ព័ត៌មានទាន់ហេតុការណ៍៖

Daily Archives: July 13, 2021

លោក ស សុខា ប្រគល់គ្រឿងឧបភោគ-បរិភោគ និងសម្ភារការពារកូវីដ-១៩ ជូនរដ្ឋបាលខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃអង្គារទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត ... Read More »

រដ្ឋបាលខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ២៦នាក់ និងជាសះស្បើយចំនួន ៥០នាក់ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១

ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមលទ្ធផលនៃការធ្វើតេស្ត រហ័ស(Rapid Antigen Test) និងលទ្ធផលទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៦នាក់ ... Read More »

សេចក្តីថ្លែងការណ៍របស់ លោក ប្រាក់ សុខុន នៅក្នុងសន្និសីទរដ្ឋមន្ត្រីពាក់កណ្តាលឆមាស នៃចលនាមិនចូលបក្សសម្ព័ន្ធ ស្តីពី «ចលនាមិនចូលបក្សសម្ព័ន្ធ នៅចំណុចនៃកិច្ចខិតខំប្រឹងប្រែងពហុភាគីក្នុងការឆ្លើយតបទៅនឹងការប្រឈមពិភពលោក»

ភ្នំពេញ៖ សេចក្តីថ្លែងការណ៍របស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសន្និសីទរដ្ឋមន្ត្រីពាក់កណ្តាលឆមាស នៃចលនាមិនចូលបក្សសម្ព័ន្ធ ស្តីពី «ចលនាមិនចូលបក្សសម្ព័ន្ធ នៅចំណុចនៃកិច្ចខិតខំប្រឹងប្រែងពហុភាគីក្នុងការឆ្លើយតបទៅនឹងការប្រឈមពិភពលោក» ថ្ងៃទី១៣ ... Read More »

លោក ដួង តារា ៖ Facebook សម្តេចតេជោផ្តល់ឱកាសអោយពលរដ្ឋមានមតិយោបល់

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងយ៉ាងដូច្នេះថា, Facebook សម្តេចតេជោផ្តល់ឱកាសអោយពលរដ្ឋមានមតិយោបល់, លោកលើកឡើងថា, ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱវណ្ណឌីន កែសម្រួលរយៈពេលនៃគម្លាតការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ នៃវ៉ាក់សាំង Sinovac និង Sinopharm

ភ្នំពេញ៖ ដោយមានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានណែនាំបន្ទាន់ដល់លោក លោកស្រី ជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័ន ... Read More »

ក្រុមការងារសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បានចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩នៅខេត្តកំពង់ធំ និងខេត្តស្វាយរៀង

ភ្នំពេញ៖ អង្គភាពសហភាពសហព័ន្ធយុវជនកម្ពុជានៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ក្រុមការងារសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បានចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងកូវីដ១៩នៅខេត្តកំពង់ធំ និងខេត្តស្វាយរៀង ដូចដែលបានកំណត់ដោយគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩។ សហភាពសហព័ន្ធយុវជនកម្ពុជាបានបន្តថា, ក្នុងយុទ្ធនាការនេះដែរក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់យើងត្រូវបានបែងចែកជា២ក្រុម ដោយក្រុមទី០១ មានក្រុមគ្រូពេទ្យចំនួន ២៩០ នាក់ ... Read More »

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានអញ្ជើញជាអធិបតីភាពពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) និងសមាគមជំរុញកិច្ចសន្យាបន្តថៃ (Thai Subcon) !

ទីក្រុងបាងកក៖ បើយោងតាមផេកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានអោយដឹងថា, កាលពីរសៀលថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានអញ្ជើញជាអធិបតីភាពពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) និងសមាគមជំរុញកិច្ចសន្យាបន្តថៃ ... Read More »

រដ្ឋបាលខេត្តកោះកុង បង្ហាញអត្តសញ្ញាណ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៨៤នាក់ និងអ្នកជាសះស្បើយចំនួន៨៩នាក់ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១

ខេត្តកោះកុង៖ រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យ បានជ្រាបថា៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក ដោយធ្វើតេស្តរហ័ស(Rapid Test) រកមេរោគកូវីដ-១៩ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៨៤នាក់ ... Read More »

ក្រុមតាលីបង់ប្រហារជីវិតទាហានអាហ្វហ្គានីស្ថាន២២នាក់

សារព័ត៌មាន CNN បានផ្សាយនៅថ្ងៃទី១៣ខែកក្កដាថា ក្រុមតាលីបង់បានប្រហារជីវិតកម្លាំងទាហានពិសេសរបស់អាហ្វហ្គានីស្ថាន ក្រោយពេលទាហានទាំងនោះបានចុះចាញ់ ដោយមិនមានអាវុធនៅក្នុងដៃនោះឡើយ។ រូបភាពវីដេអូ បានបង្ហាញឲ្យឃើញថា កម្លាំងទាហានទាំងនោះត្រូវបានចាប់ខ្លួនតាំងពីថ្ងៃទី១៦ខែមិថុនា ស្ថិតនៅតំបន់ព្រំដែនជាប់ប្រទេស Turkenistan ។ ទាហានអាហ្វហ្គានីស្ថាន២២នាក់ ត្រូវបានក្រុមតាលីបង់ប្រហារជីវិតនៅបរិវេណផ្សារដែលមានពលរដ្ឋជាច្រើនឈរមើល។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ចុះពិនិត្យទីតាំងធ្វើចត្តាឡីស័ក សម្រាប់ដាក់បងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃវិញ

ខេត្តឧត្តរមានជ័យ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ចុះពិនិត្យទីតាំងធ្វើចត្តាឡីស័កបន្ថែមទៀតអោយបានលឿនទាន់សភាពការណ៍ សម្រាប់ដាក់បងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃវិញ ដែលលោកបានមមាញឹកនិងកិច្ចការនេះ ប្រកបដោយភាពទទួលខុសត្រូវលើបញ្ហានេះយ៉ាងខ្លាំងក្លាបំផុតដើម្បីការពារការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងយាយីយ៉ាងធ្ងន់ធ្ងរមកលើប្រជាពលរដ្ឋកម្ពុជាយើងនោះ។ សូមជម្រាបជូនថា, នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ ខេង ... Read More »

នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យករណីអំពើ ប៉ុនប៉ងលួច (យកទ្រព្យសម្បត្តិ) បក្ខពួក២នាក់រត់គេចខ្លួន !

ភ្នំពេញ៖ យុវជនជាជនសង្ស័យម្នាក់ត្រូវកម្លាំងល្បាតនៃនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួន ហើយបក្ខពួកបានគេចខ្លួន ។ របាយការណ៍ពីនគរបាលខណ្ឌបញ្ជាក់ថា, មានករណីអំពើ ប៉ុនប៉ងលួច (យកទ្រព្យសម្បត្តិ)។ ដោយកើតហេតុ នៅចំណុចបណ្តោយផ្លូវ លំ ភូមិចំរើនផល សង្កាត់ បឹងទំពន់ទី១ ... Read More »

ក្រសួង​បរិស្ថាន​៖​ រួមគ្នាផ្សព្វផ្សាយ និងលើកតម្លៃ សក្តានុពលធនធានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រនៅក្នុងតំបន់ការពារធម្មជាតិ

ភ្នំពេញ​៖​ ក្រសួងបរិស្ថាន និង Cambodia Amazing Trip Planner បានសហការគ្នាផ្សព្វផ្សាយ និងលើកតម្លៃ សក្តានុពលធនធានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រនៅដែនការពារឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង និងដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ... Read More »

ប្រទេសតំបន់អាស៊ានមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់

រយៈពេលកន្លងមក ប្រទេសនៅក្នុងតំបន់អាស៊ានមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ។ ប្រទេសវៀតណាម ដែលមានការទប់ស្កាត់កូវីដ-១៩ បានល្អបំផុតក្នុងតំបន់នោះ ក៏មានករណីឆ្លងកើនឡើងខ្ពស់ផងដែរ។ នៅថ្ងៃទី១៣ខែកក្កដា ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា នៅល្ងាចនេះបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៨៥២នាក់បន្ថែមទៀត ភាគច្រើននៅក្នុងទីក្រុងហូជីមិញមានអ្នកឆ្លងដល់ទៅ៥៤៦នាក់ ។ ... Read More »

ក្រសួងសុខាភិបាល សូមប្រកាសច្រានចោលការចុះផ្សាយព័ត៌មានមិនពិត ថាវីរុសកូវីដ-១៩ ជាបាក់តេរីដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាមបណ្តាលឲ្យស្លាប់មនុស្ស

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្រសួង សូមប្រកាសច្រានចោល ទាំងស្រុង នូវអត្ថបទព័ត៌មានដែលបានចែកចាយតាមបណ្ដាញទំនាក់ទំនងសង្គមនាថ្ងៃទី០៩ និង ទី១០ ខែមិថុនា ឆ្នាំ២០២១ ដែលបានចុះផ្សាយ អត្ថបទលើកឡើងពី ប្រទេសសឹង្ហបូរី បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ... Read More »

រដ្ឋមន្ត្រីជាច្រើនរូបនៅក្នុងប្រទេសម៉ាឡេស៊ីបំពានច្បាប់គម្លាតសង្គម

រដ្ឋមន្ត្រីជាច្រើនរូបនៅក្នុងប្រទេសម៉ាឡេស៊ី រងការផាកពិន័យ ដោយសារតែបំពានច្បាប់គម្លាតសង្គម។ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាសនាបានរងការពិនិ័យពេលទៅសាកសួរសុខទុក្ខនៅផ្ទះអតីតនាយករដ្ឋមន្ត្រី ។ នៅថ្ងៃទី១៣ខែកក្កដា រដ្ឋមន្ត្រី Annuar Musa បានរងការពិន័យជាទឹកប្រាក់ ២០០០រីងហ្គីត (Ringgit) ប្រមាណជាង៥០០ដុល្លារអាមេរិក ដោយសារតែលោកមិនបានគោរពច្បាប់បម្រាមគោចរដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។ លោក ... Read More »

អាជ្ញាធរខណ្ឌឫស្សីកែវសម្រេចផ្អាកដំណើរការផ្សារ ងិន អាន ហៅផ្សារទំនប់ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ

ភ្នំពេញ៖ រដ្ឋបាលខណ្ឌឫស្សីកែវ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេសអាជីវករទាំងអស់ឲ្យបានជ្រាបថា អាស្រ័យដោយស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលនេះមានបងប្អូនអាជីវករ និងប្រជាពលរដ្ឋបានឆ្លងវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលស្ថានភាពនេះបានឆ្លងរាលដាលយ៉ាងឆាប់រហ័សគួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់ ។ជាក់ស្ដែង នៅរសៀលថ្ងៃទី១៣ ខែកក្កដា ... Read More »

មេដឹកនាំនិងប្រធានកីឡាបាល់ទាត់អង់គ្លេសថ្កោលទោសចំពោះការរើសអើងជាតិសាសន៍ក្នុងពេលព្រឹត្តិការណ៍យូរ៉ូ

មេដឹកនាំនយោបាយ និងប្រធានកីឡាបាល់ទាត់នៅក្នុងប្រទេសអង់គ្លេសបានសម្តែងការស្អប់ខ្ពើមកាលពីថ្ងៃចន្ទ ទី១២ ខែកក្កដាចំពោះការរំលោភបំពានពូជសាសន៍ដែលផ្តោតលើកីឡាករអង់គ្លេសរួមទាំងកីឡាករស្បែកខ្មៅ៣នាក់ដែលបានខកខានការទាល់បាល់ប៉េណាល់ទីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro ២០២០ ប៉ះនឹងក្រុមអុីតាលី។ នៅពេលដែលហ្វេសប៊ុកបានប្តេជ្ញាម្តងទៀតដើម្បីមើលការរំលោភបំពាននៅលើវេទិកា Instagram របស់ខ្លួន លោកនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson បានរិះគន់យ៉ាងខ្លាំងចំពោះការរើសអើងនេះនិងថ្កោលទោសអ្នកគាំទ្រដែលរើសអើងជាតិសាសន៍។ យោងតាមសារព័ត៌មាន ... Read More »

សេចក្ដីប្រកាសព័ត៌មាន​បន្ថែម 📢គិតត្រឹមម៉ោង ៥:០០ល្ងាច រដ្ឋបាលស្រុកអូររាំងឪ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ថ្មី លើប្រជាពលរដ្ឋចំនួន ០៦នាក់បន្ថែមទៀត !

ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នេះ គិតត្រឹមម៉ោង ៥:០០ល្ងាច រដ្ឋបាលស្រុកអូររាំងឪ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ថ្មី លើប្រជាពលរដ្ឋចំនួន ០៦នាក់បន្ថែមទៀត រួមមាន ៖១). ឈ្មោះ ... Read More »

ខេត្តសៀមរាប នឹងធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅ និងបំពេញការងារនៅខេត្តសៀមរាប តាមគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី ២០ ខែកក្កដា

ខេត្តសៀមរាប៖ ដោយមានការគិតគូរពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មិនថាជនជាតិខ្មែរ និងបរទេស អាជ្ញាធរខេត្តសៀមរាប នឹងធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅ និងបំពេញការងារនៅខេត្តសៀមរាប តាមគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី ២០ ... Read More »

លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារ អំពៅចែកថវិកា និងអង្ករដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២១ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានជួបសំណេះសំណាលនិងចែកអំណោយដល់កងកម្លាំងសណ្តាប់ខណ្ឌជាង៥០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ៣០គីឡូក្រាម ថវិកា មួយចំនួន ដោយឡែកកម្លាំងសណ្តាប់ធ្នាប់ណាដែលជាប់ធ្វើ ចត្តាឡីស័កនៅតាមមណ្ឌល ឬនៅតាមផ្ទះ មិនបាច់មកចូលរួមទេ តែអោយបងប្អូនមកទទួលអំណោយ ... Read More »

មេបញ្ជាការរង នាយសេនាធិកា រយោធភូមិភាគទី៥ អញ្ជើញចុះពិនិត្យ ការចាក់វ៉ាក់សាំង ដូសទី១ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ បើយោងតាមផឹកផ្លូវការ កងទ័ពជើងគោក បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ ជាប្រធានគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់គោលដៅធ្វើចត្តាឡីស័កប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត Devyani Khobragade

ភ្នំពេញ៖ នៅថ្ងៃអង្គារ៍ ៤កើត ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម ... Read More »

មិនធម្មតាឡើយ! ក្រុមគ្រូពេទ្យខេត្តស្វាយរៀងគ្រូ​ពេទ្យ​នៃ​មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួលបន្តជួយសម្រាលកូននិងវះកាត់ដល់ស្ត្រីខ្មែរ៣នាក់ដែលកំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ-១៩ទទួលបានជោគជ័យ

ខេត្តស្វាយរៀង៖ ពិតជាមិនធម្មតាឡើយដែលក្រុមគ្រូពេទ្យខេត្តស្វាយរៀងនិងគ្រូ​ពេទ្យ​នៃ​មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួលបន្តជួយសម្រាលកូននិងវះកាត់ដល់ស្ត្រីខ្មែរ៣នាក់ដែលកំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ-១៩ទទួលបានជោគជ័យ។ យោងតាមអាក់ខោនហ្វេសប៊ុករបស់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងបានបង្ហោះឱ្យដឹងថាថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានវះកាត់យកកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ដែលបញ្ជូនមកពីមន្ទីរពេទ្យបង្អែកស្វាយជ្រំ (វិជ្ជមានកូវីដ-១៩ ... Read More »

ករណី​បាក់​រលំ​សណ្ឋាគារមួយ​ ​នៅប្រទេស​ចិន​ភាគ​ខាងកើត​ បណ្ដាល​ឱ្យ​មនុស្ស​ចំនួន​ ៨នាក់ស្លាប់​ ​និង​បាត់​ខ្លួន​ ៩នាក់

អន្តរជាតិ​៖ ​មនុស្ស​យ៉ាងហោចណាស់​ចំនួន​ ៨​នាក់​បានស្លាប់​ និង​បាត់​ខ្លួន​ ​៩នាក់​ ក្នុង​ករណី​បាក់​រលំសណ្ឋាគារ​មួយ​ ​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន​ ​កាលពី​ថ្ងៃ​ចន្ទទី​១២ ខែកក្កដា​ ឆ្នាំ​២០២១។ នេះបេី​តាមការចុះផ្សាយរបស់ស្ថានីយ​ទូរទស្សន៍​រដ្ឋ​ចិន CCTV។ យោង​តាម​របាយការណ៍​របស់​ទូរទស្សន៍ CCTV បានបន្ថែមទៀតថា ... Read More »

រកឃើញគ្រឿងក្នុងជ្រូកលួចនាំចូលខុសច្បាប់ពីថៃជាង២តោនតាមច្រកទ្វារអន្តជាតិប៉ោយប៉ែត

ក្រុងប៉ោយប៉ែត៖ អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បានចុះត្រួតពិនិត្យទីតាំងស្តុកគ្រឿងក្នុងមួយកន្លែងស្ថិតនៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត លួចនាំចូលមកពីប្រទេសថៃឡង់ដ៍ តាមច្រកអន្តរជាតិប៉ោយប៉ែត សម្រាប់ចែកចាយបន្តតាមខេត្តផ្សេងៗ ពុំមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការចុះឆែកឆេរនេះបានធ្វើឡើងកាលពីម៉ោង12ថ្ងៃត្រង់ ថ្ងៃទី12 ខែកក្កដា ឆ្នាំ2021 ... Read More »

សូមនិយាយថា, គាំទ្រគ្រូពេទ្យយើងម្នាក់១ម៉ាត់មក ដើម្បីលើកទឹកចិត្តពួកគាត់ !

ភ្នំពេញ, សូមបញ្ជាក់ជូនថា, នេះគឺរូបភាពនៃសកម្មភាពមួយចំនួននៃការវះកាត់សម្រាលកូន និងវះកាត់ Gangrene ជូនអ្នកជំងឺកូវីដ-១៩ ដែលក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានវះកាត់ដោយជោគជ័យ និងសុខសុវត្ថិភាព។ តាងនាមឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរ ដល់ក្រុមគ្រូពេទ្យទាំងអស់ ទទួលបាននូវសុខភាពល្អ និងសុវត្ថិភាព ... Read More »

រថយន្តឃ្លុបបុករថយន្តស៊េរីទំនេីបពីក្រោយរងការខូចខាតទាំងសងខាង

ភ្នំពេញ​៖​ រថយន្តឃ្លុបដឹកទំនិញមួយគ្រឿងបេីកបរក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុករថយន្តម៉ាកMG6ពីក្រោយពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ខណៈបេីកបរដល់ផ្លូវមានការឆ្លងកាត់បានបន្ថយល្បឿនហើយនោះ។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង៣០នាទីរសៀល​ ថ្ងៃទី១៣​ ខែកក្កដា​ ឆ្នាំ២០២១​ នៅចំណុចមុខវត្តព្រៃស្ពឺ​ តាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងសង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។ ​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យ​ដឹងថា​ មុនពេលកេីតហេតុគេបានឃេីញស្ត្រីម្នាក់បេីករថយន្តម៉ាកMG6 ... Read More »

ខេត្តត្បូងឃ្មុំ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ៣២នាក់ និងជាសះស្បើយចំនួន ៦៥នាក់ នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២១

ខេត្តត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ មានកិត្តិយស សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលរស់ នៅក្នុងក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ស្រុកមេមត់ ស្រុកពញាក្រែក និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជ្រាបថា ករណីការឆ្លងរាលដាល ... Read More »

ប៉ូលិសហុងកុង៖​ បន្តឃាត់ខ្លួនមនុស្ស៥នាក់ ពាក់ព័ន្ធ​រៀបចំផែនការបំផ្ទុះគ្រាប់បែក

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១​ បានចុះផ្សាយថា​​ ជនសង្ស័យ​ចំនួន​ ៥នាក់​ ត្រូវ​បានក្រុមប៉ូលិសសន្តិសុខជាតិហុងកុង​ ឃាត់ខ្លួនពួកគេ ដោយសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងគម្រោងបំផ្ទុះគ្រាប់បែក នៅក្នុងតំបន់សេដ្ឋកិច្ចស្វយ័តពិសេសរបស់ចិនមួយនេះ។ បើតាមប៉ូលិសហុងកុង បានបញ្ជាក់ថា​ ... Read More »

សាររបស់លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា សម្រាប់ការផ្ដល់ជំនួយវ៉ាក់សាំង

ភ្នំពេញ, លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងសារថា, ថ្ងៃនេះ រដ្ឋាភិបាលជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូសដល់កម្ពុជា។ ជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និង ដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ ... Read More »