ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: bonglyhaynkw

ឃាត់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀនបន្ទាប់ពីគេចខ្លួនបានមួយរយៈ

ខេត្តកំពង់ស្ពឺ៖ មុខសញ្ញាជួញដូរថ្នាំញៀន ម្នាក់ត្រូវបានកម្លាំងឣធិការដ្ឋាន នគរបាលស្រុកឧដុង្គ ឃាត់ខ្លួមតាមឣំណាចដីកាតុលាការ ដើម្បីយកទៅផ្តន្ទាទោសបន្ទាប់ពីជននេះ ត្រូវបានចោទប្រកាន់ពីបទរក្សាទុកនិងជួញដូរថ្នាំញៀន កាលពីឆ្នាំ២០១៥។ ការឃាត់ខ្លួនននេះធ្វើឡើងកាលពីវេលា ម៉ោង៩និង៣០នាទីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ នៅភូមិឈូកស ឃុំព្រះស្រែ ស្រុកឧដុង្គ ... Read More »

បាត់ខោឣាវញឹកពេកដាក់កាមេរ៉ាទើបដឹងថាកម្មករជាឣ្នកលួចហៅសមត្ថកិច្ចឲ្យចាប់ខ្លួន

ខេត្តកំពង់ស្ពឺ៖ជនសង្ស័យកម្នាក់ជាកម្មកររោងចក្រត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្តឹងរបដ់ថៅកែបន្ទាប់ពីជននេះត្រូវបានមើលតាមកាំមេរាឃើញធ្វើសកម្មភាពលួចខោឣាវរោងចក្រ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង២៩នាទីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងរោងចក្រឣារាល ស្ថិតក្នុងភូមិត្បេះ ឃុំវល្លិស ស្រុកសំរោងទងខេត្តកំពង់ស្ពឺ។ ខណៈសង្ស័យ ឈ្មោះឈួន ស៊ីណា ភេទប្រុស ឣាយុ៣០ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ។ ... Read More »

តុលាការឃុំខ្លួនអ្នកនេសាទវៀតណាម៤នាក់ជាបណ្តោះអាសន្ន

ខេត្តពោធិ៍សាត់៖ នៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ តុលាការបានឃុំខ្លួនជន សង្ស័យប្រព្រឹត្តបទល្មើសនេសាទចំនួន៤នាក់ ជាជនជាតិវៀតណាម បន្ទាប់ពីកម្លាំងចម្រុះ យាមកាម ការពារ (កន្លែងអភិរក្សជលផលកំពង់ប្រាក់) ចាប់ខ្លួន ខណៈគេនាំគ្នា លួចចូលនេសាទយកត្រីនៅកន្លែងហាមឃាត់។ នាយសង្កាត់រដ្ឋបាលជលផលក្រគរ ... Read More »

កុមារីអាយុ៥ឆ្នាំយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងយ៉ាងអាណោចអាធម

ប៉ូលិសនៅក្នុងទីក្រុង Detroit រដ្ឋ Michigan សហរដ្ឋអាមេរិកបានឲ្យដឹងថា កុមារីវ័យ៥ឆ្នាំបានយកកំាភ្លើងខ្លីនៅក្រោមខ្នើយរបស់ជីដូននាងមកលេងហើយបាញ់សម្លាប់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម។ ប្រភពពីមន្ត្រីប៉ូលីសបានឲ្យដឹងទៀតថា ពេលជិតពាក់កណ្តាលយប់ជីដូនកំពុង តែចម្អិនម្ហូប ហើយមានក្មេងស្រីអាយុ៥ឆ្នាំ និងកុមារ២នាក់ទៀតអាយុ១ឆ្នាំ និង៣ឆ្នាំ បានលេងជាមួយគ្នា។ ពេលនោះស្រាប់ តែកុមារីអាយុ៥ឆ្នាំដែលមានឈ្មោះ ... Read More »

ជិះ​ម៉ូតូលឿនជែងរថយន្តមិនផុត​ បុក​​ខឿន​សួន​ច្បារ​ពុះ​ចែក​ផ្លូវ​​របួស​ធ្ងន់​​ស្រាល​៣​ម្នាក់​

ភ្នំពេញ ៖ យុវជន៣នាក់ខណៈបើកម៉ូតូលឿនដូចហោះ ជែងរថយន្តមិនផុតបានរេចង្កូត ទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវទាំងកំរោលបណ្តាលឲ្យរងរបួស ធ្ងន់២និងស្រាលម្នាក់ ត្រូវបានរថយន្តសង្រ្គោះដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង១២អធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោ ... Read More »

ព្រះរាជជីវប្រវតិ្តព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី

ភ្នំពេញៈ ព្រះរាជជីវប្រវត្តិព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រសូតនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ។ ទ្រង់ជាបុត្រច្បងរបស់សម្ដេចព្រះនរោត្តម សីហនុ និងព្រះមាតាព្រះនាម នរោត្តម មុនីនាថ ... Read More »

បំណែកយន្តរកឃើញនៅលើកោះមូរីសនិងអាហ្វ្រិកខាងត្បូងដូចបេះបិទនឹងយន្តហោះMH370

យោងទៅតាមរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន ប្រទេសម៉ាឡេស៊ីលោក Liow Tiong Lai បានឲ្យដឹងថា បំណែកយន្តហោះចំនួន ២ដុំ ដែលរកឃើញនៅលើឆ្នេរសមុទ្រនៃកោះមូរីស និងប្រទេសអាហ្វ្រិកខាងត្បូង ដូចបេះបិទទៅនឹងបំណែកយន្តហោះ MH 370 របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែឡាញដែល បានបាត់ខ្លួននោះ។ ... Read More »

ជនសង្គមងងឹត១០នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញក្របួចបញ្ជូនទៅតុលាការ

ភ្នំពេញ៖ បន្ទាប់ពីមានប្លន់ប្រដាប់អាវុធនៅរាជធានីភ្នំពេញជាបន្តបន្ទាប់ ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់បញ្ជូនទៅតុលាការអស់២ក្រុមកាលពីចុងសប្តាហ៍មុនហើយនោះ នៅសប្តាហ៍ថ្មីនេះ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបន្តការស្រាវជ្រាវចាប់បាន៣ក្រុមថែមទៀត សរុបចំនួន១០នាក់។ តាមរបាយការណ៍កងរាជអាវុធហត្ថរាជធានីបានឲ្យដឹងថា សមត្ថកិច្ចកងរាជអាវុធហត្ថ ខណ្ឌមានជ័យបានចាប់បញ្ជូនជនសង្ស័យម្នាក់ឈ្មោះ រ៉ុន រ៉ែម ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករលីស៊ីម៉ង់ត៍ ... Read More »

ប្រទេសទួរគីបាត់បង់ក្តីសង្ឃឹមទទួលបានកិច្ចព្រមព្រៀងធ្វើដំណើរមិនគិតទិដ្ឋការពីសហព័ន្ធអឺរ៉ុប

លោក Volkan Bozkir រដ្ឋមន្ត្រីការ បរទេសទួរគីទទួលបន្ទុកកិច្ចការសហព័ន្ធអឺរ៉ុបបានប្រាប់ទូរទស្សន៍ BBC ថា គាត់ គ្នានសង្ឃឹមថា ទួរគីអាចចុះកិច្ចព្រមព្រៀងសម្រាប់ប្រជាជនខ្លួនធ្វើដំណើរទៅកាន់ ទ្វីបអឺរ៉ុបដោយមិនគិតទិដ្ឋការបានឡើយ ជាមួយនឹងសហព័ន្ធអឺរ៉ុប។ សហព័ន្ធអឺរ៉ុបឬហៅថា EU បានទទូចឲ្យប្រទេសទួរគីពង្រឹងការការពារភេរកម្ម ... Read More »

អាជ្ញាធរខណ្ឌដូនពេញចុះបង្ក្រាបល្បែងហ្គេមបាញ់ត្រីជាបន្តបន្ទាប់

ភ្នំពេញៈ ដើម្បីអនុវត្តនៅភូមិសង្កាត់មានសុវត្តិភាព នៅក្នុងមូលដ្ឋានលោកចាន់ បណ្ឌិតនាយករងរដ្ឋបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងដោយគ្មានច្បាប់ ហើយជាលទ្ធផលឃាត់ខ្លួនប្តីប្រពន្ធ២នាក់និងដកហូតទូហ្គេមបាញ់ត្រី១គ្រឿងផងដែរ ។ ករណីបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ ៧៦ ... Read More »

សមត្ថកិច្ចឆ្មក់ចុះចាប់ក្មេងកំពុងជក់គ្រឿងញៀន ៣នាក់ នៅស្រុកបន្ទាយមាស

ខេត្តកំពត ៖ កាលពីរសៀលថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៦ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទូកមាសខាងលិច និងកម្លាំងអធិការដ្ឋានស្រុកបន្ទាយមាស បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ិន ជីវ៉ា ស្នងការរង និងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើស ព្រមទាំងលោកព្រះរាជអាជ្ញារង ... Read More »

លោកឧត្តមសេនីយ៍ឯក ហុង វិណុល ដឹកនាំប្រជុំក្រុមការងារជំនាញកងរាជអាវុធហត្ថខេត្តរតនគិរី

ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេសទទួលការងារព័ត៌មានសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើស បានបន្តដឹកនាំក្រុមការងារជំនាញ ថ្នាក់ស្នងការ នាយការិយាល័យជំនាញ ប្រជុំដោះស្រាយបញ្ហាប្រឈមរបស់កងកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី។ ... Read More »

ម៉ូតូហុងដាសេ១២៥ប៉ះជាមួយរថយន្តកុងតឺន័រដួលរបួសធ្ងន់២នាក់នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ បុរស២នាក់រងរបួសបែកក្បាល បាក់ជើង ហូរឈាមរដូករណែលពេញផ្លូវ គួរឲ្យសង្វេគ ខណៈដែលបើកជែង រថយន្តកុងតឺន័រមួយគ្រឿងស្របទិសគ្នា ក៏ប៉ះដៃចង្កូតកាលពី វេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ... Read More »

ណាហ្គាវើលបេះដូងសប្បុរស៖ ស្តង់ដារភាសាអង់គ្លេស មានភាពប្រសើរឡើងបន្ទាប់ពីមានកម្មវិធីប្រកួតប្រជែង សរសេរតែងសេចក្តីភាសាអង់គ្លេស

ខេត្តកណ្តាល៖ណាហ្គាវើលបេះដូងសប្បុរស បាននិងកំពុងយកចិត្តទុកដាក់លើការពង្រឹងស្តង់ដារភាសាអង់គ្លេសក្នងចំណោមកុមារកម្ពុជា។ ជាក់ស្ដែងនៅថ្ងៃទី៣០ខែមេសាឆ្នាំ២០១៦ណាហ្គាវើលបេះដូងសប្បុរសបានរៀបចំកម្មវិធីប្រឡងសរសេរតែងសេចក្តីភាសាអង់គ្លេសជាលើកទី២សម្រាប់សិស្សអនុវិទ្យាល័យសម្តេចហ៊ុន សែន ជ័យធំ ស្ថិតក្នុងឃុំជ័យធំស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។គោលបំណងនៃកម្មវិធីនេះ គឺដើម្បីពង្រឹងស្តង់ដារភាសាអង់គ្លេស និងជំនាញសរសេរដល់សិស្សានុសិស្ស។ លោកJames Ma នាយកផ្នែកទំនាក់ទំនងបុគ្គលិកនិងការងារសង្គមណាហ្គាវើលបានមានប្រសាសន៍ថា“ដោយទទួលបានជោគជ័យនៃការអនុវត្តកម្មវិធីសាកល្បងរបស់យើង ជាមួយសិស្សនៃវិទ្យាល័យសម្តេច ហ៊ុនសែន ព្រែកកំពឹស ... Read More »

សិល្បករកាន់តែច្រើនប្រតិកម្មនឹងភាពសិចស៊ីនិងពាក្យអសុរោះរបស់ដេនីខ្វាន់

ភ្នំពេញ៖កម្តៅនៃកំហឹងរបស់សិល្បករពេលនេះបានផ្ទុះឡើងក្រោយលេចចេញសង្គ្រាមពាក្យសម្តីរវាងតារាចម្រៀង ម៉េង កែវពេជ្ជតា នឹងតារាសិចស៊ីដេនីខ្វាន់។ពាក្យសម្តីដែលដេនីខ្វាន់បានដៀមដាមទៅកាន់អ្នកសិល្បៈពេលនេះបានដុតបញ្ឆះ កំហឹងនិងអារម្មណ៍របស់សិល្បករជាច្រើនឲ្យចេញមុខប្រតិកម្មនិងចង់ឲ្យនាងចេញមុខសុំទោសដល់សិល្បករដទៃជាសាធារណៈ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះសម្តីផ្លែផ្កាដៀមដាមរបស់ដេនីខ្វាន់បានលេចឡើងក្រោយពីមានអ្នករិះគន់ជាច្រើនបានវាយសំពងនាងដោយពាក្យសម្តីកាលពីដើមសប្តាហ៍នេះក្រោយពីនាងស្លៀកពាក់បែបសិចស៊ីជ្រុលក្នុងកម្មវិធីខួបកំណើតប្អូនប្រុសសំណព្វចិត្ត។ នាងនិងប្អូនប្រុសបានប្រើពាក្យទៅកាន់អ្នករិះគន់ថា”ជាមនុស្ស ខួរក្បាលកំពឹសខួរក្បាលបង្ក ពស់ក្បាលពីរដែលចាំតែទើសនឹងការស្លៀកពាក់របស់ពួកគេមិនបានខិតខំរកស៊ីអីក្រៅតែពីការទើស”។ បើទោះបីជាមន្ត្រីជាន់ខ្ពស់របស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានព្រមាន ឲ្យនាងបន្ថយភាពសិចស៊ីក្តីក៏ពាក្យសម្តីផ្លែផ្កាជាច្រើនបាននិងកំពុងកក្រើកឡើងផងដែរ។ ពិសេសក្រោយពេលតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ម៉េង កែវពេជ្ជតាចេញមុខរិះគន់ចំៗចំពោះដេនីខ្វាន់ស្លៀកពាក់បែបហួសហេតុប្រយោជន៍ចង់ឲ្យតារាស្រីទើបលេចមុខក្នុងចង្កោមសិល្បៈរូបនេះកែទម្លាប់ក្នុងការស្លៀកពាក់និងនិយាយស្តី។ ... Read More »

ការលក់រថយន្តប្រចាំត្រីមាសរបស់ក្រុមហ៊ុន Volvo កើនឡើង

ក្រុមហ៊ុនផលិតរថយន្ត Volvo កាលថ្ងៃម្សិលមិញបានបង្ហាញពីការកើនឡើងនៃការលក់រថយន្តរបស់ខ្លួននៅក្នុងត្រីមាស ដំបូងនៃឆ្នាំនេះ ខណៈដែលប្រាក់ចំណេញ ក៏កើនឡើងដែរ។ ក្រុមហ៊ុន Volvo បានលក់រថយន្តស្ទើរតែ ១២១.០០០គ្រឿង អំឡុងត្រីមាសនេះ ពោលគឺកើនឡើង១២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥។ ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុននេះបានឈានដល់៣៨៤លានដុល្លារ សហរដ្ឋអាមេរិក។ លោក ... Read More »

ឧត្តមសេនីយ៍ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ធ្វើពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិជូនមន្ត្រីកងរាជអាវុធហត្ថ

ខេត្តព្រះសីហនុ៖ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ នេះ បានធ្វើពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិជូនមន្ត្រីកងរាជអាវុធហត្ថ ចំនួន ៩៧នាក់។ ក្នុងពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។ បើយោងតាមរបាយការណ៍របស់ការិយាល័យបុគ្គលិកបានឲ្យដឹងថា ... Read More »

សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ម៉ោង២២និង១៥នាទី សមត្ថកិច្ចនគរបាល ប៉ុស្តិ៍ព្រែកប្រា ខណ្ឌច្បារអំពៅ បានចាប់ខ្លួនជនសង្ស័យ០១នាក់ តាមដីកាបង្គាប់អោយចាប់ខ្លួនចំនួន០២៖ ទី១ -លេខ១៩ដ ច ន ចុះថ្ងៃទី១៣-០១-២០១៦ ... Read More »

ខឹងប្រពន្ធឲ្យលុយម្តាយខ្ចីមិនប្រាប់កាប់ឪពុកក្មេករបួសធ្ងន់

ខេត្តត្បូងឃ្មុំ ៖ អំពើហិង្សាក្នុងគ្រួសារ បង្កឡើងដោយបុរសជាកូនប្រសាបានយក កាំបិតកាប់ឪពុកក្មេកបណ្តាលឲ្យរងរបួស ធ្ងន់ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះ បន្ទាន់នៅមន្ទីរបង្អែកស្រុកធ្វើឲ្យមានការ ភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅភូមិ យាយស ឃុំទន្លេបិទ ស្រុក-ខេត្តត្បូងឃ្មុំ ... Read More »

ផ្ទុះអាវុធ៦គ្រាប់នៅខណ្ឌទួលគោក​ អ្នកបង្កបើករថយន្តម៉ាក Lexus RX330ពណ៍ខ្មៅ​ គេចខ្លួនយ៉ាងស្រួល

ភ្នំពេញ៖ ស្នូរគ្រាប់កាំភ្លើងលាន់ឮផ្ទួនៗគ្នាកាលពីវេលាម៉ោង០២និង៣០នាទីរំលងឣាធ្រាតឆ្លងចូលថ្ងៃទី១៣​ ខែឧសភាឆ្នាំ២០១៦​ យ៉ាងតិច៦គ្រាប់​ បន្សល់ទុកនូវសំបកកាទុសផងដែរ។ ករណីផ្ទុះអាវុធចំនួន០៦គ្រាប់នេះបានកើតឡើងនៅចំនុចផ្លូវលេខ២៦៥ក្រុម៣៣​ ភូមិ១៣​ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក (មិនបណ្តាលឲ្យមនុស្សរងរបួសឡើយ)។ ខ្មាន់កាំភ្លើងមិនស្គាល់ឣត្តសញ្ញាណ​ តែជិះរថយន្តម៉ាក Lexus RX330ពណ៍ខ្មៅមិនចាំស្លាកលេខធ្វើដំណើរពីត្បូងមកជើងតាមបណ្តោយផ្លូវលេខ២៦៥ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ... Read More »

សម្តេចតេជោ​ ហ៊ុន​ សែន​ ថ្វាយព្រះពរបុណ្យចម្រើនព្រះជន្មវស្សានៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ព្រះជន្មគម្រប់ ៦៣ យាងចូល ៦៤ព្រះវស្សា

ភ្នំពេញ៖​ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស វិសេសវិសាល ជយាភិរម្យ ពោរពេញដោយក្តីសោមនស្សរីករាយនៃព្រះរាជពិធី បុណ្យចម្រើនព្រះជន្មវស្សានៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ព្រះជន្មគម្រប់ ៦៣ យាងចូល ... Read More »

លោក ឌី រត្ន័ខេមារុណ​ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនគ្រួសារមួយ ប្រកបមុខរបរជាកម្មករសំណង់ មានកូនក្នុងបន្ទុកចំនួន៥នាក់

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដឹកនាំដោយ លោក ឌី រត្ន័ខេមារុណ ប្រធានគណៈកម្មាធិការអនុសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ... Read More »

ដើរមកពីឃ្វាលក្របីត្រូវរន្ទះបាញ់ស្លាប់ប្ដី ប្រពន្ធរបួសធ្ងន់

ខេត្តពោធិ៍សាត់៖ គ្រោះធម្មជាតិដ៏សាហាវដោយរន្ទះបាញ់ស្លាប់ប្ដីយ៉ាងអាណោចអាធ័មចំណែកប្រពន្ធរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈពួកគាត់បណ្ដើរគាមកពីឃ្វាលក្របីនៅសល់តែប្រមាណ៣០ម៉ែត្រទៀតប៉ុណ្ណោះដល់ផ្ទះ។ ហេតុការណ៍គ្រោះធម្មជាតិដោយរន្ទះបាញ់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។ សមត្តកិច្ចនគរបាលប៉ុសិ៍្ដរដ្ឋបាលរលាបបានឲ្យដឹងថា បុរសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ មឿន សុភ័ក្រ្ត អាយុ២៦ឆ្នាំ ... Read More »

កូនស្រីកាប់ម្តាយស្លាប់ព្រោះខឹងស្តីបន្ទោសឲ្យ

ខេត្តត្បូងឃ្មុំ ៖ ស្ត្រីមានសតិមិនល្អម្នាក់ បានធ្វើឃាតម្តាយដោយយកផ្លែកណ្តៀវ កាប់ម្តាយបង្កើតរហូតដល់ស្លាប់បង្កឲ្យមាន ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅភូមិ សំរោង ឃុំក្រូចឆ្មា ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ។ ... Read More »

លោកនូ ថេរ ត្រូវបានក្រសួងមហាផៃតែងតាំងជាអភិបាលស្រុកលំផាត់

ខេត្តរតនគិរី ៖ លោក ថង សាវុន អភិ​បាលនៃគណៈអភិបាលខេត្តរតនគិរីនៅ ព្រឹ​កថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ បាន អ​ញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់​​ មុខតំណែងអភិបាលស្រុកលំផាត់ដែលប្រារព្ធធ្វើឡើងនៅសាលាស្រុកលំផាត់ដោយ មានការអញ្ជើញចូលរួមពីប្រតិភូថ្នាក់ខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធថ្នាក់ស្រុកទាំងបីប្រភេទ តំណាងក្រុមហ៊ុន ... Read More »

ទាហានថៃប្រើប្រាស់គ្រឿងចក្រ២គ្រឿងបោសសម្អាតមីននៅព្រំដែនកម្ពុជា-ថៃចន្លោះបង្គោលសីមា៣០និង៣១

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយ ការណ៍ពីខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃឱ្យ ដឹងថា មានទាហានថៃមួយក្រុមបប្រើប្រាស់ គ្រឿងចក្រ២គ្រឿងកំពុងបោសសម្អាត គ្រាប់មីននៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ៣០និង៣១ ក្នុងភូមិសាស្រ្តស្រុកថ្មពួក ខេត្តបន្ទាយមានជ័យឈមនឹងភូមិសាស្រ្តស្រុកតាបប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ។ សេចក្តីរាយ ការណ៍ឱ្យដឹងទៀតថា ... Read More »

សមត្ថកិច្ចចម្រុះបង្រ្កាបក្រុមអ្នកនេសាទជនជាតិវៀតណាម៦នាក់នៅតំបន់អភិរក្ស

ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ច ចម្រុះការពារកន្លែងអភិរក្សជលផលបានចុះបង្រ្កាបអ្នកនេសាទជនជាតិវៀតណាម៦នាក់ ខណៈពួកគេចូលទៅធ្វើសកម្មភាពនេសាទក្នុងកន្លែងអភិរក្សជលផល កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចបឹងទន្លេសាប ដែលជាកន្លែងអភិរក្សជលផល ស្ថិតក្នុង ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ... Read More »

លោក​ ស្វាយ ស៊ីថា និង​ក្រុម​​ការងារ​ចុះ​បើកការដ្ឋាន​ស្តារស្រះ​នៅ​ក្នុងឃុំ​ កុមារាជា​

ខេត្តតាកែវ៖ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំ កុមារាជា បានដឹកនាំក្រុមការងារចុះទៅស្តារស្រះនៅក្នុងភូមិថ្មី ដែលជាជំហានចាប់ផ្តើមមុនគេក្នុងចំណោមស្រះទឹកចំនួន១៥ក្នុងភូមិទាំង១៣ ... Read More »

សម្តេចតេជោ ៖ ការកាត់បន្ថយគម្លាតរវាងអ្នកមាននឹងអ្នកក្រគឺលំបាកធ្វើណាស់មានតែ ប៉ុល ពត ទេដែលហ៊ានធ្វើ

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ការកាត់បន្ថយគម្លាតរវាងអ្នកមាននឹងអ្នក ក្រ រវាងទីក្រុងនឹងជនបទ ការកាត់បន្ថយ គម្លាតខាងទ្រព្យសម្បត្តិគឺជាការលំបាកធ្វើ ណាស់ ។ មានតែប៉ុល ... Read More »

គ្រួសារសពអ្នកស្រីហួតសារ៉ាវឌី រំពឹងថានឹងទទួលបានយុត្តិធម៌

ភ្នំពេញ ៈ កូនស្រីសពអ្នកស្រី ហួត សារ៉ាវឌីរំពឹងថានឹងទទួលបានយុត្តិធម៌ គ្រាដែលក្រសួងមហាផ្ទៃកំពុងបន្តធ្វើ​កោសល្យវិច័យរកមូលហេតុពិត​ករណី​ស្លាប់តារាសម្ដែងអ្នកស្រី ហួត សារ៉ាវឌី កាលពីយប់ថ្ងៃទី១៤ ខែមេសា នៅខេត្ត ព្រៃវែង។ ការស៊ើបអង្កេតជាថ្មីនេះបន្ទាប់ពីសំណុំរឿងនេះមានភាពចម្រូងចម្រាស ដោយសារដំបូងឡើយអាជ្ញាធរមូលដ្ឋានសន្និដ្ឋានថា ជាគ្រោះថ្នាក់ចរាចរណ៍ ... Read More »