ព័ត៌មានទាន់ហេតុការណ៍៖

Daily Archives: July 7, 2021

លោក Gareth Southgate៖ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ យូរ៉ូ២០២០ គឺជាឱកាសពិសេសបំផុតសម្រាប់អង់គ្លេស

អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate មានប្រសាសន៍ថា អង់គ្លេសមាន“ ឱកាសពិសេស” ដើម្បីធ្វើឱ្យប្រទេសនេះរីករាយនៅពេលប៉ះក្រុមដាណឺម៉ាកក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ យូរ៉ូ ២០២០ នៅរាត្រីថ្ងៃពុធនេះ។ សារព័ត៌មាន BBC Sport បានផ្សាយថា ជ័យជម្នះ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញកំពុងបន្ដការងារ ជួសជុលដាក់លូផ្លូវសម្ដេចចៅហ្វាវាំងគង់ សំអុល ឲ្យរួចរាល់នារដូវវស្សាឆ្នាំនេះ

    ភ្នំពេញ៖ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ បើទោះបីកាលៈទេសៈបាននិងកំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ក៏ពិតមែន ក៏លោកមិនបានភ្លេចពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាដែរ ដែលមានដូចជាផ្លូវ ប្រឡាយ លូ ជាដើម។មានន័យថា ដៃម្ខាងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឯដៃម្ខាងទៀត ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ... Read More »

អាមេរិកបញ្ជូនវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ របស់ Moderna ២លានដូសទៅកាន់វៀតណាម

មន្ត្រីសេតវិមានបាននិយាយទៅកាន់សារព័ត៌មាន AFP ថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន៨០ លានដូសដែលអាមេរិកសន្យាចែកចាយជូនពិភពលោក នឹងបញ្ជូនទៅដល់វៀតណាមនៅចុងសប្តាហ៍នេះ ។ មន្ត្រីសេតវិមានបានឲ្យដឹងថាវ៉ាក់សាំងដែលបញ្ជូនទៅកាន់ប្រទេសវៀតណាម គឺតាមរយៈកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក ដែលជាផ្នែកមួយក្នុងយុទ្ធសាស្ត្រយកឈ្នះកូវីដ-១៩ ក្នុងពេលឆាប់ៗ។ មន្ត្រីអាមេរិកបានឲ្យដឹងថា« ... Read More »

អ្នកសារព័ត៌មានរងការបាញ់ប្រហារនៅកណ្តាលទីក្រុងអាមស្ទែរដាម ប្រទេសហុល្លង់(Amsterdam)

អ្នកសារព័ត៌មានមួយរូបមានឯកទេសខាងបណ្តាញបទល្មើស Peter R. de Vries បានរងការបាញ់ប្រហារនៅក្នុងទីក្រុង អាមស្ទែរដាម(Amsterdam) ប្រទេសហុល្លង់។ អ្នកសារព័ត៌មានខាងលើរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់។ សារព័ត៌មាន Parool នៅថ្ងៃទី៦ខែកក្កដា បានផ្សាយថា ជនរងគ្រោះបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ ដោយមិនទាន់ដឹងពីស្ថានភាពបែបណានោះឡើយ។ ... Read More »

មន្រ្តីជាន់ខ្ពស់ជប៉ុន​ បញ្ជាក់​ថា​៖​ ចង់រួមដៃជាមួយអាមេរិក ដើម្បីការពារកោះតៃវ៉ាន់

អន្តរជាតិ​៖ បើតាមការលើកឡើងរបស់​លោក តារ៉ូ អាសូ (Taro Aso) ឧបនាយករដ្ឋមន្ត្រីជប៉ុន​ បាននិយាយថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក​ ត្រូវតែរួមដៃគ្នា ដើម្បីការពារកោះតៃវ៉ាន់ ពីការវាយប្រហារណាមួយពីសំណាក់រដ្ឋាភិបាលចិន ហើយដែលការអត្ថាធិប្បាយបែបនេះ បានធ្វើឱ្យចិនខឹងសម្បាយ៉ាងខ្លាំង។ ... Read More »

អភិបាលខេត្តព្រៃវែង​៖​ បន្តចូលរួមរំលែកមរណទុក្ខ ប្រជាពលរដ្ឋខេត្តព្រៃវែង ដែល​ទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩

ខេត្ត​ព្រៃវែង ​៖​ លោក​ ជា​ សុមេធី​ អភិបាល​នៃ​ គណៈអភិបាលខេត្តព្រៃវែង​ នៅព្រឹកថ្ងៃពុធទី០៧​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ បានបង្ហោះសារនៅ​លើបណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ ដោយ​សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះគ្រួសារសពលោកស្រី សេង ចិន្ដា ... Read More »

ក្លិប Manchester United ត្រៀមផ្តល់ប្រាក់៥០លានផោនសម្រាប់ Raphael Varane និង២៥លានផោនសម្រាប់ Eduardo Camavinga

តាមការចេញផ្សាយរបស់ dailymail បានឲ្យដឹងថា ក្រុមបិសាចក្រហម Manchester United គ្រោងនឹងផ្តល់ប្រាក់ចំនួន៥០លានផោនសម្រាប់កីឡាករ Raphael Varane និង២៥លានផោនសម្រាប់កីឡាករEduardo Camavinga នៅដំណាក់កាលបន្ទាប់នៃការកសាងឡើងវិញនូវថវិកាដ៏ធំរបស់ក្លិបក្នុងការនាំយកកីឡាករទាំង២នេះ។ ក្លិបបិសាចក្រហមត្រូវបានគេរំពឹងថានឹងចំណាយជាផ្លូវការនូវទឹកប្រាក់៧៣លានផោនសម្រាប់ក្លិប Borussia Dortmund ... Read More »

អង់គ្លេសធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ដាណឺម៉ាកវគ្គ៤ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូឆ្នាំនេះ

ក្រុមជម្រើសជាតិអង់គ្លេសអាចនឹងបន្តរក្សាជ័យជម្នះរបស់ខ្លួនក្នុងការប្រកួតជើងឯកទ្វីបអឺរ៉ុប ឬហៅថា យូរ៉ូ នៅឯកីឡដ្ឋាន Wembley នារាត្រីថ្ងៃពុធនេះនៅពេលដែលធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមជម្រើសជាតិដាណឺម៉ាកក្នុងវគ្គ៤ក្រុមចុងក្រោយ។ យោងតាមគេហទំព័រផ្លូវការរបស់ UEFA បានឲ្យដឹងថា ក្រុមអង់គ្លេសមានពិន្ទុនៅលើកំពូលតារាងដែលបានឈ្នះការប្រកួតព្រឹត្តិការណ៍យូរ៉ូរបស់ខ្លួនក្នុងលទ្ធផល ៤-០ នៅកីឡដ្ឋាន Stadio Olimpico ទល់នឹងក្រុមអ៊ុយក្រែនក្នុងវគ្គ៨ក្រុមចុងក្រោយដោយរក្សាបានលទ្ធផលមិនដែលចាញ់របស់ពួកគេក្នុង៥ប្រកួតចុងក្រោយ ... Read More »

ជន​សង្ស័យ៣នាក់រៀបចំឧបករណ៍បម្រុងចេញធ្វើ​សកម្មភាព​លួច​ត្រូវសមត្ថកិច្ចឃាត់ខ្លួន

      ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍​កាកាប​ទី​១បានឃាត់ខ្លួនជន​សង្ស័យ​ចំនួន៣នាក់​ដែលកំពុងរៀបចំឧបករណ៍បម្រុង​​ធ្វើ​សកម្មភាព​លួច​ ។   ហេតុការណ៍ឃាត់ខ្លួននេះកម្លាំងសមត្ថកិច្ចបានធ្វើឡើងនៅវេលារំលងអធ្រាត្រឈានចូល​ថ្ងៃ​ទី​៧​ ខែ​កក្កដា​​ ឆ្នាំ​២០២១​ ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ​បេតុង​ ក្នុង​ភូមិ​តាងួន​២​ សង្កាត់​កាកាប​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ​រាជធានី​ភ្នំពេញ​។ ... Read More »

រថយន្តដឹកអុសបើកលឿនដល់ផ្លូវបំបែកជា៤បួងចង្កូតគេចរថយន្តនៅខាងមុខធ្វើឱ្យក្រឡាប់ផ្ងារជើងអូសទៅបោកផ្ទប់នឹងរថយន្តឈប់ចាំភ្លើងស្តុបចាក់អុសចោលពេញផ្លូវ

ភ្នំពេញ៖ រថយន្តធុនធំដឹកអុសបើកលឿនដល់ផ្លូវបំបែកជា៤ មិនប្រយ័ត្នបានបួងចង្កូតគេចពីរថយន្តនៅខាងមុខ បណ្តាលឲ្យក្រឡាប់ផ្ងារជើងអូសទៅបោកផ្ទប់នឹងរថយន្តម៉ាកហ្វដដែលកំពុងរង់ចាំភ្លើងស្តុបរងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល។   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង២និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៧ខែកក្កដាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ (ចំណុចជាប់នឹងភ្លើងស្តុប២៤ម៉ោង) ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។   ប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថា ... Read More »

ម្តាយរបស់សកម្មជនក្រុមប្រឆាំងម្នាក់ ដែលប្រមាថអាយុជីវិតសម្តេចតេជោ ហ៊ុន សែន ចេញមុខសុំអភ័យទោសជំនួសកូន និងការពារសម្តេច

ភ្នំពេញ៖ លោកស្រី ស៊ុម សារី ម្តាយរបស់សកម្មជនក្រុមប្រឆាំងម្នាក់ដែលប្រមាថអាយុជីវិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានោះ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញមុខសុំអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន ជាសាធារណៈជំនួសកូនស្រី។ ... Read More »

អុីតាលីឡើងវគ្គផ្តាច់ព្រ័ត្រក្រោយឈ្នះអេស្ប៉ាញដោយបាល់ប៉េណាល់ទី

ក្រុមជម្រើសជាតិអុីតាលីមានឱកាសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍យូរ៉ូ២០២០ ក្រោយពីយកឈ្នះក្រុមជម្រើសជាតិអេស្ប៉ាញដោយបាល់កាត់សេចក្តីប៉េណាល់ទី៤ទល់២កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ កក្កដានេះ។ ជ័យជម្នះនេះធ្វើឲ្យអុីតាលីក្លាយជាក្រុមដែលឡើងដល់វគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍យូរ៉ូនេះជាលើកទី៤ ។ យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ការប្រកួតរវាងក្រុមអុីតាលីនឹងក្រុមអេស្ប៉ាញក្នុងវគ្គ៤ក្រុមចុងក្រោយនេះគឺមានភាពជក់ចិត្ត និងស្វិតស្វាញជាខ្លាំង ព្រោះសុទ្ធតែក្រុមខ្លាំងដូចគ្នា ប៉ុន្តែការប្រកួតនេះអេស្ប៉ាញហាក់ដូចជាសម្រុក និងគ្រប់គ្រងបាល់ច្រើនជាងរហូតដល់៧០ភាគរយ ខណៈដែលអុីតាលីមានតែ៣០ភាគរយប៉ុណ្ណោះ។ ... Read More »

កំណត់​ត្រា​ថ្មី​របស់ប្រទេសឥណ្ឌូនេស៊ី៖​ ខណៈរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន​ជាង​ ៣ម៉ឺនករណី និងស្លាប់៧២៨នាក់​ ក្នុងមួយថ្ងៃ

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី០៦ ខែកក្កដាឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពី​អាជ្ញាធរឥណ្ឌូណេស៊ី​ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ​ បានកត់ត្រារកឃេីញករណីឆ្លងជំងឺកូវីដ-១៩ថ្មី​ចំនួន ៣១,១៨៩ករណី ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។​ ជាមួយគ្នានេះ​ អាជ្ញាធរ​ឥណ្ឌូនេស៊ី​ ក៏បានប្រកាសពីអ្នកជំងឺស្លាប់ថ្មីចំនួន៧២៨នាក់បន្ថែមទៀត ខណៈអ្នកជំងឺព្យាបាលជាសះស្បើយចំនួន ... Read More »

ផ្ញើថ្នាំគ្រាប់ពណ៌ផ្កាឈូក (សង្ស័យជាសារធាតុញៀន) ៤០គ្រាប់ឲ្យអ្នកជំងឺកូវីដ-១៩ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន

ភ្នំពេញ៖ នាល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ គោលដៅ ដឹព្រេមៀ សែនសុខ បានឃាត់ខ្លួននារីម្នាក់រួមជាមួយថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន៤០គ្រាប់ (សង្ស័យជាសារធាតុញៀន), បំពង់កែវចំនួន០១ ខណៈជនសង្ស័យ បានយកសម្ភារមកផ្ញើប្តីដែលកំពុងកំដរម្តាយជាអ្នកជំងឺកូវីដ-១៩ សម្រាកព្យាលនៅទីតាំងខាងលើ។ ... Read More »

លោក​ ស​ សុខា​ អបអរសាទរខួបលើកទី១៣ នៃថ្ងៃចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក !

ភ្នំពេញ​៖​ បេី​យោង​តាម​រយៈ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​ និងកីឡា​ បានបញ្ជាក់ថា​ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ ជាថ្ងៃខួបលើកទី១៣ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ( ៧ ... Read More »

ថ្នាក់ដឹកនាំខេត្ត​កំពង់ចាម​អញ្ជើញចែក​អំណោយ​ជូនដល់ពលរដ្ឋ​រងគ្រោះ​ដោយគ្រោះធម្មជាតិ

ខេត្តកំពង់ចាម​ ៖​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានអញ្ជើញចូលរួម​ក្នុងពិធីចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់​ដែលបណ្តាលឲ្យខូចខាតផ្ទះចំនួន​៦៦ខ្នងស្ថិតនៅក្នុងឃុំសូភាស ស្រុកស្ទឹងត្រង់​ ។ ក្នុងនោះថវិកា​បានផ្ដល់​ជូនគឺទៅតាមកម្រិតដែលខូចខាត​ ។ ចំពោះគ្រួ​សាររងគ្រោះកម្រិតធ្ងន់​ចំនួន៩គ្រួសារ​ក្នុង១គ្រួសារ​ផ្ដល់បន្ថែមជូន​ តង់ចំនួន១​ និងថវិកាចំនួន​៣០០,០០០រៀល​ និងគ្រួសាររងគ្រោះកម្រិតស្រាលចំនួន​៥៧គ្រួសារ​ក្នុង១គ្រួសារទទួលបានថវិកា១០០,០០០រៀល​ ... Read More »

លោក​ ហ៊ុន​ ម៉ានី​ អបអរសាទរខួបលើកទី១៣ និងខួបលើកទី៤ ការដាក់បញ្ចូលប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក

ភ្នំពេញ​៖​ លោក​ ហ៊ុន​ ម៉ានី​ ប្រធានគណៈកម្មការអប់រំយុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅព្រឹកថ្ងៃពុធទី០៧​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ បានបង្ហោះសារនៅ​លើបណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ ដោយ​បាន​បញ្ជាក់​ថា៖​ កាលពី១៤ឆ្នាំមុន ... Read More »

លោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ដឹកនាំមន្ត្រីជំនាញកសិកម្មខេត្តនិងក្រុមការងារចុះពិនិត្យដំណាំដំឡូងមីដែលសត្វល្អិតពីងពាងក្រហមបំផ្លាញនិងចែកជូនថ្នាំកសិកម្ម

ខេត្តប៉ៃលិន៖ នៅថ្ងៃទី០៦ខែកក្កដាឆ្នាំ២០២១ លោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន  និងមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទខេត្ត ,មន្ទីរព័ត៌មានខេត្តព្រមទាំងក្រុមការងារ និងតំណាងក្រុមហ៊ុនចែកចាយថ្នាំកសិកម្ម  បានអញ្ជើញចុះពិនិត្យទីតាំងចម្ការដំឡូងមី និងចែកជូនថ្នាំកសិកម្មដល់ប្រជាពលរដ្ឋ នៅក្នុងភូមិអូខ្ទីង និងភូមិអូរប្រឹស ក្នុងសង្កាត់អូរតាវ៉ៅ ... Read More »

សម្ដេច ហេង សំរិន ចូលរួមអបអរសាទរខួប នៃការដាក់បញ្ចូលប្រាសាទព្រះវិហារនិងប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ នៅលើទំព័រហ្វេសប៊ុកសម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភាបានសរសេរថា ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ ជាខួប១៣ឆ្នាំ ដែលប្រាសាទព្រះវិហារត្រូវបានអង្គការយូណេស្កូ (UNESCO) ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ចំណែកនៅថ្ងៃទី៨ ខែកក្កដា ស្អែកជាខួបឆ្នាំទី៤ ដែលប្រាសាទសំបូរ ... Read More »

លោករដ្ឋមន្រ្តី ក្រសួងធម្មការនិងសាសនាបានអនុញ្ញាតឱ្យប្រធានអង្គការមជ្ឈមណ្ឌលសំលេង នៃក្ដីសង្ឃឹម និងសហការី ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃអង្គារ ១២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ... Read More »

រដ្ឋបាលខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩រកឃើញថ្មី ចំនួន១០៣នាក់ និងជាសះស្បើយ៩៤នាក់និងស្លាប់១នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី៦ខែកក្កដាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី៦ខែកក្កដាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ចំនួន១០៣នាក់ អ្នកជាសះស្បើយ៩៤នាក់និងស្លាប់១នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី៦ខែកក្កដាឆ្នាំ២០២១ ។ រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។ សូមជម្រាបថា គិតត្រឹមថ្ងៃទី៦ខែកក្កដា ... Read More »

រថយន្តស៊េរីទំនេីបមួយគ្រឿងបានបុករថយន្តRAV4 L ពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​

     ភ្នំពេញ​ ៖​ បុរសជនជាតិចិនម្នាក់​បានបេីករថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក​HONGQI HS5​ ជ្រុលទៅបុករថយន្តម៉ាកRAV4L ពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ទាំងសងខាង​ តែមិនធ្វេីឲ្យនរណាម្នាក់រងរបួសនោះទេ​ ។     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង២​ និង២០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី​៧​ ខែកក្កដា​ ... Read More »

សន្ទរកថារបស់សម្តេចតេជោ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោកក្រោមប្រធានបទ “ការបំពេញការងារដើម្បីសុភមង្គលប្រជាជន ការទទួលខុសត្រូវរបស់គណបក្សនយោបាយ” តាមប្រព័ន្ធវីដេអូ !

ភ្នំពេញ៖ សន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយលើពិភពលោកក្រោមប្រធានបទ “ការបំពេញការងារដើម្បីសុភមង្គលប្រជាជន ការទទួលខុសត្រូវរបស់គណបក្សនយោបាយ” តាមប្រព័ន្ធវីដេអូ ថ្ងៃទី ៦ ខែកក្កដា ... Read More »

ស្លុតចិត្តត្រឡប់មកពីស៊ីឈ្នួលដកស្ទូងឲ្យគេវិញឃើញភ្លើងឆេះផ្ទះអស់គ្មានសល់

ខេត្តកំពង់ឆ្នាំង៖ គ្រួសារប្តីប្រពន្ធ១គូ ហួសចិត្តនិងតក់ស្លុត ហើយនាំគ្នា អង្គុយទ្រហោយំ គ្មានអ្វីថ្លែងក្រោយត្រឡប់មកពីធ្វើការស៊ីឈ្នួលគេវិញ ឃើញផ្ទះរបស់ខ្លួនក្លាយជាផេះផង់ ដោយសារភ្លើងឆេះអស់។ ហេតុការណ៍េនេះបានកើតឡើងកាលពីវេលាម៉ោង ៥ និង ៣០ នាទី ល្ងាច ថ្ងៃទី៦ ... Read More »