ព័ត៌មានទាន់ហេតុការណ៍៖

Daily Archives: June 6, 2021

នគរបាលរដ្ឋបាលប៉ុស្តិ៍ឃ្មួញ ឃាត់ខ្លួន ជនសង្ស័យ ០៥នាក់ ករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស

   ភ្នំពេញ៖ ជនសង្ស័យ ០៥ នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញឃាត់ខ្លួនបានករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស(ប៉ុនប៉ងកៀរផ្តួលគំរាមយកម៉ូតូ)  ។ ការឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់នេះកាលពីម៉ោង០៣និង០០នាទី ទី០៦ ខែមិថុនា ឆ្នាំ២០២១           ... Read More »

បើករថយន្តក្នុងល្បឿនលឿនរេចង្កូតបុកសួនច្បារពុះចែកទ្រូងផ្លូវ រួចបន្តបុកបង្គោលភ្លើងបណ្តាលឲ្យរលំអស់មួយដើមទៅមុខលែងរួច

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បើនលឿនបានរេចង្គូតបុកសួនច្បារពុះចែកទ្រូង ហើយមិនទាន់អស់ល្បឿនបន្តទៅបុកនឹងបង្គោលភ្លើងបណ្តាលឲ្យរលំអស់មួយដើមរថយន្តទៅមុខលែងរួច។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨ និង២០នាទីយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៦A ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡិចសុីស GS300 ពណ៌ស ... Read More »

ទាំងថ្ងៃអាទិត្យអ្នកតំណាងរាស្ត្រលោក ហ៊ុន ម៉ានី ចុះពិនិត្យមណ្ឌលសំរាកព្យាបាលជំងឺកូវីដ-១៩នៅស្រុកសំរោងទង

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២១នេះ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ រួមមាន លោក ហ៊ុន ម៉ានី និងលោក សំ រិទ្ធី អមដំណើរដោយលោក លោកស្រី ... Read More »

ខ្យល់កន្រ្តាក់បោកបក់ចំឃុំ២របស់ស្រុកសាមគ្គីមានជ័យបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋ៣៤ខ្នងរងការខូចខាត

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះប្រជាពលរដ្ឋចំនួន៣៤ខ្នង ត្រូវបានរងការខូចខាត ប៉ើងជញ្ជាំង និងរបើកដំបូល ក្រោយពីឥទ្ធិពលនៃខ្យល់កន្រ្តាក់ បោកបក់មកចំឃុំចំនួន២ របស់ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ នេះ។   ... Read More »

គម្រោង Smart ធំហ្ម៎ង! ប្រចាំខែថ្មីរបស់ក្រុម Smart Axiata កាន់តែងាយស្រួល និងផ្ដល់ជូនកាន់តែច្រើនជាងមុន

រាជធានីភ្នំពេញ៖ ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២១ –​ ប្រតិបត្តិករ​ទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជាក្រុមហ៊ុន​ Smart Axiataបានកំពុងពង្រីកវិសាលភាពគម្រោង Smart ធំហ្ម៎ង! ដែលជាគម្រោងភ្ជាប់ដ៏ពេញនិយមបំផុតរបស់ខ្លួន ជាមួយនិងប្រភេទគម្រោងថ្មីប្រចាំខែ ដែលផ្ដល់ជូនច្រើនជាងមុនរួមមានទឹកប្រាក់ចំនួន 1,666ដុល្លារ ស្មើនឹងទិន្នន័យអុិនធឺណិតចំនួន ... Read More »

ស្លាប់និងរបួស២០នាក់ក្នុងការវាយប្រហារដោយកាំបិតនៅប្រទេសចិន

យ៉ាងហោចណាស់ក៏មានមនុស្ស៥នាក់ស្លាប់ និង១៥នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍វាយប្រហារដោយកាំបិតកាលពីថ្ងៃទី៥ខែមិថុនា ក្នុងទីក្រុងអានឈីង ខេត្តអានហួយ ភាគខាងកើតប្រទេសចិន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានផ្សាយថា ការវាយប្រហារដោយកាំបិត បង្កឡើងដោយបុរសម្នាក់ ស្ថិតនៅតាមដងផ្លូវ ក្នុងទីក្រុង Anqing ខេត្ត ... Read More »

ក្រុមហ៊ូធីវាយប្រហារដោយកាំជ្រួចមីស៊ីលទៅលើស្ថានីយប្រេងសាំងនៅយេម៉ែនស្លាប់១៤នាក់

យ៉ាងហោចណាស់ក៏មានមនុស្ស១៤នាក់ស្លាប់ដែរនៅក្នុងការវាយប្រហារដោយកាំជ្រួចមីស៊ីលទៅលើស្ថានីយប្រេងសាំងក្នុងទីក្រុង Marib ប្រទេសយេម៉ែននាថ្ងៃទី ៦ខែមិថុនា ។ ការវាយប្រហារបង្កឡើងដោយក្រុមហ៊ូធី ហើយអ្នកស្លាប់គឺជាពលរដ្ឋស្លូតត្រង់។ សារព័ត៌មានរ៉យទ័របានផ្សាយថា ការវាយប្រហារដោយកាំជ្រួចមីសុីលនោះក្រៅពីអ្នកស្លាប់ក៏មានមនុស្សរាប់សិបនាក់រងរបួសដែរដែលភាគច្រើនគឺរលាកភ្លើង។ ចំណែកសារព័ត៌មាន Sputnik បានផ្សាយថា មានមនុស្ស១២នាក់ស្លាប់ និង៧នាក់រងរបួស ភាគច្រើនជាពលរដ្ឋស្លូតត្រង់ ... Read More »

ពលរដ្ឋហុងគ្រីរាប់ពាន់នាក់ធ្វើបាតុកម្មប្រឆាំងការសាងសង់មហាវិទ្យាល័យចិន

ពលរដ្ឋហុងគ្រីប្រមាណ១ម៉ឺននាក់ បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលដែលបានអនុញ្ញាតឲ្យចិន សាងសង់មហាវិទ្យាល័យ និងហេដ្ឋារចនាសម្ព័ន្ធក្នុងរដ្ឋធានី ប៊ុយដាប៉ែស(Budapest)។ ក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលដែលអនុញ្ញាតឲ្យចិនសាងសង់មហាវិទ្យាល័លើផ្ទៃដីទំហំកន្លះលានម៉ែត្រការ៉េ។ លោក Aron Berezcki មេដឹកនាំក្រុមបាតុករនិស្សិត បានឱ្យដឹងថា «ក្រៅពីសាងសង់អគារស្នាក់នៅ ពួកគេក៏បានសាងសង់មហាវិទ្យាល័យ សម្រាប់កូនចៅក្រុមអ្នកមាន ហើយបន្សល់នូវបំណុលជាច្រើនសម្រាប់អ្នកជំនាន់ក្រោយ។ ... Read More »

រដ្ឋបាលខេត្តស្វាយរៀង បន្តរកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤១នាក់ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់មេត្តាជ្រាបថានៅក្នុងខេត្តស្វាយរៀងកន្លងមកបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ១០៤៤នាក់ ស្រី ៦១៦នាក់ ករណីជាសះស្បើយចំនួន ៥០៤នាក់ ស្រី ២៥៣នាក់ ករណីកំពុងសម្រាកព្យាបាលចំនួន ៥៣៣នាក់ ស្រី ... Read More »

ឃ្លាំងបោះដុំ យីហ៊ោ “ផ្ទះ90” (នៅជិតស្តុបបឹងកក់) ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៩០ ផ្លូវលេខ ៧០ សង្កាត់បឹងកក់២ មានអ្នកជំងឺកូវីដ-១៩​​ បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីទិញអីវ៉ាន់មួយចំនួន

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់អោយដឹងថា, ឃ្លាំងបោះដុំ យីហ៊ោ “ផ្ទះ90” (នៅជិតស្តុបបឹងកក់) ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៩០ ផ្លូវលេខ ៧០ សង្កាត់បឹងកក់២ ... Read More »

សេចក្តីជូនដំណឹងស្តីពីករណីវិជ្ជមានកូវីដ-១៩ ចំនួន៤៩ករណី នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ក្នុងខេត្តកំពត

ខេត្តកំពត៖ រដ្ឋបាលខេត្តកំពត សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត ឲ្យបានជ្រាបថា៖ យោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ និងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ចំនួន ៤៩នាក់ ស្រី ... Read More »

ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុពី ១៨ឆ្នាំឡើងទៅ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ សម្រាប់ដូសទី១ ចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមិថុនា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុពី ១៨ឆ្នាំឡើងទៅ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ សម្រាប់ដូសទី១ ចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ ... Read More »

ជិះម៉ូតូប្រើប្រាស់ល្បឿនលឿនមិនស្តាប់បញ្ជារបស់មន្រ្តីចរាចរណ៍បុករងរបួសធ្ងន់ស្រាល៣នាក់

ខេត្តស្វាយរៀង៖ មន្ត្រីនគរបាលស្រុកស្វាយទាបអនុវត្តច្បាប់ចរាចរណ៍ម្នាក់រងរបួសធ្ងន់បាក់ភ្លៅបន្ទាប់ពីត្រូវម៉ូតូមួយគ្រឿងជិះគ្នាប្រុសស្រី២នាក់ទៀតប្រើប្រាស់ល្បឿនលឿនមិនស្តាប់បញ្ជារបស់មន្រ្តីចរាចរណ៍បុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី៥ខែមិថុនាឆ្នាំ២០២១ នៅ ចន្លោះគីឡូម៉ែត្រលេខ១៣៦និង១៣៧  ស្ថិតក្នុងភូមិប្រសូតិ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។ នគរបាលស្រុកស្វាយទាបបានអោយដឹងថាមន្ត្រីនគរបាលរងរបួសមានឈ្មោះពេជ្រ សោភា  អាយុ៥១ឆ្នាំ មុខរបរនគរបាល ... Read More »

លោក​ ស​ ថេត៖​ ណែនាំអធិការនគរបាលខណ្ឌទាំង១៤ និងនាយប៉ុស្តិ៍នគរបាលទាំង១០៥ ត្រូវតែត្រួតពិនិត្យ និងស្រាវជ្រាវមេីលមានឯកសារអ្វីខ្លះនូវសេសសល់ ដេីម្បីធ្វេីជូនប្រជាពលរដ្ឋ

ភ្នំពេញ​៖​ ដោយទទួលបានបទបញ្ជា និងការណែនាំដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំបន្ថែមដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ទាក់ទងទៅលោកអធិការនគរបាលខណ្ឌទាំង១៤ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវតែត្រួតពិនិត្យឡេីងវិញ និងស្រាវជ្រាវមេីលថាតេីមានឯកសារអ្វីខ្លះនូវសេសសល់ និងត្រូវធ្វេីជូនប្រជាពលរដ្ឋ ... Read More »

ហាងលក់ខោអាវ Zando ដែលមានទីតាំងស្ថិតនៅផ្លូវ៣៥២ កែង ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង មានអ្នកជំងឺកូវីដ-១៩​​ បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីទិញសម្លៀកបំពាក់មួយចំនួន

ភ្នំពេញ៖ ហាងលក់ខោអាវ Zando ដែលមានទីតាំងស្ថិតនៅផ្លូវ៣៥២ កែង ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង មានអ្នកជំងឺកូវីដ-១៩​​ បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីទិញសម្លៀកបំពាក់មួយចំនួន នេះបើយោងតាមអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១។ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ... Read More »

ហាងមាសពេជ្រ សុវណ្ណធីតា ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ១៥E0 ផ្លូវប៉ាស្ទ័រ៥១ កែងផ្លូវ១៣៦ (ផ្សារតាប៉ាង) មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកផ្នែកសន្តិសុខធ្វើការនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ហាងមាសពេជ្រ សុវណ្ណធីតា ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ15E0 ផ្លូវប៉ាស្ទ័រ51 កែងផ្លូវ136 (ផ្សារតាប៉ាង) មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកផ្នែកសន្តិសុខធ្វើការនៅទីតាំងខាងលើនេះ។ ... Read More »

លោកត្រាំទាមទារឲ្យចិនសងសំណង១០ពាន់លានដុល្លារ ដោយសារតែកូវីដ-១៩

អតីតប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានអំពាវនាវឲ្យចិន សងសំណងជាទឹកប្រាក់ ដល់អាមេរិក ១០ ពាន់លានដុល្លារ ដោយសាតែការឆ្លងកូវីដ-១៩ រាលដាលចេញពីទឹកដីចិន។ សារព័ត៌ The Hill បានផ្សាយថា ការអំពាវនាវខាងលើរបស់អាមេរិក កើតឡើងក្នុងពេលដែល ... Read More »

អាមេរិកផ្តល់ជំនួយវ៉ាក់សាំង ៧៥០ពាន់ដូសឲ្យកោះតៃវ៉ាន់

រដ្ឋាភិបាលអាមេរិកបានសម្រេចផ្គត់ផ្គង់វ៉ាក់សាំងចំនួន៧៥០ពាន់ ដូសឲ្យកោះតៃវ៉ាន់ ក្នុងពេលដែលកោះនេះកំពុងតែខិតខំប្រយុទ្ធប្រឆាំងការឆ្លងរាលដាលកូវីដ-១៩ជាថ្មី ក៏ដូចជាកង្វះវ៉ាក់សាំងចាក់ជូនពលរដ្ឋ។ សមាជិកព្រឹទ្ធសភាអាមេរិក៣រូប បានបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់នាថ្ងៃទី៦ខែមិថុនានេះ ដោយនាំវ៉ាក់សាំងផ្តល់ជំនួយដល់កោះតៃវ៉ាន់ផងដែរ ក្នុងពេលដែល ទំនាក់ទំនងជាមួយចិនដីគោកកាន់តែតានតឹងនោះ។ សមាជិកព្រឹទ្ធសភាអាមេរិក លោក Tammy Duckworth បានឱ្យដឹងថា អាមេរិកបានផ្តល់វ៉ាក់សាំង ... Read More »

ដំណឹងល្អសម្រាប់អ្នកខេត្តកំពង់ចាម! នៅថ្ងៃនេះអាជ្ញាធរខេត្តកំពង់ចាម បានប្រកាសអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ រហូតចំនួន១៩៥ នាក់ និងរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១៩នាក់ នៅថ្ងៃទី០៥​ ខែមិថុនាឆ្នាំ២០២១

ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម បងប្អូនកម្មករ-កម្មការិនីក្នុងស្រុកជើងព្រៃ ស្រុកបាធាយ ព្រៃឈរ និងរោងចក្រ(៧អេនជី) ស្រុកខ្សាច់កណ្តាល និងសាធារណៈជនទាំងអស់ អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១៩នាក់ ដែលមានឈ្មោះដូចខាងក្រោម៖ នៅថ្ងៃទី០៥ ខែមិថុនា ... Read More »

អាជ្ញាធរខេត្តតាកែវ សម្រេចផ្អាកជាបណ្តោះអាសន្ននូវការលក់ដូរក្នុងផ្សារតាកែវ និងការលក់ដូរជុំវិញផ្សារតាកែវទាំងអស់ ស្ថិតក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ

ខេត្តតាកែវ ៖ រដ្ឋបាលខេត្តតាកែវសម្រេច.. ប្រការ១..ត្រូវបានផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្ម ការលក់ដូរទាំងអស់នៅក្នុង ផ្សារតាកែវ បរិវេណជុំវិញផ្សារ និងការ លក់ដូរតាមគេហដ្ឋានជុំវិញផ្សារតាកែវទាំងអស់ ដែលស្ថិតនៅក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ ... Read More »

អភិបាលស្រុកចន្ទ្រា និងលោក អនុប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះជួយឃុំព្រៃគគីរ ចុះជួបសំណេះសំណាលនិង ប្រគល់សម្ភារជូនប្រជាពលរដ្ឋចំនួន៣៦ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កក្នុងឃុំព្រៃគគីរស្រុកចន្រ្ទា

ខេត្តស្វាយរៀង៖ លោក ថន ថាវុទ្ធា អភិបាល ស្រុកចន្ទ្រា និងលោក ពេញ ទិត្ថារ៉ា អនុប្រធានក្រុមការងារគណ:បក្សប្រជាជនកម្ពុជាចុះជួយឃុំព្រៃគគីរ និងសប្បុជនបានចុះជួបសំណេះសំណាលនិង ប្រគល់ជូនប្រជាពលរដ្ឋចំនួន៣៦ គ្រួសារ  ដែលកំពុងធ្វើចត្តាឡីស័ករស់នៅទាំង៥ភូមិស្ថិតក្នុងឃុំព្រៃគគីរស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ការចុះជួបសំណេះសំណាលនេះធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ១១រោចខែជេស្ឋ ... Read More »

បុរសម្នាក់ចង.កសម្លាប់ខ្លួននៅដំបូលរោងមុខផ្ទះធ្វើឱ្យផ្អើលដល់គ្រួសារទាំងយប់

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកនឹងដំបូលរោងមុខផ្ទះខ្លួនឯង បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសាររាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យសព។   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមិថុនាឆ្នាំ២០២១ ស្ថិតក្នុងភូមិស្វាយអាណាត ឃុំញ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។   សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសខាងលើមានឈ្មោះអ៊ុន ភារម្យ អាយុ៤៧ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិឃុំកើតហេតុខាងលើ។ ... Read More »

ក្រសួងប្រៃសណីយ៍ បញ្ជាក់លេខទូរស័ព្ទសំខាន់ៗដែលអ្នកគួរមានក្នុងសម័យឌីជីថលនេះ ជាពិសេសក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់រំលឹកបន្ថែមថា, លេខទូរស័ព្ទសំខាន់ៗដែលអ្នកគួរមានក្នុងសម័យឌីជីថលនេះ ជាពិសេសក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩។ សូមកត់ត្រាចូលក្នុងទូរស័ព្ទដៃរបស់អ្នកណា៎!ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានលើកឡើងថា, សម្រាប់គន្លឹះថ្មីៗដើម្បីការពារកូនរបស់លោកអ្នក សូមតាមដានទំព័រ Facebook គិតគូរកូន និង ក្រសួងប្រៃសណីយ៍ ... Read More »

អាជ្ញាធរខេត្ត​ព្រះវិហារ បានចុះបិទទីតាំងមួយចំនួនស្ថិតនៅទីរួមស្រុករវៀងជាបណ្តោះអាសន្នសិនក្រោយពេលរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣ នាក់ ដែលមកពីខេត្តកំពង់ធំ !

ខេត្ដព្រះវិហារ៖ នៅព្រឹកថ្ងៃអាទិត្យ ទី​០៦ ខែមិថុនា​ ឆ្នាំ២០២១នេះ ពោលគឺក្រោយពេលរកឃើញវិជ្ជមានកូវីដ-១៩ចំនួន៣ នាក់ ដែលមកពីខេត្តកំពង់ធំ រដ្ឋបាល​ស្រុករវៀង ខេត្ត​ព្រះវិហារ បានចុះបិទទីតាំងមួយចំនួនស្ថិតនៅទីរួមស្រុកជាបណ្តោះអាសន្នសិនមានដូចជា៖ ផ្សារស្រុករវៀង ផ្ទះសំណាក់តោពី​រ​ អាហារដ្ឋានទល់មុខតោពីរ​ និងកន្លែង ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ខេត្តស្វាយរៀង៖ បុរសសង្ស័យជាមុខសញ្ញា៤នាក់ត្រូវបានបានសមត្ថកិច្ចកម្លាំងជំនាញគ្រឿងញៀន នគរបាលខេត្ត សហការជាមួយកម្លាំង អធិកាដ្ឋាននគរបាលក្រុង បានធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១រសៀលថ្ងៃទី០៥ ខែមិថុនាឆ្នាំ ២០២១ ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ សមត្ថកិច្ចនគរបាលបានឱ្យដឹងថា សង្ស័យ ... Read More »

ដំណឹងរីករាយ ! ខណ:កម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន ៥០ មុឺនដូស បន្ថែមទៀត ដែលនឹងដឹកមកដល់ នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១ ខាងមុខនេះ !

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុនសែន នឹងត្រូវទទួលវ៉ាក់សាំងបន្ថែមទៀតដើម្បីចាក់ជូនប្រជាពលរដ្ឋនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ការពារជំងឺកូវីដ-១៩ ហើយចាត់ទុកថាជាដំណឹងរីករាយ, ! ខណ:កម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន ៥០ មុឺនដូស បន្ថែមទៀត ... Read More »

កម្ពុជា! បន្ត​​រកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៦៣១នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ១០៦៩នាក់​ និងអ្នក​ស្លាប់​ ១១នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល​ នៅព្រឹកថ្ងៃអាទិត្យទី៦ ខែមិថុនា​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៦៣១នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ១០៦៩នាក់ និងករណីស្លាប់​ ១១នាក់​។​ នេះបើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី៥ ... Read More »

ខាត់ សុឃីម បង្ហើបរឿងគម្រោងឲ្យកូនស្រីចូលរួមប្រកួតកញ្ញាឯកនៅពេលពេញវ័យ

     ភ្នំពេញ៖ ជាច្រើនឆ្នាំចុងក្រោយនេះ មហាជនមានការចាប់អារម្មណ៍ខ្លាំងទៅលើតារាពហុជំនាញអ្នកនាង ខាត់ សុឃីម ដែលនាងបានក្លាយជាតារាល្បីនាំមុខគេម្នាក់ក្នុងចំណោមតារាល្បីៗនៅកម្ពុជាមួយចំនួន ដែលបានខិតខំដុតដៃដុតជើងជួយចែករំលែក គាំទ្របំផុសគំនិតទៅកាន់មហាជនបន្ថែមឲ្យងាកមកចាប់អារម្មណ៍លើវិស័យកញ្ញាឯកនៅកម្ពុជា។ គេក៏កក់សម្គាល់ដែរថា នាងតែងតែធ្វើការចែករំលែក លើកទឹកចិត្តទៅកាន់បេក្ខភាពកញ្ញាឯកកម្ពុជាជានិច្ច ដែលសូម្បីតែ Profile ... Read More »

ប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅគាំទ្រពេញទំហឹងនូវចំណាត់ការរបស់សាលារាជធានីភ្នំពេញដែលតម្រូវឲ្យរុះរើសំណង់មិនរៀបរយលើផ្ទៃទឹក

  ភ្នំពេញ ៖ ប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ក្នុងខណ្ឌព្រែកព្នៅបានគាំទ្រពេញទំហឹងនូវចំណាត់ការរបស់សាលារាជធានីភ្នំពេញ ដែលឱ្យសាលាខណ្ឌព្រែកព្នៅចុះត្រួតពិនិត្យនិងផ្សព្វផ្សាយនៅតាមទន្លេដែលមានផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេសាប នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ដោយអនុវត្តតាមលិខិតលេខ ០៣៨/២១ សជណ.ច ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ បន្តដាក់ជាតំបន់លឿងនូវ ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយបន្ថែមវិធានការយ៉ាងម៉ឺងម៉ាត់លើការផាកពិន័យ !

ខេត្តព្រះសីហនុ៖ បន្តដាក់ជាតំបន់លឿងនូវ ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយបន្ថែមវិធានការយ៉ាងម៉ឺងម៉ាត់លើការផាកពិន័យ និងវិធានការច្បាប់ចំពោះបុគ្គលដែលមិនអនុវត្តតាមការណែនាំ។នេះជាការបញ្ជាក់ឲ្យដឹងពីរដ្ឋបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១។ រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា, សេចក្តីលម្អិតមាននៅក្នុងសេចក្តីសម្រេចថ្មីរបស់រដ្ឋបាលខេត្ត នឹងផ្សព្វផ្សាយជាផ្លូវការនាពេលបន្តិចទៀត។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ លឿងនូវ ក្រុងព្រះសីហនុ ... Read More »