ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: bonglyhaynkw

ក្រុមហ៊ុនMDS កំពុងដឹកឈើ ចេញពី ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ គេនៅចាំបានថា លោកឧកញ៉ា ទ្រី ភាព ម្ចាស់ក្រុមហ៊ុនទ្រី ភាពគ្រុប(MDS)ធ្លាប់ប្រកាសជាសាធារណៈ ថា ក្រុមហ៊ុនរបស់លោកបានផ្អាកបន្ទាប់ពីអាជ្ញាប័ណ្ណអស់សុពលភាព ប៉ុន្ដែសព្វថ្ងៃនេះគេឃើញមានរថយន្តធុនធ្ងន់ដឹកឈើអារគ្របតង់ជិតៗ ដឹកចេញពីស្រុកវាលវែងនៅពេលយប់ៗជារៀងរហូតយកទៅចែកចាយតាមស្តង់លក់ឈើនៅក្នុងខេត្តពោធិ៍សាត់ និងខេត្តជិតខាងផ្សេងៗផងដែរ ។ អ្នកដឹកជញ្ជូនឈើបានអះអាងថា គេេមានលិខិតស្នាមត្រឹមត្រូវមានពាក់មីរបស់ក្រុមហ៊ុន ... Read More »

(វិភាគអន្តរជាតិ)ក្រុមISហ្វឹកហាត់កុមារដើម្បីសម្លាប់មេដឹកនាំសំខាន់ៗលើពិភពលោក

ក្រុម IS កាលពីថ្ងៃទី១៦ ខែឧសភាបាន ផ្សព្វផ្សាយវីដេអូមួយស្តីពីសកម្មភាពហ្វឹក​ហាត់របស់កម្លាំងទាហានកុមារ ដើម្បីធ្វើ​ឃាតមេដឹកនាំសំខាន់ៗលើពិភពលោកដូ​ច ជាអាមេរិក បារាំងជាដើម។ សារព័ត៌មាន Mirror បានផ្សព្វផ្សាយ នូវឃ្លីបវីដេអូមួយមានចំណងជើងថា ដើរ តាមគន្លងឪពុកខ្ញុំ (The ... Read More »

ជនជាតិបារាំងម្នាក់ត្រូវភ្លើងឆេះស្លាប់ដោយអាថ៌កំបាំង

ខេត្ដសៀមរាប ៖ បុរសជនជាតិបារាំង ម្នាក់ដែលជាប្រធានអង្គការជួយកុមារ ចំណាកស្រុក ប្រចាំខេត្តសៀមរាប ត្រូវ បានភ្លើងឆេះផ្ទះ បណ្តាលឲ្យស្លាប់យ៉ាង អាណោចអាធ័ម ខណៈបញ្ជូនទៅដល់មន្ទីរ ពេទ្យ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៨យប់ថ្ងៃទី១៤ ខែឧសភា ... Read More »

រថយន្តក្រុងបុករថយន្តនីសាន់ពីក្រោយពេញទំហឹងស្លាប់និងរបួសធ្ងន់ស្រាល៣នាក់

ខេត្តស្វារៀង៖ យ៉ាងហោចណាស់ស្ត្រីម្នាក់បាន ស្លាប់ភ្លាមប្រុសស្រី២នាក់ រងរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់រវាងរថយន្តក្រុង បុកពីក្រោយរថយន្តនីសាន់បើកស្រប ទិសគ្នាពេញទំហឹងបណ្ដាលឲ្យខ្ទាត ចូលវាលស្រែកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ១ នៅចំណុចភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ ... Read More »

នគរបាលខណ្ឌជ្រោយចង្វាឃាត់ជនសង្ស័យ២នាក់រឹបអូសថ្នាំញៀន៥កញ្ចប់

ភ្នំពេញ៖ជនសង្ស័យ៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀនព្រមទាំងដកហូតថ្នាំញៀន៤កញ្ចប់តូចនិង១កញ្ចប់ធំ និងម៉ូតូ២គ្រឿង។ ប្រតិបត្តិការនេះធ្វើឡើងកាលពីម៉ោង១០យប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វា។ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះធី ផុណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ... Read More »

រថយន្តកាមរីហើមបត់ឆ្វេងមិនកាច់ស៊ីញ៉ូត្រូវរថយន្តរបស់មន្ទីរពេទ្យបុកបណ្តាលឲ្យខូចខាតទាំង២

ខេត្តរតនគិរី៖រថយន្តកាមរីហើមពណ៌ត្រេអ៊ីពាក់ស្លាកលេខ ខេមរភូមិន្ទ០៣ ២.៣៨៩០បើកចេញពីបន្ទាយយោធាខេត្តបម្រុងបត់ឆ្វេងចូលទៅលំនៅឋានវិញអ្នកបើកបរ ខ្វះស្មារតីប្រុងប្រយ័ត្ន ខណៈបត់ចូលមិនកាច់ស៊ីញ៉ូ ចៃដន្យស្របពេលរថយន្តតូយ៉ូតារបស់ មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដឹកអ្នកជំងឺសង្គ្រោះបន្ទាន់ពីស្រុកអូរយ៉ាដាវខណៈបើកស៊ីរ៉ែនសុំផ្លូវហើយ មកដល់ចំណុចកើតហេតុ បម្រុងជែងរថយន្តកាមរីតែជែងមិនផុតក៏បុករថយន្តកាមរី (គងពីលើផ្នែកខាងឆ្វេងរថយន្តកាមរី)ខូចខាតទាំងសងខាង។ ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩នឹង៣០នាទីថ្ងៃទី១៥ ខែឧសភា ... Read More »

កូឡុំប៊ីចាប់គ្រឿងញៀនទ្រង់ទ្រាយ ធំបំផុតក្នុងប្រវត្តិសាស្ត្រមានរហូតដល់៨តោន

ប៉ូលិសកូឡុំប៊ីបានរកឃើញនិងចាប់បានគ្រឿងញៀនប្រភេទកូកាអីុនរហូតដល់៨តោនមានតម្លៃ២៤០លានដុល្លារអាមេរិកនៅជិតព្រំដែនជាប់ប្រទេសប៉ាណាម៉ា។ ប្រធានាធិបតីកូឡុំប៊ីលោក Juan Manuel Santos បានសសេរនៅក្នុងបណ្តាញទំនាក់ទំនងផ្ទាល់ខ្លួនថា «គ្រឿងញៀនដ៏ធំនោះគឺជាការសំពងយ៉ាងខ្លាំងទៅលើក្រុមជួញដូរគ្រឿងញៀន»។ នៅក្នុងយុទ្ធនាការបោសសម្អាតក្រុមជួញដូរគ្រឿងញៀន ក្រុមជំនាញបានរកឃើញថ្នាំញៀនប្រភេទកូកាអីុនរហូតដល់៨តោនលាក់ទុកនៅក្នុងរូងក្រោមដីស្ថិតនៅក្នុងកសិដ្ឋានដាំដើមចេកមួយនៅក្នុងភូមិTurbo ស្រុកAntioquia ភាគខាងជើងប្រទេសនេះ។ ក្រៅពីនេះប៉ូលិសក៏បានចាប់ខ្លួនមនុស្ស៣នាក់ពាក់ព័ន្ធនឹងហេតុការណ៍ខាងលើផងដែរ។ តាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកូឡុំប៊ីលោក Luis Carlos ... Read More »

ឥណ្ឌាសាកល្បងមីស៊ីលវាយស្ទាក់ប្រកបដោយជោគជ័យ

ដើម្បីបញ្ជាក់ពីសមត្ថភាពវាយស្ទាក់របស់កាំជ្រួចមីស៊ីលល្បឿនលឿន AAD ឥណ្ឌាបានសាកល្បង មីស៊ីលប្រភេទ Prithviធ្វើជាគោលដៅសម្រាប់ការសាកល្បងវាយស្ទាក់បញ្ជាក់ពីសមត្ថភាពពិត។ សារព័ត៌មាន Dailvexelsiorកាលពីថ្ងៃទី១៥ ខែឧសភា បានផ្សាយថា ឥណ្ឌាបានសាកល្បងមីស៊ីលល្បឿនលឿនសម្រាប់វាយស្ទាក់មីស៊ីលសត្រូវប្រភេទAAD ។ ការសាកល្បងនោះគឺដើម្បីបញ្ជាក់ពីសមត្ថភាពនៅក្នុងការកសាងប្រព័ន្ធការពារមីស៊ីលដែលមានប្រសិទ្ធភាពបំផុត ក្នុងពេលដែលពិភពលោកផ្តោតសំខាន់ទៅលើប្រព័ន្ធមីស៊ីលដែលជាអាវុធអាចកំណត់ពីសមត្ថភាពខ្លាំងក្លាយរបស់ប្រទេសនីមួយៗ។ អង្គការស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ក្រសួងការពារជាតិឥណ្ឌាបានឲ្យដឹងថា «ការសាកល្បង ... Read More »

រថយន្តដឹកទឹកកកបើកបុកខឿនថ្មបញ្ជរបង់ប្រាក់ចោមចៅ

ភ្នំពេញ៖ រថយន្តផលិតនៅប្រទេសកូរ៉េដឹកទឹកកកមួយគ្រឿង សង្ស័យអ្នកបើកបរងងុយដេកបានបើកបុកខឿន ថ្មបញ្ជរបង់ប្រាក់ចាស់ដែលមិនទាន់រុះរើតាមបណ្តោយផ្លូវវេងស្រេង ភូមិចោមចៅ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យ ខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង កាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ តែសំណាងល្អ មិនមិនមានអ្នករងរបួស។ តាមសាក្សីម្នាក់បានឲ្យដឹងថា ... Read More »

រថយន្ត​មិន​ស្គាល់​ម៉ាក​១​គ្រឿង​បុក​យុវជន​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​

ខេត្តព្រៃវែង ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ បង្កឡើង ដោយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បុកម៉ូតូម៉ាកឌ្រីមសង់ពេញទំហឹងបណ្ដាលឲ្យយុវ ជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិស្រះ ឃុំរំចេក ស្រុកព្រះស្តេច ... Read More »

ជិះ​ម៉ូតូ​​​​​លឿនទៅ​បុក​ដើម​អាកាស្យា​ស្លាប់​ម្នាក់​សន្លប់​​២​នាក់ដោយសារស្រវឹង

ខេត្តព្រះវិហារ ៖ កម្មករ៣នាក់ ស៊ីឈ្នួលនៅសិប្បកម្មកែច្នៃឈើមួយកន្លែង បានបាត់បង់ជីវិតម្នាក់នៅនឹងកន្លែងនិង២នាក់ទៀតសន្លប់ស្តូកស្តឹង ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ខណៈជិះម៉ូតូលឿនទៅបុកដើមអាកាស្យាតាមដងផ្លូវជាតិលេខ៦២។ សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីអ្នកបើកបរម៉ូតូ បើកលឿនខ្វះស្មារតីប្រុងប្រយ័ត្ន ក្នុងស្ថានភាពស្រវឹង ក៏ជ្រុលទៅបុកដើមឈើតែម្ដង។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ ... Read More »

លោកឧត្តមសេនីយ៍ឯកហុង វិណុល ដឹកនាំប្រជុំត្រួតពិនិត្យរបៀបរបបធ្វើការងារ កន្លែងធ្វើការ និងសម្ភារ:កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី​ ះ​ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ក្រុមការងារជំនាញ របស់ផែនការងារប្រតិបត្តិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯកហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសទទួលការងារព័ត៌មាន សន្តិសុខ និងស្រាវជ្រាវបង្រ្កាបបទល្មើស បានបន្តដំណើរមកដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ... Read More »

រថយន្តកាមរីឆ្លាមបើកបុកនីសាន់ដាច់កង់ម្ខាងសង៥០០ដុល្លារបញ្ចប់រឿង

ខេត្តពោធិ៍សាត់៖ រថយន្តកាមរីឆ្លាមបើក លឿនដូចហោះរេចង្កូត ទៅបុករថយន្តនីសាន់ពេញ ទំហឹងរងការខូចខាតទាំងសងខាង ប៉ុន្តែត្រូវបានម្ចាស់រថយន្ត សម្របសម្រួលគ្នា ដោយទទួលខុសត្រូវដោយអ្នកដឹង ខ្លួនខុសសុខចិត្តចេញថ្លៃ ជួសជុលរថយន្តឲ្យចំនួន ៥០០ដុល្លារអាមេរិកកុំឲ្យ សមត្ថកិច្ចឈឺក្បាល។ ហេតុការណ៏នេះបានកើតឡើងកាល ពីវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី១៥ ខែឧសភា ... Read More »

រថយន្តកូរ៉េដឹកទឹកកក បែកកង់បុករបាំងដែកពុះចែកទ្រូងផ្លូវបាក់ជាច្រើនផ្ទាំង

ភ្នំពេញ៖ រថយន្តដឹកទឹកកក១គ្រឿងផលិតនៅ ប្រទេសកូរ៉េមួយគ្រឿងបានបើកបរ យ៉ាងលឿនក្រោយមកស្រាប់តែផ្ទុះកង់មុខក៏រេចង្កូត ទៅបុករបាំងដែកពុះចែកទ្រួងផ្លូវបាក់ ជាច្រើនផ្ទាំង ប៉ុន្តែសំណាងល្អមិនបង្កឲ្យមានអ្នក រងរបួសឬបាត់បង់ជីវិតនោះទេ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីនៅវេលាម៉ោង ៩និង១០នាទីព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភ្លើងស្តុបវត្តនាគវ័ន តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ... Read More »

ផ្ទះ និងជង្រុកស្រូវចំនួន៦ខ្នង នៅក្នុងស្រុកបន្ទាយអំពិល រងការខូចខាតដោយសារខ្យល់កន្ត្រាក់

ខេត្តឧត្តរមានជ័យ ៖ ផ្ទះ និងជង្រុកស្រូវប្រជាពលរដ្ឋចំនួន៦ខ្នង ត្រូវរងការខូចខាតដោយសារខ្យល់កន្ត្រាក់កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ក្នុងឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ អាជ្ញាធរស្រុកបន្ទាយអំពិលបានឲ្យដឹងថា ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះនិងជង្រុកស្រូវប្រជាពលរដ្ឋខូចខាតអស់ចំនួន៦ខ្នងនៅក្នុងភូមិពង្រ-ប៉ើងដំបូលផ្ទះ អស់២ខ្នង-ភូមិក្តុល-ប៉ើងដំបូលផ្ទះអស់ចំនួន៣ខ្នង និងប៉ើងដំបូលជង្រុកស្រូវ ... Read More »

រថយន្តកូរ៉េបុករថយន្តដឹកឥដ្ឋពីក្រោយអ្នកបើកបររថយន្តកូរ៉េកៀបជាប់នៅក្នុងរថយន្តរបួសបាក់ជើងម្ខាង

ខេត្តកណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយរវាងរថយន្តដឹកឥដ្ឋនឹង រថយន្តហ៊ីយ៉ាន់ដាយកូរ៉េបណ្តាលឲ្យបុរសម្នាក់ជាអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយកៀប ជាប់នៅក្នុងកាប៊ីនហើយបាក់ជើងស្តាំម្ខាង។ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចក្បែស្ពានព្រែកតាមាក់ តាមផ្លូវជាតិលេខ៦ ស្ថិតនៅភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ... Read More »

ដឹកគោទៅឱ្យផឹកទឹកអណ្ដូងដូចទៅឱ្យប្រុសព្រានចាប់រំលោភប្ដឹងទារ៧០០០ដុល្លារ

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលព័ទ្ធចាប់បានភ្លាមៗ បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីនារីម្នាក់ថាបុរសកំហូចរូបនេះចាប់រំលោភនាងទាំងកម្រោលនៅក្រោមដើមស្វាយចន្ទីពេលនាងដឹកគោយកទៅឲ្យផឹកទឹកអណ្ដូងខាងក្រោយផ្ទះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចក្រោមដើមស្វាយចន្ទីរក្បែអណ្ដូងទឹកខាងក្រោយផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិជ្រណង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ នគរបាលស្រុកក្រគរបានឲ្យដឹងថាអន្ទិតជាជនសង្ស័យត្រូវបានចាប់ខ្លួនឈ្មោះ ផាត់ វិរៈ ... Read More »

ចាប់ខ្លួនក្រុមលក់ថ្នាំញៀន៤នាក់ បញ្ជូនទៅតុលាការ

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន៤នាក់ ត្រូវបានកម្លាំងនគរបាល ស្រុកភ្នំស្រួច បានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ បញ្ជូនទៅតុលាការ។ នគរបាលស្រុកភ្នំស្រួចបានប្រាប់ថា ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួនទី១-ឈ្មោះ លឹម ... Read More »

ជនសង្ស័យ២នាក់ត្រូវបាននគរបាលខណ្ឌ ចំការមនខ្លួនឃាត់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបាននគរបាលខណ្ឌចំការមន ឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន។ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១និង៣០រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នៅ ត្រង់ចំណុចផ្លូវលេខ១០៥ កែងផ្លូវម៉ៅសេទុង សង្កាត់បឹងត្របែក ខណ្ឌចំការមនរាជធានីភ្នំពេញ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ហ៊ំ ពុធវីរៈ ភេទប្រុស អាយុ១៨ ... Read More »

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនបុរសម្នាក់ដកហូតថ្នាំញៀន៣១កញ្ចប់

ខេត្តបាត់ដំបង៖កម្លាំងអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួន បុរសម្នាក់ជាមេខ្លោងចែកចាយថ្នាំញៀន និងដកហូតថ្នាំញៀន ប្រភេទម៉ាទឹកកក៣១កញ្ចប់ ស្មើទម្ងន់៣៩៤,៧៦ក្រាម ព្រមទាំងយ៉ាម៉ា៥គ្រាប់ និងសម្ភារមួយចំនួន កសាងសំណុំរឿងបញ្ជូនទៅតុលាការនារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ដើម្បីចាត់ការតាមនិតិវិធី។ ករណីបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ នៅបរិវេណវត្តកណ្តាល ... Read More »

ខ្យល់កន្ដ្រាក់ ធ្វើឲ្យពលរដ្ឋ៤នាក់របួស និងផ្ទះ២៩ខ្នងខូច

ខេត្ដសៀមរាប ៖ ខ្យល់កន្ត្រាក់លាយឡំនិងភ្លៀងផង បណ្ដាលឲ្យផ្ទះ និងស្តង់លក់ដូររបស់ប្រជាពលរដ្ឋចំនួន២៩ខ្នង ត្រូវរងការខូចខាតនិងមនុស្ស៤នាក់រងរបួសក្នុងនោះមានស្រីម្នាក់។ គ្រោះធម្មជាតិនេះ កើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ចំនួន៦ភូមិនៅក្នុងក្រុងសៀមរាប។ មន្ត្រីមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោង២និង៣០នាទីរសៀល នៅសង្កាត់ចុងឃ្នៀស ... Read More »

តើក្រុមណាខ្លះក្លាយទៅជាម្ចាស់ជើងឯកប្រចាំ League ធំៗនៅអឺរ៉ុប?

ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ League អាជីពធំៗនៅក្នុងតំបន់អឺរ៉ុប ក្នុងរដូវកាល២០១៥-២០១៦ បានចប់ហើយ។ ខាងក្រោមនេះគឺជាបណ្តាលក្លិបដែលជាម្ចាស់ជើងឯកនៅក្នុងក្របខណ្ឌធំៗមួយចំនួន 1.ក្លិបLeicester City ក្លាយទៅជាម្ចាស់ជើងឯកកំពូលរបស់អង់គ្លេស ។ 2.ក្រុមBurnley បានឈរលំដាប់កំពូលនៅអង់គ្លេសChampionshipហើយ ឡើងមកកាន់ក្របខណ្ឌអង់គ្លេសPremier Leagueរដូវកាលក្រោយជាមួយនឹងក្រុមលេខ២Middlesbrough ដោយស្វ័រប្រវត្តិ។ ... Read More »

នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យរឃាត់ខ្លួនបុរសពីរនាក់ ដកហូតបានថ្នាំញៀនចំនួន ៤កញ្ចប់

ភ្នំពេញ៖ បុរសជនសង្ស័យជាអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន ២នាក់ ត្រូវបានកម្លាំងននគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ នៅពេលដែលចុះធ្វើរដ្ឋបាលនៅតាមបន្ទប់ផ្ទះនៅក្នុងភូមិទ្រា២ ដោយដកហូតបានថ្នាំញៀនចំនួន ៤កញ្ចប់ធំ និងម៉ូតូមួយគ្រឿងផងដែរ។ប្រតិបត្តិការនេះដែរបានធ្វើឡើងកាលពីបេលាម៉ោង ១០ និង០០នាទីព្រឹក ថ្ងៃទី ១៤ ខែ ឧសភា ... Read More »

របួសធ្ងន់និងស្រាល៣នាក់​ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវតថយន្តតាក់ស៊ីបុក

ភ្នំពេញ៖​ យុវជនពីរនាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួស​ខណៈដែលពួកគេជិះម៉ូតូមួយគ្រឿងឌុបគ្នាឆ្លងផ្លូវហើយត្រូវរថយន្ដតាក់សីុម៉ែត្របុកពេញទំហឹងនិងអូសប្រហែល១០០ម៉ែត្រទើបរថយន្ដឈប់ បណ្តាលអោយត្រូវរងរបួសធ្ងន់និងស្រាលទាំង៣នាក់ ហើយត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​២៣និង៤៥នាទីយប់ថ្ងៃទី​១៥​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅចំណុចស្ពាននាគ​ តាមបណ្ដោយមហាវិថីព្រះនរោតម្ដកែងនិងផ្លូវលេខ១០៦​ ស្ថិតក្នុងសង្កាត់​ វត្តភ្នំ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។ ... Read More »

រថយន្តក្រុងកាពីតូលបុកអ្នកបើកម៉ូតូរបួសធ្ងន់នៅផ្លូវវេងស្រេងទាំងព្រឹក

ភ្នំពេញៈ យុវជនម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរួមដំណើររបួសស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងពីរថយន្តក្រុងដឹកអ្នកដំណើរកាពីតូលបើកបុកអ្នកបើកបរម៉ូតូកាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវវេងស្រេង កែងផ្លូវចូលផ្សារទួលពង្រ ឋិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ សមត្ថកិច្ចមូលដ្ឋានកំពុងចុះធ្វើការវាស់វែង នឹងនាំអ្នករងរបួសទៅមន្ទីរពេទ្យ ដោយឡែករថយន្តនិងម៉ូតូទុកដោះស្រាយគ្នានៅពេលក្រោយ៕ សុខា ពោធិសែនជ័យ Read More »

មុននេះបន្តិចប្រជាពលរដ្ឋប្រទះឃើញ​ បុរសម្នាក់ធ្លាក់ពីលើផ្ទះវិឡាសង់ថ្មីដេកផ្កាប់មុខស្លាប់ទាំងព្រឹកនៅសង្កាត់ភ្នំពេញថ្មី

ភ្នំពេញ៖​ មានករណីភ្ញាក់ផ្អើលមួយកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៥​ ខែឧសភា​ ឆ្នាំ២០១៦​ ខណះប្រទះឃើញបុរសម្នាក់ដេកស្លាប់ផ្កាប់មុខ​ នៅលើគំនរថ្ម​ ឋិតនៅក្រុម៥​ ភូមិដីថ្មី​ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ។ សាក្សីនៅទីនោះនិយាយថាៈ​ ជនងគ្រោះជាជាងឈើធ្វើផ្ទះវីឡាជាប់ទីតាំងស្លាប់នោះ​ ហើយមុនពេលកើតហេតុវេលាម៉ោង៤រសៀលម្សិលមិញគេឃើញជនរងគ្រោះនិងកម្មករឯទៀតបាននាំគ្នាផឹកស្រាបៀរអស់២កេស​ អាចជាការស្រវឹងមិនទាន់ស្វាងទើបបណ្តាលអោយធ្លាក់ស្លាប់ពីលើផ្ទះវិឡានេះ​ មកខ្ទាតចូលដីឡូតិ៍ដែលឋិតជាប់វិឡាខាងលើ។ ... Read More »

លោកឧត្តមសេនីយ៍ឯក ហុង វិណុល បន្តដឹកនាំប្រជុំក្រុមការងារ ត្រួតពិនិត្យ ដោះស្រាយនូវចំងល់ និងបញ្ហាប្រឈម

ខេត្តរតនគិរីៈ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារព័ត៌មានសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើស បានដឹកនាំក្រុមការងារជំនាញ ប្រជុំដោះស្រាយបញ្ហាប្រឈមរបស់អង្គភាពកងរាជអាវុធហត្ថខេត្តរតនគីរី។ ក្រោយពីប្រជុំ និងត្រួតពិនិត្យការងារ ... Read More »

ខ្មែរអ៊ិស្លាម២នាក់រត់ចោលទូកម៉ាស៊ីន និងឧបករណ៍នេសាទពេលដែលនេសាទ ក្នុងឡូត៍អភិរក្សត្រូវសមត្ថកិច្ចតាមចាប់

ខេត្តកំពង់ឆ្នាំង ៖ អ្នកនេសាទ២នាក់បានរត់គេចខ្លួនដោយបន្សល់ទុកទូកម៉ាស៊ីនចំនួន២គ្រឿង និងឧបករណ៍នេសាទ នៅពេល ដែលសមត្ថកិច្ចទៅឡោមព័ទ្ធ ក្នុងពេលដែលអ្នកនេសាទទាំងនេះបានចូលទៅនេសាទក្នុងឡូត៍អភិរក្សលេខ១២ ។ ការបង្រ្កាបទូកនេសាទនេះគឺធ្វើឡើងកាលពីយប់រំលង អធ្រាត្រឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៦ នៅភូមិថ្មី ឃុំកំពង់អុស ... Read More »

លោកស័ក្តិ២នៅ អធិការដ្ឋាននគរបាល ស្រុកកំពង់ត្រាចចាក់ដី លុបប្រឡាយសាធារណៈ

ខេត្តកំពត ៖ ប្រជាពលរដ្ឋបាននាំគ្នា ចោទថា អភិបាលស្រុកកំពង់ត្រាចជាអ្នកឃុបឃិតអនុញ្ញាតឲ្យមន្ត្រីនគរបាលម្នាក់ចាក់ដីលុបប្រឡាយទឹកសាធារណៈមួយ កន្លែង។ ការរិះគន់នេះធ្វើឡើងបន្ទាប់ពីកូនប្រឡាយមួយកន្លែងសម្រាប់បង្ហូរទឹកចូលស្រែរបស់ប្រជាពលរដ្ឋ ដែលមានទំហំ៥ ម៉ែត្រ ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំ កំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ត្រូវ បាននគរបាលស័ក្តិ២ម្នាក់ ... Read More »

ប្រជាពលរដ្ឋក្នុងភូមិប្រមូលផ្តុំគ្នា តវ៉ារឿង គេបិទផ្លូវ និងចាក់ដីលុបស្រះទឹកក្នុងវត្ត

ខេត្តកណ្តាល : ប្រជាពលរដ្ឋជិត​២.០០០នាក់រស់នៅក្នុងភូមិព្រៃបាំង, ភូមិម៉ែបាន, ភូមិកំពង់ល្វា, ភូមិស៊ីធរលិច, ភូមិស៊ីធរកើត និងភូមិទួលពង្រ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល បាននាំគ្នាប្រមូលផ្តុំនៅមុខវត្តព្រៃបាំង ដើម្បីតវ៉ានឹងសកម្មភាព របស់ជនម្នាក់បានចាក់ដីលុបស្រះទឹកក្នុង វត្ត និងបិទផ្លូវរំលោភ ... Read More »