ព័ត៌មានទាន់ហេតុការណ៍៖

Atletico Madrid បញ្ចប់មន្ទិលសង្ស័យទាក់ទងនឹងអនាគតរបស់ខ្សែប្រយុទ្ធ Griezmann

ចែករំលែក៖

ក្លិប Atletico Madrid បានបញ្ចប់មន្ទិលសង្ស័យរបស់អ្នកទស្សនាបាល់ទាត់ទាំងអស់ តាមរយ:ការបន្តកុងត្រាថ្មីឲ្យខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំង Griezmann ជាបន្តទៀត។

លោក Diego Simeone អ្នកចាត់ការទូទៅរបស់ក្លិប Atletico Madrid បានធ្វើឲ្យក្តីសង្ឃឹមរបស់ក្រុមបីសាចក្រហម Manchester United និងស្តេចស Real Madrid មានការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីលោកបានព្យាយាមបញ្ចុះបញ្ចូលមិនឲ្យ Griezmann ចាកចេញពី Atletico Madrid។ ក្រុមជើងខ្លាំងមួយនេះ បានបន្តកុងត្រាថ្មីរបស់ក្លិប ជាមួយនឹងកីឡាករ Antoine Griezman រហូតដល់ឆ្នាំ ២០២១ ។

ការបន្តកុងត្រាថ្មីនេះធ្វើឡើងស្របពេលដែលប្រធានក្រុម Real Madrid កីឡាករ Sergio Ramos និយាយថា Real បើកទ្វារទទួលស្វាគមន៍ Griezmann ជានិច្ច។ តាមរយ:កុងត្រាថ្មីនេះ Antoine Griezmann និងទទួលប្រាក់ឈ្នូល កើនឡើងរហូតដល់ទៅ ៣លានផោន ក្នុងមួយឆ្នាំ ល្មមអាចលួងចិត្ត Griezmann មិនឲ្យចាកចេញពីក្លឹបបាន។

ជាការពិតណាស់ Griezmann បានបង្ហាញទម្រង់លេងកាន់តែល្អពីមួយរដូវកាល ទៅមួយរដូវកាល សម្រាប់ការបង្ហាញខ្លួន កាលពីចុងសប្តាហ៍កន្លងមក Griezmann បានរកគ្រាប់តាមស្មើជាមួយហ្នឹង Real Madrid នៅកីឡារដ្ឋាន Santiago Bernabue។ តើ Griezmann នៅបន្តជាមួយ Atletico Madrid ឬសម្លឹងទ្រនុំថ្មី តាមរយ:ប្រាក់ឈ្នូលយ៉ាងសន្ធឹកសន្ធាប់៕ ដេវីត


ចែករំលែក៖