ព័ត៌មានទាន់ហេតុការណ៍៖

Arsenalប្រមាញ់បានកីឡាករវ័យក្មេងCohen Bramall ពីក្លិបគ្មានក្របខ័ណ្ឌ

ចែករំលែក៖

ក្រុមកាំភ្លើងធំArsenalបានសម្រេចចិត្តទិញកីឡាករវ័យក្មេង Cohen Bramall ពី ក្លិប Hednesford Town ដែលជាក្លិបពុំទាន់លេងនៅក្នុងក្របខ័ណ្ឌណាមួយរបស់អង់ គ្លេសឡើយ ។

ខ្សែការពារវ័យ២០ឆ្នាំរូបនេះមានភ័ព្វ វាសនាខ្ពស់ដែលបានមកលេងឲ្យក្របខ័ណ្ឌ កំពូលរបស់អង់គ្លេសតែម្តងដោយទទួលបានថ្លៃឈ្នួល៣ពាន់ផោនក្នុងមួយសប្តាហ៍ ខណៈរូបគេធ្លាប់ធ្វើការជាកម្មករនៅក្នុង រោងចក្រផលិតរថយន្ត Bentley Motors ទទួលបានប្រាក់តែ៤០០ផោនក្នុងមួយ សប្តាហ៍ប៉ុណ្ណោះ ។

ក្រុមកាំភ្លើងធំបានប្រកាសនៅលើគេហ ទំព័រផ្លូវការរបស់ខ្លួនថា Cohen Bramallនឹង លេងឲ្យក្រុម Arsenal ឈុតអាយុក្រោម ២៣ឆ្នាំ។ ដំបូងឡើយកីឡាករ Cohen Bramall នឹកស្មានថាជាការលេងសើចទេពេលមានគេទូរស័ព្ទមកប្រាប់ថាក្រុមកាំភ្លើងធំចាប់អារម្មណ៍ប៉ុន្តែឥឡូវទើបដឹងថាវាគឺជាការពិត ៕ ដេវីត

cohen-bramall-signs-for-arsenal


ចែករំលែក៖