ព័ត៌មានទាន់ហេតុការណ៍៖

Daily Archives: July 17, 2021

ហាង វីន សូ (WINSOU) សាខាផ្សារដីហុយ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១០១៩ (ផ្លូវហាណូយ) មានអ្នកជំងឺកូវីដ-១៩ មានគ្នា២នាក់ បានចូលទៅទិញទំនិញ នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, 🔴 ហាង វីន សូ (WINSOU) សាខាផ្សារដីហុយ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ... Read More »

ឆ្លៀត ឆបោក,​ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សំលៀក​បំពាក់​ជា​អាទិ៍​សម្រាប់​អាជ្ញាធរ​សាធារណៈ​ និង​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ត្រូវសមត្ថកិច្ចឃាត់ខ្លួន !

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាល​ខណ្ឌដង្កោ​ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​តុលាការ​ ពី​បទ​ ឆបោក,​ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សំលៀក​បំពាក់​ជា​អាទិ៍​សម្រាប់​អាជ្ញាធរ​សាធារណៈ​ និង​ក្លែងបន្លំ​ឯកសារ​សាធារណៈ​។ ករណីបែបនេះតែងកើតមានជាច្រើនមកហើយ សូមបងប្អូនប្រុងប្រយ័ត្នជនប្រភេទៗនេះ ខណៈមានជំនាញបោកណាស់។ សូមបញ្ជាក់ថា, បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ ខ្លួន​លេខ​១៨៥​ អ​.​យ​.​ថ​ ចុះ​ថ្ងៃ​ទី​០៧​ ខែកក្កដា​ ... Read More »

ជប៉ុន ផ្តល់រថយន្តគិលានសង្គ្រោះ ៣០គ្រឿងបន្ថែមទៀត ជូនរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាល និងប្រជាជនជប៉ុន បានផ្តល់រថយន្តគិលានសង្គ្រោះចំនួន ៣០គ្រឿងបន្ថែមទៀត ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ បូកនឹងរថយន្តដែលបានផ្តល់នាពេលកន្លងទៅផងនោះ មកដល់ពេលនេះរដ្ឋាភិបាល និងប្រជាជនជប៉ុន បានផ្តល់រថយន្តគិលានសង្គ្រោះនេះសរុប ១០០គ្រឿងហើយ។​ នេះបេី​យោង​តាម​គេហទំព័រ​ផ្លូវការ​របស់​លោកស្រី​ វេជ្ជបណ្ឌិត​ ឱ​ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៣ វត្ត នៅស្រុកពារាំង ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ នៅថ្ងៃសៅរ៍ ៨កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន ... Read More »

អង្គការ​ដើម្បី​អភិរក្ស​ជីវៈចម្រុះ៖​ តើ​នៅកម្ពុ​ជា​ មាន​ត្រី​ឆ្លាម​ ​និង​ត្រី​បបែល​ប៉ុន្មាន​ប្រភេទ ?

ភ្នំពេញ៖​ បេី​តាម​មជ្ឈមណ្ឌល​អង្គការ​​ដើម្បី​អភិរក្ស​ជីវៈចម្រុះ បាន​ឱ្យ​ដឹង​ថា យោង​តាម​ការសិក្សា​ជាច្រើន បាន​បង្ហាញថា ត្រី​ឆ្លាម និង​ត្រី​បបែល​ដែល​អាចមាន​ចំនួន​ទៅដល់ ២៧៣​លាន​ក្បាល ត្រូវបាន​គេ​សម្លាប់​ក្នុង​មួយឆ្នាំៗ​ដើម្បី​ផ្គត់ផ្គង់​ដល់​ផលិតផល​នានា​មានដូចជា​ការសម្លាប់​យក ព្រុយ ឆ្អឹងខ្ចី សាច់​ជាប់​ខ្លាញ់ និង​ថ្លើម​។ អង្គការដដែល បន្តថា ... Read More »

កម្ពុជា! បន្ត​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ ចំនួន​ ៨៣៦នាក់ និង​​អ្នក​ជាសះស្បើយ​ ៩២៨នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ២៤នាក់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃសៅរ៍ទី​១៧ ខែកក្កដា​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៨៣៦នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៩២៨នាក់ និងករណីស្លាប់​ ២៤នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៦ ខែកក្កដា​​​ ... Read More »

ប្រជាពលរដ្ឋដែលធ្លាប់ទិញសាច់ជ្រូកនៅផ្សារវាលយន្តក្រុងស្វាយរៀង និងទិញរបស់របរលក់ដូរនៅផ្សារកំពង់ត្រាចស្រុករមាសហែក សូមប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ ព្រោះម្ចាស់ទីតាំងខាងលើ មានវិជ្ជមានកូវីដ-១៩

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទិញសាច់ជ្រូកនៅផ្សារវាលយន្ត ក្រុងស្វាយរៀង និងទិញរបស់របរលក់ដូរនៅផ្សារកំពង់ត្រាចស្រុករមាសហែក សូមប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ ព្រោះម្ចាស់ទីតាំងខាងលើ មានវិជ្ជមានកូវីដ-១៩។ រដ្ឋបាលខេត្តបញ្ជាក់ទៀតថាដោយមានឈ្មោះ ជេត សុផល ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរជាអ្នកលក់ដូរនៅផ្សារកំពង់ត្រាច និងឈ្មោះ ជេត ... Read More »

កម្ពុជា! សត្វ​​ពស់​ចំនួន​ ២៩ប្រភេទ​ កំពុងតែ​រងគ្រោះ​ព្រោះ​ជា​ចំណី​របស់​មនុស្ស ឱសថ​បុរាណ ស្បែក និង ជា​សត្វ​ចិញ្ចឹម

ភ្នំពេញ៖​ បើ​យោង​តាមការអះអាងពីមជ្ឈមណ្ឌល​អង្គរ​ដើម្បី​អភិរក្ស​ជីវៈចម្រុះ ដែលជា​អង្គការ​ការពារ​សត្វព្រៃ​និង​ជីវចម្រុះ មួយ​នៅ​កម្ពុជា​ បានឱ្យដឹងថា​ នៅ​កម្ពុជា គេ​ដឹងថា សត្វ​ពស់​មាន​ប្រមាណ​ជា ២៩ប្រភេទ ប៉ុន្តែ​វា​ជាស​ត្វ​ដែល​កំពុងតែ​រងគ្រោះ​ព្រោះ​ជា​ចំណី​របស់​មនុស្ស ឱសថ​បុរាណ ស្បែក និង ជា​សត្វ​ចិញ្ចឹម ។ ... Read More »

ការប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូនឹងត្រូវធ្វើឡើងដោយបិទទ្វារ

រដ្ឋមន្រ្តីកីឡាអូឡាំពិកលោក Tamayo Marukawa បានប្រកាសថា ព្រឹត្តិការណ៍អូឡាំពិកនាទីក្រុងតូក្យូនឹងត្រូវធ្វើឡើងដោយគ្មានអ្នកទស្សនាដោយសារតែការកើនឡើងនៃការឆ្លងជំងឺកូវីដ–១៩ នៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុន។ សារព័ត៌មាន MARCA បានផ្សាយកាលពីថ្ងៃម្សិលមិញថាការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងតំណាងគណៈកម្មាធិការរៀបចំជប៉ុន, គណៈកម្មាធិការអូឡាំពិកអន្តរជាតិ, អាជ្ញាធរទីក្រុងតូក្យូ និងរដ្ឋាភិបាលជប៉ុន។ ប្រមុខរដ្ឋាភិបាលទីក្រុងតូក្យូលោក Seiko Hashimoto ... Read More »

អង្គការ WHO បានអំពាវនាវឱ្យស្រាវជ្រាវមន្ទីរពិសោធន៍នៅវូហានជាលើកទីពីរ

ប្រធានអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បានឱ្យដឹងថា ដំណាក់កាលទីពីរនៃការស្រាវជ្រាវពីប្រភពកូវីដ-១៩ ដោយផ្តោតសំខាន់ទៅលើការស្រាវជ្រាវនៅមន្ទីរពិសោធន៍ក្នុងទីក្រុងវូហាន ប្រទេសចិន ។ អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom បានលើកឡើងពីសំណើស្រាវជ្រាវ ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានព្រមានជាថ្មីពីវីរុសបំប្លែងថ្មី ដែលត្រូវបានរកឃើញជាបន្តបន្ទាប់ ហើយដែលអាចនឹងនាំឱ្យកម្ពុជាឈានហួសបន្ទាត់ក្រហម!

ភ្នំពេញ៖ សូមជម្រាបជូនថា, ក្នុងសារតាមរយៈបណ្តាញសង្គមធ្វីតធើរ (Twitter) កាលពីរាត្រីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ឌឌីន បានសង្កត់ធ្ងន់ថា ៖ «យើងបានរកឃើញវីរុសបំប្លែងថ្មីប្រភេទ ដែលតា ជាបន្តបន្ទាប់ ខណៈ ... Read More »

រដ្ឋបាលខេត្ដកំពង់ស្ពឺ សម្រេចផ្អាកជាបណ្ដោះអាសន្នសកម្មភាពការងាររបស់ធនាគារ អេស៊ីលីដា មួយកន្លែង

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១៦ខែកក្កដា ម្សិលមិញនេះរដ្ឋបាលខេត្ដកំពង់ស្ពឺ បានសម្រចផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពការងាររបស់ធនាគារ អេស៊ីលីដា (ACLEDA ) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បន្ទាប់ពីរកឃើញមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សេចក្តីសម្រេចផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពការងាររបស់ធនាគារ អេស៊ីលីដា (ACLEDA ... Read More »

រដ្ឋបាលខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩២នាក់ និងជាសះស្បើយ ចំនួន៥៦នាក់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩២នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ... Read More »

កន្លែងកម្សាន្តនៅខេត្តកំពត ទោះបីចំណាយពេលដើរលេង២ថ្ងៃក៏មិនអស់ដែរ!

ខេត្តកំពត៖ សូមបញ្ជាក់ថា នេះគ្រាន់តែជាការរំលឹកឡើងវិញពីទីតាំងតំបន់ រមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្តកំពតសម្រាប់ចុងសប្តាហ៍ដើម្បីឱ្យបងប្អូនយើងដែលមិនទាន់បានទៅកម្សាន្ត និងអ្នកដែលបានទៅកម្សាន្តហើយនោះ អាចនឹងបន្តទៅកាន់រមណីយដ្ឋានថ្មីៗបន្ថែមទៀត នៅពេលដែលជំងឺកូវីដ-១៩ ត្រូវបានថមថយ ផុតរលត់ទៅនោះ។  សូមជម្រាបជូនថា កន្លែងកម្សាន្តនៅខេត្ត កំពត ទោះបីដើរលេង២ថ្ងៃក៏មិនអស់ដែរ គឺមានច្រើនកន្លែងណាស់ ដែលអាចនិយាយបានថា ... Read More »

ធាក់ផ្ដួលម៉ូតូពលរដ្ឋកំពុងជិះតាមដងផ្លូវបម្រុងប្លន់មិនបានសម្រេចត្រូវសមត្ថកិច្ចក្របួចជាប់

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៦នាក់ ត្រូវបានសមត្ថកិច្ចស្រុកលើកដែកក្របួចជាប់ បន្ទាប់ពីនាំគ្នាធ្វើសកម្មភាពធាក់ម៉ូតូពលរដ្ឋកំពុងជិះតាមដងផ្លូវ ។ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២២និង៣០នាទី នៅចំណុចលើផ្លូវជាតិលេខ១ ស្ថិតនៅភូមិ ក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ ... Read More »

បុរសពីរនាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តដែលកំពុងបត់ត្រឡប់ក្រោយបណ្តាលឲ្យស្លាប់ម្នាក់របួសស្រាលម្នាក់

ភ្នំពេញ៖ បុរសពីរនាក់ជិះម៉ូតូឌុបគ្នាយ៉ាងលឿនមិនប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុករថយន្តធុនធំដែលកំពុងបត់ត្រឡប់ក្រោយ​បណ្តាលឲ្យបុរសម្នាក់ស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរសម្រាកព្យាបាលម្លិះដង្កោ និងម្នាក់ទៀតបានរងរបួសស្រាល ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នៅចំណុចមុខស្ថានីយប្រេងឥន្ធន: CALTEX លើផ្លូវលេខ២១៧ ស្ថិតក្នុងភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបើកម៉ូតូម៉ាកហុងដាឌ្រីម ... Read More »

ក្រុម Borussia Dortmund ច្រានចោលការលក់ខ្សែប្រយុទ្ធ Haaland ចំពេលក្លិប Chelsea ចាប់អារម្មណ៍

ក្លិប Borussia Dortmund បានច្រានចោលការលក់ខ្សែប្រយុទ្ធ Erling Haaland នៅរដូវក្តៅនេះចំពេលមានការចាប់អារម្មណ៍ពីក្លិបChelsea។ BBC Sport បានផ្សាយថា ក្រុមតោខៀវមិនបានដាក់ពាក្យដេញថ្លៃជាផ្លូវការសម្រាប់ខ្សែប្រយុទ្ធរូបនេះដែលមានវ័យ២១ឆ្នាំដែលនឹងធ្វើឡើងថ្ងៃទី២១ ខែកក្កដាខាងមុខនោះទេ។ គ្រូបង្វឹកក្លិបតោខៀវលោក Thomas Tuchel ចាប់អារម្មណ៍នឹង ... Read More »

អតីតកីឡាករជម្រើសជាតិហុល្លង់ Arjen Robben ប្រកាសចូលនិវត្តន៍ជាលើកទីពីរ

កីឡាករ Arjen Robben បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ជាលើកទី២នៅអាយុ៣៧ឆ្នាំ។ អតីតកីឡាករជម្រើសជាតិហុល្លង់រូបនេះ ពីដំបូងបានព្យួរស្បែកជើងរបស់គាត់នៅឆ្នាំ២០១៩ មុនពេលសម្រេចចិត្តវិលត្រឡប់ទៅលេងឲ្យក្លិបដំបូងរបស់គាត់គឺ Groningen កាលពីរដូវកាលមុន។ ការរងរបួសនិងជំងឺកូវីដ-១៩ រាតត្បាតឆ្លងរាលដាលបានធ្វើឱ្យគាត់បានប្រកាសពីការសម្រេចចិត្តរបស់គាត់កាលពីថ្ងៃព្រហស្បតិ៍ និងបានបង្ហោះលើបណ្តាញ Twitter របស់គាត់ផ្ទាល់កាលពីថ្ងៃសុក្រផងដែរ។ Robben បានឈ្នះពានរង្វាន់ Premier ... Read More »

បុរសជនជាតិចិនម្នាក់លោតសម្លាប់ខ្លួននៅអគារThe BRIDGE

ភ្នំពេញ ៖ បុរសជនរងគ្រោះម្នាក់បានសម្រេចចិត្តលោតសម្លាប់ខ្លួនពីលើអគារបណ្ដាលឱ្យស្លាប់បង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ ២០២១នៅចំណុចចំណតរថយន្តThe BRIDGE តាមផ្លូវ៧៨ ក្រុម៧៨ ភូមិ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ... Read More »

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចុះពិនិត្យ ពិភាក្សាអំពីការត្រៀមរៀបចំទីតាំងបន្ថែម សម្រាប់ព្យាបាលជំងឺកូវីដ-១៩ នៅខេត្តកោះកុង

ខេត្តកោះកុង៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក នៅថ្ងៃសុក្រ ទី១៦  ខែកក្កដា ឆ្នាំ២០២១ម្សិលមុិញ បានអញ្ជើញពិភាក្សាអំពីការត្រៀមរៀបចំទីតាំងបន្ថែម សម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រិតមធ្យមនិងធ្ងន់ ... Read More »

ការប្រគល់រថយន្តគិលានសង្រ្គោះ ៣០គ្រឿងដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ដល់កម្ពុជា

ភ្នំពេញ៖ បើយោងតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា, មានការប្រគល់រថយន្តគិលានសង្រ្គោះ ៣០គ្រឿងដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ដល់កម្ពុជា។ នេះជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅលើសាកលលោក រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់រថយន្តគិលានសង្គ្រោះចំនួន៣០គ្រឿងបន្ថែមទៀតជូនដល់ព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាការប្រគល់បន្ថែមលើរថយន្តគិលានសង្គ្រោះចំនួន៧០គ្រឿងដែលបានផ្ដល់ជូនកន្លងរួចមកហើយ។ រថយន្តគិលានសង្គ្រោះទាំង៣០គ្រឿងនេះ បានបញ្ជូនទៅកាន់មូលដ្ឋានសុខាភិបាលជាច្រើនក្នុងសប្តាហ៍នេះ។ ជំនួយនេះ ... Read More »

អាមេរិកមានករណីឆ្លងកូវីដ-១៩ កើនឡើងចំពោះពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំង

ពលរដ្ឋអាមេរិករាប់សិបលាននាក់ បានបដិសេធចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ បើទោះបីមានការអំពាវនាវពីប្រធានាធិបតីអាមេរិកឲ្យនាំគ្នាទៅចាក់វ៉ាក់សាំងក្តី។ អ្នកឆ្លងកូវីដ-១៩ នៅអាមេរិកកើនឡើងខ្ពស់ទៅលើពលរដ្ឋដែលមិនព្រមទៅចាក់វ៉ាក់សាំង ។ ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃទី ១៦ខែកក្កដា បានរំលឹកឡើងវិញនូវពាក្យសម្តីរបស់បណ្ឌិត Rochelle Watensky ... Read More »

ករណីការធ្វើចត្តាឡីស័ករបស់មន្រ្តីការទូត មន្រ្តីអង្គការសហប្រជាជាតិ និងមន្រ្តីអង្គការអន្តរជាតិដែលកាន់ទិដ្ឋាការការទូត (Visa A)

ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមគោរពជូនលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កម្មវត្ថុ ៖ ករណីការធ្វើចត្តាឡីស័ករបស់មន្ត្រីការទូត មន្ត្រីអង្គការសហប្រជាជាតិ និងមន្ត្រីអង្គការអន្តរជាតិដែល កាន់ទិដ្ឋាការការទូត (Visa A)។ យោង ៖ សេចក្តីប្រកាសព័ត៌មានលេខ ... Read More »

បើករថយន្តរេចង្កូតពេញផ្លូវគេចម៉ូតូជ្រុលទៅបុករថយន្ត២គ្រឿងចតនៅលើចិញ្ចើមផ្លូវរថយន្តបង្កគេចខ្លួនបាត់

ភ្នំពេញ៖ រថយន្តមួយគ្រឿង បានបើកយ៉ាងលឿនគេចពីម៉ូតូរេចង្កូតជ្រុលទៅបុកពីក្រោយរថយន្ត២គ្រឿងទៀត ចតចោលនៅមុខផ្ទះពេញទំហឹង បណ្ដាលឱ្យរងការខូចខាត ផ្នែកខាងក្រោយស្ទើរទាំងស្រុង ចំណែករថយន្តបង្កបានបន្ថែមល្បឿន បើកគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៩ និង២០ នាទីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ... Read More »

បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ស្លាប់ចំនួន៤នាក់រកឃើញថ្មី ចំនួន១២៤នាក់ស្រី៦២ និងជាសះស្បើយ២៦១នាក់ស្រី១៣៥តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី១៥និង១៦ខែកក្កដាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ស្លាប់ចំនួន៤នាក់រកឃើញថ្មី ចំនួន១២៤នាក់ស្រី៦២ និងជាសះស្បើយ២៦១នាក់ស្រី១៣៥តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី១៥និង១៦ខែកក្កដាឆ្នាំ២០២១។ បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១៥និង១៦ខែកក្កដា ឆ្នាំ២០២១នេះ ... Read More »

កម្លាំងសហការនៅតែបន្តបង្រ្កាបបទល្មើសនេសាទ

ខេត្តពោធិ៍សាត់ ៖ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញសមត្ថកិច្ចច្រើនស្ថាប័នសហការគ្នាចុះពិនិត្យ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ស្ដីពីជលផលរាល់ថ្ងៃ ជាក់ស្ដែងនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ៦កើតនិង៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥-១៦ ខែកក្កដា ... Read More »

សេចក្តីជូនដំណឹង ស្ដីពីការបូជាសព អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩

ភ្នំពេញ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចេញ សេចក្តីជូនដំណឹង ស្ដីពីការបូជាសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩ យោង- លិខិតលេខ ៣៣៩ សខល ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការអប់រំណែនាំបន្ថែមអំពីសុវត្ថិភាពក្នុងការចាត់ចែង សាកសពដែលមានផ្ទុកកូវីដ-១៩។ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ... Read More »

រថយន្តបែនធុនធំបុកម៉ូតូអូសចូលប្រឡាយទឹកស្អុយលិចបាត់ រួចប្រគល់លុយ២.០០០$ឲ្យម្ចាស់ម៉ូតូដេីម្បីបញ្ចប់រឿង

ភ្នំពេញ​ ៖​ បុរសម្នាក់បានខ្ទាតចេញពីម៉ូតូរងរបួសស្រាល​ ខណៈកំពុងជិះម៉ូតូសុខៗស្រាប់តែត្រូវរថយន្តបែនធុនធំបុកពីក្រោយអូសចូលប្រឡាយទឹកស្អុយ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមកចោមរោមមើលនិងធ្វើអន្តរាគមន៍។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៨​និង៣០នាទីយប់​ ថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ​២០២១​ តាមបណ្ដោយផ្លូវក្រវាត់ក្រុង៥០ម៉ែត្រ​ ក្នុងភូមិអន្លង់គងថ្មី​ សង្កាត់ព្រៃស ខណ្ឌដង្កោ​ ។  ​ ... Read More »