ព័ត៌មានទាន់ហេតុការណ៍៖

Athletic Bilbao តែងតាំងគ្រូបង្វឹកថ្មីក្រោយលោក Ernesto Valverde លាលែង

ក្លិប Athletic Bilbao បានប្រកាសតែងតាំងលោក Angel Ziganda ជាគ្រូបង្វឹកថ្មីហើយដើម្បីជំនួសតំណែងលោក Ernesto Valverde ដែលបានលាលែងចេញពីតំណែង។

លោក Angel Zigandaដែលមានវ័យ៥០ឆ្នាំបានចុះហត្ថលេខាដឹកនាំក្រុមAthletic Bilbaoរយៈពេល២ឆ្នាំ។ គាត់ធ្លាប់ជាកីឡាកររបស់ក្លិបBilbao រយៈពេល៧ឆ្នាំនៅចន្លោះឆ្នាំ១៩៩១ដល់ឆ្នាំ១៩៩៨។ ចំណែកបទពិសោធន៍ដឹកនាំក្រុមវិញគាត់ធ្លាប់កាន់ក្រុម Osasuna និង Xerez។

ចំណែកលោកErnesto Valverde វិញបានលាលែងពីតំណែងនៅក្នុងក្លិបBilbaoក្រោយដឹកនាំឲ្យក្លិបនេះឈរលេខរៀងទី៨នៅអេស្ប៉ាញ La Ligaរដូវកាលទើបបញ្ចប់នេះ។ បើតាមព័ត៌មានមិនទាន់ផ្លូវការថា គាត់ចាកចេញ ដើម្បីទៅដឹកនាំក្រុមយក្សBarcelonaជំនួសលោកLuis Enrique ៕ ដេវីត