប់​ទៅ ប្រពន្ធ​ក៏​យក​មាស​ដាក់​ក្នុង​មាត់​ខ្មោច​ប្ដី ហើយ​យក​ខ្មោច​ប្ដី​ទៅ​ធ្វើ​បុណ្យ​បូជា។ ខ្មោច​ត្រូវ​ភ្លើង​ឆេះ​អស់ ឯ​មាស​វិញ​ត្រូវ​ភ្លើង​ឆេះ​រលាយ​នៅ​សល់​តែ​៣​ស្លឹង។ សម័យ​មួយ​ព្រះ​មហាក្សត្រ​ព្រះ​អង្គ​លោក​មាន​ចិត្ត​លោភ​គ្រប​សង្កត់​ក៏​ចេញ​ព្រះ​រាជអាជ្ញា​ឲ្យ​រៃ​យក​មាស​ក្នុង​មួយ​ផ្ទះ​ចំនួន​មួយ​បាតជា​កំហិត។ យាយ​ប្រពន្ធ​របស់​ខ្មោច​តា​នោះ ភ័យ​ក៏​យក​មាស​៣​ស្លឹង ដែល​គាត់​រើស​ទុក​នោះ​ទៅ​ថ្វាយ​ព្រះ​មហាក្សត្រ ... Read More »

តោះ​! មកស្គាល់ពីប្រាសាទដំរីក្រាប លើខ្នងភ្នំគូលែន

ខេត្ត​សៀមរាប​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​២៩​ ខែកក្កដា​ ឆ្នាំ​២០២២នេះ​ថា៖​ ប្រាសាទដំរីក្រាប ស្ថិតនៅមិនឆ្ងាយពីស្រះដំរី នៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន ក្នុងភូមិសាស្រ្ត ស្រុកស្វាយលើ ខេត្តសៀមរាប។ ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ... Read More »

រឿងព្រេងទាក់ទងនឹងទំនៀមដាក់ផ្កានិងទៀនធូបក្នុងដៃខ្មោច

ហេតុអ្វី បានជាពេលមនុស្សស្លាប់ត្រូវគេយកផ្កានិងទៀនធូបដាក់ក្នុងដៃខ្មោច?   មាន​រឿង​ដំណាល​មកថា :   កាល​ពី​មុន មាន​ភិក្ខុ​មួយ​រូប មាន​ឈ្មោះ​មិន​ប្រាកដ ។ ញោម​ប្រុស​របស់​លោក​ជា​មេ​ព្រៃ​សម្លាប់​សត្វ​ច្រើន​ណាស់ តាំង​ពី​ក្មេង​ដល់​ចាស់ ។ លុះ​វេលា​ជិត​នឹង​ស្លាប់ គាត់​ភ្លឹក​ស្មារតី​ទៅ​ឃើញ​សត្វ​ដែល​ខ្លួន​បាន​សម្លាប់​ដោយ​អកុសល​ចិត្ត ក៏​ស្រែក​ប្រាប់​ឲ្យ​ភិក្ខុ​ជា​កូន​ជួយ ... Read More »

រឿងព្រេងទាក់ទងនឹងមនុស្សស្លាប់ថ្មីៗ

កាលបើមានបុគ្គលស្លាប់ថ្មីៗ នៅលើផ្ទះអាចារ្យយោគីត្រូវរកទឹកមួយក្អមតូច និងថ្មមួយដុំតូចហើយអុជធូបបីសរសៃយកទៅដាក់ចុងជើងបុគ្គល រួចធ្វើឧបកិច្ចការពារកុំឲ្យអសុរកាយវាចូលក្នុងរូបបុគ្គលនោះបាន។   បើមិនដូច្នោះទេ កាលណាមានសត្វឆ្មាសម្បុតខ្មៅលោតកន្លងបុគ្គលនោះ អសុរកាយនឹងចូលក្នុងរូបបុគ្គលនោះបានពុំខាន។ តែបើមិនបានធ្វើដូច្នេះទេត្រូវព័ទ្ធសីមា បើបានព័ទ្ធសីមាហើយទោះបីមានឆ្មាខ្មៅលោតរំលងក៏មិនថ្វីដែរ។ តាមជំនឿរបស់ខ្មែរថា អសុរកាយជាពួកបិសាចតែងត្រូវរង្គាត់រកស៊ីគម្រង់ ហើយជួនកាលក៏អាចបន្លាចមនុស្សផងក៏មាន ទើបគេត្រូវតែការពារបុគ្គលដោយពិធីផ្សេងៗ។   ... Read More »

ប្រភពនៃពាក្យថា ជ័យហោង សួស្តិ៍ហោង

កាលពីព្រេងនាយមានក្មេងស្រីម្នាក់កម្សត់អត់ឪពុកមានតែម្ដាយ។ សម័យមួយជាពេលស្រុកកើតទុរ្ភិក្សអត់បាយ នាងទៅស្វែងរកមើលឈើជាមួយអ្នកស្រុក ដល់ពេលស្រេកទឹកនាងបានផឹកទឹកនោមដំរីដែលដក់នៅនឹងស្នាមជើងដំរីមួយដោយសម្គាល់ថាទឹកល្អ។ ផឹកហើយ នាងក៏មានផ្ទៃពោះប្រសូតមកជាកូនប្រុសឲ្យឈ្មោះថា” ជ័យ” ។ក្រោយពីនោះនាងយកប្ដីបានកូនប្រុសមួយទៀតឲ្យឈ្មោះថា” សួស្តិ៍ “។   គ្រានោះស្ដេចក្នុងនគរនោះទ្រង់សោយព្រះទីវង្គតទៅ គ្មានព្រះរាជបុត្រដំណវង្ស អ្នកនគរនាំគ្នាធ្វើពិធីផ្សងដំរីដើម្បីរកអ្នកមានបុណ្យធ្វើស្ដេចដំរីទៅក្រាបនៅត្រង់ចុងជើងជ័យនិងសួស្ដិ៍ដែលកំពុងដេកក្រោមដើមឈើមួយ។ គេឃើញថា ... Read More »

ប្រភពនៃពពិល

ពិធីបង្វិលពពិល ជាពិធីដ៏សំខាន់មួយក្នុងចំណោមពិធីផ្សេងៗទៀត នៅក្នុងការរៀបមង្គលការ។ ការបង្វិល​ពពិល​ត្រូវ​ខ្មែរ​ប្រើ​ប្រាស់​ស្ទើរ​គ្រប់​ពិធី​ទាំង​អស់​ដែល​ទាក់​ទង​ដល់​ការ​ឆ្លង​វ័យ មិន​មែន​តែ​នៅ​ក្នុង​ពិធី​មង្គលការ​នោះ​ទេ។    ក្នុង​វចនានុក្រម​ភាសា​ខ្មែរ​ដែល​ចង​ក្រង​ដោយ​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត បាន​ឲ្យ​និយម​ន័យ​ពពិល​ថា ជា​ប្រដាប់​ធ្វើ​ដោយ​លោហ​ធាតុ មាន​សណ្ឋាន​ស្រដៀង​នឹង​ស្លឹក​ពោធិ៍​សម្រាប់​បិទ​ទៀន​អុជ​កាន់​ហុច​បន្ត​គ្នា បង្វិល​បក់​ផ្សែង​ចូល​ជុំ​វិញ​មនុស្ស ឬ​របស់​អ្វី ដើម្បី​ឲ្យ​កើត​ស្រី​សួស្ដី។ ... Read More »

ប្រភពនៃផ្កាស្លាបី

កាលពីព្រេងនាយ មានកុមារកម្សត់៤នាក់​ បានទៅរៀនសិល្ប៍សាស្ត្រអំពី អាចារ្យទិបាមោក្ខ ដោយម្នាក់រៀនទាយ​ ម្នាក់ទៀតរៀនបាញ់ ម្នាក់ទៀតរៀនមុជទឹក ម្នាក់ទៀតរៀនប្រស់​ ។​ លុះរៀនចេះហើយត្រឡប់មកផ្ទះវិញ លុះមកដល់មាត់សមុទ្រ កុមារចេះទាយបានទាយថា​ ព្រឹកនេះនិងមានសត្វហត្ថីលឹង្គ​ ពាំព្រះរាជបុត្រីមួយអង្គមកដល់ទីនេះ ។ ... Read More »

ប្រភពនៃការកាន់ដាវសំពះការ និងរាំសាកន្ទេល

តាមប្រវត្តិរឿងបានតំណាលថា  កាលពីព្រេងនាយមានអាមាត្រម្នាក់ជារាជបំរើ បានចេញទៅបង្រ្កាបពួកបះបោរនៅទីជនបទ អាមាត្រនោះទៅដល់ស្រុកមួយបានចូលស្តីដណ្តឹងកញ្ញាម្នាក់ជាកូនអ្នកស្រុកនៅទីនោះជាប្រពន្ធ  ហើយបានឱ្យមាស១ដំឡឹងជាគ្រឿងបញ្ជាប់ពាក្យដោយសន្យាថា បីខែទៀត នឹងមករៀបការ។អាមាត្រនោះត្រឡប់ទៅកាន់ទីក្រុងវិញ មានកិច្ចការរាជការច្រើនក៏ខកខាន៣ឆ្នាំ។ ដោយយល់ថាហួសសន្យាទៅហើយម្ដាយឪពុកកញ្ញានោះក៏ឲ្យកូននោះទៅកំលោះម្នាក់ទៀតដែលបណ្ដឹងក្រោយ។ កំពុងតែសំពះការអាមាត្រនោះទៅដល់ក៏ហូតដាវកាប់កម្លោះនោះស្លាប់នៅកន្លែងសំពះ ហើយយកនាងនោះជាប្រពន្ធទៅ ។ ក្រោយពីសម្លាប់ហើយម្តាយឪពុកអញ្ជើញព្រាហ្មណ៍មកសូត្រស្លុតី  លាងឈាមសាកន្ទេលរំងាប់ចង្រៃ ។  ... Read More »

ប្រភពនៃការតោងជាយស្បៃកូនស្រីចូលបន្ទប់

ព្រះថោងបឋមក្សត្រខ្មែរកាលដែលទ្រង់បានជាធំលើផែនដីកោះគោកធ្លកហើយ ទ្រង់នាំសេនាចុះទៅក្រសាលលើផ្នូកខ្សាច់នាឈូងសមុទ្រនៃកោះនោះនៅពេលទឹកនាច។ ដល់ពេលទឹកជោរទ្រង់ឡើងមកមិនទាន់ទ្រង់ទុំនៅលើកោះនោះចាំទឹកនាចទៅវិញ។ វេលាពាក់កណ្ដាលអធ្រាត្រនាងបុត្រីស្ដេចនាគបាននាំបរិវារមកនិមិត្តខ្លួនជាស្រីមនុស្សមកក្រសាលនៅទីនោះដែរព្រះថោងសព្វព្រះទ័យទ្រង់ចូលទៅលោមនាងថា ចាំទៅទូលបិតាសិន។ កាលបិតាអនុញ្ញាតឱ្យនាងនាំព្រះថោងទៅពិភពនាគ នាងក៏ឲ្យព្រះថោងតោងជាយស្បៃនាងនាគចូលទៅ ទើបចូលទៅបាន ។ ទៅដល់ហើយស្ដេចនាគបានអភិសេកផ្សំផ្គំព្រះថោង និងនាងនាគឲ្យជាស្វាមី ជាអគ្គមហាសី ហើយឱ្យត្រឡប់មកគ្រងនគរភ្នំជានគរខ្មែរដំបូងនេះវិញ។   តំណពីនោះមក ... Read More »

ក្បួនទម្រង់ការ” អាពាហ៍ពិពាហ៍”(តចប់)

(តពីលេខមុន)  ជើងទី៣: គេឲ្យអ្នកផ្លូវទៅដណ្ដឹងស្រេច មុននឹងទៅគេជូនព័ត៌មានដល់ខាងស្រីដូចមុន។ កាលខាងស្រីកំណត់ពេលហើយ ខាងប្រុសគេរកអ្នកផ្លូវស្រីបីនាក់ប្រុសបីនាក់ចាស់ពីរនាក់ក្មេងមួយនាក់ហៅថា” មហា” ឲ្យនាំរណ្ដាប់ថង់រង ១ គូ ស្លា ម្លូ ថ្នាំ ស្លាជ្វា ទៀន ស្រា ... Read More »

ពាក្យថា “វស្សា” មកពីពាក្យបាលីថា “វស្ស” ប្រែថា “ភ្លៀង” ឬ “រដូវភ្លៀង” ដែលមានកំណត់ ៤ខែ (រាប់ពីថ្ងៃ១រោចខែអាសាធដល់ ១៥កើតខែកត្តិក)

ភ្នំពេញ ៖ បើយោងតាមការដកស្រង់ពីសៀវភៅ ពិធីប្រចាំដប់ពីរខ្មែរ(ក្រុមជំនុំ ទំនៀមទម្លាប់ខ្មែរ)បានបញ្ជាក់ថា, ពាក្យថា “វស្សា” មកពីពាក្យបាលីថា “វស្ស” ប្រែថា “ភ្លៀង” ឬ “រដូវភ្លៀង” ដែលមានកំណត់ ៤ខែ ... Read More »

ក្បួនទម្រង់ការ” អាពាហ៍ពិពាហ៍”(តពីលេខមុន)

(តពីលេខមុន)  លើកទី១ : មានកញ្ចប់ថ្នាំកំដរដៃទៅជូនមាតាបិតានិងអាណាព្យាបាលខាងស្រី ហើយនិយាយបញ្ឆឹតបញ្ឆៀង លោកនេះអ្នកនោះនិយាយនឹងខ្ញុំថា ចង់មកលេងនឹងលោកអ្នក តើលោកអ្នកថាម៉េច? កាលបើខាងស្រីគេបើកឲ្យហើយអ្នកចែចូវត្រឡប់មកប្រាប់ខាងប្រុសវិញ។  លើកទី២ : មានរបស់កំដរដៃដូចមុន ប្លែកតែនិយាយចេញឈ្មោះថា លោកនេះអ្នកនោះពឹងខ្ញុំឲ្យមកជម្រាបថា ចង់មកលេងនឹងលោកអ្នកខ្លាំងណាស់ ... Read More »

ក្បួនទម្រង់ការ” អាពាហ៍ពិពាហ៍”(តពីលេខមុន)

..(តពីលេខមុន)  * អាពាហ៍ពិពាហ៍មង្គលសង្ខេប :   មានឯកសារជាច្រើនចែងពីដើមកំណើតពីធីអាវាវិវាហមង្គលការខ្មែរដូចរៀបរាប់ខាងមុខនេះ:   ឯកសារខ្លះថា មង្គលការខ្មែរធ្វើតាមវិធីដែលមិថិលាមហាឫស្សីផ្សំផ្គុំព្រះរាមនឹងព្រះនាងសេតា និងធ្វើតាមពិធីដែលព្រះវេស្សន្តរព្រះនាងមេទ្រីផ្សុះផ្គុំចៅជាលីនឹងគ្រឹស្នាជាព្រះរាជបុត្រឲ្យជាគូស្រករ។   ឯកសារខ្លះថា មង្គលការខ្មែរធ្វើតាមពិធីផ្សំផ្គំព្រះថោងនិងនាងនាគបឋមក្សត្រខ្មែរសម័យ(ហ្វូណន)ដោយអាងដល់ចំណុចដែលកូនប្រុសតោងស្បៃកូនស្រីចូលបន្ទប់ ក្រោយពេលសំពះការ ថាធ្វើតាមដំណើរព្រះថោងតោងស្បៃនាងនាគចូលនគរនឹងអាងដលបទ ... Read More »

ក្បួនទម្រង់ការ” អាពាហ៍ពិពាហ៍”(តពីលេខមុន)

.(តពីលេខមុន) * ថ្ងៃស៊ីកំណត់៣ភ្លេង÷  ១-ភ្លេងជ្រងដើមបទ  ២-ភ្លេងជ្រងសម្ងាត់  ៣.ភ្លេងដោះក្រោយ   ថ្ងៃបង្ហើយឲ្យលេងភ្លេងតមកពីថ្ងៃស៊ីកំណត់គឺ :   ៤-ភ្លេងកន្ទេនទ្រាំង   ៥-ភ្លេងខ្ទោរ   ៦-ភ្លេងរបងរមាស ... Read More »

ក្បួនទម្រង់ការ” អាពាហ៍ពិពាហ៍”(តពីលេខមុន)

(តពីលេខមុន)   របៀបរសាកន្ទេល:   លំដាប់ពីនោះ ត្រូវរាំសាកន្ទេល។របៀបសាកន្ទេលនោះ លោកថា ត្រូវអ្នកមហាទី ២ រាំច្រៀង បើមិនចេះនិងឱ្យទៅអ្នកណាមួយក៏បាន។ អ្នកនោះត្រូវរាំបណ្ដើរច្រៀងបណ្ដើរហើយយកជើងមូរកន្ទេលមួយដែលគេក្រាលឲ្យកូនប្រុសស្រីផ្ទឹមនោះ កាលមូរបានហើយ ឲ្យចាប់លើកដាក់លើស្មាច្រៀងសួររកអ្នកណាម្ចាស់កន្ទេល? ត្រូវការលោះឬទេកន្ទេលនោះមានអនុភាពណាស់ ... Read More »

ក្បួនទម្រង់ការ” អាពាហ៍ពិពាហ៍”(តពីលេខមុន)

(តពីលេខមុន).  លំដាប់នោះ អាចារ្យត្រូវសូត្រឲ្យពរផ្កាស្លា វេលាសូត្រចប់ឲ្យអ្នកភ្លេងលេងបទកន្លង់ថោង(កន្លង់មាស) មេបាត្រូវចងដៃកូនប្រុសស្រីដោយអំបោះស ព្រមទាំងឱ្យស័ព្ទសាធុការពររៀងងៗខ្លួន ហើយស្រាយផ្កាកណ្ដាល និងផ្កាពៅចែកឱ្យពួកញាតិញោមបាចឱ្យពរជ័យដល់កូនប្រុស.ស្រី។ ក្នុងខណៈនេះឲ្យអ្នកភ្លេងភ្លេងបាយខុន រួចហើយឲ្យកូនប្រុសស្រីងើបអង្គុយឡើងបែរមុខទៅរកគ្នា ហើយក្រោកចូលទៅក្នុង កូនស្រីត្រូវចូលមុនកូនប្រុសចូលក្រោយឲ្យយកដៃចាប់ជាយស្បៃកូនស្រីចូលទៅក្នុង។ ក្នុងខណៈនេះត្រូវវាយឃ្មោះអ្នកភ្លេងត្រូវលេងភ្លេងលោមនាងហើយប្រែជាភ្លេងបាយខុនផាត់ជាយ។   កាលកូនស្រីទៅក្នុងហើយអ្នកមហាត្រូវជម្រាបមេបាសុំឱ្យកូនប្រុសស្រីទៅផ្ទឹមឯរោងផ្កាស្លា។ ... Read More »

ក្បួនទម្រង់ការ” អាពាហ៍ពិពាហ៍”(តពីលេខមុន)

(តពីលេខមុន). គ).ថ្ងៃទី៣សំពះ:   ដល់វេលាភ្លឺស្រាងៗដែលហៅថាអរុណរះ អាចារ្យកាន់ពេលាត្រូវនាំកូនប្រុសទៅថ្វាយបង្គំរានទេវតាដែលធ្វើទុកដូចថ្ងៃមុននៅទីទៀបផ្ទះការនោះ ដែលមានគ្រឿងដង្វាយ គឺ បាយសីប្រាំថ្នាក់មួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀនប្រាំធូបប្រាំ លាជ៥ ស្លាជីបមួយ ជើងពានដាក់ថ្វាយនៅលើរៀននោះ និងត្រូវអង្គុយចាំយកពេលវេលានៅទីនោះផង ... Read More »

ក្បួនទម្រង់ការ” អាពាហ៍ពិពាហ៍”(តពីលេខមុន)

.(តពីលេខមុន)   វារៈទី៣: ត្រូវអនុញ្ញាតជាវខាន់ស្លា ឬហៅថាកាត់ខាន់ស្លា គឺសុំឱ្យមេបាកាត់ចំនួនប្រាក់ដែលត្រូវឱ្យសាមីខ្លួនដើមការយកមកដាក់ខាន់ស្លា គឺផ្តឹលស្លាជូនមេបា។តាមទំនៀមបុរាណគេកាត់ជាប្រាក់ ១២ តម្លឹង សម័យនេះជគេច្រើនកាត់មួយណែន គិតជាប្រាក់រាយ ១៥៛០០ឬ១៦៛០០តែគេអាចនឹងបង្គាប់ឱ្យដាក់ច្រើនទៅទៀតក៏បាន ទៅតាមធនធានសាមីដើមការ ប្រាក់នេះត្រូវយកមកជូនលោកមេបាក្នុងវេលាព្រឹកឯណោះ ហើយត្រូវបានទៅមាតា ... Read More »

ក្បួនទម្រង់ការ” អាពាហ៍ពិពាហ៍”(តពីលេខមុន)

(តពីលេខមុន)  វារៈដំបូង:ត្រូវសុំអនុញ្ញាតធ្វើពិធីចងដៃកូន ប្រុស-ស្រី គឺកូនប្រុសត្រូវចងដៃនៅរោងផ្កាស្លា កូនស្រីចងដៃនៅផ្ទះការ។ ក្នុងវេលាចងដៃនេះក្តី ក្នុងថ្ងៃស្អែកឯណាក្តីសាមីខ្លួនកូនប្រុស – ស្រីត្រូវស្អាងកាយយ៉ាងពេញទីតាមទំនៀមគឺ ទាំងកូនប្រុស-ស្រី ត្រូវស្លៀកសំពត់ពាក់អាវពណ៌ក្រហមសុទ្ធ ឬពណ៌លាយដោយពណ៌ក្រហម សំពត់ដែលធ្លាប់ប្រើមកហើយគឺសំពត់ល្បើក សំពត់ផាមួង សំពត់ហូល ... Read More »

ក្បួនទម្រង់ការ” អាពាហ៍ពិពាហ៍”(តពីលេខមុន)

(តពីលេខមុន)  វារៈដំបូង: អ្នកមហាត្រូវជម្រាបមេបាឲ្យត្រួតត្រាមើលបណ្តាការ បើខ្វះខាតនឹងបន្ថែមជូន។ មេបាត្រូវត្រួតត្រាមើល កាលបើឃើញត្រឹមត្រូវស្ពានគ្រប់ដូចការបង្គាប់ខាងដើមហើយ ត្រូវទទួលយកពីអ្នកមហាហើយចាត់ការទៅតាមរឿង គឺគ្រឿងបណ្តាការធំត្រូវប្រគល់ឱ្យ មាតាបិតា ឬអ្នកអាណាព្យាបាលកូនស្រីយកទៅសម្រាប់ទទួលភ្ញៀវ ស្លាព្រះពរត្រូវទុកយកទៅថ្វាយព្រះរតនត្រ័យក្នុងវេលាដែលព្រះសង្ឃមកចម្រើនព្រះបរិត្តក្នុងវេលាតទៅ។ គ្រឿងស្លាជ័យលោកថា ត្រូវបានមេបាធំដែលនិយាយការគ្រប់ជំពូក តែយកទុកថា មេបាដែលត្រូវបានស្លាជ័យនោះត្រូវឱ្យមានប្រាក់ដួងមួយដើម្បីនឹងបញ្ចប់ព្រលឹងអ្នកសាមីខ្លួនវិញកុំខាន ... Read More »