ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: bonglyhaynkw

មេខ្លោងចោរប្លន់ប្រដាប់អាវុធម្នាក់កាលពី៩ឆ្នាំមុនត្រូវបាន ចាប់ខ្លួន

ខេត្តបាត់ដំបង៖ ជនជាប់ចោទម្នាក់ដែលជាមេខ្លោងក្រុមចោរ ប្លន់ប្រដាប់អាវុធយកទ្រព្យសម្បត្តិពលរដ្ឋនៅក្នុងខេត្តបាត់ដំបងកាលពី៩ឆ្នាំមុនត្រូវបាន ចាប់ខ្លួនដោយនគរបាលខេត្តបាត់ដំបង ដែលជនជាប់ចោទនេះឈ្មោះ នូវ ផានិតហៅវិត ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ... Read More »

អង្គុយយំមុខនគរបាលសុំដោះលែងកូនដែល​ជាប​់ពាក់ព័ន្ធសម្លាប់មនុស្សតែនគរបាលប្រាប់ថាជាប់ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ ៖ ស្រ្តីចំណាស់ម្នាក់បានទៅ អង្គុយទ្រហោយំនៅមុខផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យសុំឲ្យនគរបាលដោះលែងកូនបន្ទាប់ពីនគរបាលភ័ន្តច្រលំថាកូនប្រុសជាទីស្រឡាញ់របស់គាត់ សមគំនិតជាមួយជនដៃដល់សម្លាប់ក្មេងស្រីសិស្សសាលាយកទ្រព្យសម្បត្តិ ។ ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅមុខផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ។ ស្រ្តីខាងលើមានឈ្មោះ សុខ សុជាតិ ... Read More »

យោធិនអគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ឈ្វេងយល់ពីច្បាប់បោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត

ភ្នំពេញ៖ ពិធីផ្សព្វផ្សាយច្បាប់ស្តីពីការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែល រដ្ឋសភាបានអនុម​័ត កាលពីដើមឆ្នាំ២០១៥ នាសម័យប្រជុំរដ្ឋសភា វិសាមញ្ញ នីតិកាល ទី៥ ដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វ គ្រប់លើទម្រង់គតិច្បាប់ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ ... Read More »

ក្រឡាប់ត្រាក់ទ័រសង្កត់អ្នកបើកស្លាប់

ខេត្តឧត្តរមានជ័យ ៖ កាលពីវេលា ម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ អ្នកបើកត្រាក់ទ័រម្នាក់បានស្លាប់ភ្លាមៗ ខណៈក្រឡាប់ត្រាក់ទ័រ ចូលប្រឡាយសង្កត់ពីលើ។ ករណីនេះបានកើតឡើងនៅក្នុងភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ។ ... Read More »

ជួលផ្ទះជាង៤ឆ្នាំមិនព្រមបង់លុយ ថ្លៃជួលប្តឹងតុលាការចេញដីកាឲ្យចុះចេញ

ភ្នំពេញ ៖ ផ្ទះមួយល្វែង លេខ06K ផ្លូវបេតុង ក្បែររោងចក្រQMI ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យត្រូវបានតុលាការសម្រេចចេញសាលដីកាបង្ខំឲ្យរុះរើចាកចេញកាលពី ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពី ម្ចាស់ដើមដេញឲ្យចាកចេញ តែមិនព្រមចេញ ... Read More »

ខ្យល់កន្ត្រាក់ធ្វើឲ្យរលំផ្ទះ៨ខ្នង និងរន្ទះបាញ់ស្លាប់មនុស្សម្នាក់នៅស្រុកសណ្ដាន់

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង៨និង ១៥នាទីយប់ ថ្ងៃទី១១ខែឧសភា ឆ្នាំ២០១៦មានករណីខ្យល់កន្ត្រាក់ធ្វើឲ្យប៉ះពាល់ផ្ទះ ប្រជាពលរដ្នចំនួន៣ភូមិបណ្ដាលឲ្យខូច ខាតផ្ទះ៨ខ្នង ក្នុងនោះរលំ របើកដំបូល ផ្ទះធ្លាក់ពីសរស ព្រមទាំងខូចខាតម៉ូតូចំនួន ៣គ្រឿង។ ព្រោះធម្មជាតិនេះបណ្តាលឲ្យស្លាប់មនុស្សម្នាក់ដោយសាររន្ទះបាញ់ ដែល ជនរងគ្រោះឈ្មោះ ... Read More »

ស្ត្រីម្នាក់ត្រូវពស់ខៀវចឹកបណ្ដាលឲ្យចុកដល់បេះដូងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ

ខេត្តប៉ៃលិន៖  ស្ត្រីម្នាក់ត្រូវពស់ខៀវប៉ុនមេដៃ ចឹក ខណៈដែលស្ត្រីរូបនេះយកដៃរាវ រកប៊ីដុងទឹកក្នុង ពេលយប់ តែរាវចំពស់ក៏ចឹកចំម្រ៉ាមដៃស្ដាំ ធ្វើឲ្យស្ត្រីរូបនេះចុកដល់បេះដូង ហើយក៏ស្រែកហៅប្ដីឲ្យជួយបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង២ យប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ... Read More »

តម្លៃប្រេងនៅលើពិភពលោកធ្លាក់ថ្លៃដោយសារតែការលូកដៃរបស់រុស្ស៊ីនៅក្នុងវិបត្តិអ៊ុយក្រែននិងស៊ីរី

មូលហេតុដែលនាំឲ្យតម្លៃប្រេងធ្លាក់ថ្លៃជាបន្តបន្ទាប់ ដោយសារតែការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសរុស្ស៊ីដែលបានជ្រៀតជ្រែកចូលផ្ទៃក្នុងរបស់ប្រទេសអ៊ុយក្រែននិងស៊ីរី។ សារព័ត៌មាន New York Times បាន ដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិកដែលមិនបញ្ចេញឈ្មោះមកចុះផ្សាយថា រយៈ ពេលកន្លងមកប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានស្នើជាច្រើនលើករួចមកហើយឲ្យរុស្ស៊ីបញ្ចប់ការផ្តល់ជំនួយដល់មេដឹកនាំស៊ីរី លោក អាល់អាសាដ ជាថ្នូរនឹងការដោះដូរកាត់បន្ថយការផលិតប្រេងដើម្បីជួយឲ្យ តម្លៃប្រេងពិភពលោកឡើងថ្លៃដូចដើមវិញ ... Read More »

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅតែ គាំទ្រវិស័យភាពយន្តខ្មែរ និងថៃ

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅតែបន្តកិច្ចសហប្រតិបត្តិការ លើកកម្ពស់វិស័យភាពយន្តខ្មែរ និងភាព យន្តថៃ ដើម្បីឲ្យផលិតករភាពយន្តខ្មែរទទួល បាននូវបទពិសោធន៍ កម្រិតបច្ចេកទេស និងការផលិតភាពយន្ត។ កិច្ចសហប្រតិបត្តិ ការលើកកម្ពស់មហោស្រពភាពយន្ត ក៏ដូច ជាវិស័យភាពយន្តថៃ នាពេលនេះជាការ ... Read More »

ប៉ែន ចំរ៉ុង និងភិន សុដាលីស បង្ហាញខ្លួននៅតុលាការដើម្បីផ្សះផ្សាបណ្តឹងលែងលះ

ភ្នំពេញ៖ លោក ពេជ្រ វិជ្ជាធរ ចៅក្រម សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅលោក ប៉ែន ចំរ៉ុង ជាពិធីករ និងជាតារាសម្ដែងល្បីឈ្មោះ និងអ្នកស្រី ភិន សុដាលីស ជាភរិយាឲ្យចូលខ្លួនមកតុលាការកាលពីព្រឹកថ្ងៃទី១២ ខែឧសភា ... Read More »

Donald Trump បន្ទន់ជំហរចំពោះការហាមឃាត់ជន ជាតិមូស្លីមទៅកាន់សហរដ្ឋអាមេរិក

បេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក Donald Trump បានបន្ទន់ ជំហររបស់ខ្លួនបន្តិចហើយទៅលើការហាមឃាត់ជនជាតិមូស្លីមមិនឲ្យធ្វើដំណើរមកកាន់ទឹកដីអាមេរិកជាបណ្តោះ អាសន្ននោះ។ ឆ្លើយតបទៅកាន់ការលើកឡើងរបស់អភិបាលក្រុងឡុងដ៍លោក Sadiq Khan លោក Trump បានបញ្ជាក់ថា ការហាមឃាត់លើជនជាតិមូស្លីមគឺគ្រាន់តែជាការផ្តល់យោបល់មួយប៉ុណ្ណោះ។ លោក Sadiq ... Read More »

អូស្រ្តាលីកាំទ្រចំពោះប្រតិបត្តិការផ្នែក នាវារបស់អាមេរិកនៅសមុទ្រចិនខាងជើង

ប្រទេសអូស្រ្តាលីបានបង្ហាញនូវជំហរគាំទ្រចំពោះប្រតិបត្តិការផ្នែកនាវារបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូង ខណៈដែលប្រទេសចិនថាជាទង្វើគំរាមកំហែង យ៉ាងខុសច្បាប់ដល់សន្តិភាព។ នាវាពិឃាតអាមេរិកឈ្នោះ USS William P. Lawrence បានធ្វើដំណើរចម្ងាយ ប្រហែល២២គីឡូម៉ែត្រពីតំបន់ Fiery Cross Reef ដែលកាន់កាប់ដោយប្រទេសចិន។ ... Read More »

រុស្ស៊ីថាការដាក់ប្រព័ន្ធការពារ មីស៊ីលរបស់អាមេរិកគឺរំលោភ សន្ធិសញ្ញានុយក្លេអ៊ែរ

រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសរុស្ស៊ីបានថ្លែងថា ការដំឡើងខែលរារាំងកាំជ្រូចមីស៊ីលសម្រាប់ ការពារតំបន់អឺរ៉ុបដែលគ្រោងដាក់ក្នុងប្រទេសរ៉ូម៉ានីគឺជាការរំលោភបំពានលើសន្ធិសញ្ញានុយក្លេអ៊ែរ Intermediate-Range Nuclear Forces (INF) ។ ទីភ្នាក់ងារពត័មាន Interfax បានដកស្រង់សម្តីរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក្នុងសេចក្តីថ្លែង ការណ៍មួយថា វាគឺជាការបំពានលើសន្ធិសញ្ញា INF ដែលបានចុះហត្ថលេខាកាលពីឆ្នាំ១៩៨៧។ ... Read More »

បញ្ជូនម្ចាស់ផ្ទះដែលបើកឲ្យគេល្បែងស៊ីសងទៅតុលាការ ខណៈដែលអ្នកលេងល្បែង៦នាក់ទៀតត្រូវដោះលែង

  ខេត្តកណ្តាល៖ ជនសង្ស័យជាម្ចាស់ផ្ទះបើកឲ្យ គេលេងល្បែងស៊ីសង ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកណ្តាលបញ្ជូន ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ។ ដោយឡែកអ្នកលេងល្បែង៦នាក់ទៀត ត្រូវបានសមត្ថកិច្ច អប់រំរួចដោះលែង បន្ទាប់ពីសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលបង្រ្កាបឃាត់ខ្លួន កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១០ ... Read More »

ការនិយាយមិនគោរពដល់មេដឹកនាំក៏មានទោសដែរ

ចំពោះពលរដ្ឋកូរ៉េខាងជើងត្រូវតែគោរព មេដឹកនាំរបស់ខ្លួនដូចជាព្រះ បើអ្នកណាម្នាក់ហ៊ានប៉ះពាល់នឹងត្រូវទទួលទោសពីការមិនគោរពដល់មេដឹកនាំរបស់ខ្លួន។ ក្រៅពីពលរដ្ឋកូរ៉េខាងជើងក៏ដូចគ្នាដែរ ស្ថិតពេលនៅលើទឹកដីកូរ៉េខាងជើងមិនត្រូវ ប៉ះពាល់នោះឡើយ។ ទាំងនោះហើយបានជាអ្នកសារព័ត៌ មានអង់គ្លេសបានប្រកាសឲ្យដឹងថា មាន អ្នកកាសែត BBC ម្នាក់ឈ្មោះ Rupert Wingfield-Hayes ត្រូវបានរដ្ឋអំណាចកូរ៉េខាងជើងបណ្តេញចេញពីទឹកដីរបស់ពួកគេ។ ... Read More »

សកម្មភាពរបស់ចិននៅដែនសមុទ្រចិនភាគខាងត្បូងផ្ទុយទៅនឹងអ្វីដែលមេដឹកនាំបាននិយាយ

សកម្មភាពរបស់ចិននៅដែនសមុទ្រ ចិនភាគខាងត្បូងត្រូវបានគេចាត់ទុកថា ជា ការគំរាមកំហែងប្រើអំណាចយោធាដាក់ គំនាបទៅលើ ប្រទេសតូចតាចដែលមាន វិវាទដើម្បីគ្រប់គ្រងទាំងស្រុងនៅតំបន់ដែល សម្បូរទៅដោយធនធានធម្មជាតិ។ ប៉ុន្តែ រដ្ឋាភិបាលចិននៅតែអះអាងថាខ្លួនមិនបាន ប្រើហិង្សាគំរាមកំហែងប្រទេសណានោះឡើយ។ ប៉ុន្តែបើតាមសកម្មភាពកន្លងមកចិន បានប្រើកម្លំាងទាហាននិងនាវាចម្បាំងធំៗ របស់ខ្លួនចូលទៅគំរាមដល់នាវាយាមល្បាត របស់ប្រទេសហ្វីលីពីនក៏ដូចជាវៀតណាម ... Read More »

​ចិនជាប្រទេសមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេបំផុត

អង្គការសុខភាពពិភពលោកបានប្រកា​ស ឲ្យដឹងថា ជារៀងរាល់ឆ្នាំចិនមានអ្នកស្​លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍មានរហូត​ដល់ ២សែននាក់។ ចំណែកគេហទំព័រ IB Times បានផ្សាយថា ចំនួនអ្នកស្លាប់មិន មានតែ២សែននាក់ប៉ុណ្ណោះទេ គឺលើសពី នេះដល់ទៅ៤ដងមានជិត១លាននាក់ ឯណោះក្នុងមួយឆ្នាំៗ។ លោកBernhard ... Read More »

លោកយាយពិការពេលភ្លៀង ខំចូលជ្រកក្នុងផ្ទះត្រូវរន្ទះតាមបាញ់ឆេះស្លាប់

ខេត្តកំពង់ស្ពឺ ៖ លោកយាយពិការ ជើងម្នាក់បានស្លាប់យ៉ាងឣាណោចឣធម៌ក្នុងភ្នក់ភ្លើងនៅពេលដែលមេឃកំពុងភ្លៀងគាត់បានចូលទៅជ្រកក្នុងផ្ទះស្រាប់តែត្រូវរន្ទះបាញ់បណ្តាលឲ្យផ្ទះឆាបឆេះស្លាប់យ៉ាងអាណោចអាធ័មបំផុត។ មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឲ្យ ដឹងថាកាលពីរសៀលថ្ងៃទី ១១ ខែឩសភា ឆ្នាំ២០១៦ នៅភូមិព្រៃឫស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ មានភ្លៀងលាយឡំ ... Read More »

កូនប្រុសប៊ីនឡាឌិនអំពាវនាវឲ្យសម្លាប់ជនជាតិជ្វីហ្វ(អីស្រាអែល)

កូនប្រុសអតីតមេដឹកនាំក្រុមភេរវកម្ម​​នៅលើពិភពលោកអូសាម៉ាប៊ិនឡាឌិន​​បាន​អំពាវនាវឲ្យកម្ទេចអីុស្រាអែល ​​ហើយ រំដោះ​ប៉ាឡេស្ទីន។ នៅក្នុងឃ្លីបវីេដអូមួយដែលមិនបញ្ជាក់ ​ពីពេលវេលាច្បាស់លាស់ដែលប្រកាសកា​ល ពីថ្ងៃទី១០ ខែឧសភា លោក Hamza bin Laden កូនប្រុសអូសាម៉ាប៊ីនឡាឌិនពានអំពាវ នាវដល់ក្រុមខ្មាន់កាំភ្លើងអ៊ិស្លាមវាយប្រហារ ទៅលើក្រុមជនជាតិជ្វីហ្វកម្ទេចអីុស្រាអែល រំដោះប៉ាឡេស្ទីន។ ... Read More »

បវរកញ្ញាពិភពលោកសរសើរពីភាព អស្ចារ្យរបស់ប្រាសាទបុរាណខ្មែរ

ខេត្តសៀមរាប: បវរកញ្ញាពិភពលោក (Miss Global) បានធ្វើដំណើរទៅដល់ ខេត្តសៀមរាបហើយកាលពីថ្ងៃទី១០ ខែឧសភាបន្ទាប់ពីពួកគេបានមកចួលរួមក្នុងកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌នៅទីក្រុងភ្នំពេញនិងចូលសម្តែងការគួរសមជាមួយមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជានោះ។ ការធ្វើដំណើរមកកាន់ទឹកដីនៃខេត្តសៀមរាបនេះពួកគេបានបង្ហាញពីអារម្មណ៍ភ្ញាក់ផ្អើលជាមួយនឹងការកោតសរសើរមិនដាច់ពីមាត់អំពីសម្រស់ទេសភាពនិងប្រាសាទបុរាណរបស់កម្ពុជា។ បវរកញ្ញាពិភពលោកដែលជាប់ចំណាត់ ថ្នាក់ទាំង៣នាក់ ហើយបានមកបំពេញទស្សនកិច្ចនៅតំបន់ទេសចរណ៍វប្បធម៌ បុរាណខ្មែរនោះគឺលេខ១ មកពីអូស្រ្តាលី ឈ្មោះកញ្ញា Jessica ... Read More »

បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញស្លាប់នៅលើគ្រែក្នុងផ្ទះ

ខេត្តកណ្តាលៈ បុរសម្នាក់ត្រូវបានក្រុមគ្រួសារសាច់ញាតិប្រទះឃើញដេកស្លាប់ នៅលើគ្រែក្នុងផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤ និង១៥នាទីរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិដើមឫស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រ ... Read More »

អាវុធហត្ថខណ្ឌទួលគោកចុះបង្ក្រាបគ្រឿងញៀននៅផ្ទះសំណាក់ Oh Yes ឃាត់ខ្លួនមនុស្សជាង១០នាក់ និងដកហូតថ្នាំញៀន១៧៧កញ្ចប់

ភ្នំពេញ៖ មនុស្សប្រុសស្រីសរុប១៩នាក់ ក្នុងនោះមានស្រី៦នាក់ប្រុស១៣នាក់ រួមនឹងថ្នាំញៀនចំនួន១៧៧កញ្ចប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក ចុះស្រាវជ្រាវមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅប្លុកបឹងកក់ម្ដុំផ្លូវរថភ្លើង រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ។ ប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀន បានធ្វើឡើងនៅវេលាម៉ោង៧ព្រឹកនៅក្នុងផ្ទះសំណាក់យីហោ Oh Yes ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៦០៨ សង្កាត់បឹងកក់២ និងសង្កាត់ស្រះចក ... Read More »

គូស្នេហ៍១គូត្រូវនគរបាលស្រុកមេមត់ឃាត់ខ្លួនពាក់ព័ន្ធនឹងថ្នាំញៀននៅផ្ទះសំណាក់មហាលាភ

ខេត្តត្បូងឃ្មុំ ៖ គូស្នេហ៍១គូត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មុំឃាត់ខ្លួនជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។ ករណីចាប់ខ្លួនជនសង្ស័យនេះបានធ្វើឡើងនៅម៉ោង១រសៀល ថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់ យីហោមហាលាភ ស្ថិតក្នុងភូមិជាំទ្រៀក ឃំុត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។លោក ហុង ... Read More »

ថៃចាប់បញ្ជូនពលករខ្មែ៣០នាក់ក្នុងចំណោម៨១នាក់មកកម្ពុជាព្រោះគ្មានលិខិតស្នាម

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរប្រុសស្រីចំនួន៨១នាក់បានលួចឆ្លងដែនខុសច្បាប់ តាមច្រករបៀងតាមរយៈមេខ្យល់ដើម្បីទៅរកការងារ ធ្វើនៅឯប្រទេសថៃត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួននិងបានបញ្ជូនមកកម្ពុជាវិញចំនួន៣០នាក់ហើយ ពីព្រោះតែគ្មានឯកសារធ្វើការនៅលើទឹកដីគេមិនស្របច្បាប់។ លោក ប៊ុន សុខវិបុល កុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវប្រទេសថៃបាននិយាយឲ្យដឹងកាលពីយប់ថ្ងៃទី១១ ខែឧសភា ថាក្រោយពីមន្ត្រីយើងបានទទួលព័ត៌មានថា សមត្ថកិច្ចថៃឃាត់ខ្លួនពលករខ្មែរប្រុស ស្រីចំនួន៨១នាក់ខណៈដែលពួកគេលួចឆ្លងដែនខុសច្បាប់ចូលមកដីថៃតាមច្រករបៀង ... Read More »

ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវនគរ បាលខណ្ឌដង្កោឃាត់ ខ្លួនជាមួយថ្នាំញៀន១១កញ្ចប់

ភ្នំពេញ : ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់បានធ្វើសកម្មភាពជួញដូរនូវសារធាតុញៀនខុសច្បាប់ត្រូវបានកម្លាំង នគរបាលអន្តរាគមន៍ខណ្ឌដង្កោឃាត់ខ្លួនកាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃ ទី១០ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ដីឡូត៍លោក ម៉ៅ សុផល ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។ ... Read More »

បើករថយន្តលឿនបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ស្លាកសញ្ញាចរាចរណ៍ខ្ទាតដុំថ្មត្រូវកញ្ចក់ រថយន្តឡិចស៊ីសប្រេះស្រាំ

ភ្នំពេញ៖រថយន្តម៉ាកតាកូម៉ាមួយគ្រឿងបានបើកក្នុងល្បឿនលឿនហើយ ខណៈមកដល់ផ្លូវកែងបានបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់ស្លាកសញ្ញាចរាចរណ៍១ដើមហើយដុំថ្មដែលត្រូវរថយន្តបង្កបានបុកនោះ បានខ្ទាតទៅប៉ះកញ្ចក់មុខរថយន្តឡិចស៊ីសដែលបើកស្របគ្នា បណ្ដាលឲ្យប្រះស្រាំបន្ថែមទៀត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវសម្តេចសុធារស កែងនឹងផ្លូវចូលទៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ... Read More »

ណាហ្គាវើលឧបត្ថម្ភអង្ករដល់អង្គការ

ភ្នំពេញ ៖ កម្មវិធីការងារសង្គមណាហ្គាវើបេះដូងសប្បុរសដែលបង្កើតឡើងដោយក្រុមហ៊ុនណាហ្គាវើល ដែលជាមណ្ឌលកម្សាន្ត និងសណ្ឋាគារក្នុងរាជធានីភ្នំពេញបានចាប់ផ្តើមនូវព្រឹត្តិការណ៍ផ្សេៗជាច្រើន ជាការអបអរខួប២១ឆ្នាំរបស់ណាហ្គាវើល។ នៅក្នុងការចូលរួមចំណែកជួយអភិវឌ្ឍប្រទេសផ្នែកមួយនៃកម្មវិធីរបស់ក្រុមហ៊ុនគឺជួយឧបត្ថម្ភដល់ប្រជា ជនដែលជួបការលំបាកខ្វះខាតដែលត្រូវការជំនួយ ក្នុងនោះតម្រូវការជាមូលដ្ឋានមួយក្នុងចំណោម តម្រូវការមូលដ្ឋានផ្សេងទៀតគឺអាហារ។ នៅថ្ងៃសៅរ៍ ទី៧ ខែឧសភា ឆ្នាំ២០១៦ ណាហ្គាវើលបេះដូង ... Read More »

រថយន្តមិនចាំម៉ាកដេញបុកម៉ូតូរបួសម្នាក់ស្លាប់យុវជនយ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ យុវជនម្នាក់បានបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែង និងម្នាក់ទៀតបានដួលរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យឯកជនបន្ទាប់ពីរថយន្តមួយគ្រឿងដេញបុកពីក្រោយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើកាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខភោជនីយដ្ឋាន ព្រាបស តាមបណ្ដោយផ្លូវ២៤២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ជនរងគ្រោះដែលបាត់បង់ជីវិតមានឈ្មោះលួន ឌឿន ... Read More »

ប្រទេសមានអំណាចនិងកម្លាំងខ្លាំងក្លាសំដៅទៅលើអ្វីជាសំខាន់?

នៅក្នុងសម័យកាលបច្ចុប្បន្នប្រទេស នីមួយៗខិតខំពង្រឹងវិស័យយោធារបស់ ខ្លួនដើម្បីបង្ហាញពីឥទ្ធិពលនៅលើពិភព លោក។ ដោយសារតែបច្ចេកវិទ្យាជឿនលឿនប្រទេសណាក៏អាចផលិតបានអាវុធទំនើបៗជាច្រើនដូចគ្នា លើកលែងតែប្រព័ន្ធ មីស៊ីលប៉ុណ្ណោះ។ នៅពេលនេះប្រទេសណាដែលមានកាំជ្រួចមីស៊ីលទំនើបជាងគេអាចចាត់ទុកថា ជាប្រទេសមហាអំណាច បច្ចេកវិទ្យាយោធា។ កាំជ្រួចមីស៊ីលឆ្លងទ្វីបបានក្លាយជាឧបករណ៍នាំមុខក្នុងការបង្ហាញពីឥទ្ធិពលបង្ហាញ ពីអំណាចពីកម្លាំងខ្លាំងក្លារបស់ខ្លួន ដូច្នេះ ហើយទើបប្រទេសនីមួយៗបានខិតខំផលិត និងទិញកាំជ្រួចមីស៊ីលឆ្លងទ្វីបក៏ដូចជាប្រព័ន្ធ ... Read More »

ខេត្តក្រចេះប្រារព្ធខួបលើកទី១៥៣ទិវា ពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទ​ក្រហម៨ ឧសភា

ខេត្តក្រចេះៈ លោក សរ ចំរុង បាន អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី ១៥៣ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម៨ ឧសភា ដែលធ្វើឡើង នៅខេត្តក្រចេះកាលពីព្រឹកថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០១៦។ លោក សរ ... Read More »