ព័ត៌មានទាន់ហេតុការណ៍៖

Daily Archives: June 13, 2021

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យ០២នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជូនសង្ស័យ០២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ក្រោយពីកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូលបង្ក្រាបបានជាក់ស្តែងនៅចំណុចរោងកម្មករសំណង់ ស្ថិតក្នុង ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល ... Read More »

រដ្ឋធានីញូវដេលីបើកទ្វារឡើងវិញ ក្រោយករណីឆ្លងកូវីដ-១៩ថយចុះ

ចំនួនអ្នកឆ្លងកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌាបានថយចុះ ហើយរដ្ឋធានីញូវដេលីនិងកាត់បន្ថយការរឹតត្បិតចាប់ពីថ្ងៃទី១៤ ខែមិថុនាតទៅ ។ បណ្តាហាងលក់ទំនិញ ផ្សារទំនើប នឹងបើកទ្វារឡើងវិញនៅថ្ងៃស្អែក ខណៈដែលអ្នកឆ្លងកូវីដ-១៩ ថយចុះទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៣ខែកន្លងមក។ សារព័ត៌មាន NDTV បានផ្សាយថា បណ្តាហាងលក់ទំនិញទទួលបានការអនុញ្ញាតឲ្យបើកទ្វារ៧ថ្ងៃក្នុងមួយសប្តាហ៍ ដែលពីមុនមកគឺបើកទ្វារផ្លាស់ប្តូរគ្នាមានពេលកំណត់។ ប៉ុន្តែលោក ... Read More »

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចឆ្កឹះសោរបន្ទប់លួចសម្ភារមិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវ នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាព លួច(ឆ្កឹះសោរបន្ទប់លួចសម្ភារមិនបានសម្រេចនៅ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង១០ និង១៥នាទីព្រឹក នៅចំណុចមុខផ្ទះលេខ64H ផ្លូវលំ ក្រុមទី១០ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ... Read More »

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្តែងករណីលួចម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវ  នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាព លួចម៉ូតូកាលពី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង១១ និង៣០នាទីព្រឹក នៅចំណុចមុខផ្ទះលេខB១១ ផ្លូវ១៧១១ ក្រុមទី១៣ ភូមិក្រោលគោ ... Read More »

ពលករខ្មែរម្នាក់ធ្លាក់ពីលើអគាររងរបួសធ្ងន់ បានស្លាប់ពេលបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យស្រុកសំពៅលូន

ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរម្នាក់រងរបួសធ្ងន់ធ្លាក់ពីលើផ្ទះថ្មកម្ពស់៣ជាន់នៅប្រទេសថៃ បន្ទាប់មកបានស្លាប់វេលាម៉ោង៥និង១៥នាទីព្រឹកថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២១ ពេលបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ខេត្តបាត់ដំបង។ លោក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖សពជនរងគ្រោះឈ្មោះ ញិប ឃាន់ ភេទប្រុសអាយុ៣៧ឆ្នាំ  នៅភូមិគោកចាស់ ... Read More »

មកដឹងក្រុមប្រទេស និងកីឡាករដែលចូលរួមប្រជែងពានរង្វាន់យូរ៉ូសម្រាប់ (ពូល D)

ការប្រកួតបណ្តើមពានរង្វាន់ទ្វីបអឺរ៉ុប (យូរ៉ូ) ដែលរៀបចំឡើងរាល់៤ឆ្នាំម្តងបានមកដល់ហើយ! ចាប់ពីរាត្រីថ្ងៃទី១១ មិថុនានឹងចាប់ផ្តើមប្រកួតជម្រុះតាមពូលទាំង៦ហើយ ដោយក្នុង១ពូលមាន៤ក្រុម។ ថ្ងៃនេះ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញក្រុមប្រទេសចំនួន៤ ក្នុងពូលD និងសនាជិកក្រុមដែលចូលរូមក្នុងព្រឹត្តិការណ៍នេះ។ តើប្រិយមិត្តពេញចិត្តក្រុមមួយណា? ខាងក្រោមនេះគឺជាឈ្មោះក្រុមទាំង៤ និងឈ្មោះកីឡាករដែលមានវត្តមានក្នុងការប្រកួតយូរ៉ូក្នុងពូលD៖   ... Read More »

អនុក្រឹត្យលេខ៨៥ អនក្រ.បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន ជាប្រធាន

ភ្នំពេញ៖ អនុក្រឹត្យនេះ កំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ សរសេរជាអក្សរកាត់ថា “គ.ប.ក” ដើម្បីជាយន្តការក្នុងការប្រយុទ្ធ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។សមាសភាព តួនាទី និងភារកិច្ចរបស់ គប.ក. សមាសភាពរបស់ គ.ប.កដែលបង្កើតឡើងដោយសេចក្តីសម្រេចលេខ ... Read More »

ចិនព្រមាន G7 មិនត្រូវចេញបញ្ជាដល់ពិភពលោកនោះឡើយ

នៅថ្ងៃទី១៣ ខែមិថុនា ចិនបានព្រមានដល់ថ្នាក់ដឹកនាំប្រទេស G7 ថា ថ្ងៃដែលអស់លោក(ក្រុមG7)សម្រេចជោគវាសនារបស់អស់លោកបានផុតយូរណាស់មកហើយ។ ដូច្នេះប្រទេសទាំងនោះមិនអាចបញ្ជាពិភពលោកទាំងមូលនោះឡើយ។ អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅទីក្រុងឡុងដុង ប្រទេសអង់គ្លេស បានលើកឡើងថា «ថ្ងៃដែលសម្រេចជោគវាសនារបស់ពិភពលោករបស់ក្រុមតូចមួយនោះ បានឆ្លងផុតជាយូរណាស់មកហើយ ។ យើងជឿជាក់ថា បណ្តាប្រទេស ... Read More »

លោក កៅ សំអាន តំណាងលោកឌី វិជ្ជានិងលោកស្រី ហ៊ុន ម៉ាណា បន្តយកគ្រឿងឧបភោគបរិភោគនិងសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ផ្ដល់ជូនព្រឹទ្ធាចារ្យចាប៉ីដងវែងដែលមានជំងឺប្រចាំកាយនៅស្រុករមាសហែក

    ខេត្តស្វាយរៀង៖ អំណោយជាគ្រឿងឧបភោគបរិភោគនិងសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ត្រូវបាន លោក កៅ សំអាន ក្រុមការងារស.ស.យ.ក. ខេត្តស្វាយរៀង ជាតំណាងលោក ឌី វិជ្ជា ប្រធាន ស ស យ កខេត្តស្វាយរៀង ... Read More »

លោកឧកញ៉ា ទៀ វិចិត្រ អោយតំណាង នាំយកអំណោយជាស្បៀងអាហារ មកចែកជូនដល់ប្រជាការពារសង្កាត់លេខ៤ ចំនួន៤៥នាក់ ដើម្បីជួយសម្រួលការលំបាក ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃអាទិត្យ ៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ... Read More »

លោកតា៧៧ឆ្នាំបើកម៉ូតូសុខៗត្រូវរថយន្តម៉ាកស្តារិចបើកបុកពីក្រោយរួចបើកគេចខ្លួនត្រូវសមត្ថកិច្ចស្ទាក់ចាប់បានពាក់កណ្ដាលផ្លូវ

ខេត្តស្វាយរៀង៖ លោកតាអាយុ៧៧ឆ្នាំម្នាក់បានរងរបួសដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ដោយត្រូវរថយន្តម៉ាកស្តារិចបើកបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹងហើយបន្តបើកគេចដល់ពាក់កណ្ដាលផ្លូវត្រូវសមត្ថកិច្ចរាយការណ៍តាមវិទ្យុទាក់ទងស្ទាក់ចាប់បានក្នុងឃុំពងទឹកស្រុករំដួល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២១ ស្ថិតនៅលើផ្លូវជាតិលេខ ១៣នៅត្រង់ចំណុចភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាលោកតារងគ្រោះមានឈ្មោះ អ៊ុក រ៉ែម អាយុ ៧៧ឆ្នាំ មុខរបរកសិកររស់នៅភូមិថ្នា ... Read More »

WHO ស្នើដល់ប្រទេសចិនសហការស្រាវជ្រាវប្រភពកូវីដ-១៩ ដំណាក់កាលទីពីរនៅប្រទេសចិន

ប្រមុខដឹកនាំអង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃទី ១២ ខែមិថុនា បានអំពាវនាវឲ្យប្រទេសចិនសហការស្រាវជ្រាវប្រភពកូវីដ-១៩ ជាលើកទីពីរ ក្រោយកិច្ចប្រជុំ G7 (មានប្រទេស អង់គ្លេស កាណាដា អាមេរិក អាល្លឺម៉ង់ ជប៉ុន ... Read More »

ផ្ទះហ្គាសនៅចិនស្លាប់និងរបួសជិត៥០នាក់

បណ្តាញទូរទស្សន៍ជាតិចិន CCTV បានផ្សាយថា មានករណីផ្ទុះហ្គាសជាទ្រង់ទ្រាយធំនៅខេត្ត Hubei ស្ថិតនៅភាគកណ្តាលប្រទេសចិន បណ្តាលឲ្យមនុស្ស១១នាក់ស្លាប់និង៣៧នាក់រងរបួស នាព្រឹកថ្ងៃទី ១៣ ខែមិថុនា។ តាមសារព័ត៌មាន CCTVបានបញ្ជាក់ថា ហេតុការណ៍ផ្ទុះហ្គាសនេះកើតឡើងនៅវេលាម៉ោង ៦និង៣០នាទី ស្ថិតនៅក្នុងស្រុក ... Read More »

នគរបាលខេត្តកណ្ដាល ៖ (ក្រុមប្រព្រឹត្តសកម្មភាពបង្ហោះម៉ូតូតាមរូបភាពវីដេអូកន្លងមកនោះជាយុវជនរស់នៅរាជធានីភ្នំពេញ)

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប ថ្មីៗនេះមានបណ្តាញសង្គមឈ្មោះ Family OT និងបណ្តាញសារព័ត៌មានមួយចំនួន បានបង្ហោះវីដេអូ ពីសកម្មភាពយុវជនមួយក្រុមបានបង្ហោះម៉ូតូនៅតាមបណ្តោយផ្លូវជាតិលេខ២១ ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ... Read More »

រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៣៥នាក់ នៅថ្ងៃទី ១២ ខែមិថុនា និងមានករណីជាសះស្បើយចំនួន ១០នាក់ នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២១

ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់បងបប្អូនប្រជាពលរដ្ឋ និង សាធារណៈជនឲ្យបានជ្រាបថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន១០នាក់ និងយោងតាមលទ្ធផលតេស្តរហ័ស(Rapid Test) នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ... Read More »

ឃាត់ខ្លួន២នាក់ក្នុងចំណោមបក្ខពួក៣នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ខេត្តកណ្តាល ៖ កាលពីថ្ងៃសៅរ៍ ៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក​ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែ មិថុនា ឆ្នាំ ២០២១ម្សិលមុិញកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយ ... Read More »

កសិករចិញ្ចឹមកង្កែបនៅ ក្រុងសិរីសោភ័ណ ត្អូញត្អែរគ្មានទីផ្សារ

ខេត្តបន្ទាយមានជ័យ៖ កសិករនៅសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ប្រកបរបរចិញ្ចឹមកង្កែបបានត្អូញត្អែព្រោះកង្កែបរបស់ពួកគាត់បានផលហើយដោយឆ្នាំនេះគ្មានទីផ្សារលក់មិនចេញ ដែលធ្វើឲ្យពួកគាត់ព្រួយបារម្ភជាខ្លាំង ទី១ គ្មានប្រាក់បង់អង្គការនិងទី២គ្មានប្រាក់ទិញចំណីឲ្យកង្កែបស៊ី ។នេះបើតាមការលើកឡើងពីកសិករដែលចិញ្ចឹមកង្កែបនៅភូមិខាងលើ។ បងប្រុស ស្រី សុខា ជាកសិករចិញ្ចឹមបង្កែបនៅភូមិខាងលើរៀបរាប់ថា៖គាត់បាន ប្រកបរបរចិញ្ចឹមកង្កែបជាច្រើនឆ្នាំមកហើយ ហើយឆ្នាំនេះបានចិញ្ចឹមកង្កែបចំនួន០៦ស្បៃ ក្នុង១ស្បៃប្រមាណ១,០០០ក្បាលយ៉ាងតិច ... Read More »

ប៉េរូចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ជូនស្ត្រីមានផ្ទៃពោះ

នៅថ្ងៃទី១២ ខែមិថុនា ក្រសួងសុខាភិបាលប្រទេសប៉េរូបានប្រកាសកម្មវិធីចាក់វ៉ាក់សាំងជូនស្ត្រីមានផ្ទៃពោះក្នុងពេលដែលប្រទេសតំបន់អាមេរិកខាងត្បូងមួយនេះកំពុងតែធ្វើសកម្មភាពយ៉ាងខ្លាំងដើម្បីទប់ស្កាត់រលកកូវីដ-១៩ទីពីរវាយប្រហារប្រទេសនេះ ។ មានប្រសាសន៍នៅក្នុងកម្មវិធីចាក់វ៉ាក់សាំងក្នុងរដ្ឋធានី Lima រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសប៉េរូលោក Oscar Ugarte បានឱ្យដឹងថា ការចាក់វ៉ាក់សាំងជូនស្ត្រីមានផ្ទៃពោះ គឺជាសកម្មភាពការពារយ៉ាងសំខាន់ទាំងម្តាយនិងកូន។ លោកក៏បានអំពាវនាវដល់ស្ត្រីមានផ្ទៃពោះក្នុងរយៈពេលក្រោម ២៨សប្តាហ៍ទៅចាក់វ៉ាក់សាំងកូវីដ -១៩ ... Read More »

ផលិតករវ័យក្មេងសុខ សម្បត្តិ ប្រកាសវិលរកសិល្បៈវិញ ក្រោយជួបរឿងកម្សត់មួយ

ភ្នំពេញ៖ យុវផលិតករ សុខ សម្បត្តិ ធ្លាប់បានសាងភាពភ្ញាក់ផ្អើលលើការដឹកនាំផលិតភាពយន្តខ្លីជាច្រើនទទួលបានការគាំទ្រច្រើនពីទស្សនិកជន ពិសេសគឺភាពយន្តជីវិត និងកំប្លែង។ ស្ងាត់បាត់មុខពីការផលិតអស់រយៈពេលជាង១ឆ្នាំលោកបានសម្រេចចិត្តវិលរកការងារសិល្បៈជាថ្មីព្រមទាំងទម្លាយរឿងរ៉ាវកម្សត់មួយគឺការបាត់មុខមុននេះព្រោះតែលោកបានសម្រេចចិត្តលក់Chanel Youtube ផ្ទាល់ខ្លួនតម្លៃ១.៥០០ដុល្លារអាមេរិកដែលជារបស់មានតម្លៃបំផុតនៅក្នុងខ្លួន ដើម្បីព្យាបាលជំងឺម្តាយ។    ចាប់ពីដើមឆ្នាំ២០២១នេះមកលោកបានសំងំផលិតភាពយន្តខ្លីថ្មីមួយចំនួន ប៉ុន្តែត្រូវបានបង្ហោះនៅលើ Chanel ... Read More »

រសជាតិគ្រឿងស្រវឹងធ្វើឲ្យនារីក្រមុំ២នាក់ក្លាយជាចំណីតណ្ហាប្រុសព្រានប្លន់យកព្រហ្មចារីទាំងសោកស្តាយ

ភ្នំពេញ​៖​ ព្រោះតែគ្រឿងស្រវឹងបានធ្វើឲ្យនារីវ័យ​ក្រមុំ ​២​នាក់​បានក្លាយជាចំណីតណ្ហាបុរសស្រេកឃ្លានកាមគុណ៣នាក់ចាប់រំលោភសេពសន្ថវ:ម្នាក់ម្តងៗបានសម្រេចនៅក្នុងបន្ទប់ជួល។ លុះពេលពួកនាងដឹងខ្លួនអ្វីៗ(ព្រហ្មចារី)ត្រូវរលាយអស់ហើយពួកប្រុសព្រានក៏នាំគ្នាគេចខ្លួនបាត់អស់ដែរ ធ្វើឲ្យពួកនាងបានត្រឹមតែស្តាយខ្លួនរួចទូរស័ព្ទប្តឹងទៅសមត្ថកិច្ចចុះជួយធ្វើអន្តរាគមន៍ប៉ុណ្ណោះ។ ហេតុការណ៍នេះកើតឡើងកាលពី​ ​យប់ ថ្ងៃទី​១២​ ខែមិថុនា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង ត្រង់ចំណុច​ក្រោយវិទ្យាល័យ១០០​ខ្នង ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​ ... Read More »

នគរបាលក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ខេត្តកណ្ដាល៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅធ្វើការឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង១៨នាទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។   ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួនបាននោះ គឺទី១-ឈ្មោះ ផល ម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន អញ្ជើញមកពិនិត្យសកម្មភាពកែច្នៃគ្រាប់ស្វាយចន្ទីរបស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យ សំបូរ ដែលមានទីតាំងនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ

ខេត្តកំពង់ធំ៖ ក្នុងអំឡុងពេលពិនិត្យសកម្មភាពកែច្នៃ លោកស្រី អ៊ិន ឡៃហួត បានរៀបរាប់ជូនលោករដ្ឋមន្រ្តី បានជ្រាបអំពីសវតា បច្ចុប្បន្នភាព ទិសដៅអនាគតរបស់សិប្បកម្ម និងបញ្ហាប្រឈមនាពេលកន្លងមក។ ដោយមានការជួយជ្រោមជ្រែងពីនាយកដ្ឋានកសិ-ឧស្សាហកម្ម នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុន ... Read More »

សត្វក្រៀល​ គឺជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយវាអាចហើរបានជាទូទៅមានកម្ពស់ ប្រហែល ១,៧៦ ម៉ែត្រ

ភ្នំពេញ​៖​ បេីយោង​តាមក្រសួងបរិស្ថាន នៅព្រឹកថ្ងៃអាទិត្យ​ទី១៣​ ខែមិថុនា​ ឆ្នាំ​២០២១នេះ​ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការថា៖​​ សត្វក្រៀល​ គឺជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយអាចហើរបាន ជាទូទៅមានកម្ពស់ ប្រហែល ១,៧៦ ម៉ែត្រ មានទម្ងន់ ៥-១២ ... Read More »

លោកររដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមាន់សាច់របស់លោក ហេង យ័ន

ភ្នំពេញ៖ ចេញពីកសិដ្ឋានចិញ្ចឹមជ្រូករបស់លោក គឹម ណុល លោកររដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមាន់សាច់របស់លោក ហេង យ័ន (លេខទំនាក់ទំនង០១២ ៩៨០ ៧២៦)។ តាមម្ចាស់កសិដ្ឋានបានឲ្យដឹងថាដោយមានចិត្តស្រឡាញ់វិស័យចិញ្ចឹមសត្វ គាត់បាន សម្រេចចិត្តសហការជាមួយក្រុមហ៊ុន ... Read More »

មិនមែនលំៗទេ ! បញ្ជារបស់ លោក ឃួង ស្រេង ជម្រុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ អោយរុះរើ និងចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញ អាជ្ញាធរចុះអនុវត្តព្រមៗតែម្តង !

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសាងស្នាដៃប្រកបដោយការទទួលពីមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ចំពោះការរៀបរយសណ្ដាប់ធ្នាប់ ជម្រុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ អោយរុះរើ និងចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញ។ ជាក់ស្តែងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ... Read More »

ក្នុងត្រីមាសទី៤​ ឆ្នាំ២០២១នេះ!​ ថៃ​ នឹងទទួល​បានការចាក់វ៉ាក់សាំងកូវីដ-១៩​ លើកុមារអាយុពី១២ ដល់១៨ឆ្នាំ​ ក្រុម​ហ៊ុន​អាមេរិក​Pfizer

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ The Nation នៅថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពី​លោក អានុធីន ឆានវីរៈគុល (Anutin Charnvirakul) រដ្ឋមន្រ្តីសុខាភិបាលថៃ​ បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍នេះថា៖ ... Read More »

ថ្ងៃ​នេះ​! កម្ពុជារកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៤៦៨នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៦៣៦នាក់​ និងអ្នក​ស្លាប់​ ១៥នាក់

ភ្នំពេញ៖ បើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ​ទី១៣ ខែមិថុនា​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៤៦៨នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៦៣៦នាក់ និងករណីស្លាប់​ ១៥នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១២ ខែមិថុនា​​ ... Read More »

ពាណិជ្ជករ​ម្នាក់​ ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ ពាក់ព័ន្ធ​ករណី​​ចេញ​សែក​ស្អុយ​ជាង​១០​ម៉ឺន​ដុល្លារ

ភ្នំពេញ៖ ពាណិជ្ជករ​ម្នាក់ ត្រូវ​បានចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោកស្រី សម័យ លី​ន​ដា កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១ បាន​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​ ពាក់ព័ន្ធ​ចេញ​មូល​ប្ប​ទាន​ប័ត​អត់​សាច់ប្រាក់ (​សែក​ស្អុយ​) ជាង​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក។ បេីយោង​តាមរបាយការណ៍របស់សមត្ថកិច្ច​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ ... Read More »

មិនពាក់ម៉ាស់ការពារកូវីដ-១៩ ប្រធានាធិបតីប្រេស៊ីលបានរងការផាកពិន័យជាប្រាក់១០៨ដុល្លារអាមេរិក

នៅថ្ងៃទី១២ខែមិថុនា(ពេលវេលាក្នុងតំបន់) ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានរងការផាកពិន័យជាប្រាក់ព្រោះតែមិនពាក់ម៉ាស់ការពារកូវីដ-១៩នៅទីសាធារណៈនាទីក្រុងSao Paulo។ នៅថ្ងៃទី១២ខែមិថុនា ពលរដ្ឋប្រេស៊ីលរាប់ពាន់នាក់បានជិះម៉ូតូចូលរួមដង្ហែក្បួនឃោសនា បោះឆ្នោត ហើយប្រធានាធិបតី Bolsonaro បានដឹកនាំក្បួនឃោសនានៅទីក្រុង Sao Paulo។ ក្នុងពេលដង្ហែក្បួននោះ ... Read More »

ម៉ូតូ២គ្រឿងបុកគ្នារបួសធ្ងន់ស្រាល២នាក់នៅស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង៖ មនុស្ស២នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយម៉ូតូ២គ្រឿងបុកគ្នា។  ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង ១៨និង១០នាទីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខបឹងពោធិ៍លើផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦២និង៦៣ ភូមិសូរ្យវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចបានឱ្យដឹងថានៅមុនពេលកើតហេតុ ... Read More »