ព័ត៌មានទាន់ហេតុការណ៍៖

Daily Archives: July 19, 2021

Cristiano Ronaldo បង្ហោះសារ “ថ្ងៃសម្រេចចិត្ត” ធ្វើឲ្យអ្នកគាំទ្រងឿងឆ្ងល់

ខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងធ្វើឱ្យអ្នកគាំទ្ររបស់គាត់ស្មាន និងងឿងឆ្ងល់នៅរដូវក្តៅនេះដោយអនាគតរបស់គាត់នៅ Juventus នៅតែត្រូវមិនទាន់បានបញ្ជាក់។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA បានឲ្យដឹងថា កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានបញ្ចប់ក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅ Euro ២០២០ និងមានសំណួរសួរអំពីអនាគតរបស់គាត់សម្រាប់រដូវក្តៅភាគច្រើន។ ឥឡូវនេះគាត់បានបង្ហោះសារមួយនៅលើ ... Read More »

កីឡាករ២រូបរបស់អាហ្រ្វិកខាងត្បូងរកឃើញកូវីដ-១៩ មុនព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ

កីឡាករបាល់ទាត់ប្រទេសអាហ្វ្រិកខាងត្បូង២នាក់បានក្លាយជាមនុស្សដំបូងគេដែលធ្វើតេស្តរកឃើញជំងឺកូវីដ–១៩នៅក្នុងសណ្ឋាគារស្នាក់នៅរបស់អត្តពលិកក្នុងទីក្រុងតូក្យូ ពោលគឺ៥ថ្ងៃមុនពេលព្រឹត្តិការណ៍អូឡាំពិកចាប់ផ្តើម។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីយប់ថ្ងៃទី១៨ កក្កដា។ ទន្ទឹមនឹងនេះអត្តពលិក៦នាក់ និងបុគ្គលិក២នាក់មកពីក្រុមអត្តពលកម្ម Team GB កំពុងស្ថិតនៅដាច់ដោយឡែកពីគេបន្ទាប់ពីត្រូវបានគេស្គាល់ថា ជាមនុស្សជិតស្និទ្ធរបស់បុគ្គលម្នាក់ដែលបានធ្វើតេស្តវិជ្ជមាននៅលើការហោះហើររបស់ពួកគេទៅកាន់ប្រទេសជប៉ុនកាលពីថ្ងៃទី១៥ ខែកក្កដា។ សមាគមកីឡាបាល់ទាត់អាហ្វ្រិកខាងត្បូងបានបញ្ជាក់ថា ... Read More »

សម្តេចតេជោ ហ៊ុនសែន: អំណោយជាថវិកា និងគ្រឿងបរិក្ខារវេជ្ជសាស្ត្ររបស់កម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាមហើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានមានប្រសាសន៍ថា, នៅព្រឹកថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២១នេះ អំណោយជាសម្ភារបរិក្ខារពេទ្យប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្តេចតេជោ ហ៊ុនសែន ថ្លែងបន្តថា, ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ... Read More »

សត្វ​ស្លាប​ទឹក​ជាច្រើន​​ប្រភេទ​ បានបង្ហាញ​ខ្លួន​ក្នុង​បឹង​ពារាំង​វិញ​ហើយ បន្ទាប់ពី​បាន​ចាកចេញពី​បឹង​នេះ​ ​កាលពី​រដូវប្រាំង​

ខេត្ត​​សៀមរាប៖​ បើ​តាមការបញ្ជាក់ពី​ប្រធាន​សហគមន៍​ទេសចរណ៍​ខេត្ត​សៀមរាប​ លោក គង់ មង្គល​ បានថ្លែងថា​ បច្ចុប្បន្ននេះ​យេីងសង្កេតឃេីញថា​សត្វ​ស្លាប​ទឹក​ច្រើន​ប្រភេទ​ បានបង្ហាញ​ខ្លួន​ក្នុង​បឹង​ពារាំង​វិញ​ហើយ បន្ទាប់ពី​បាន​ចាកចេញពី​បឹង​នេះ​ កាលពី​រដូវប្រាំងនាពេល​កន្លង​ទៅ​។​ ប្រធាន​សហគមន៍​ទេសចរណ៍​រូបនេះ បាន​ថ្លែងឱ្យដឹងនៅថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ថា៖ ក្រោយ​បញ្ចប់​ពិធី​ប្រុង​ពលី​បួងសួង​សុំ​សេចក្តីសុខ ... Read More »

គ្រឿងញៀនជិត៨តោន ដែលបង្ក្រាបបាននាពេលកន្លងទៅ ត្រូវដុតបំផ្លាញចោលនៅព្រឹកនេះ !

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងឱកាសរៀបចំទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺមានគ្រឿងញៀនសរុបជិត៨តោន ដែលបង្ក្រាបបាននាពេលកន្លងទៅ ត្រូវបានរៀបចំដុតបំផ្លាញចោល ។ សូមបញ្ជាក់ថា, ពិធីដុតបំផ្លាញគ្រឿងញៀននេះ បានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ... Read More »

កម្ពុជា! ថ្ងៃ​នេះ​ បន្ត​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ ចំនួន​ ៧៩០នាក់ និង​​អ្នក​ជាសះស្បើយ​ ១,០៨៧នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ២២នាក់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃចន្ទទី​១៩ ខែកក្កដា​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៧៩០នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ១,០៨៧នាក់ និងករណីស្លាប់​ ២២នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៨ ខែកក្កដា​​​ ... Read More »

មុននេះបន្តិច! លោកស្រី យក់ សម្បត្តិ យកសម្ភារបរិក្ខារពេទ្យប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានយកទៅផ្តល់ជូនរដ្ឋាភិបាល និងប្រជាជនវៀតណាមហើយ !!

ប្រទេសវៀតណាម៖ តាមការដឹកនាំប្រតិភូដោយ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល គឺសម្ភារបរិក្ខារពេទ្យ ប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមានម៉ាសធម្មតាចំនួន ១លានបន្ទះ និងម៉ាស N95 ចំនួន ១០មុឺនបន្ទះ ... Read More »

លោកស្រី យក់ សម្បត្តិ ៖ នៅព្រឹកនេះកម្ពុជា បានដឹកជញ្ជូនអំណោយតាមយន្តហោះពិសេសយកទៅផ្តល់ជូនដល់ប្រទេសវៀតណាម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី ១៩ ខែកក្កដា ... Read More »

បាតុកម្មទ្រង់ទ្រាយធំនៅថៃ ប្រឆាំង វិធានការទប់ស្កាត់កូវីដ-១៩មិនបានល្អរបស់រដ្ឋាភិបាល

កម្លាំងប៉ូលិសថៃបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹកដើម្បីបំបែកហ្វូងបាតុករនៅក្នុងទីក្រុងបាងកក ទាមទារឱ្យនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចាលាលែងចេញពីតំណែង ហើយរដ្ឋាភិបាលត្រូវតែទទួលខុសត្រូវចំពោះការឆ្លងរាលដាលកូវីដ-១៩កាន់តែខ្លាំងក្នុងប្រទេសនេះ។ ពលរដ្ឋថៃរាប់សិបពាន់នាក់បាននាំគ្នាធ្វើបាតុកម្មនៅជិតអគាររដ្ឋាភិបាលក្នុងទីក្រុងបាងកកនាល្ងាចថ្ងៃទី១៨ខែកក្កដា ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា។ ក្រុមបាតុករក៏បានប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិសដែរ ក្រោយពេលប៉ូលិសព្យាយាមទប់ស្កាត់ក្រុមបាតុករឆ្ពោះទៅកាន់តំបន់សំខាន់ៗ ។ បាតុកម្មបានធ្វើឡើងដោយក្រុមយុវជនសេរីដោយមានលើកស្លាក បដាទាមទារឱ្យប្រាយុទ្ធ ចាន់អូចាលាលែងចេញពីតំណែង ។ ... Read More »

អាហ្វហ្គានីស្ថាននិងប៉ាគីស្ថាន ប្រឈមមុខតានតឹងដាក់គ្នា ដោយសារតែកូនស្រីឯកអគ្គរដ្ឋទូត

ទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងកាប៊ុលនឹងប៉ាគីស្ថានកាន់តែអាក្រក់ទៅៗក្រោយពេលកូនស្រីឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានប្រចាំនៅក្នុងប្រទេសប៉ាគីស្ថាន ត្រូវគេចាប់ជំរិត និងធ្វើទារុណកម្ម។ ក្រសួងការបរទេសអាហ្វហ្គានីស្ថាន នៅថ្ងៃទី១៨ខែកក្កដា បានឱ្យដឹងថា អាហ្វហ្គានីស្ថាន បានកោះហៅមន្ត្រីស្ថានទូតវិលត្រឡប់មកកាន់ទីក្រុងកាប៊ុលវិញ រហូតដល់ការគំរាមកំហែងពីសន្តិសុខនៅក្នុងប្រទេសប៉ាគីស្ថានបានបញ្ចប់។ សកម្មភាពខាងលើកើតឡើងក្រោយពេលមួយថ្ងៃដែលមន្ត្រីអាហ្វហ្គានីស្ថានបានប្រកាសថា នាង Silsila Alikhel ត្រូវបានជនមិនស្គាល់មុខចាប់ខ្លួនហើយធ្វើទារុណកម្មលើរាងកាយនាងជាច្រើនម៉ោង ក្នុងពេលដែលនាងកំពុងតែធ្វើដំណើរនៅក្នុងរដ្ឋធានីប្រទេសប៉ាគីស្ថាន ... Read More »

មន្ត្រីជំនាញពេទ្យសត្វ បង្រ្កាបឃាត់រថយន្តមួយគ្រឿង ដឹកសត្វជ្រូករស់ចំនួន៦០ក្បាល ពុំមានវិញ្ញាបនបត្របញ្ជាក់ពីសុខភាពសត្វ , លោតឆ័ត្រ !

ភ្នំពេញ៖ កាលពីវេលាម៉ោង១០៖៣០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ម្សិលមុិញនេះ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក្រសួងកសិកម្ម បានស្ទាក់ឃាត់រថយន្តមួយគ្រឿង ដែលដឹកសត្វជ្រូករស់ចំនួន៦០ក្បាល គ្មានច្បាប់អនុញ្ញាត មានន័យថា, ការដឹកជញ្ជូនលោតឆ័ត្រ។ ករណីបង្ក្រាបនេះធ្វើឡើង នៅចំណុចផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ... Read More »

មន្ត្រីជាន់ខ្ពស់ អគ្គនាយកដ្ឋានសម្ភារបច្ចេកទេសក្រសួងការពារជាតិសហការី ចុះពិនិត្យមើលការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ ក្នុងឃុំគ្រួសនិងប្រគេនសម្ភារគ្រឿងឧបភោគបរិភោគជូនព្រះសង្ឃ ចំនួន២វត្ត មានវត្តគ្រួស និងវត្តក្រសាំងជ្រំ

ខេត្តស្វាយរៀង៖ មន្ត្រីជាន់ខ្ពស់ អគ្គនាយកដ្ឋានសម្ភារបច្ចេកទេសក្រសួងការពារជាតិ និងជាក្រុមការងារ ថ្នាក់កណ្ដាលចុះជួយឃុំគ្រួស ស្រុកស្វាយជ្រុំ ដឹកនាំដោយលោក អ៊ឹមសារ៉ា លោកឡុងណារិន និងលោកអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំគ្រួស  ពិនិត្យមើលការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ ១១ ភូមិ ដែលមានប្រជាពលរដ្ឋសរុប ៨៤៦០នាក់។ ការចុះពិនិត្យនេះធ្វើឡើងនៅថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២១ស្ថិតក្នុងឃុំគ្រួសស្រុកស្វាយជ្រំដោយមានការអមដំណើរពីលោក ហាន ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ តាមប្រព័ន្ធ Video Conference ជាមួយលោក Nogami Kotaro រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៃប្រទេសជប៉ុន !

ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៩:០០ នាព្រឹកថ្ងៃចន្ទ ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ... Read More »

សមត្ថកិច្ចថៃឃាត់ខ្លួនពលករខ្មែរ៥នាក់ រួមទាំងមេខ្យល់ជនជាតិថៃម្នាក់

ក្រុងប៉ោយប៉ែត៖ ពលករខ្មែរ៥នាក់និងមេខ្យល់ជានជាតិថៃម្នាក់ត្រូវនគរបាលខ្លងលឹក សហការជាមួយអាជ្ញាធរស្រុកអារញ្ញ ទាហានកងរយឈុតខ្មៅទី១២០៥ បានឃាត់ខ្លួនបន្ទាប់ពីនាំគ្នាជួលរថយន្តជិះវិលមកកម្ពុជាវិញកាលពីវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី១៨ កក្កដា ឆ្នាំ២០២១ ។  សេចក្ដីរាយការណ៍ពីសមត្ថកិច្ចតាមបន្ទាត់ព្រំដែនប្រាប់ថាពលករខ្មែរដែលសមត្ថកិច្ចឃាត់ខ្លួននោះរួមមានឈ្មោះស្រី អ៊ីន ភេទស្រី អាយុ៣១ឆ្នាំ,លៀង ឡូន ភេទស្រី ... Read More »

ជនសង្ស័យម្នាក់ត្រូវនគរបាលឃាត់ខ្លួនពីបទរួមភេទជាមួយអនីតិជន

    ខេត្តបន្ទាយមានជ័យ៖ នគរបាលស្រុកព្រះនេត្រព្រះបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២១នៅភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ  ពីបទរួមភេទជាមួយអនីតិជន ។  លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា នៅថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២១ ឈ្មោះ ... Read More »

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បកស្រាយពីករណីរឿងបង្ក្រាបបទល្មើសព្រៃឈើ និងជលផល កុំឱ្យសាធារណជន មានការយល់ច្រឡំមកលើក្រសួងកសិកម្ម !

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានធ្វើការបកស្រាយពីករណីរឿងបង្ក្រាបបទល្មើសព្រៃឈើ និងជលផល កុំឱ្យសាធារណជន មានការយល់ច្រឡំមកលើក្រសួងកសិកម្ម ! ក្នុងលោករដ្ឋមន្ត្រីមានប្រសាសន៍ថា, ... Read More »

បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ស្លាប់ចំនួន២នាក់ រកឃើញថ្មី ចំនួន៩២នាក់(ស្រី៤៧នាក់) និងជាសះស្បើយ១២១នាក់(ស្រី៧២នាក់)តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀងបានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ស្លាប់ចំនួន២នាក់ រកឃើញថ្មីចំនួន៩២នាក់ស្រី៤៧នាក់ និងជាសះស្បើយ១២១នាក់ស្រី៧២នាក់តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២១។ ជាមួយនឹងការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាពរបស់ខ្លួន ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។ សូមជម្រាបថា ... Read More »

រថយន្តកូរ៉ូឡាបុករបាំងថ្មពុះចែកទ្រូងផ្លូវនៅសង្កាត់ចាក់អង្រែលេី​បណ្ដាលឲ្យបាក់អស់មួយកង់

ភ្នំពេញ​ ៖​ រថយន្តម៉ាកកូរ៉ូឡាមួយគ្រឿងបានបេីកទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់មួយកង់ខ្ទាតចេញពីជួរ និងធ្វេីឲ្យរថយន្តរងការខូចខាត​ផ្នែកខាងមុខយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចមុខរោងចក្របារីសេក តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ​    ... Read More »

ស្មានតែគេបេីកឡានចូលហូបអី​ មានឯណាបុកខ្ទេចអស់និងរបួសស្រាលម្នាក់ទៀត

​     ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តព្រូសមួយគ្រឿង​ បានរេចង្កូតទៅបុកកន្លែងលក់បាយឆា​ មីឆា​ គុយទាវ​ មុខផ្សារព្រែកជ្រៃ​ រងការខូចខាតយ៉ាងដំណំ​ និងអ្នកលក់រងរបួសស្រាល​ កាលពីវលាម៉ោង១១​ និង៣០នាទីយប់​ ថ្ងៃអាទិត្យ​ ... Read More »

រន្ធត់ខ្លាំងណាស់​!! បុរសពីរនាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង​បន្ទាប់ពីត្រូវរថយន្ត​តូយ៉ូតាព្រូសបុកម៉ូតូនិចពេញទំហឹងនៅខណ្ឌឫស្សីកែវ

​   ភ្នំពេញ​ ៖​ រថយន្ត​ Toyota Prius មួយគ្រឿងបានបុកម៉ូតូ ស៊ុយហ្ស៊ុយគីនិច ដែលជិះដោយបុរសពីរនាក់បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង​ ឯរថយន្តបង្កហេតុបានបើកបន្តទៅមុខប្រហែល៥០ម៉ែត្រក៏ធ្លាក់ចូលក្នុងដីឡូត៍​ ហើយអ្នកបើកបរបានគេចខ្លួនបាត់​ ។  ​    ... Read More »

ជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីធាក់ម៉ូតូផ្តួលប្លន់យកម៉ូតូ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ស្រាវជ្រាវនិងឃាត់ខ្លួន !

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦:០០នាទី លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតដល់ឈានឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ចំនួន០៥នាក់ ករណីធាក់ម៉ូតូផ្តួលប្លន់យកម៉ូតូ ដោយបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វា នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៦ ... Read More »

រដ្ឋបាលខេត្តព្រះវិហារ រកឃើញវិជ្ជមានកូវីដ-១៩ចំនួន១៧នាក់ (ស្រី០៨នាក់) គិតត្រឹមថ្ងៃទី១៨ខែកក្កដា

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ រកឃើញវិជ្ជមានកូវីដ-១៩ចំនួន១៧នាក់ ស្រី០៨នាក់ គិតត្រឹមថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២១ សរុបអ្នកវិជ្ជមានកូវីដ១៩ចំនួន៣៤៩នាក់ ស្រី១៥០នាក់ កុមា២២នាក់ និងមានអ្នកជាសះស្បើយ១៥២នាក់ ស្រី៥៦នាក់ កុមារ១៣នាក់ ស្លាប់១នាក់។  រដ្ឋបាលខេត្តព្រះវិហារ ... Read More »

ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ១៦នាក់ ជាសះស្បើយចំនួន ៣៧នាក់ និងស្លាប់ចំនួន ០១នាក់ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមលទ្ធផលនៃការធ្វើតេស្ត រហ័ស(Rapid Antigen Test) នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៦នាក់ ដូចមានរាយនាមខាងក្រោម៖ ... Read More »

ប្រទះ​ឃើញ​គ្រាប់បែក និង​គ្រាប់កាំ​ភ្លើង​​ជា​ច្រើន​ ក្នុង​បរិវេណ​ផ្ទះមន្រ្តីនគរបាលខេត្តសៀមរាបម្នាក់​

ខេត្តសៀមរាប៖ បើ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខេត្ត​សៀមរាប​ បានដែលទទួលបាននៅថ្ងៃទី១៨​ ខែកក្ដដា​ ឆ្នាំ​២០២១នេះថា​ មានករណីប្រទះ​ឃើញ​គ្រាប់បែកដៃ និង​គ្រាប់កាំភ្លើង​ជាង​ចំនួន​៣០​គ្រាប់ចាស់​ៗ​ នៅ​ក្នុង​បរិវេណ​ផ្ទះ​មន្រ្តីនគរបាលចរាចរណ៍ម្នាក់​ ពី​ខាងក្រោយ​ឆៀង​ខាងជើង​របងបង្កការភ្ញាក់ផ្អេីលដល់អ្នកភូមិផងដែរ។ បន្ទាប់ពី​​ប្រទះ​ឃើញ​គ្រាប់បែកដៃ និង​គ្រាប់កាំភ្លើង​ទាំងអស់នេះ​ កម្លាំងសមត្ថកិច្ចជំនាញ​ ​ក៏​បាន​រាយការណ៍​ទៅ​មន្ត្រី​កងឯកភាព​កំចាត់​មីន​ទី​៤ នៃ​ខេត្តសៀមរាប ដើម្បី​យក​ទៅ​រក្សា​ទុក​។​ ... Read More »

ពលរដ្ឋខ្មែរ​ ៣នាក់ ត្រូវ​នគរបាលការពារព្រំដែន​ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនពីបទលួចឆ្លងដែនពីថៃ

ខេត្ត​បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋខ្មែរប្រុសស្រីចំនួន ៣នាក់​ ត្រូវ​បានកម្លាំងនគរបាលការពារព្រំដែនគោកបឹងសាគូ នៃវរសេនាតូចលេខ៩១១ ឃាត់ខ្លួនខណៈដែលពួកគេព្យាយាមលួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជា​ ត្រង់ចំណុចមួយក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ។ បើ​តាម​ការបញ្ជាក់​ពីលោកវរសេនីយ៍ត្រី រស់ ... Read More »

មោទកភាពកម្ពុជា៖ កូនខ្មែរពីររូបបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលប្រកបដោយជោគជ័យ

ភ្នំពេញ៖ អតីតនិសិ្សតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ពីររូបគឺលោក កែវ មករា និងលោក កឹម ចាន់ប៉ាលី ទើបបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជំនាញ Nuclear Power Engineering and Thermal ... Read More »