ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: bonglyhaynkw

រថយន្ត​បុក​ម៉ូតូ​របួស​ធ្ងន់​២​នាក់

ខេត្តកំពង់ស្ពឺ ៖ រថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ បានបើកបុកម៉ូតូម៉ាកហុងដាវ៉េវ គ្មានស្លាកលេខ១គ្រឿង បណ្ដាលឲ្យអ្នកជិះម៉ូតូ២នាក់រងរបួសធ្ងន់ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៩និង១០នាទីយប់លើផ្លូវក្រាលកៅស៊ូព្រៃក្មេង ចំណុចភូមិកណ្ដាល ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។   ... Read More »

ការវិនិយោគនៅក្នុងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ M & A នៅវៀតណាមឈានដល់ ១ពាន់លានដុល្លារក្នុងត្រីមាសទី១

ដោយយោងទៅតាមក្រសួងផែនការ និងការវិនិយោគបានឱ្យដឹងថា ទាំងអ្នកវិនិយោគបរទេស និងអ្នកវិនិយោគវៀតណាមបានចំណាយប្រហែលជា ១ពាន់លានដុល្លារសហរដ្ឋអាមេរិកដើម្បីទិញគម្រោងអចលនទ្រព្យនៅក្នុងត្រីមាសទី១។ នេះគឺស្មើនឹង ៧០ភាគរយនៃតម្លៃសរុបនៃគម្រោងM & A ដែលស្ថិតក្នុងវិស័យអចលនទ្រព្យកាលពីឆ្នាំមុន។ អ្នកវិភាគជាច្រើននាក់បានព្យាករថា តម្លៃនេះនឹងកើនឡើងយ៉ាងខ្លាំងជាមួយនឹងកិច្ចព្រមព្រៀងជាច្រើននៅក្នុងវិស័យនេះនាខែក្រោយនេះ។ លោក PhanXuan Can ... Read More »

ស្លាប់ម្នាក់របួស២នាក់ដោយសារម៉ូតូ២គ្រឿងបុកគ្នាពេលធ្វើដំណើរបញ្រ្ចាសទិស

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសម្នាក់បាន បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និង២នាក់ទៀតរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ ខណៈកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា។   ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង ... Read More »

រថយន្តយីឌុបបុកបង្កាន់ដៃស្ពាន ឡានត្រូវដាច់ជា៦កំណាត់របួសធ្ងន់ស្រាល២នាក់ សង្ស័យអ្នកបើកងងុយដេក

ខេត្តកំពង់ធំ៖ រថយន្តយីឌុបភ្លៅ៥ បានដាច់ជា៦កំណាត់ ខណៈបើកបុកបង្កាន់ដៃស្ពានពេលមួយទំហឹង តែសំណាងល្អជនរងគ្រោះ២នាក់រួចផុតពីជីវិត ត្រឹមរបួសធ្ងន់និងស្រាល ដែលគេសង្ស័យថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីអ្នកបើកបរងងុយដេក។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចលើស្ពានពោធិ៍ខាវ ស្ថិតក្នុងភូមិពោធិ៍ខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ... Read More »

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងខូចខាតទាំងសងខាងតែម្ចាស់សម្រួលគ្នាបញ្ចប់រឿង

ភ្នំពេញ៖ រថយន្តឡិចស៊ីសមួយគ្រឿងបានបើកបរ ក្នុងល្បឿន លឿនហើយបានជែងជាមួយ រថយន្តផ្សេងទៀតដែលនៅពីមុខ បានជ្រុលទៅបុករថយន្តម៉ាកគារដែល បើកបញ្ច្រាសទិសគ្នាចំពីមុខពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាត ទាំងសងខាង តែសំណាងល្អពុំមានមនុស្សណាម្នាក់រងគ្រោះ ក្នុងឧប្បតិ្តហេតុនេះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី១៦ ខែឧសភា ... Read More »

ក្រុមហ៊ុនអចលនទ្រព្យថៃបង្កើនតម្លៃផ្ទះសម្បែង៥ភាគរយ ដោយសារតែតម្លៃដីកើនឡើង

លោក Piya Prayong ប្រធានក្រុមហ៊ុនអចលនទ្រព្យ Pruksa Real Estate បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកកំពុងតែបង្កើនតម្លៃផ្ទះសម្បែងរបស់ខ្លួន ៥ភាគរយនៅក្នុងឆ្នាំនេះ ដោយសារតែតម្លៃដីកើនឡើង។ ក្រុមហ៊ុននេះបានបង្កើនចំណូលរបស់ខ្លួនពី ៥២ពាន់លានបាតដល់ ៥៣ពាន់លានបាត ដោយសារតែវិធានការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសនៅក្នុងទីផ្សារអចលនទ្រព្យនេះ។ ... Read More »

ម៉ោង៩ព្រឹកនេះ ដេនីខ្វាន់ បានមកដល់ក្រសួងតាមការអញ្ជើញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ភ្នំពេញ៖ នៅវេលាម៉ោង៩ព្រឹកនេះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ កញ្ញា ដេនីខ្វាន់ បានមកដល់ក្រសួងតាមការអញ្ជើញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕ Read More »

លើកដែកផ្សារដំបូលផ្ទះមិនប្រយ័ត្នជ្រុលទៅប៉ះខ្សែកាបិ៍្លអគ្គិសនីឆក់ស្លាប់

ខេត្តកណ្តាល៖ បុរសម្នាក់លើកដែកឡើងទៅផ្សារដំបូលផ្ទះដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅប៉ះខ្សែកាបិ៍្លអគ្គិសនីបណ្តាលឲ្យឆ្លងចរន្តឆក់ស្លាប់ពេល បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែតក្នុងរាជធានីភ្នំពេញ ។   ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ នួន សារ៉េត ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Man United ត្រូវការឈ្នះដើម្បីមាន កៅអីទៅលេងវគ្គជម្រុះពានរង្វាន់ អឺរ៉ុប ខណៈ Hull, Granit, Olympiakos, St. Patrick’s ប្តេជ្ញាយកឈ្នះគូប្រកួតរបស់ខ្លួន

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម Man United ត្រូវការឈ្នះគូប្រកួតដើម្បី បានកៅអីទៅលេងវគ្គជម្រុះក្របខ័ណ្ឌ កំពូលអឺរ៉ុបរដូវកាលក្រោយ ។ ចំណែក ក្រុម Hull, Granit, Olympiakos, St. Patrick’s ប្តេជ្ញាយកឈ្នះគូប្រកួតក្នុង ... Read More »

រថយន្តទេសចរណ៍បើកកៀររថយន្តមន្ត្រីរាជការចរចាមិនត្រូវកកស្ទះរាប់ម៉ោង

ភ្នំពេញ ៖ រថយន្តទេសចរណ៍ដឹកភ្ញៀវពីព្រលានយន្តហោះអន្តរជាតិភ្នំពេញបានបើកទៅកៀររថយន្តមន្ត្រីរាជការក្រសួងការងារដែលកំពុងឆ្លងផ្លូវរួចចរចាមិនត្រូវគ្នាក៏ត្រូវនគរបាលចរាចរដឹកទៅរក្សាទុក។ ករណីនេះបានកើតឡើងនៅចំណុចមុខក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោកកាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦។ សាក្សីឃើញហេតុការណ៍បានឲ្យដឹង ថា មុនពេលកើតហេតុគេបានឃើញ រថយន្តម៉ាក Ford ពណ៌ខ្មៅ ... Read More »

អត្តពលិកសូហ្វតឺន្នីសទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីក្រសួងមហាផ្ទៃ

ភ្នំពេញៈ ក្រោយពីក្រុមអត្តពលិកកីឡាសូហ្វតឺន្នីសកម្ពុជាវិលត្រឡប់មកដល់មាតុភូមិវិញកាលពីពេលថ្មីៗនេះរួចមកត្រូវបានក្រសួងមហាផ្ទៃប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់អត្តពលិកជ័យលាភីដែលទទួលបានមេដាយប្រាក់ និងមេដាយសំរឹទ្ធិក្នុងកម្ម វិធីប្រកួតកីឡាសូហ្វតឺន្នីសជើងឯកអាស៊ីអាគ្នេយ៍លើកទី១នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ។ លោក ជា ប៊ុនហេង ប្រធានអង្គភាព កីឡាក្រសួងមហាផ្ទៃនិងជាអគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុមានប្រសាសន៍ថា ប្រាក់រង្វាន់ដែលត្រូវប្រគល់ជូនម្ចាស់ជ័យលាភីទាំង៨នាក់នោះបានបែងចែកតាម ប្រភេទមេដាយក្នុងនោះក៏មានប្រាក់រង្វាន់សម្រាប់គ្រូបង្វឹកផងដែរ ... Read More »

ជម្រះទោសជនជាប់ចោទ៧នាក់ ដែលរំលោភស្រី្តរកស៊ីផ្លូវភេទម្នាក់រួចសម្លាប់ចោល

ភ្នំពេញ៖ លោក កែវ មុនី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ បានលើកយកសំណុំរឿងអំពើរំលោភសេពសន្ថវៈហើយសម្លាប់ដែលបានកើតឡើងនៅក្នុងខណ្ឌពោធិ៍សែនជ័យកាលពីម៉ោងជាង១២យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅ។ ជនជាប់ចោទនៃសំណុំរឿងនេះមានចំនួន៧នាក់ ទី១.ឈ្មោះ ព្រៃ សុកឡាក់ ... Read More »

កីឡាករហាប់គីដូ១១នាក់ត្រូវបានដំឡើងដាន់ខ្សែក្រវាត់ និងប្រគល់វិញ្ញាបនបត្រ

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០១៦កន្លងទៅសហព័ន្ធកីឡាហាប់គីដូបានរៀបចំកម្មវិធីដំឡើងខ្សែក្រវាត់ដល់សិស្សគុនរបស់ខ្លួនព្រមទាំងបំពាក់ខ្សែ ក្រវាត់កិត្តិយសដល់អ្នកដែលបានជួយជ្រោមជ្រែងដល់កីឡាហាប់គីដូដែលក្នុងនោះមានកីឡាករ-កីឡាការិនី១១នាក់បានទទួលវិញ្ញាបនបត្រសម្គាល់ពីកម្រិតខ្សែ ក្រវាត់ពណ៌បៃតង និង៨នាក់ផ្សេងទៀត ទទួលបានខ្សែក្រវាត់ពណ៌ត្នោត ។ លោកគង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធកីឡាហាប់គីដូបានឲ្យដឹងថា ... Read More »

ប្រជាពលរដ្ឋសំណូមពរសាលារាជធានីភ្នំពេញជួយមើលផ្លូវលំភូមិចំរើនផលផង

ភ្នំពេញ ៖ កំណាត់ផ្លូវលំមួយខ្សែ ស្ថិត នៅក្នុងភូមិចំរើនផល ក្នុងសង្កាត់បឹងទំពុន ព្រំប្រទល់ជាប់ជាមួយសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានរងនូវការខូចខាតយ៉ាងដំណំស្ទើរធ្វើដំណើរលែងកើតទៅហើយប្រជាពលរដ្ឋសំណូមពរដល់សាលារាជធានីភ្នំពេញជួយឬទម្លាក់គម្រោងជួសជុលផ្លូវនេះផង ។ កំណាត់ផ្លូវដែលរងការខូចខាតខាងលើនេះលាតសន្ធឹងពីផ្លូវលេខ២៧១ឆ្ពោះ ទៅកាន់ផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុននិងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានចម្ងាយជិត ... Read More »

កម្ទេចភ្លើងឆេះព្រៃធ្លាក់លើផ្ទះ១ខ្នងបណ្តាលឲ្យឆេះហ្មត់

ខេត្តបាត់ដំបង ៖ អគ្គិភ័យបានឆាបឆេះសន្ធោសន្ធៅលើផ្ទះឈើមួយខ្នងនៅសល់តែផេះផង់ដែលបណ្តាលមកពីកម្ទេចភ្លើងឆេះព្រៃធ្លាក់លើស្របពេលដែលម្ចាស់មិននៅផ្ទះដើរស៊ីឈ្នួលធ្វើចម្ការអ្នកស្រុក។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១និង៥នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ត្រង់ចំណុចអន្លង់វិល ភូមិអូរជាំក្រោម ឃុំ កំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ ផ្ទះដែលរងការឆាបឆេះខ្ទេចទាំងស្រុងនេះធ្វើអំពីឈើប្រក់ស្បូវ ទំហំ៤ម៉ែត្រគុណ នឹង៧ម៉ែត្រ។ ... Read More »

ពង្រឹងសមត្ថភាពកីឡាករកីឡាការិនីតេក្វាន់ដូឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣

ភ្នំពេញ ៖ កម្មវិធី HOPE Cambodia Taekwondo 2023 ដោយមានការផ្ដួច ផ្ដើមពីលោក Choi Yong Sok ដើម្បីតម្រង់ទិសកីឡាករកីឡាការិនីវ័យក្មេងឲ្យមាន ប្រសិទ្ធភាពក្រោមប្រធានបទ (Taekwondo ... Read More »

សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យប្រជាពលរដ្ឋថែរក្សា និងបន្តដាំដើមត្នោតដើម្បីរក្សាអត្តសញ្ញាណប្រទេសកម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឲ្យប្រជាពលរដ្ឋថែរក្សា និងបន្តដាំដើមត្នោតដើម្បីរក្សាអត្តសញ្ញាណប្រទេសផង និងបន្តផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋផង ហើយក៏អាចទាក់ទាញទេសចរ ពីប្រទេសដទៃដែលគ្មានដើមត្នោតឲ្យមក ស្គាល់កម្ពុជា។ នៅក្នុងទំព័រហ្វេសប៊ុករបស់សម្តេចតេជោបានសរសេរថា «ដើមត្នោតខ្មែរមានសារប្រយោជន៍ជាច្រើនគឺចាប់តាំងពីផ្លែ ស្លឹក ... Read More »

សមត្ថកិច្ចឃាត់ខ្លួនបុរសជនជាតិឡាវជាមួយនិងគ្រឿងញៀនទម្ងន់៩១១ក្រាម

ខេត្តស្ទឹងត្រែង៖ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តស្ទឹងត្រែង បានឃាត់ខ្លួនបុរសជនជាតិឡាវម្នាក់ពាក់ព័ទ្ធទៅនិងករណីគ្រឿងញៀន កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិ-ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ លោកចែម ផានិត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា បុរសជនជាតិឡាវមានឈ្មោះខាំផា ផូស៊ី អាយុ៤០ឆ្នាំ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យអាជ្ញាធរជួសជុលលំនៅឋាន ប្រជាពលរដ្ឋដែលដួលរលំដោយខ្យល់កន្ត្រាក់

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានអំពាវនាវជាថ្មីម្តងទៀតដល់អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ជួយជួសជុលលំនៅ ឋានប្រជាពលរដ្ឋដែលបានដួលរលំដោយខ្យល់កន្ត្រាក់បន្ថែមទៀត ខណៈដែលភ្លៀង និងខ្យល់កន្ត្រាក់នេះបានបំផ្លាញផ្ទះប្រជា ពលរដ្ឋរាប់ពាន់ខ្នង ។ នៅក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ... Read More »

លោក ហ៊ុន ម៉ាណែត ជំរុញឲ្យយុវជន​រក្សាទុកសន្តិសុខស្ថិរភាពឆ្នាំ២០១៦

ភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត កាល ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ បានជំរុញ ឲ្យយុវជនថ្មីថែរក្សាស្នាដៃយុវជនជំនាន់ មុនបន្សល់ទុកឲ្យ ជាពិសេសសុខសន្តិភាព ស្ថិរភាពក្នុងប្រទេស។ ថ្លែងទៅកាន់សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់ឃុំ ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គាំទ្រការបណ្ដាក់ទុន របស់ក្រុមប្រឹក្សាភិបាលសហព័ន្ធអចលនទ្រព្យហ្វូលិចិននៅកម្ពុជា

ភ្នំពេញ ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានអនុញ្ញាត ឲ្យលោក ចាង លិ អគ្គនាយក និងជាប្រធាន ក្រុមប្រឹក្សាភិបាលសហព័ន្ធអចលនទ្រព្យហ្វូលិចិនចូលជួបពិភាក្សាការងារនៅគេហដ្ឋានក្នុងចំការមនកាលពីព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០១៦ ... Read More »

សម្តេចក្រឡាហោម ស ខេង ស្នើឲ្យប្រជាពលរដ្ឋសហការជាមួយ នគរបាលដើម្បីពង្រឹងសន្តិសុខ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបអនុ ស្សាវរីយ៍លើកទី៧១ថ្ងៃកំណើតនគរបាល ជាតិកម្ពុជាថ្ងៃទី១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៦ នៅទីស្ដីការក្រសួងកាលពីព្រឹកថ្ងៃទី១៦ ... Read More »

ឈើធ្នង់លោតឆត្រត្រូវសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្ក្រាបបាននៅស្រុកកូនមុំ

ខេត្តរតនគិរី៖ ឈើប្រណីតប្រភេទធ្នង់មួយរថយន្តសាំយ៉ុងគ្មានស្លាកលេខដោយក្រុមឈ្មួញ ដឹកជញ្ជូនចេញពីខេត្តស្ទឹងត្រែងឆ្ពោះមកកាន់ខេត្តរតនគិរី តាមផ្លូវជាតិ​លេខ​​៧៨ ត្រូវបានសមត្ថកិច្ចនគរបាល​ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបង្ក្រាបបាន ខណៈ​ប្រុងលោតឆត្រទៅ​ប្រទេសវៀត​ណាម។ លោក នូវ ដារ៉ា ប្រធានការិយាល័យ​នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ឋិតនៅ​ក្នុងភូមិសឹក ... Read More »

ប្រគល់ថវិកាបានមកពីកម្មវិធីប្រគំតន្ត្រីសប្បុរស ធម៌ជូនមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនិងកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌បវរកញ្ញាពិភពលោក (Miss Global 2015) ៤រូបបានចាកចេញពីកម្ពុជាហើយ។ ជាមួយ គ្នានេះកាលពីព្រឹកថ្ងៃទី១៦ ខែឧសភាសមាគមសិល្បករខ្មែរបានរៀបចំកម្មវិធីប្រគល់ថវិកាប្រមាណ៧០ភាគរយដែលបានមកពីកម្មវិធីខាងលើជូនដល់មន្ទីរពេទ្យ គន្ធបុប្ផាបន្ទាប់ពីការប្រគល់ថវិកា៣០ភាគរយជូនដល់មន្ទីរពេទ្យកុមារអង្គររួចមក។ វត្តមានតារានិងសប្បុរសជននាឱកាសនោះរួមមានព្រះអង្គនី សុវណ្ណមុនីរ៉េត,លោកសុះ ម៉ាច, នាយឃ្លោក, អ្នកស្រីចាន់ ... Read More »

ក្រុមអ្នកសារព័ត៌មានប្រមូលអំណោយពីសប្បុរសជនជួយចាស់ជរាក្រីក្រ៦គ្រួសារ

ភ្នំពេញ ៖ កាលពីថ្ងៃទី១៥ ខែឧសភា ២០១៦ ក្រុមការងារសារព័ត៌មានប្រចាំខណ្ឌសែនសុខ ដែលមានលោក តូ សុផល ប្រធាន ព័ត៌មាន TNN, លោក សុខ ស៊ីឌី ... Read More »

រថយន្តតាក់ស៊ីម៉ែត្របុកម៉ូតូអូសជាង ៣០០ម៉ែត្ររបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ៖ រថយន្តតាក់ស៊ីម៉ែត្រពណ៌ ខៀវអ្នកបើកបរមានធុំក្លិនស្រា ហើយបើកលឿនជ្រុលទៅបុកម៉ូតូអូសជាង៣០០ម៉ែត្រជាប់ក្រោមរថយន្តបណ្តាលឲ្យរងរបួសធ្ងន់២នាក់ និងស្រាលម្នាក់ ហើយអ្នកបើករថយន្តបង្ក ព្យាយាមរត់គេចមិនបានសម្រេចដែលគ្រោះ ថ្នាក់នេះ កើតឡើងនៅវេលាម៉ោង១១ និង ៤០នាទីយប់ ថ្ងៃទី១៥ ខែឧសភា តាមបណ្តោយផ្លូវព្រះនរោត្តមកែងផ្លូវ១០៦ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ... Read More »

ជនជាតិវៀតណាម២នាក់ប្តីប្រពន្ធបើករថយន្តបុកចេតិយតែមិនស្លាប់

ខេត្តកំពត ៖ រថយន្តឡិចស៊ីល Rx ៣៣០ មួយគ្រឿងបើកលឿនក៏រេចង្កូតបុកចេតិយ បណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសធ្ងន់ និងប្តីរងរបួសស្រាល រីឯរថយន្តខូចខាត មួយចំហៀងមុខ កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦លើកំណាត់ផ្លូវជាតិលេខ៣៣ស្ថិតក្នុងភូមិកោះខ្លូត ឃុំកំពង់ ត្រាចខាងកើត ... Read More »

ម្ចាស់បទចម្រៀង «លក់ស្រូវជូនរដ្ឋគឺស្នេហាជាតិ» ទទួលមរណភាពហើយ

ខេត្តស្វាយរៀង៖ លោក យឹម ថេង ម្ចាស់បទ «លក់ស្រូវជូនរដ្ឋគឺស្នេហាជាតិ» បានទទួលមរណភាពហើយកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ដោយរោគាពាធ ហើយសាកសពលោកបានតម្កល់នៅគេហដ្ឋានធ្លុះធ្លាយស្ថិតក្នុងភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុង-ខេត្តស្វាយរៀង ។ គួរំលឹកថា ... Read More »

ដេញតាមចោរលួចរថយន្តឃាត់បានតែរថយន្តឯជនសង្ស័យរត់គេចខ្លួនបាត់

ភ្នំពេញ៖ មានករណីចោរលួចរថយន្ត១ តោនកន្លះរបស់ឈ្មោះ ថៃ ផល្លី ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរដេគ័រ កាត់កញ្ចក់ និងដំឡើងទ្វារនៅផ្ទះលេខ២៤ ផ្លូវលេខ១៣៨ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក កាលពីវេលាម៉ោង២និង១៥នាទី រំលងអធ្រាត្រ ... Read More »

ចាប់នារីម្នាក់រំលោភពីយប់មិនបានសម្រេចព្រឹកឡើងជាប់ទន្ទាក់នគរបាល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាដេញតាមស្ទាក់ចាប់ តែមិនបាន លុះព្រឹកឡើងទើបចាប់បានបន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភនារីម្នាក់មិនបានសម្រេច ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលលេខ៩៤ ខាងក្រោយភោជនីយដ្ឋានថ្មដា ក្នុងសង្កាត់មនោមរ្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ... Read More »