ព័ត៌មានទាន់ហេតុការណ៍៖

Daily Archives: July 23, 2021

រថយន្ត Ford Rangerមួយគ្រឿងត្រូវម្ចាស់បើកបុកបង្គោលភ្លើងនៅរង្វង់មូលវត្តភ្នំ​ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក​Ford​ Ranger​ មួយគ្រឿងមិនប្រយ័ត្នជ្រុលទៅបុកខឿនផ្លូវរួចបន្តទៅបុកបង្គោលភ្លើងថ្មមួយដើមទៀតយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២១ នៅចំណុចរង្វង់មូលវត្តភ្នំ ផ្នែកខាងលិច ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ​  ... Read More »

បុកទៀតហើយ! បុរសម្នាក់បេីករថយន្តស៊េរីទំនេីបបុកបង្គោលភ្លើងរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តយន្តស៊េរីទំនើបម៉ាកRange Rover ក្នុងល្បឿនលឿនដូចហោះជ្រុលទៅបុកបង្គោលភ្លើងថ្មពេញទំហឹងបណ្តាលឱ្យប្រេះបែកនិងធ្លាក់គម្របប្រអប់ភ្លើង រីឯរថយន្តខ្ទេចមួយកំណាត់មុខទៅលែងរួច តែសំណាងដែរដែលមិនមានអ្នករងរបួស។  ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី២២ ខែកក្កដាឆ្នាំ ២០២១ នៅតាមបណ្តោយលេខ៩២ កែងនឹងផ្លូវលេខ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ... Read More »

រដ្ឋបាលខេត្តក្រចេះ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៨នាក់ និងជាសះស្បើយចំនួន០៣នាក់ បន្ថែមទៀត នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១

ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ជ្រាបថា យោងតាមលទ្ធផលវិភាគសំណាកតេស្តរហ័សរបស់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្ត បានរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៨នាក់ និងជាសះស្បើយចំនួន ០៣នាក់ ដូចខាងក្រោម៖សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានពាក់ព័ន្ធដោយផ្ទាល់អ្នកវិជ្ជមានទាំង ... Read More »

រថយន្តឡិចស៊ីសLX470បុកសួនច្បារពុះចែកទ្រូងផ្លូវហើយបន្តទៅបុកបង្គោលប៉ាណូគាបជាប់ទៅមុខលែងរួច

ភ្នំពេញ​៖​ បុរសជាជនជាតិចិនម្នាក់បេីករថយន្តឡិចស៊ីសLX470ក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលចង្កូតឡេីងសួនច្បារពុះចែកទ្រូងផ្លូវរួចបន្តទៅបុកបង្គោលស្លាកប៉ាណូមួយដេីមទៀតរងការខូចខាតនិងគាបរថយន្តជាប់ទៅមុខលែងរួច តែសំណាងដែរដែលមិនមានមនុស្សរងរបួស។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៣០នាទីយប់​ថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០២១​ នៅចំណុចជញ្ជីងថ្លឹងឡានចាស់​ តាមបណ្តោយផ្លូវលេខ២០០៤​ ក្នុងសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡិចស៊ីសLX470 ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2R-1288 ... Read More »

ថ្ងៃទី២៣ ខែកក្កដានេះ ! វ៉ាក់សាំងជំនួយរបស់ជប៉ុន! នឹងមកដល់កម្ពុជា, សម្តេចតេជោ នឹងអញ្ជើញទទួលដោយផ្ទាល់ នៅព្រលានយន្តហោះ

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចំនួន ១លានដូស នឹងដឹកមកដល់ព្រលានយន្តហោះភ្នំពេញ ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ... Read More »

អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជាបញ្ចេញមតិស្តីអំពីការផ្សព្វផ្សាយមិនពិតរបស់សារព័ត៌មាន Reuters ដោយបានលើកអំពីទំនាក់ទំនងរវាងចិននិងកម្ពុជា !

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា, នាថ្ងៃទី២២ ខែកក្កដា សារព័ត៌មាន Reuters របស់អង់គ្លេសបានដកស្រង់ការចោទប្រកាន់មិនសមហេតុផលរបស់ក្រសួងយុត្តិធម៌នៃសហរដ្ឋអាមេរិក ដោយនិយាយបំផ្លើសបំភ្លៃពីការពិតថា “ក្រុម Hacker ចិនបានលួចទិន្នន័យទន្លេមេគង្គពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា”។ ស្ថានទូតចិនប្រចាំកម្ពុជាសម្តែងការព្រួយបារម្ភខ្លាំងនិងប្រឆាំងជាដាច់ខាតចំពោះការលើកឡើងខាងលើនេះ។ ភាគីចិនប្រឆាំងជាដាច់ខាតនិងតែងបង្ក្រាបលើការវាយប្រហារតាមគ្រប់ទម្រង់នៅក្នុងប្រព័ន្ធអ៊ីនធើណេត កុំថាឡើយលើកទឹកចិត្ត ... Read More »

សង្ស័យមានវិបត្តិផ្លូវចិត្តបែកបាក់គ្រួសារ ទើបយុវជនរូបនេះគិតខ្លីមកលោតទឹកសម្លាប់ខ្លួនឯងបែបនេះ

ខេត្តត្បូងឃ្មុំ​ ៖ យុវជនមិនស្គាល់អត្តសញ្ញាណម្នាក់បានជិះម៉ូតូមកឈប់នៅត្រង់ចំណុចលើស្ពាន រួចឡើងលើបង្កាន់ដៃស្ពានលោតចុះទៅក្រោមលិចបាត់បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកនៅម្តុំនោះនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ។ ហេតុកាណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៦និង៤០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅលើស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិតនៅភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ... Read More »

រដ្ឋបាលខេត្តព្រៃវែង ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៦៧នាក់, ជាសះស្បើយចំនួន ១៩០នាក់

ខេត្តព្រៃវែង៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៦៧នាក់, ជាសះស្បើយចំនួន ១៩០នាក់ និងស្លាប់ចំនួន ២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ មកពីខេត្តកណ្ដាល ... Read More »

រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ៣២នាក់ ជាសះស្បើយចំនួន ០១នាក់ និងស្លាប់ចំនួន ០២នាក់ នៅថ្ងៃទី២២ ខែកក្កដា នៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ៣២នាក់ ជាសះស្បើយចំនួន ០១នាក់ និងស្លាប់ចំនួន ០២នាក់  នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។ រដ្ឋបាលខេត្តកំពង់ធំ – សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមលទ្ធផលនៃការធ្វើតេស្ត ... Read More »

ប្រជាពលរដ្ឋ២ភូមិនៅឃុំកំពង់ត្រាចដែលមកយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ បានចំនួន ៣២៥នាក់ ជាលទ្ធផល រកឃើញវិជ្ជមាន ចំនួន ១០នាក់

ខេត្តស្វាយរៀង៖ លោកស៊ូម៉ុលអភិបាលស្រុករមាសហែកបានថ្លែងថាគិតត្រឹមម៉ោង៣រសៀលថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១ប្រជាពលរដ្ឋ២ភូមិក្នុងឃុំកំពង់ត្រាចដែលបានមកយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ បានចំនួន ៣២៥នាក់ ស្រី ១២៤នាក់ជាលទ្ធផល រកឃើញវិជ្ជមាន ចំនួន ១០នាក់ ស្រី ០៦នាក់។ ការថ្លែងបែបនេះនារសៀលថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១ក្នុងចុះពិនិត្យការយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ជូនប្រជាពលរដ្ឋ ភូមិតាត្រាវ និងភូមិកំពង់ត្រាច ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន បញ្ជាក់ពី លទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌមេគង្គ-ឡានឆាង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបង្ហោះលើផេកផ្លូវការរបស់លោកថា, កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងបង្កើតឡើងក្នុងគោលបំណង៖ – ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាសមាជិករួមមាន ចិន ... Read More »